Trending now

បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ប្រពៃណី និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​

18:18 | 06/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង នាថ្ងៃទី ៥ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា ឡាវ កាណាដា បែលហ្សិក ស្វីស អាមេនី ម៉ូរីតានី និងអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។

ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀត​ណាម​និង​កម្ពុជា​គឺ​ជា​និរន្តរ៍​និង​រឹងមាំ ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​គ្រប់​ទិសទី​ក្នុង​ពេល​មាន​ខ្យល់​ព្យុះ និង​ទឹក​ជំនន់
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ព្រះបរមនាថ  នរោត្តម សីហមុនី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី

ក្នុងជំនួបជាមួយព្រះមហាក្សត្រនៃនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអបអរសាទរចំពោះកម្ពុជាដែលត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហគមន៍ភាសាបារាំងលើកទី ២០ នៅឆ្នាំ២០២៦។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងក្តីសោមនស្សន៍រីករាយចំពោះសមិទ្ធិផល នៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាមនិងកម្ពុជានាពេលថ្មីៗនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំជំនាន់ក្រោយនឹងបន្តប្រពៃណីនោះ បន្តពូន ជ្រុំនិងលើកកម្ពស់ទំនាក់ទំនងស្របតាមតម្រូវការ នៃសម័យកាលអភិវឌ្ឍន៍ថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានរំលឹកឡើងវិញនូវលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងជំនួបប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរវៀតណាម និងឡាវនាខែកញ្ញាថ្មីៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរកំពុងធ្វើសកម្មភាពសម្របសម្រួលនិងអនុវត្តទិសដៅសំខាន់ៗដែលការិយាល័យនយោបាយនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ; អះអាងថា នឹងបន្ត យកចិត្តទុកដាក់ និងដឹកនាំយ៉ាងដិតដល់នូវស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការកម្រិតខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងយន្តការទ្វេភាគី៕

សហគមន៍​វៀតណាម​នៅ​កូរ៉េ៖ ចង់​បាន​វេទិកា និង​កម្មវិធី​បន្ថែម​ទៀត​ដើម្បី​ត្រឡប់​មក​កសាង​ប្រទេស សហគមន៍​វៀតណាម​នៅ​កូរ៉េ៖ ចង់​បាន​វេទិកា និង​កម្មវិធី​បន្ថែម​ទៀត​ដើម្បី​ត្រឡប់​មក​កសាង​ប្រទេស

យុគសម័យ - ក្នុងឱកាសត្រឡប់មកវៀតណាមវិញ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៤ របស់ជនវៀតណាមនៅបរទេសចាប់ពីថ្ងៃទី ២២-២៣ ខែសីហា លោកស្រី Le Nguyen Minh Phuong ប្រធានសមាគមប្រជាជនវៀតណាមនៅកូរ៉េ បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីយុគសម័យ ស្តីពីការផ្សព្វផ្សាយតួនាទីរបស់ “ជនជាតិវៀតណាមនៅឯនាយសមុទ្រគឺជាដៃរបស់ប្រទេស”។

យើង​នឹង​បន្ត​ជំរុញ​ខ្លាំងការផ្លាស់ប្តូរ​ប្រជាជន​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម យើង​នឹង​បន្ត​ជំរុញ​ខ្លាំងការផ្លាស់ប្តូរ​ប្រជាជន​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម

យុគសម័យ - នាថ្ងៃទី ២០ ខែសីហា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (១៧ សីហា ១៩៤៥-១៧ សីហា ២០២៤)។ នៅទីនេះ លោក Mai Ba Hung ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នៅទីក្រុងហូជីមិញ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរប្រជាជនតាមរយៈសកម្មភាពវប្បធម៌ កីឡា ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា