Trending now

វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣

09:00 | 12/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្រសួងអប់រំ និងបណ្តុះបណ្តាលកាលពីថ្ងៃទី ១០ កក្កដា បានឲ្យដឹងថា៖ ក្រុមបេក្ខជនចូលរួមការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិឆ្នាំ ២០២៣ របស់វៀតណាម មានបេក្ខជនចំនួន ៣ នាក់ ហើយបេក្ខជនទាំង ៣ សុទ្ធតែទទួលបានមេដាយ រួមមាន៖ មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

សកម្មភាពគួរអោយទាក់ទាញជាច្រើននៅមហោស្រពវៀតណាម-ជប៉ុននៅទីក្រុង Da Nang ឆ្នាំ ២០២៣ សកម្មភាពគួរអោយទាក់ទាញជាច្រើននៅមហោស្រពវៀតណាម-ជប៉ុននៅទីក្រុង Da Nang ឆ្នាំ ២០២៣
ភ្ញៀវ​អន្តរជាតិមក​វៀតណាម​​សម្រេច​បាន​ជាង ៥,៥ លាន​នាក់​ក្នុង​រយៈពេល ៦ ខែកន្លងទៅ ភ្ញៀវ​អន្តរជាតិមក​វៀតណាម​​សម្រេច​បាន​ជាង ៥,៥ លាន​នាក់​ក្នុង​រយៈពេល ៦ ខែកន្លងទៅ
ក្រុមវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកជីវវិសាស្ត្រអន្តរជាតិឆ្នាំ២០២៣។
ក្រុមវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកជីវវិសាស្ត្រអន្តរជាតិឆ្នាំ២០២៣។

ជាក់ស្តែង សិស្សដែលទទួលបានមេដាយប្រាក់គឺ Nguyen Tien Loc សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ។ សិស្សទាំងពីរនាក់ដែលទទួលបានមេដាយសំរឹទ្ធគឺ Tran Pham Manh ថ្នាក់ទី ១២ វិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ និង Vu The Anh ថ្នាក់ទី ១២ វិទ្យាល័យជំនាញ Vinh Phuc ខេត្ត Vinh Phuc ។

ការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិលើកទី៣៤ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តិទៅនៅប្រទេសអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ២-១១ ខែកក្កដា ដោយមានការចូលរួមពីប្រទេសនិងតំបន់ដែនដីចំនួន៨០ និងមានប្រទេសចំនួន២ជាអ្នកសង្កេតការណ៍។ ព្រឹត្តិការណ៍នេះមានបេក្ខជនចូលរួមប្រកួតសរុបចំនួន២៩៥នាក់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS