Trending now

វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣

09:09 | 31/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលដើមទុនទិញភាគហ៊ុន ទិញមូលធនរបស់វិនិយោគិនបរទេសចូលវៀតណាមឈានដល់ជិត ១៦,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI
វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣ វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣
វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣
វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣

ឧស្សាហកម្មកែច្នៃនិងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញដើមទុនពីបរទេស ជាមួយនឹងការវិនិយោគសរុបជាង ១០,៩៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់មកគឺអាជីវកម្មអចលនទ្រព្យ; ឈរលំដាប់ថ្នាក់ទី៣ គឺវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ប្រទេសនិងតំបន់ដែនដីចំនួន ៩៤ បានមកបណ្តាក់ទុននៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេ ដោយមានទុនវិនិយោគសរុបចំនួនជិត ៣,៦៤ ពាន់លានដុល្លារ។ បន្ទាប់មកគឺ កូរ៉េខាងត្បូង ចិន ជប៉ុន ហុងកុង (ចិន) និងតៃវ៉ាន់ (ចិន)។

ទាក់ទងទីតាំងវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្តក្រុងចំនួន ៥២/៦១។ ក្នុងនោះ ទីក្រុងហាណូយនាំមុខគេ ខណៈដែលទីក្រុង Hai Phong ជាប់ចំណាត់ថ្នាក់លេខ២ និងទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ៣៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS