Trending now

វៀតណាម៖ ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញគម្រោង FDI ក្នុងរយៈពេល ៧ ខែ

11:02 | 01/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កងទ័ពនៃកងពលធំលេខ៩ អង្គទ័ពលេខ៤របស់វៀតណាម ជួបប្រាស្រ័យជាមួយនិស្សិតឡាវ និងកម្ពុជា កងទ័ពនៃកងពលធំលេខ៩ អង្គទ័ពលេខ៤របស់វៀតណាម ជួបប្រាស្រ័យជាមួយនិស្សិតឡាវ និងកម្ពុជា
វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣ វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣
វៀតណាម៖ ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញគម្រោង FDI ក្នុងរយៈពេល ៧ ខែ
វៀតណាម៖ ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញគម្រោង FDI ក្នុងរយៈពេល ៧ ខែ

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) ទើបតែបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលមូលធនទិញភាគហ៊ុន ទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានប្រមាណជាង ១៦.២ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៥ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល៧ខែកន្លងមក ប្រទេសនិងដែនដីចំនួន៩៤បានវិនិយោគនៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងការវិនិយោគសរុបជិត ៣,៦៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ២២,៤% នៃទុនវិនិយោគសរុបនៅវៀតណាម។ មកទល់នឹងពេលនេះ វិនិយោគិនបរទេសបានបណ្តាក់ទុននៅខេត្ត ក្រុងចំនួន ៥២/៦៣ ក្នុងនោះ ទីក្រុងហាណូយនាំមុខដោយទុនវិនិយោគចុះបញ្ជីសរុបជាង ២,៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់មកគឺទីក្រុង Hai Phong ទីក្រុងហូជីមិញ។ បើនិយាយពីចំនួនគម្រោង ទីក្រុងហូជីមិញជាទីក្រុងឈានមុខគេក្នុងប្រទេស ទាក់ទងនឹងចំនួនគម្រោងថ្មីៗ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស