Trending now

Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI

08:51 | 24/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទីក្រុង Hai Phong បានទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស(FDI) ចំនួនជិត ២ ពាន់លានដុល្លារអាមេរិក ដោយសម្រេចបាន ៩៩% ផែនការពេញមួយឆ្នាំ; ដោយឡែកការទាក់ទាញទុនវិនិយោគក្នុងមណ្ឌលឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណឈានដល់១,៩ ពាន់លានដុល្លារ។ នេះជាលទ្ធផលនៃយុទ្ធសាស្ត្រជំរុញការវិនិយោគយ៉ាងសកម្ម នវានុវត្តន៍ និងបង្កើនកម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ច ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស។

វៀតណាម៖ សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh​ រំលឹកឡើងវិញ​ការចងចាំ​នៃ​ការ​តស៊ូទាំងពីរលើក វៀតណាម៖ សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh​ រំលឹកឡើងវិញ​ការចងចាំ​នៃ​ការ​តស៊ូទាំងពីរលើក
វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣ វៀតណាម​ឈ្នះ​មេដាយ​ចំនួន​៣ ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​ជីវសាស្ត្រ​អន្តរជាតិ​ ​ឆ្នាំ ២០២៣
Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI
Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI

នៅពាក់កណ្តាលខែមិថុនា ទីក្រុងបានរៀបចំសកម្មភាពជំរុញការវិនិយោគនៅកូរ៉េខាងត្បូង និងជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងថ្នាក់ដឹកនាំទីក្រុង Hai Phong បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងថ្មីៗ និងគម្រោងកែសម្រួលបង្កើនដើមទុនរបស់វិនិយោគិនកូរ៉េខាងត្បូង ដែលមានទុនវិនិយោគសរុបចំនួន ២៣០ លានដុល្លារអាមេរិក។ ជាពិសេស ទីក្រុង Hai Phong ជាមួយវិនិយោគិននិងធុរកិច្ចកូរ៉េខាងត្បូងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយមានទុនវិនិយោគដែលបានសន្យារហូតដល់ ១,៥ ពាន់លានដុល្លារអាមេរិក; ក្នុងនោះ រួមទាំងអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន LG Innotek របស់កូរ៉េខាងត្បូងផងដែរ។

ភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចនោះ ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគដើម្បីកែសម្រួលបង្កើនដើមទុនដល់ក្រុមហ៊ុនចម្កាត់ LG Innotek Vietnam នៅទីក្រុង Hai Phong ជាមួយនឹងទុនវិនិយោគចំនួន ១ ពាន់លានដុល្លារអាមេរិក ត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីទទួលបាន សំណើរបស់វិនិយោគិន។ គម្រោងបង្កើនដើមទុនរបស់ LG Innotek បាននាំតម្លៃ FDI សរុបរបស់ទីក្រុង Hai Phong ក្នុងរយៈពេល ៦ ខែដើមឆ្នាំឡើងដល់ជិត ២ ពាន់លានដុល្លារអាមេរិក (ស្មើរនឹង ៩៩% នៃផែនការឆ្នាំ)។ លោក Cho Ji Tea អនុប្រធានក្រុមហ៊ុនចម្កាត់ LG Innotek Korea មានប្រសាសន៍ថា៖ “រូបខ្ញុំផ្ទាល់ជាជាអគ្គនាយកដំបូងគេរបស់ LG Innotek Vietnam សម្រាប់អាណត្តិ ២០១៧-២០២០។ ក្នុងអំឡុងពេលនេះ យើងខ្ញុំតែងតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនិងស្ថាប័ននានានៅទីក្រុង Hai Phong។ នាពេលកន្លងទៅ LG Innotek បានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសម្រេចបានលទ្ធផលជាច្រើននៅទីក្រុង Hai Phong ជាមួយនឹងរោងចក្រចំនួន ២ ដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថា នឹងបន្តទទួលបានការសម្របសម្រួលនិងការគាំទ្រពីទីក្រុង Hai Phong ដើម្បីឱ្យរោងចក្រទី ៣ របស់យើងអាចបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងបន្តអភិវឌ្ឍនៅក្នុងទីក្រុង”។

មុននោះ កាលពីខែតុលាឆ្នាំមុន ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ច Hai Phong ក៏បានរៀបចំសកម្មភាពជំរុញការវិនិយោគនៅតៃវ៉ាន់(ចិន) ផងដែរ។ ទីក្រុង Hai Phong ក៏បានអញ្ជើញ និងទទួលស្វាគមន៍ជាប្រចាំនូវគណៈប្រតិភូធុរកិច្ចនិងអង្គការបរទេសដែលមកស្រាវជ្រាវនិងស្វែងយល់អំពីបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មក្នុងទីក្រុង។ លោក Chen Chi Liang អគ្គនាយកក្រុមហ៊ុនចម្កាត់ Pegatron Vietnam បានឲ្យដឹងថា៖ បន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើនកន្លែង សហគ្រាសបានសម្រេចជ្រើសរើសមណ្ឌលឧស្សាហកម្ម DEEP C Hai Phong ដើម្បីសាងសង់រោងចក្រទី ១៤ នៅលើពិភពលោក៖ “យើងបានទទួលការគាំទ្រជាច្រើនពីក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ច Hai Phong។ ក្នុងរយៈពេលដ៏ខ្លី យើងបានសាងសង់រោងចក្រ ហើយឈានចូលដំណើរការ។ បច្ចុប្បន្ននេះ យើងកំពុងមានគម្រោងបន្តពង្រីកការវិនិយោគនៅ Hai Phong។ អតិថិជនអឺរ៉ុបនិងអាមេរិកមួយចំនួនបានមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយយើងខ្ញុំ; ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិច និងសហការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក”។

Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI
Hai Phong (វៀតណាម) ទទួល​បាន​ «ផ្លែផ្កា​» ពី​ការ​ទាក់ទាញ FDI

ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ទីក្រុង Hai Phong នឹងសាងសង់ និងសុក្រិតមណ្ឌលឧស្សាហកម្មចំនួន ១៥ បន្ថែមទៀត ត្រៀមខ្លួនស្វាគមន៍វិនិយោគិន។ ទន្ទឹមនឹងនោះ ទីក្រុងកំពុងមានការច្នៃប្រឌិតនិងអភិវឌ្ឍធនធានផ្ទៃក្នុងដោយឥតឈប់ឈរ កែលសម្រួលបរិយាកាសវិនិយោគធ្វើអាជីវកម្ម អនុវត្តដំណោះស្រាយដើម្បីទាក់ទាញធនធានការងារ ជាពិសេសពលករមានគុណភាពខ្ពស់។ យោងតាមលោក Le Trung Kien ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong ការលើកកំពស់គុណភាពធនធានមនុស្សគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ទីក្រុងដើម្បីទាក់ទាញវិនិយោគិន៖ “ទីក្រុង Hai Phong កំពុងកសាងយន្តការ និងគោលនយោបាយជាច្រើន ដើម្បីទាក់ទាញនិងរក្សាធនធានពលកម្ម។ នាពេលអនាគត ទីក្រុងនឹងមានគោលនយោបាយគាំទ្រកម្មករ កម្មការិនី ក្នុងការទិញលំនៅដ្ឋានសង្គម។ Hai Phong ក៏មានគោលនយោបាយមិនគិតថ្លៃសិក្សាសម្រាប់សិស្សដែលជាកូនរបស់កម្មករនៅខេត្តផ្សេងៗមកធ្វើការនិងរៀបការក្នុងទីក្រុង។ យន្តការ និងគោលនយោបាយជាច្រើនបានរួមបញ្ចូលគ្នាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើងសម្រាប់កម្មករ”។

ថ្នាក់ដឹកនាំទីក្រុង Hai Phong បានកំណត់ថា ភារកិច្ចនិងដំណោះស្រាយចម្បងមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសយ៉ាងសកម្ម ដោយមានការជ្រើសរើស ស្របតាមទិសដៅរចនាសម្ព័ន្ធសេដ្ឋកិច្ច និងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Le Tien Chau លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong មានប្រសាសន៍ថា៖ “ទីក្រុង Hai Phong នឹងបន្តកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម; ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានលក្ខណៈតភ្ជាប់តំបន់។ ទីក្រុងតែងតែស្វាគមន៍វិនិយោគិន ហើយសន្យាថានឹងក្លាយជាគោលដៅដ៏ល្អសម្រាប់វិនិយោគិនយ៉ាងពិតប្រាកដ។ ទីក្រុងយកចិត្តទុកដាក់ជាពិសេស និងផ្តោតលើការជំរុញវិនិយោគនៅនឹងកន្លែង ជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនអាចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបំផុត និងមានលក្ខខណ្ឌសម្រាប់ពង្រីកទំហំវិនិយោគ”។

ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន ការទាក់ទាញ FDI របស់ Hai Phong មានត្រឹមតែជិត ១,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ជាមួយនឹងបាវចនាថា "ជោគជ័យរបស់សហគ្រាសគឺជោគជ័យរបស់ទីក្រុង" Hai Phong កំពុងខិតខំប្រឹងប្រែងច្នៃប្រឌិតដើម្បីក្លាយជា "គោលដៅជោគជ័យ" សម្រាប់សហគ្រាស់និងវិនិយោគិន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ