Trending now

គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

14:43 | 15/03/2021

គោលដៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​ ២០៥០ អាច​នឹង​ក្លាយជា​ការពិត ខណៈ​កម្ពុជា​បាន​រីករាយ​ចំពោះ​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧,៣% ក្នុង​ ១ ​ឆ្នាំ អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍ ពីមុន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ទោះយ៉ាងណា គោលដៅ​ពោរពេញ​ដោយ​មហិច្ឆតា​ទាំងនេះ​អាច​សម្រេច​ទៅបាន​តាមរយៈ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៃ​ប្រទេស​កម្ពុជា និង​តាមរយៈ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​។

នៅក្នុង​បរិបទ​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​។

លើកកម្ពស់​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ

ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ផលិត​កម្លាំង​ជំនាញ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​កំពុង​កើនឡើង ជាពិសេស​នៅពេល​ព្រះរាជាណាចក្រ​កម្ពុជា​ឈាន​ចូល​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ដែល​នៅតែ​ជា​អាទិភាព​កំពូល​មួយ​។

ប៉ុន្តែ​វិស័យនេះ​នៅតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បរិក្ខារ​ឧបករណ៍​សម្រាប់​អនុវត្ត សម្ភារ​អនុវត្ត សមត្ថភាព​ថ្នាក់​គ្រប់គ្រង​នូវមាន​កម្រិត និង​កង្វះ​គ្រូ​បច្ចេកទេស ដូចដែល​មានចែង​ក្នុង​ផែនការមេ​របស់ អ.ប.វ ឆ្នាំ ២០២១-២០២៥​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​មាន​ការគាំទ្រ​ពី​ចៃកា​បាន​ផ្តួចផ្តើម​ «​គម្រោង​កែលម្អ​គុណភាព អ.ប.វ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឧស្សាហកម្ម​» នៅក្នុង​ឆ្នាំ​ ២០១៥ ដើម្បី​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ដែល​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែមីនា​។

គម្រោង​ទាំងនេះ​ គឺ​ផ្អែកលើ​សសរស្តម្ភ​ចំនួន​ ៥ មួយ​ក្នុងចំណោម​នោះ​រួមមាន​ការអភិវឌ្ឍ​កញ្ចប់​បណ្តុះបណ្តាល​ស្តង់ដា (STP) ​សម្រាប់​សញ្ញាបត្រ​កម្រិត​ខ្ពស់​ផ្នែក​អគ្គិសនី​ផ្តល់​នូវ​ការបណ្តុះបណ្តាល​កញ្ចប់ ស្តង់ដា​ដល់​គ្រូ​ជំនាញ បង្កើត​ប្រព័ន្ធ​ក្នុងការ​ផ្សព្វផ្សាយ​កញ្ចប់​ស្តង់ដា​ទៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ដទៃទៀត​ដែល​មិន​ស្ថិតក្រោម​ការសាកល្បង​របស់​គម្រោង បង្កើត​ប្រព័ន្ធ​ដើម្បី​ថែរក្សា គ្រប់គ្រង​សម្ភារ និង​ឧបករណ៍​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ក្រោម​គម្រោង​ចៃកា និង​ការពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​។

ចៃកា​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​វិទ្យាស្ថាន​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​រវាង​ឧស្សាហកម្ម និង​វិទ្យាស្ថាន​បណ្តុះបណ្តាល អ.ប.វ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាំងនេះ​។

ជា​លទ្ធផល​វិទ្យាស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​អះអាងថា ក្រុមហ៊ុន​ឯកជន​ជាច្រើន​បាន​សម្តែង​នូវ​ការពេញចិត្ត​ខ្ពស់​ចំពោះ​ការងារ​របស់​សិស្ស សិក្ខាកាម ដែល​បានបញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​ដែល​ស្ថិតក្រោម​គម្រោង​របស់​ចៃកា​។

ហើយ​កញ្ចប់​ស្តង់ដា​កម្មវិធី​សិក្សា​ជាតិ​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​ដំបូង​គេ​ត្រូវបាន​ផលិតឡើង និង​អនុម័ត​យល់​ព្រម​ពី​ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ជាតិ កាលពី​ខែកញ្ញា ឆ្នាំ​ ២០២០​។

ចៃកា​ក៏បាន​រៀបចំ​សិក្ខាលា​ស្តីអំពី​ការផ្ទេរ​នូវ​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​នូវ​ឧបករណ៍​ផ្គុំ​ថ្មី​ក្នុង​ការហ្វឹកហាត់​ត្រូវបានធ្វើ​ឡើងជា​ច្រើនដង​។ បន្ថែម​ពីនេះ​ទៀត ការសហការ​រវាង​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារ​ការងារ​ដើម្បី​រៀបចំ​ធ្វើ​ទិវា អ.ប.វ ជាតិ​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ទីភ្នាក់ងារ​ជាតិ មុខរបរ ស្តីអំពី​ពិពណ៌​ផលិតផល និង​ការងារ និង​ការរៀបចំ​នូវ​ការប្រកួតប្រជែង​ជំនាញ​។

ចៃកា​បាននិង​កំពុង​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង និង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​ ១៩៩៥​។

មន្ទីរពេទ្យ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ត្រូវបាន​កែលម្អ​ឱ្យ​ប្រសើរ​ឡើង​នៅឯ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក (NMCHC) មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន (CENAT) ​មន្ទីរពេទ្យ​មង្គលបុរី មន្ទីរពេទ្យ​ខេត្តកំពង់ចាម មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ មន្ទីរពេទ្យ​ខេត្ត ស្វាយរៀង មន្ទីរពេទ្យ​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​របស់​បុគ្គលិក​សុខាភិបាល​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់​ចៃកា​ដូចជា​គម្រោង​លើកកម្ពស់​ប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យ​ និង​វាយតម្លៃ ការពង្រឹង​ប្រព័ន្ធ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សហវេជ្ជសាស្ត្រ និង​គម្រោង​លើកកម្ពស់​ការថែទាំ​បន្ត​នៅ​កម្ពុជា​ផ្តោតលើ​ការថែទាំ​ស្ត្រី និង​ទារក​ក្នុង​ពេល​សម្រាល និង​ក្រោយពេល​សម្រាល​។

ចៃកា​បានផ្តល់​នូវ​សម្ភារ SuperScript III Platinum និង​ប្រព័ន្ធ One-Step Quantitative RT PCR ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ (IPC) ដែលជា​ផ្នែក​មួយ​នៃ​ជំនួយ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ របស់​ខ្លួន​កាលពី​ខែ​កក្កដា​។

ដើម្បី​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជំងឺ​កូវីដ​ ១៩ ចៃកា​បាន​ផ្តល់​ឧបករណ៍ SuperScript III Platinum និង One-Step Quantitative RT PCR to IPC ចំនួន ៨ ទៀត​ទៅឱ្យ IPC នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ខណៈ​ដែល​ឧបករណ៍ QIAamp Viral RNA Mini Kit ចំនួន​ ៨ ផ្សេងទៀត​បាន​បញ្ចូល​ទៅក្នុង​មជ្ឈមណ្ឌល​នេះ​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​។

ចៃកា​ក៏​នឹង​ផ្តល់​ឧបករណ៍​ស្កេន​កំដៅ (thermography) ចំនួន​បី រួមទាំង​កុំព្យូទ័រ​យួរដៃ និង​ជើង​កាមេរ៉ា​នៅក្នុង​ខែមេសា ទៅដល់ NMCHC សម្រាប់​ពិនិត្យ​រក​ជំងឺ​កូវីដ ​១៩​។ ចៃកា ក៏បាន​លើកកម្ពស់​ការយល់ដឹង​សុខភាព​នៅ​ថ្នាក់មូលដ្ឋាន ក្រោម​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​របស់​ខ្លួន​គឺ​ «​គម្រោង​លើកកម្ពស់​ការការពារ​ជំងឺ​កូវីដ​១៩ តាមរយៈ​ការផ្សព្វផ្សាយ​នៅតាម​សហគមន៍​»​។

នៅក្នុង​គម្រោង​នេះ ការបណ្តុះបណ្តាល​ស្តីពី​ការទប់ស្កាត់​ត្រូវ​បាន​ផ្តល់​ដល់កម្មករ​វាយនភ័ណ្ឌ ចំនួន​ ៣១២ ​នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ នៅ​ខេត្តស្វាយរៀង​ក៏​មាន​ការចែកជូន ម៉ាស់ និង​ជែល​លាងដៃ ដល់​បុគ្គលិក​មណ្ឌល​សុខភាព និង​កម្មករ​រោងចក្រ​ផងដែរ​។ លើសពីនេះ​ទៀត ដើម្បី​លើកកម្ពស់​អនាម័យ​ក្នុង​ចំណោម​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ខែ​តុលា​។

ការអភិរក្ស​បឹង​ទន្លេសាប

ចៃកា​ក៏​សកម្ម​នៅក្នុង​គម្រោង​ការពារ​បរិស្ថាន​ផងដែរ​។ ភាពជា​ដៃគូ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SATREPS) គឺជា​គំនិត​ផ្តួចផ្តើម​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​រួមជាមួយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដើម្បី​ជំរុញ​ការស្រាវជ្រាវ​អន្តរជាតិ​រួមគ្នា ដោយ​ប្រើ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​ជប៉ុន​។

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជប៉ុន​ (JST) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​សហការ​គ្នា​ដើម្បី​លើកកម្ពស់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្រិត​សកល​។

«​ការបង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​នៃ​បឹង​ទន្លេសាប​» គឺជា​គម្រោង​រយៈពេល ៥ ឆ្នាំ ដែល​មាន​ការឧបត្ថម្ភ​ថវិកា​ដោយ JICA និង JST​។ នៅ​ប្រទេស​ជប៉ុន​គម្រោង​នេះ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ទីក្រុង​តូក្យូ (Tokyo Tech) សហការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល (IGES) និង​សាកលវិទ្យាល័យ​យ៉ាម៉ាហ្គាតា (YU)​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) ​កំពុង​ដឹកនាំ​គម្រោង​នេះ ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ (MOE) អាជ្ញាធរ​ទន្លេសាប​ (TSA) ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម (MOWRAM) ក្រសួង​អប់រំ​យុវជន និង​កីឡា (MOEYS) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ។

អ្នកជំនាញ​មាន​គោលបំណង​ដើម្បី​បង្កើត​ឧបករណ៍​វិភាគ​បរិស្ថាន​ទឹក​សម្រាប់​បឹង​ទន្លេសាប (TSL) និង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​តាមរយៈ​ការស្រាវជ្រាវ​គោលនយោបាយ​ និង​ការអភិវឌ្ឍ​ឧបករណ៍​។

ចៃកា​បាន​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ក្នុង​ទម្រង់​ប្រតិទិន​ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន ជាពិសេស​សិស្សសាលា​ដែល​រស់នៅក្នុង និង​ជុំវិញ​បឹង​ទន្លេសាប​អំពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត អនាម័យ​ត្រឹមត្រូវ​ និង​ល្អ​លើ​សុខភាព​សាធារណៈ​។

របាយការណ៍​គោលនយោបាយ​ដែល​ឆ្លុះបញ្ចាំង​ពី​របកគំហើញ​សំខាន់ៗ​មួយចំនួន និង​ការណែនាំ​ផ្នែក​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង​ពី​គម្រោង SATREPS នេះ​ក៏​អាច​រកបាន​តាមរយៈ https://www.iges.or.jp/en/pub/tonlesapsatreps/en

ក្រៅពីនេះ ខ្សែ​វីដេអូ​ឃ្លីប​ស្តីពី​គម្រោង SATREPS នេះ​ក៏​ត្រូវបាន​បង្កើតឡើង​ដែល​ផ្តល់នូវ​ការយល់ដឹង​កាន់តែច្បាស់​អំពី​ការផ្លាស់ប្តូរ​បរិស្ថាន​នៅ​បឹង​ទន្លេសាប​នាពេល​ថ្មីៗ​នេះ និង ផលប៉ះពាល់​របស់​វា​ទៅលើ​ប្រជាជន​ក្នុង​តំបន់ ការចិញ្ចឹម​ជីវិត និង​សុខភាព​សាធារណៈ​ក៏​ដូចជា​ការពិភាក្សា​អំពី​មធ្យោបាយ​នានា​ស្តីពី​វិធានការណ៍​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនេះ ដែល​អាច​រកបាន​តាមរយៈ https://www.youtube.com/watch?v=8cvUyD6mpxk&t=41s

កាលពី​ថ្ងៃទី ៤-៥ ខែកុម្ភៈ ឆ្នាំ​ ២០២១ ចៃកា បានរៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​៥ ស្តីពី​ការអភិរក្ស​ និង​ការគ្រប់គ្រង​បឹង​ត្រូពិក​ដែល​ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយ​នឹង​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​១៣ ស្តីពី​វិស្វកម្ម​គីមី​ឆ្នាំ ២០២០ (RCChE-2020) តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដោយ​មាន​ការចូលរួម​ពី​អ្នកជំនាញ អ្នកស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​វិស្វកម្ម​បរិស្ថាន​។

សន្និសិទ​នេះ​ក៏បាន​រួមបញ្ចូល​នូវ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​៥ ស្តីពី​គម្រោង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​នៃ​បឹង​ទន្លេសាប​ (JCC) ដើម្បី​ពិនិត្យមើល​លទ្ធផល​នៃ​គម្រោង​ក៏​ដូចជា​សមិទ្ធិផល​ និង​បញ្ហា​ប្រឈម​របស់​គម្រោង​នៅ​ឆ្នាំ​ ២០២០ ព្រមទាំង​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​ការបញ្ចប់​គម្រោង​នៅ​ខែ​មិនា ឆ្នាំ ​២០២២​។

អ្នកស្ម័គ្រចិត្ត​ជប៉ុន

ទន្ទឹមនឹង​នេះដែរ កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​សហប្រតិបត្តិការ​ជប៉ុន​នៅក្រៅ​ប្រទេស (JOCV) ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ ៩ ​ខែ ចាប់តាំងពី​ខែមីនា​ឆ្នាំមុន ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។ អ្នកស្ម័គ្រចិត្ត​ជាង ១៨០០ នាក់​នៅ​ទូទាំង​ពិភពលោក​បូករួម​ទាំង​អ្នកស្ម័គ្រចិត្ត​ចំនួន​ ២០ ​រូប នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជម្លៀស​ខ្លួន​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។

ទោះជា​យ៉ាងណាក្តី​ដោយ​មាន​ការខំប្រឹងប្រែង​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្តាត់​នូវ​ការរាតត្បាត​នៃ​ជំងឺ​នេះ អ្នកស្ម័គ្រចិត្ត​អាច​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នា​ខែធ្នូ ឆ្នាំ​ ២០២០ និង​បាន​បន្ត​សកកម្មភាព​របស់​ពួកគេ​ផងដែរ​។

ទោះ​មាន​បញ្ហា​ប្រឈម​ក្តី ការប្រកាស​ជ្រើសរើស និង​ការបញ្ជូន​អ្នកស្ម័គ្រចិត្ត នឹងត្រូវ​ធ្វើឡើង​តាម​គ្រោងទុក ចៃការ នឹង​ចាប់ផ្តើម​ជ្រើស​ក្នុង​សរទរដូវ​នេះ​។

សម្រាប់​ឆ្នាំនេះ អ្នកស្ម័គ្រចិត្ត​ប្រមាណ ៣០ រូប​នឹង​ត្រូវបាន​បញ្ជូនមក​កម្ពុជា ក្នុង​នោះ​មាន​ផ្នែក សុខាភិបាល បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្នែក​អប់រំ និង​កីឡា ដូចជា អប់រំ​ថ្នាក់បឋមសិក្សា អប់រំ​វិទ្យាសាស្ត្រ អប់រំ​កាយ កីឡា ហែល​ទឹក និង​កីឡាបាល់ទាត់​៕

Postkhmer

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR