យុគសម័យ - ថ្លែងមតិនៅក្នុងវេទិកាស្ពានចម្លងអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០២៦ នារសៀលថ្ងៃនេះ ថ្ងៃទី ១៣ ខែឧសភា ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសង្កត់ធ្ងន់ថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជំនាន់ថ្មី មិនត្រឹមតែចូលមកកាន់វៀតណាមដើម្បីធ្វើផលិតកម្ម ឬដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារនោះទេ ប៉ុន្តែត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី នៅក្នុងខ្សែច្រវាក់តម្លៃសកល។
នេះជាលើកទី ៦ ហើយដែលវេទិកាស្ពានចម្លងអភិវឌ្ឍន៍វៀតណាមត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «សេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស និងសេដ្ឋកិច្ចឯកជនក្នុងស្រុក៖ សហការកម្លាំងបង្កើតកម្លាំងរុញច្រានសម្រាប់ការលោតផ្លោះកំណើនប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី»។
"បច្ចុប្បន្ន មានគម្រោង FDI ជាង ៤៦,៥០០ គម្រោង កំពុងរួមចំណែកលើសពី ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) និងប្រមាណ ៧០% នៃទំហំពាណិជ្ជកម្មនាំចេញសរុប។"
វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម, ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន គណៈកម្មការនានារបស់រដ្ឋសភា, តំណាងថ្នាក់ដឹកនាំបណ្ដាខេត្ត ក្រុង នៃតំបន់ភាគខាងជើង ព្រមទាំងថ្នាក់ដឹកនាំជាង ៣០០ រូប មកពីបណ្ដាសមាគមជម្រុញការវិនិយោគ ពាណិជ្ជកម្មបរទេស បណ្ដាក្រុមហ៊ុនធំៗ សហគ្រាស FDI និងបណ្ដាសមាគមផ្នែកទំនិញ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ចជាច្រើនរូបទៀត។
បណ្ដាតំណាងបានផ្ដោតការពិភាក្សាលើក្រុមបញ្ហាសំខាន់ៗចំនួន ២៖
ទីមួយ៖ វាយតម្លៃលើឱកាស និងសមត្ថភាពក្នុងការទាក់ទាញដោយជោគជ័យនូវប្រភពទុនវិនិយោគពីបរទេសជំនាន់ថ្មី ជាពិសេសគឺនៅក្នុងបណ្ដាវិស័យដែលវៀតណាមកំពុងផ្តល់អាទិភាព។
ទីពីរ៖ បណ្ដាក្រុមដំណោះស្រាយ សំដៅពង្រីកប្រសិទ្ធភាព និងផ្សព្វផ្សាយតម្លៃនៃតំបន់សេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេសទៅកាន់តំបន់សេដ្ឋកិច្ចក្នុងស្រុក, អនុវត្តការប្តេជ្ញាចិត្តផ្ទេរបច្ចេកវិទ្យា, បង្កើនអត្រាធ្វើតូបនីយកម្ម (ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក) និងការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែច្រវាក់តម្លៃសកល។
![]() |
| ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang ថ្លែងមតិនៅក្នុងវេទិកា។ |
ថ្លែងមតិនៅក្នុងវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានវាយតម្លៃថា ប្រធានបទនៃវេទិកាលើកនេះមានអត្ថន័យសំខាន់ជាពិសេស ក្នុងបរិបទដែលវៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការកំណើនខ្ពស់ជាងមុន មានគុណភាពជាងមុន ប្រកបដោយចីរភាពជាងមុន និងមានសមត្ថភាពប្រឆាំងទប់ទល់ខ្ពស់ជាងមុន ចំពោះមុខរាល់ផលប៉ះពាល់ពីតំបន់ និងសកលលោក។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួម ការរួមដំណើរ និងការរួមចំណែកដ៏មានតម្លៃរបស់សហគមន៍សហគ្រាស បណ្ដាអ្នកវិនិយោគ សមាគមនានាទាំងក្នុងស្រុក និងអន្តរជាតិ ចំពោះការអភិវឌ្ឍរបស់វៀតណាមក្នុងទូទាំងរយៈពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងច្បាស់ថា ពិភពលោកកំពុងឈានចូលដំណាក់កាលបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ជាមួយនឹងការប្រែប្រួលយ៉ាងរហ័ស ស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុន។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាប្រទេសមហាអំណាចកំពុងកើនឡើង។ និន្នាការរៀបចំរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ, បរិវត្តកម្មបៃតង, បរិវត្តកម្មឌីជីថល, ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI), គ្រឿងពាក់កណ្ដាលចម្លង (Semiconductor), ទិន្នន័យ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ កំពុងធ្វើឱ្យផ្លាស់ប្តូរជាមូលដ្ឋាននូវទម្រង់ប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។
ក្នុងបរិបទនោះ ការប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគអន្តរជាតិក៏មានការប្រែប្រួលយ៉ាងខ្លាំងក្លាផងដែរ។ ប្រសិនបើកាលពីមុន ឧត្តមភាពចម្បងគឺចំណាយកម្លាំងពលកម្មទាប និងការអនុគ្រោះវិនិយោគ នោះនាពេលបច្ចុប្បន្ន បណ្ដាអ្នកវិនិយោគយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើ៖ គុណភាពនៃស្ថាប័ន, ភាពមានស្ថិរភាពនៃគោលនយោបាយ, ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ប្រភពធនធានមនុស្សមានគុណភាពខ្ពស់, ថាមពលបៃតង, ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ, សមត្ថភាពនវានុវត្តន៍ និងកម្រិតទំនុកចិត្តប្រកបដោយស្ថិរភាពនៃបរិយាកាសវិនិយោគ។
«ចំពោះវៀតណាម នេះទាំងជាបញ្ហាប្រឈម និងទាំងជាឱកាសដ៏ធំធេង ដើម្បីកំណត់ឡើងវិញនូវតួនាទីរបស់ខ្លួន នៅក្នុងខ្សែច្រវាក់តម្លៃតំបន់និងសកលលោក ព្រមទាំងធ្វើការផ្លាស់ប្តូរ និងធ្វើឱ្យថ្មីឡើងវិញនូវកម្លាំងចលករកំណើន ដោយផ្អែកលើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា, នវានុវត្តន៍, បរិវត្តកម្មឌីជីថល, បរិវត្តកម្មបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន»។ នេះជាប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang។
លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា តំបន់វិនិយោគបរទេសគឺជាចំណុចលេចធ្លោដ៏សំខាន់មួយ នៃខឿនសេដ្ឋកិច្ចវៀតណាម។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោង FDI ជាង ៤៦,៥០០ គម្រោង ដែលកំពុងមានសុពលភាព ជាមួយនឹងទុនចុះបញ្ជីសរុបជាង ៥៤៣ ប៊ីលីយែនដុល្លារ (៥៤៣ ពាន់លានដុល្លារ)។ ទុនអនុវត្តគរចនាសរុបសម្រេចបានប្រមាណ ៣៥៧,៦ ប៊ីលីយែនដុល្លារ។ បច្ចុប្បន្ន តំបន់ FDI រួមចំណែកប្រមាណលើសពី ២០% នៃផលិតផលក្នុងស្រុកសរុប (GDP), ប្រមាណ ៧០% នៃទំហំពាណិជ្ជកម្មនាំចេញសរុប និងបង្កើតការងារធ្វើជូនដល់ពលកររាប់លាននាក់។
ក្នុងបរិបទដែលលំហូរទុនវិនិយោគ FDI សកលមានការធ្លាក់ចុះនៅក្នុងតំបន់ជាច្រើន វៀតណាមនៅតែបន្តរក្សាបាននូវឋានៈស្ថិតនៅក្នុងក្រុមបណ្ដាប្រទេសទាក់ទាញទុនវិនិយោគ FDI ឈានមុខគេនៅក្នុងតំបន់អាស៊ាន (ASEAN)។
![]() |
| ថ្នាក់ដឹកនាំជាង ៣០០ រូប មកពីបណ្ដាសមាគមជម្រុញការវិនិយោគ ពាណិជ្ជកម្មបរទេស បណ្ដាក្រុមហ៊ុនធំៗ សហគ្រាស FDI ព្រមទាំងបណ្ដាសមាគមផ្នែកទំនិញ ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក រួមជាមួយអ្នកជំនាញសេដ្ឋកិច្ចជាច្រើនរូប បានអញ្ជើញចូលរួមក្នុងវេទិកានេះ។ |
តាមលោកឧបនាយករដ្ឋមន្ត្រី កត្តានេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សហគមន៍សហគ្រាសអន្តរជាតិ ចំពោះការរំពឹងទុកនៃការអភិវឌ្ឍប្រកបដោយស្ថិរភាពនយោបាយ-សង្គម និងបរិយាកាសវិនិយោគអាជីវកម្មរបស់វៀតណាម។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ វៀតណាមគឺជាទីតាំងដែលកត់ត្រានូវវត្តមាន និងការបើកទូលាយការវិនិយោគរបស់បណ្ដាក្រុមហ៊ុនធំៗ នៅក្នុងវិស័យគ្រឿងអគ្គិសនី, គ្រឿងពាក់កណ្ដាលចម្លង, បច្ចេកវិទ្យាជាន់ខ្ពស់, ថាមពល, ឡូជីស្ទីក, ហិរញ្ញវត្ថុ, នវានុវត្តន៍ និងសេវាកម្មទំនើប។ តាមរយៈនោះ រួមចំណែកបង្កើតឡើងនូវបណ្ដាប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗនៅវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាសម្រេចបាននូវលទ្ធផលទាំងនេះក្តី លោកឧបនាយករដ្ឋមន្ត្រីយល់ឃើញថា គុណភាព និងប្រសិទ្ធភាពនៃការផ្សារភ្ជាប់គ្នារវាងតំបន់ FDI ជាមួយនឹងតំបន់សេដ្ឋកិច្ចក្នុងស្រុក នៅតែមិនទាន់សម្រេចបានដូចការរំពឹងទុកនៅឡើយ។ សហគ្រាសវៀតណាមជាច្រើន នៅតែចូលរួមនៅក្នុងចំណែកទីផ្សារដែលមានតម្លៃបន្ថែមទាប ហើយអត្រាធ្វើតូបនីយកម្មនៅក្នុងឧស្សាហកម្មមួយចំនួននៅមានកម្រិត។ សមត្ថភាពស្រូបយករបស់សហគ្រាសក្នុងស្រុក ក៏នៅមិនទាន់តាមទាន់តម្រូវការនៃខ្សែច្រវាក់ផ្គត់ផ្គង់សកលនៅឡើយដែរ។
រហូតមកដល់ពេលនេះ វៀតណាមសម្រេចបាននូវលទ្ធផលវិជ្ជមានក្នុងការទាក់ទាញទុនវិនិយោគបានយ៉ាងច្រើន ប៉ុន្តែតម្រូវការដែលដាក់ចេញសម្រាប់ដំណាក់កាលថ្មី គឺត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពនៃកិច្ចសហប្រតិបត្តិការ, កម្រិតនៃការជះឥទ្ធិពល និងសមត្ថភាពកិច្ចសហការកម្លាំងរវាងតំបន់ FDI ជាមួយនឹងខឿនសេដ្ឋកិច្ចក្នុងស្រុក។ នេះគឺជាប្រធានបទនៃវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះ។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសង្កត់ធ្ងន់លើទស្សនៈឥតប្រែប្រួលរបស់វៀតណាម ដែលតែងតែចាត់ទុកតំបន់សេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស គឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៃខឿនសេដ្ឋកិច្ចជាតិ ដែលត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍន៍យូរអង្វែង, មានសមភាព, ធ្វើកិច្ចសហប្រតិបត្តិការ និងប្រកួតប្រជែងដោយសុក្រឹតភាពជាមួយបណ្ដាតំបន់សេដ្ឋកិច្ចផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវការគិតគូរ ពីការទាក់ទាញទុន FDI បែបធំទូលាយ ទៅជាកិច្ចសហប្រតិបត្តិការវិនិយោគបែបមានការជ្រើសរើស, មានគុណភាព, ប្រសិទ្ធភាព និងប្រកបដោយចីរភាព។
«យើងខ្ញុំមិនត្រឹមតែវាយតម្លៃ និងយកចិត្តទុកដាក់លើការដែលអ្នកវិនិយោគនាំយកទុនចំនួនប៉ុន្មានចូលមកកាន់វៀតណាមនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការនាំមកនូវបច្ចេកវិទ្យាអ្វី, បង្កើតឡើងនូវតម្លៃបន្ថែមអ្វី, បណ្តុះបណ្តាលប្រភពធនធានមនុស្សបានយ៉ាងដូចម្តេច, តភ្ជាប់បានសហគ្រាសវៀតណាមចំនួនប៉ុន្មានឱ្យចូលរួមនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងរួមចំណែកយ៉ាងណាដល់បរិវត្តកម្មបៃតង, បរិវត្តកម្មឌីជីថល ព្រមទាំងការលើកកម្ពស់សមត្ថភាពខាងក្នុង នៃខឿនសេដ្ឋកិច្ច។ ទុនវិនិយោគ FDI ជំនាន់ថ្មី មិនត្រឹមតែចូលមកកាន់វៀតណាមដើម្បីធ្វើផលិតកម្ម ឬដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារនោះទេ ប៉ុន្តែត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី នៅក្នុងខ្សែច្រវាក់តម្លៃសកល»។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់។
![]() |
| ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang មានប្រសាសន៍ថា៖ ក្នុងបរិបទដែលលំហូរទុនវិនិយោគ FDI សកលមានការធ្លាក់ចុះនៅក្នុងតំបន់ជាច្រើន វៀតណាមនៅតែបន្តរក្សាបាននូវឋានៈស្ថិតនៅក្នុងក្រុមបណ្ដាប្រទេសទាក់ទាញទុនវិនិយោគ FDI ឈានមុខគេនៅក្នុងតំបន់អាស៊ាន (ASEAN)។ |
ទិសដៅធំៗចំនួន ៥ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
ផ្អែកលើស្មារតីនោះ តាមលោកឧបនាយករដ្ឋមន្ត្រី នាលេខាមុខ រដ្ឋាភិបាលវៀតណាមនឹងផ្ដោតអារម្មណ៍ដាក់ឱ្យអនុវត្តនូវទិសដៅធំៗមួយចំនួនដូចខាងក្រោម៖
ទីមួយ៖ បន្តរុញច្រានការបំពេញបង្គ្រប់ស្ថាប័ន, កែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្ម, ផ្លាស់ប្តូរពីការគិតបែបគ្រប់គ្រង ទៅជាការគិតបែបបម្រើការអភិវឌ្ឍ។ រដ្ឋាភិបាលនឹងបន្តកាត់បន្ថយជាសារវន្តនូវបណ្ដានីតិវិធីរដ្ឋបាល, លក្ខខណ្ឌវិនិយោគអាជីវកម្ម, ជម្រុញការធ្វើវិមជ្ឈការ និងការបែងចែកអំណាច ដើរទន្ទឹមគ្នានឹងការបង្កើនការត្រួតពិនិត្យមើល, ជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងបរិវេណ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការច្រកចេញចូលតែមួយ, លើកកម្ពស់លក្ខណៈតម្លាភាព ស្ថិរភាព និងសមត្ថភាពព្យាករណ៍ទុកជាមុននៃគោលនយោបាយ។
ទីពីរ៖ ធ្វើឱ្យថ្មីឡើងវិញនូវទិសដៅទាក់ទាញការវិនិយោគពីបរទេស តាមទិសដៅមានការជ្រើសរើស ដោយយកគុណភាព, បច្ចេកវិទ្យា, នវានុវត្តន៍, តម្លៃបន្ថែម, ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី, ការការពារបរិស្ថាន និងការផ្សារភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក ធ្វើជាលក្ខវិនិច្ឆ័យចម្បង។ វៀតណាមផ្តល់អាទិភាពទាក់ទាញបណ្ដាគម្រោងនៅក្នុងវិស័យគ្រឿងពាក់កណ្ដាលចម្លង, គ្រឿងអគ្គិសនី, បញ្ញាសិប្បនិម្មិត, ទិន្នន័យ, បច្ចេកវិទ្យាជីវសាស្ត្រ, ឱសថសាស្ត្រ, ថាមពលស្អាត, សម្ភារៈថ្មី, ឡូជីស្ទីកទំនើប, សេវាកម្មហិរញ្ញវត្ថុ, នវានុវត្តន៍ និងបណ្ដាផ្នែកបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ក្សាឱ្យបានរឹងមាំនូវឯករាជ្យភាព ម្ចាស់ការ, សន្តិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
![]() |
| ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសង្កត់ធ្ងន់លើទស្សនៈឥតប្រែប្រួលរបស់វៀតណាម ដែលតែងតែចាត់ទុកតំបន់សេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស គឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៃខឿនសេដ្ឋកិច្ចជាតិ។ |
ទីបី៖ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវសហគ្រាសក្នុងស្រុក និងឧស្សាហកម្មគាំទ្រ ដើម្បីឱ្យសហគ្រាសវៀតណាមចូលរួមបានកាន់តែជ្រៅទៅៗ នៅក្នុងខ្សែច្រវាក់តម្លៃសកល។ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យើងខ្ញុំកំណត់ថា នេះជាភារកិច្ចមានអត្ថន័យយុទ្ធសាស្ត្រយូរអង្វែង។ រដ្ឋនឹងបន្តមានបណ្ដាគោលនយោបាយជួយឧបត្ថម្ភសហគ្រាសលើកកម្ពស់សមត្ថភាពគ្រប់គ្រង, បទដ្ឋានស្តង់ដារគុណភាព, ធ្វើនវានុវត្តន៍បច្ចេកវិទ្យា, បរិវត្តកម្មឌីជីថល, ចូលទៅជិតប្រភពទុនឥណទាន និងតភ្ជាប់ជាមួយបណ្ដាក្រុមហ៊ុនពហុជាតិ»។ គោលដៅមិនត្រឹមតែជាការបង្កើនចំនួនសហគ្រាសចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការបង្កើតឡើងបន្តិចម្តងៗនូវជួរជួរ សហគ្រាសវៀតណាម ដែលមានសមត្ថភាពក្លាយជាអ្នកផ្គត់ផ្គង់កម្រិតទី ១ និងកម្រិតទី ២ នៅក្នុងបណ្ដាខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក។
ទីបួន៖ ផ្ដោតអារម្មណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងប្រភពធនធានមនុស្សមានគុណភាពខ្ពស់ បម្រើឱ្យការទាក់ទាញទុន FDI ជំនាន់ថ្មី។ រដ្ឋាភិបាលកំពុងដាក់ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្ដាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យឌីជីថល, តំបន់ឧស្សាហកម្មជំនាន់ថ្មី, ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងក្លានូវការផ្សារភ្ជាប់គ្នារវាង រដ្ឋ សាលារៀន និងអ្នកវិនិយោគ សំដៅបណ្តុះបណ្តាលប្រភពធនធានមនុស្សឆ្លើយតបបានតាមតម្រូវការនៃបណ្ដាផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
ទីប្រាំ៖ លើកកម្ពស់ឥទ្ធិពល និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋចំពោះតំបន់ FDI ធានាបាននូវភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ, អ្នកវិនិយោគ និងប្រជាជន។ រ
![]() |
| ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានបញ្ជាក់ថា វៀតណាមបង្កបណ្ដាលក្ខខណ្ឌងាយស្រួលបំផុត ដើម្បីឱ្យបណ្ដាអ្នកវិនិយោគដំណើរការសកម្មភាពស្របតាមច្បាប់ មានប្រសិទ្ធភាព និងយូរអង្វែងនៅវៀតណាម។ |
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបង្កបណ្ដាលក្ខខណ្ឌងាយស្រួលបំផុត ដើម្បីឱ្យបណ្ដាអ្នកវិនិយោគដំណើរការសកម្មភាពស្របតាមច្បាប់ មានប្រសិទ្ធភាព និងយូរអង្វែងនៅវៀតណាម ប៉ុន្តែក៏នឹងចាត់វិធានការដោះស្រាយយ៉ាងម៉ឺងម៉ាត់ផងដែរ ចំពោះរាល់សកម្មភាពបន្លំតម្លៃផ្ទេរ, ការបន្លំភូតពាណិជ្ជកម្ម, ការរំលោភបំពានលើបរិស្ថាន, ការប្រើប្រាស់បច្ចេកវិទ្យាហួសសម័យ និងការរំលោភបំពានលើកម្មសិទ្ធិបញ្ញា។
វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងសេចក្តីប្រាថ្នាចង់ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនោះ វៀតណាមត្រូវការនូវគំរូកំណើនថ្មីមួយ ដែលផ្អែកលើនវានុវត្តន៍, បច្ចេកវិទ្យា, ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ និងកិច្ចសហការកម្លាំងប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាតំបន់សេដ្ឋកិច្ច។
![]() |
| បណ្ដាតំណាងក្នុងស្រុក និងអន្តរជាតិ អញ្ជើញចូលរួមនៅក្នុងវេទិកា។ |
យើងខ្ញុំសង្ឃឹមថា សហគមន៍សហគ្រាស និងបណ្ដាអ្នកវិនិយោគបរទេស នឹងបន្តរួមដំណើរយូរអង្វែងជាមួយវៀតណាម ដោយមិនត្រឹមតែចាត់ទុកវៀតណាមជាចំណុចដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រនៅក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏មានបំណងចង់ឱ្យសហគ្រាសវៀតណាម ម្ចាស់ការផ្លាស់ប្តូរការគិតគូរ, លើកកម្ពស់សមត្ថភាពគ្រប់គ្រង, សមត្ថភាពបច្ចេកវិទ្យា និងលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមបានកាន់តែជ្រៅទៅៗ នៅក្នុងបណ្ដាញផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។
រដ្ឋាភិបាលវៀតណាមប្តេជ្ញាបន្តរួមដំណើរ ស្តាប់ និងធ្វើសកម្មភាពជាមួយសហគមន៍សហគ្រាស ដើម្បីបន្តកសាងបរិយាកាសវិនិយោគអាជីវកម្មមួយដែលមានតម្លាភាព, ស្ថិរភាព, សុវត្ថិភាព និងមានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ។ ខ្ញុំជឿជាក់ថា ជាមួយនឹងការរួមដំណើរ និងការសហការកម្លាំងរវាងតំបន់សេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស ជាមួយនឹងតំបន់សេដ្ឋកិច្ចក្នុងស្រុក វៀតណាមនឹងបង្កើតបាននូវកម្លាំងរុញច្រានសម្រាប់ការលោតផ្លោះថ្មី ដើម្បីសម្រេចបានកំណើនយ៉ាងរហ័ស និងប្រកបដោយចីរភាព នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលដើមទុនទិញភាគហ៊ុន ទិញមូលធនរបស់វិនិយោគិនបរទេសចូលវៀតណាមឈានដល់ជិត ១៦,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
thoidai.com.vn






មតិពីមិត្តអ្នកអាន