យុគសម័យ - នាថ្ងៃទី ១៤ ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេស (ក្រសួងការបរទេស) សមាគម We Love Pho បានសម្របសម្រួលជាមួយសមាគមវប្បធម៌ម្ហូបអាហារ Ninh Binh រៀបចំជំនួបជាមួយមជ្ឈដ្ឋានសារព័ត៌មាន ដើម្បីប្រកាសអំពីកម្មវិធី "Pho Cultural Roadshow Europe 2026"។
| ពិសោធជាមួយ Pho ឆ្អឹងជំនីសាច់គោពិសេសនៅកម្ពុជា ទិវា Pho វៀតណាមនៅអាហ្វ្រិកខាងត្បូង - ផ្សព្វផ្សាយម្ហូបអាហារវៀតណាមដល់មិត្តអាហ្រ្វិក |
នេះត្រូវបានចាត់ទុកថាជាលើកដំបូងបង្អស់ ដែលគំរូ "Roadshow វប្បធម៌ - ការទូត - សហគមន៍" ពហុជាតិត្រូវបានដាក់ឱ្យអនុវត្តនៅអឺរ៉ុប ដោយរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយម្ហូបអាហារ ជាមួយការតភ្ជាប់សហគមន៍ប្រជាជនវៀតណាមនៅបរទេស និងសកម្មភាពការទូតវប្បធម៌។
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេស លោកស្រី Nguyen Quynh Mai បានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពផ្សព្វផ្សាយម្ហូបអាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរនៃការផ្សព្វផ្សាយមោទនភាពវប្បធម៌វៀតណាមទៅកាន់ពិភពលោក តាមរយៈរូបភាពចានហ្វឺ ដែលជាមុខម្ហូបត្រូវបានចាត់ទុកថាជា "ព្រលឹង និងជាខ្លឹមសារពិត" របស់ប្រជាជាតិ។
តាមលោកស្រី Mai ផងដែរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ សហគមន៍ប្រជាជនវៀតណាមនៅបរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកហ្វឺឱ្យមានវត្តមានកាន់តែទូលំទូលាយនៅលើផែនទីម្ហូបអាហារពិភពលោក។ ចាប់ពីបណ្ដាហាងអាហារលក្ខណៈគ្រួសារតូចៗ រហូតដល់បណ្ដាភោជនីយដ្ឋានអាជីពនៅតាមបណ្ដាទីក្រុងធំៗក្នុងតំបន់អឺរ៉ុប ហ្វឺបានក្លាយជាស្ពានចម្លងវប្បធម៌ដ៏ជិតស្និទ្ធរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។
![]() |
| អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេស លោកស្រី Nguyen Quynh Mai ថ្លែងមតិក្នុងព្រឹត្តិការណ៍។ |
ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម We Love Pho ក្នុងការតភ្ជាប់សហគមន៍ និងផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅអឺរ៉ុប លោកស្រី Mai បានឱ្យដឹងថា កម្រងសកម្មភាព "សប្តាហ៍ហ្វឺអឺរ៉ុបឆ្នាំ ២០២៥" នាពេលមុននោះ បានក្លាយជាយុទ្ធនាការផ្សព្វផ្សាយហ្វឺធំបំផុតមិនធ្លាប់មាននៅតំបន់នេះ ដោយមានភោជនីយដ្ឋានជាង ២៥០ នៅក្នុងប្រទេសជាង ២៥ ចូលរួមគាំទ្រ។
ដោយបញ្ជាក់ថា សហគមន៍ប្រជាជនវៀតណាមនៅបរទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃប្រជាជាតិវៀតណាម លោកស្រី Mai បានឱ្យដឹងថា គណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេស នឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភដល់បណ្ដាសកម្មភាពជាក់ស្តែង ក្នុងបំណងផ្សព្វផ្សាយវប្បធម៌ និងរូបភាពវៀតណាមទៅកាន់ពិភពលោក។
លោកស្រីក៏បានកត់សម្គាល់នូវការសម្របសម្រួលរវាងសមាគម We Love Pho, សមាគមវប្បធម៌ម្ហូបអាហារ Ninh Binh រួមជាមួយបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅអឺរ៉ុប ក្នុងការដាក់ឱ្យអនុវត្តកម្មវិធី; ទន្ទឹមនឹងនោះ បានសម្ដែងនូវការរំពឹងទុកថា ដំណើរលើកនេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងបង្កើនការតភ្ជាប់សហគមន៍ប្រជាជនវៀតណាមនៅបរទេស។
លោក Mai Hai Lam ប្រធានសមាគម We Love Pho បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលកម្មវិធីខ្នាតធំអំពីហ្វឺ ត្រូវបានដាក់ឱ្យអនុវត្តក្នុងពេលដំណាលគ្នានៅក្នុងប្រទេសអឺរ៉ុបជាច្រើន។ តាមការគ្រោងទុក ដំណើរនេះនឹងប្រព្រឹត្តទៅចាប់ពីចុងខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២៦ ដោយឆ្លងកាត់ទីក្រុងជាច្រើននៃប្រទេសចំនួន ៦ រួមមាន៖ ប៉ូឡូញ ស្លូវ៉ាកី ហុងហ្គារី សេក អាល្លឺម៉ង់ និងអូទ្រីស។
តាមលោក Lam កម្មវិធីនេះមិនត្រឹមតែមានគោលបំណងផ្សព្វផ្សាយម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការកសាងបណ្ដាញតភ្ជាប់វប្បធម៌វៀតណាមនៅអឺរ៉ុប តាមរយៈហ្វឺ ដែលជានិមិត្តរូបម្ហូបអាហារពោរពេញដោយអត្តសញ្ញាណវៀតណាម។
ចំណុចដៅនីមួយៗនៃដំណើរ នឹងនាំមកនូវពណ៌សម្បុររៀងៗខ្លួន។ នៅទីក្រុងវ៉ាសូវី (ប្រទេសប៉ូឡូញ) កម្មវិធីនឹងផ្ដោតលើបណ្ដាថ្នាក់រៀនជំនាញស៊ីជម្រៅដើម្បីផ្ទេរចំណេះដឹង បំពេញបន្ថែមបច្ចេកទេសរំងាស់ទឹកស៊ុប និងកំណត់បទដ្ឋានស្តង់ដារមុខម្ហូបវៀតណាមនៅអឺរ៉ុប។ ខណៈពេលនោះដែរ នៅទីក្រុងប្រាទីស្លាវ៉ា (ប្រទេសស្លូវ៉ាកី) បណ្ដាសកម្មភាពនឹងត្រូវបានរៀបចំឡើងនៅក្នុងក្របខណ្ឌនៃ “ទិវាវប្បធម៌វៀតណាម” ដោយរួមបញ្ចូលគ្នារវាងការសម្តែងចម្អិនម្ហូបអាហារ និងកិច្ចពិភាក្សាក្នុងសហគមន៍។
![]() |
| បណ្ដាតំណាងអញ្ជើញថតរូបអនុស្សាវរីយ៍នៅក្នុងកម្មវិធី |
ជាពិសេស ទីក្រុង Vienna (ប្រទេសអូទ្រីស) ត្រូវបានជ្រើសរើសជាចំណុចលេចធ្លោខាងការទូតនៃដំណើរនេះ ជាមួយនឹងសកម្មភាព “Pho Diplomatic Showcase” រួមនិងពិធីការ “The First Bowl” – ការចែករំលែកចានហ្វឺដំបូងបង្អស់ ក្នុងនាមជានិមិត្តរូបនៃការតភ្ជាប់វប្បធម៌ និងចំណងមិត្តភាពរវាងបណ្ដាប្រទេស។
ទន្ទឹមនឹងបណ្ដាសកម្មភាពផ្ទាល់ កម្មវិធី “Pho Cultural Roadshow Europe 2026” ថែមទាំងត្រូវបានដាក់ឱ្យអនុវត្តដូចជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានពហុខឿន (Multi-platform) ជាមួយនឹងវីដេអូនិទានរឿង ការពិសោធជាក់ស្តែង និងការចូលរួមពីសំណាក់បុគ្គលដែលមានឥទ្ធិពលជាអន្តរជាតិជាច្រើនរូប រួមចំណែកផ្សព្វផ្សាយរូបភាពហ្វឺវៀតណាម និងវប្បធម៌វៀតណាមទៅកាន់សាធារណជនអឺរ៉ុបយ៉ាងទូលំទូលាយ។
តាមប្រធានសសមាគមវប្បធម៌ម្ហូបអាហារខេត្ត Ninh Binh លោកស្រី Le Thi Thiet កម្មវិធី “Pho Cultural Roadshow Europe 2026” មិនត្រឹមតែជាកម្មវិធីផ្សព្វផ្សាយមុខម្ហូបធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរនិទានរឿងរ៉ាវអំពីប្រទេសជាតិ មនុស្សជាតិ និងអត្តសញ្ញាណវៀតណាម តាមរយៈភាសាម្ហូបអាហារ។
លោកស្រី Le Thi Thiet បានចែករំលែកថា៖ “តាមរយៈមុខម្ហូបហ្វឺ យើងខ្ញុំមានបំណងចង់ប្រើប្រាស់ ‘ភាសាគ្មានពាក្យសម្តី’ មួយ ប៉ុន្តែពោរពេញដោយថាមពល ដើម្បីប៉ះពាល់ដល់ដួងចិត្ត និងមនោសញ្ចេតនារបស់ភ្ញៀវពិសារអន្តរជាតិ ក៏ដូចជាបងប្អូនអាណិកជនរបស់យើងនៅបរទេស ដោយណែនាំអំពីវៀតណាមមួយដែលសម្បូរបែបដោយអត្តសញ្ញាណ មានភាពផ្ចិតផ្ចង់ និងតែងតែបើកចំហចិត្តធ្វើសមាហរណកម្ម”។
លោកស្រី Le Thi Thiet រំពឹងថា ដំណើរលើកនេះនឹងរួមចំណែកនាំយកវប្បធម៌ម្ហូបអាហារឱ្យក្លាយជាស្ពានចម្លងជម្រុញវិស័យទេសចរណ៍ ផ្សព្វផ្សាយរូបភាពជាតិ និងបង្កើនការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយដើម្បីឱ្យបណ្ដាសិប្បករវៀតណាម ចូលទៅជិតបណ្ដាស្តង់ដារអន្តរជាតិ អភិវឌ្ឍន៍ផលិតផលម្ហូបអាហារតាមទិសដៅទំនើប ប៉ុន្តែនៅតែថែរក្សាបាននូវព្រលឹង និងខ្លឹមសារប្រពៃណីយ៉ាងពេញលេញ៕
យុគសម័យ - ប្រជាជនអាហ្រ្វិកខាងត្បូងជាច្រើន សមាជិកនៃស្ថាប័នការទូតមកពីប្រទេសផ្សេងៗ ក៏ដូចជាប្រជាជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអាហ្រ្វិកខាងត្បូងបានរីករាយ និងស្វែងយល់អំពីម្ហូប pho និងម្ហូបអាហារវៀតណាម។ |
យុគសម័យ - មហោស្រព Pho វៀតណាមលើកដំបូងបានប្រព្រឹត្តទៅនៅឧទ្យាន Yoyogi (ទីក្រុងតូក្យូ ប្រទេសជប៉ុន) រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែតុលា ដោយជួយឲ្យ Pho វៀតណាមកាន់តែជិតស្និទ្ធជាមួយប្រជាជនជប៉ុន ក៏ដូចជាមិត្តអន្តរជាតិ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន