Trending now

ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ

15:04 | 16/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១៤ ខែតុលា ក្រុមបេសកកម្មនៃកងវរសេនាតូចការពារព្រំដែនលេខ៤ និងផ្នែកសឹករងស្រុកស្នួល ខេត្តក្រចេះ បានទៅបំពេញទស្សនកិច្ចនៅស្រុក Phu Rieng ខេត្ត Binh Phuoc ប្រទេសវៀតណាម។

មិត្ត​ភក្តិ​អន្តរជាតិ​មាន​ចំណាប់​អារម្មណ៍អំពីព័ត៌មានប្រវត្តិសាស្ត្រ វប្បធម៌ និងគោលដៅទេសចរណ៍ មិត្ត​ភក្តិ​អន្តរជាតិ​មាន​ចំណាប់​អារម្មណ៍អំពីព័ត៌មានប្រវត្តិសាស្ត្រ វប្បធម៌ និងគោលដៅទេសចរណ៍
ពិគ្រោះ​យោបល់​លើ​ការ​កែ​លម្អ និង​លើក​កម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ប្រព័ន្ធ​សម្ព័ន្ធ​អង្គការ​មិត្ត​ភាព​វៀត​ណាម ពិគ្រោះ​យោបល់​លើ​ការ​កែ​លម្អ និង​លើក​កម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ប្រព័ន្ធ​សម្ព័ន្ធ​អង្គការ​មិត្ត​ភាព​វៀត​ណាម
កងវរសេនាតូចការពារព្រំដែនលេខ៤ និងផ្នែកសឹករងស្រុកស្នួល បំពេញទស្សនកិច្ចនៅស្រុក Phu Rieng
កងវរសេនាតូចការពារព្រំដែនលេខ៤ និងផ្នែកសឹករងស្រុកស្នួល បំពេញទស្សនកិច្ចនៅស្រុក Phu Rieng

បន្ទាប់ពីបានស្តាប់អំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងស្រុក Phu Rieng ក្រុមបេសកកម្មកម្ពុជាបានអបអរសាទរចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់ស្រុក Phu Rieng និយាយដោយឡែក និងខេត្ត Binh Phuoc និយាយរួម។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយជឿជាក់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពូនជ្រំ និងរឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រពៃនោះ ក៏ដូចជាកិច្ចសហការក្នុងការបំពេញភារកិច្ចយោធា និងការពារជាតិ។

ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា "មិត្ត" ជិតស្និទ្ធ។ ក្នុងរយៈពេលកន្លងមក អង្គភាពទាំងពីរតែងតែសម្របសម្រួល និងពូនជ្រំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព រឹងមាំ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh