យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា ស្ថិតនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងបំពេញការងារនៅសហព័ន្ធរុស្ស៊ី គណៈប្រតិភូទីក្រុង Ha Noi ដឹកនាំដោយលោកស្រី Phung Thi Hong Ha អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Ha Noi អនុប្រធានក្រុមតំណាងរដ្ឋសភាទីក្រុង Ha Noi បានមានកិច្ចសន្ទនាជាមួយគណៈប្រតិភូក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg ដឹកនាំដោយលោក Aleksandr Belsky ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរឱ្យឈានចូលជម្រៅ ជាក់ស្តែង និងប្រកបដោយចីរភាព។
| ទីតាំងទេសចរណ៍ចំនួន ៣ នៅក្បែរ Ha Noi សម្រាប់ឱកាសថ្ងៃទី ៣០ មេសា - ១ ឧសភា៖ ទេសភាពស្អាត មិនបារម្ភរឿងកកស្ទះមនុស្ស ទីក្រុង Ha Noi៖ ដំណើរ ១៥ ឆ្នាំនៃភាពជោគជ័យក្នុងការកសាងជនបទថ្មី |
នៅក្នុងជំនួបធ្វើការ លោកស្រី Phung Thi Hong Ha បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី; ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ យោងតាមលោកស្រី Phung Thi Hong Ha ទីក្រុង Ha Noi និង Saint Petersburg មានសក្តានុពលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាច្រើន នៅក្នុងបណ្ដាវិស័យអភិវឌ្ឍន៍ទីក្រុង, ការអភិរក្សបេតិកភណ្ឌ, ការអប់រំ និងបណ្តុះបណ្តាល, វិទ្យាសាស្ត្របច្ចេកវិទ្យា, ទេសចរណ៍ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
![]() |
| ជំនួបធ្វើការរវាងគណៈប្រតិភូ Ha Noi និងគណៈប្រតិភូក្រុមប្រឹក្សានីតិប្បញ្ញត្តិ St.Petersburg។ |
ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនទីក្រុង Ha Noi បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរក្នុងពេលកន្លងមក ជាពិសេសគឺបន្ទាប់ពីគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi និងរដ្ឋបាលទីក្រុង Saint Petersburg បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលថ្មី។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត, បង្កើនការតភ្ជាប់សហគ្រាស, ជំរុញបណ្ដាសកម្មភាពដោះដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអប់រំ។
លោកស្រី Phung Thi Hong Ha ក៏បានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យ Saint Petersburg បន្តចែករំលែកបទពិសោធន៍នៅក្នុងការងាររៀបចំផែនការទីក្រុង, ការកសាងទីក្រុងឆ្លាតវៃ, ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការអភិរក្សនូវរាល់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ Ha Noi រំពឹងទុកថានឹងបើកទូលាយកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល, បច្ចេកវិទ្យាព័ត៌មាន, ការបង្កើតថ្មី និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់។
![]() |
| ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង Ha Noi និង St.Petersburg។ |
ចំពោះភាគីរុស្ស៊ីវិញ លោក Aleksandr Belsky ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg បានអះអាងថា Saint Petersburg តែងតែផ្តល់មនោសញ្ចេតនាដ៏ពិសេសសម្រាប់វៀតណាម និងវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈកាន់តែកើនឡើងរបស់ Ha Noi នៅក្នុងតំបន់។ លោកបានចាត់ទុកថា ទីក្រុងទាំងពីរមានចំណុចស្រដៀងគ្នាច្រើន ដោយសុទ្ធសឹងតែជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ដ៏ធំរបស់ប្រទេសនីមួយៗ ផ្ដើមចេញពីហេតុផលនោះ បង្កើតបានជាគ្រឹះស្ថានដ៏ងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
លោក Aleksandr Belsky បានសង្កត់ធ្ងន់ថា Saint Petersburg មានបំណងប្រាថ្នាចង់បង្កើនបន្ថែមទៀតនូវបណ្ដាសកម្មភាពដោះដូររវាងសភានៃមូលដ្ឋាន, កិច្ចសហប្រតិបត្តិការវប្បធម៌, អប់រំ និងការតភ្ជាប់ជំនាន់វ័យក្មេងរវាងទីក្រុងទាំងពីរ។ លោកក៏បានរំលឹកឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់ប្រធាន Ho Chi Minh នៅ Saint Petersburg ដែលជាជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្តភាពប្រពៃណីវៀតណាម និងសហព័ន្ធរុស្ស៊ី។
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃដំណើរការងារនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនទីក្រុង Ha Noi និងក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg បានចុះហត្ថលេខាលើកំណត់ហេតុនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជ្រើសរើសដោយប្រជាជនទាំងពីរ បង្កើតជាមូលដ្ឋានជំរុញការផ្លាស់ប្តូរបទពិសោធន៍ខាងផ្នែកនីតិប្បញ្ញត្តិ, ការគ្រប់គ្រងទីក្រុង និងបង្កើនការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននាពេលខាងមុខ៕
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង នាថ្ងៃទី ៥ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា ឡាវ កាណាដា បែលហ្សិក ស្វីស អាមេនី ម៉ូរីតានី និងអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។ |
ក្នុងឱកាសចុះពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យ និងអំណោយនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែកញ្ញា គណៈប្រតិភូវេជ្ជបណ្ឌិត គិលានុបដ្ឋាកនៃមន្ទីរពេទ្យប្រជាយោធភាគបូព៌ា នាយកដ្ឋានភស្តុភារនៃយោធភូមិភាគទី៧ ដឹកនាំដោយលោកវរសេនីយ៍ទោ Phan Huu Hung នាយកមន្ទីរពេទ្យ បានអញ្ជើញចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន