យុគសម័យ - ខាងក្រោមនេះគឺជាការណែនាំអំពីទីតាំងទេសចរណ៍ចំនួន ៣ នៅក្បែរ Ha Noi ដែលមានទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ ងាយស្រួលក្នុងការធ្វើដំណើរ ដែលភ្ញៀវទេសចរអាចពិគ្រោះបានក្នុងអំឡុងពេលឈប់សម្រាកថ្ងៃទី ៣០ មេសា - ១ ឧសភា។
| Ninh Binh បង្កើនការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងឱកាសឈប់សម្រាកបុណ្យរំលឹកគុណស្តេច Hung និងថ្ងៃទី ៣០ មេសា - ១ ឧសភា ទីក្រុង Ha Noi៖ ដំណើរ ១៥ ឆ្នាំនៃភាពជោគជ័យក្នុងការកសាងជនបទថ្មី |
ជ្រលងភ្នំបៃតងស្រស់បំព្រង ចម្ងាយត្រឹមតែ ២ ម៉ោងបើកបរពី Ha Noi
ស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពី Ha Noi ជ្រលងភ្នំ Yen Thinh (ស្ថិតនៅចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមស្រុក Huu Lung ចាស់ ខេត្ត Lang Son) បានក្លាយជាចំណុចដៅដែលអ្នកចូលចិត្តការធ្វើដំណើរជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារការគ្របដណ្តប់ទៅដោយទេសភាពធម្មជាតិបៃតងស្រស់បំព្រង និងបរិយាកាសបរិសុទ្ធ ស្រស់ស្រាយពេញមួយឆ្នាំ។
ជ្រលងភ្នំនេះត្រូវបានហ៊ុមព័ទ្ធដោយប្រព័ន្ធភ្នំ និងល្អាងភ្នំយ៉ាងសម្បូរបែប ជាមួយនឹងប្រភេទភូមិសាស្ត្រចម្រុះដូចជា បឹង ស្ទឹង វាលស្មៅ... ភ្ញៀវទេសចរជាច្រើនបានប្រៀបប្រដូចទេសភាពនៅជ្រលងភ្នំ Yen Thinh ទៅនឹង "ប្រទេសម៉ុងហ្គោលីខ្នាតតូច" ព្រោះទីនេះមានវាលស្មៅបៃតងលាតសន្ធឹងសន្លឹម ទីធ្លាដ៏សុខសាន្ត និងមានលេចឡើងនូវតង់សម្រាកលំហែរបស់បណ្តាគ្រួសារ ឬក្រុមមនុស្សជាច្រើនដែលមកទីនេះដើម្បីបោះតង់។
មកដល់ជ្រលងភ្នំ Yen Thinh ក្រៅពីការទស្សនាទេសភាព ភ្ញៀវទេសចរក៏មានឱកាសទទួលបានបទពិសោធន៍នូវសកម្មភាពកម្សាន្តក្រៅផ្ទះដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដូចជា ការបោះតង់ រៀបចំកម្មវិធីជប់លៀងសាច់អាំងក្រៅផ្ទះ អុំទូក បង្ហោះខ្លែង លេងបាល់ទាត់ ឬឡើងភ្នំ ងូតទឹកស្ទឹង និងស្ទូចត្រី...។
![]() |
| ភ្ញៀវទេសចរចូលចិត្តការបោះតង់នៅជ្រលងភ្នំ Yen Thinh។ |
ភូមិស្រុកបៃតងស្រស់បំព្រង ចម្ងាយ ២៥០ គីឡូម៉ែត្រពី Ha Noi
ស្ថិតនៅចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រពី Ha Noi ភូមិ Ban Luoc ស្ថិតក្នុងក្រុមទី ៥ ឃុំ Na Hang ខេត្ត Tuyên Quang (ទីរួមស្រុក Na Hang ចាស់) គឺជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរ អាស្រ័យដោយទេសភាពធម្មជាតិដើម អាកាសធាតុត្រជាក់ស្រួល និងលំហអាកាសបរិសុទ្ធ សុខសាន្ត។
ភូមិមួយនេះស្ថិតនៅទីតាំងដាច់ដោយឡែកមួយ ដោយជ្រកខ្លួននៅចំកណ្តាលជ្រលងភ្នំដ៏ធំល្វឹងល្វើយ និងត្រូវបានហ៊ុមព័ទ្ធទៅដោយជួរភ្នំខ្ពស់ៗ។
ប្រជាពលរដ្ឋនៅក្នុងភូមិធ្វើទេសចរណ៍តាមបែបធម្មជាតិ និងស្រទន់ ដោយផ្តល់អាទិភាពដល់តម្លៃប្រពៃណី និងភាពសាមញ្ញនៃតំបន់ជនបទ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចចំណាយពេលដើរលេងកម្សាន្តជុំវិញភូមិ មើលប្រជាពលរដ្ឋធ្វើស្រែចម្ការ ដាំបន្លែ ចិញ្ចឹមសត្វ ឬរួមចំណែកជាមួយម្ចាស់ផ្ទះសំណាក់ ក្នុងការបេះបន្លែ ប្រមូលផលផ្លែស្ត្រប៊ឺរី និងចូលក្នុងផ្ទះបាយបង្កាត់ភ្លើងដាំបាយជាដើម...
![]() |
| ភូមិ Ban Luoc (ឃុំ Na Hang ខេត្ត Tuyen Quang) បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ភ្ញៀវទេសចរ អាស្រ័យដោយសម្រស់ធម្មជាតិដើមដ៏ស្រស់បំព្រង។ |
កោះបៃតងស្រស់បំព្រង ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពី Ha Noi
កោះ Cai Chien ខេត្ត Quang Ninh ស្ថិតនៅចម្ងាយមិនដល់ ៤ ម៉ោងផងតាមរយៈការបើកបររថយន្តពី Ha Noi រួមបន្ថែមជាមួយរយៈពេល ១៥ នាទីតាមទូកកាណូ ឬ ៤៥ នាទីតាមសាឡាង ចេញពីកំពង់ផែ Ghenh Vo ឆ្ពោះទៅកាន់កោះ។
ទីនេះមិនសូវល្បីល្បាញដូចជា Quan Lan ឬ Co To នោះទេ ប៉ុន្តែវាគឺជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍នៃជីវិតលើកោះបែបសាមញ្ញ សុខសាន្ត និងរីករាយជាមួយគ្រឿងសមុទ្រស្រស់ៗ ដែលមានតម្លៃសមរម្យ។
Cai Chien មានឆ្នេរខ្សាច់សក្បុសលាតសន្ធឹងវែងៗ ដែលហ៊ុមព័ទ្ធទៅដោយជួរដើមស្រល់យ៉ាងបៃតងស្រងាត់ដាច់កន្ទុយភ្នែក។ កោះនេះមានផ្ទៃដីព្រៃទឹកភ្លៀង (ព្រៃដើម) យ៉ាងធំធេង ដែលជាជម្រកនៃសត្វបក្សី និងសត្វព្រៃជាច្រើនប្រភេទ។ ចាប់ពីខែមេសា ដល់ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីមកកម្សាន្តនៅកោះនេះ ពីព្រោះមេឃមានពណ៌ខៀវស្រងាត់ និងមិនសូវមានភ្លៀងព្យុះ៕
![]() |
| ទឹកសមុទ្រនៅកោះ Cai Chien មានពណ៌ខៀវស្រងាត់ក្នុងអំឡុងថ្ងៃឈប់សម្រាករដូវក្ដៅ។ |
យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។ |
យុគសម័យ - ថ្មីៗនេះ ទស្សនាវដ្ដី Time Out របស់ចក្រភពអង់គ្លេស បានបោះឆ្នោតជ្រើសរើសទីក្រុង Quang An, ទីក្រុង Ha Noi, ប្រទេសវៀតណាម ក្នុងបញ្ជីផ្លូវស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុតចំនួន ៣០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ |



មតិពីមិត្តអ្នកអាន