Trending now
តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
យុគសម័យ - ថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានដឹកនាំគណៈប្រតិភូការងារនៃក្រសួងការបរទេស អញ្ជើញមកបំពេញការងារជាមួយថ្នាក់ដឹកនាំខេត្ត Nghe An អំពីការងារចំពោះជនជាតិវៀតណាមនៅឯបរទេស ក្នុងនោះបានសង្កត់ធ្ងន់លើតម្រូវការម្ចាស់ការតភ្ជាប់អ្នកជំនាញ បញ្ញវន្ត សហគ្រិន និងធនធាននានារបស់អាណិកជន ជាមួយតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់មូលដ្ឋាន។
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១
យុគសម័យ - ក្រសួងហិរញ្ញវត្ថុទើបតែបានចេញសេចក្តីសម្រេចលេខ ២២១០/QĐ-BTC ប្រគល់ភារកិច្ចឱ្យអគ្គនាយកដ្ឋានស្តុកទុករដ្ឋបញ្ចេញអង្ករជិត ៦០.០០០ តោនដោយឥតគិតថ្លៃ ពីប្រភពស្តុកទុកជាតិ ដើម្បីជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងសិក្ខាកាមក្នុងឆមាសទី ១ នៃឆ្នាំសិក្សា ២០២៦-២០២៧ នៅតាម ៣១ ខេត្ត ក្រុង ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួន។
បាល់ទាត់បើកបន្ថែមស្ពានតភ្ជាប់ការផ្លាស់ប្តូររវាងវៀតណាម និងអ៊ុយរ៉ាហ្គាយ
យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា នៅ Ha Noi សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូព៌ាអ៊ុយរ៉ាហ្គាយ Valeria Csukasi Cabrera ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦។ ទន្ទឹមនឹងវិស័យសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងពហុភាគី ភាគីអ៊ុយរ៉ាហ្គាយបានស្នើជំរុញវប្បធម៌ កីឡា ក្នុងនោះមានបាល់ទាត់ សំដៅពង្រឹងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។
បើកបន្ថែមបណ្តាញតភ្ជាប់ប្រជាជនវៀតណាម - ម៉ិកស៊ិក
យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា នៅ Ha Noi ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលករម៉ិកស៊ិក ដឹកនាំដោយអគ្គលេខាបក្ស Alberto Anaya Gutiérrez សមាជិកព្រឹទ្ធសភាសហព័ន្ធ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងការផ្លាស់ប្តូរប្រជាជន ក្នុងនោះមានទិសដៅបង្កើតឡើងជាបណ្តើរៗនូវបណ្តាអង្គភាពបង្គោល អង្គការមិត្តភាពរវាងវៀតណាម និងម៉ិកស៊ិក។
ពីភាសាវៀតណាមរហូតដល់ស្ពានតភ្ជាប់រវាងវៀតណាម និងជប៉ុន
យុគសម័យ - ក្នុងឱកាសទទួលបានងារជា «ទូតសុឆន្ទៈភាសាវៀតណាម» សាស្ត្រាចារ្យ Shimizu Masaaki នៃសាកលវិទ្យាល័យ Osaka បានចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅជប៉ុន អំពីទស្សនៈជុំវិញគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ភាពស្រដៀងគ្នារវាងអត្តសញ្ញាណវប្បធម៌ជាតិ និងឥរិយាបថនៅលើឆាកអន្តរជាតិ ព្រមទាំងបានសង្កត់ធ្ងន់លើតួនាទីនៃភាសា ការផ្លាស់ប្តូរប្រជាជន និងការយល់ដឹងអំពីវប្បធម៌ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងជប៉ុន។
ខេត្ត Thai Nguyen បង្កើនល្បឿនធ្វើឌីជីថលភាវូបនីយកម្មឯកសារ សំណុំឯកសារ
យុគសម័យ - បន្ទាប់ពីបានជាង ៩០ ថ្ងៃនៃការអនុវត្តយុទ្ធនាការ ១០០ ថ្ងៃធ្វើឌីជីថលភាវូបនីយកម្ម សម្អាត និងធ្វើស្តង់ដារូបនីយកម្មទិន្នន័យ Thai Nguyen បង្កើតនិងធ្វើបច្ចុប្បន្នភាពសំណុំឯកសារអេឡិចត្រូនិចបានជាង ១២១.០០០ សំណុំ កែសម្រួលឯកសារក្រដាសបានជាង ២៤.៤៨០ ម៉ែត្រ និងបំប្លែងឯកសារជាង ៥,៨ លានទំព័រឱ្យទៅជាទិន្នន័យអេឡិចត្រូនិច។
សហគមន៍ជនជាតិវៀតណាមនៅ Kumamoto ផ្លាស់ប្តូរការផ្តោតសំខាន់ពីការសង្គ្រោះបន្ទាន់ទៅជាការស្តារឡើងវិញក្រោយគ្រោះរញ្ជួយដី
យុគសម័យ - គណៈប្រតិភូការងារនៃសហភាពសមាគមជនជាតិវៀតណាមប្រចាំនៅជប៉ុន (VUAJ) ទើបតែបានបំពេញការងារនៅខេត្ត Kumamoto សួរសុខទុក្ខប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី ពិនិត្យឡើងវិញនូវសកម្មភាពសង្គ្រោះបន្ទាន់ និងផ្លាស់ប្តូរយោបល់អំពីផែនការគាំទ្រសហគមន៍ក្នុងដំណាក់កាលស្តារជីវភាពរស់នៅឡើងវិញ។
បង្កើតប្រព័ន្ធអេកូឡូស៊ីថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
យុគសម័យ - នាថ្ងៃទី ១២ ខែសីហា នៅ Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ក្រសួងការបរទេស បានសហការជាមួយបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស រៀបចំពិធីបូកសរុបទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ឆ្នាំ ២០២៦ ដោយមានការចូលរួមពីប្រតិភូប្រមាណ ៨០ នាក់នៅ Ha Noi និងជាង ១០០ ចំណុចតភ្ជាប់នៅលើពិភពលោក។
សាលារៀនចំនួន ៥៥ អនុវត្តគំរូការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន
យុគសម័យ - នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នៅ Ha Noi អង្គការ Good Neighbors International (GNI) និងក្រសួងអប់រំ និងបណ្តុះបណ្តាល បានរៀបចំពិធីប្រកាសឯកសារគម្រោង «អភិវឌ្ឍន៍ការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន ដំណាក់កាល ២០២៦ - ២០២៧» សំដៅពង្រីកគំរូនៅតាមសាលារៀនចំនួន ៥៥ ក្នុងមូលដ្ឋានចំនួន ៥។
ខេត្ត Quang Tri រំលឹកឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro
យុគសម័យ - នាថ្ងៃទី ១៣ ខែសីហា នៅខេត្ត Quang Tri ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ នៃទិវាកំណើតរបស់លោកប្រធាន Fidel Castro Ruz ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីរំលឹកឡើងវិញនូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនង វៀតណាម - គុយបា ផ្សារភ្ជាប់ជាមួយដំណើរទស្សនកិច្ចតំបន់រំដោះភាគខាងត្បូងវៀតណាមរបស់មេដឹកនាំបដិវត្តន៍គុយបាកាលពីឆ្នាំ ១៩៧៣។
វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង
យុគសម័យ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យជាតិឥណ្ឌា (១៥ ខែសីហា) ទស្សនាវដ្តីយុគសម័យ សូមឧទ្ទេសនាមដោយក្តីគោរពនូវអត្ថបទរបស់ឯកឧត្តម Tshering W. Sherpa ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម ចែករំលែកអំពីដំណើរអភិវឌ្ឍន៍របស់ឥណ្ឌា និងជំហានវិវឌ្ឍថ្មីៗក្នុងទំនាក់ទំនង វៀតណាម - ឥណ្ឌា ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង។
ពង្រីកលំហកិច្ចសហប្រតិបត្តិការសហគ្រាស វៀតណាម - អ៊ូហ្គង់ដា
យុគសម័យ - តំណាងជាង ៣០០ នាក់នៃបណ្តាក្រសួង ស្ថាប័ន ស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសនៃប្រទេសទាំងពីរ បានចូលរួមវេទិកាសហគ្រាស វៀតណាម - អ៊ូហ្គង់ដា នាថ្ងៃទី ១២ ខែសីហា នៅ Ha Noi។ នៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Anh Tuan បានអះអាងថា ក្រសួងការបរទេសត្រៀមខ្លួនជាស្រេចក្នុងការលើកកម្ពស់តួនាទីជាស្ពានចម្លង គាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកទីផ្សារ ដោះស្រាយការលំបាក និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
សញ្ញាសម្គាល់ថ្មីនៃការប្រឡងសមត្ថភាពភាសាវៀតណាមនៅជប៉ុន
យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា នៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka បេក្ខជនចំនួន ២៥ នាក់បានចូលរួមការប្រឡងវាយតម្លៃសមត្ថភាពភាសាវៀតណាម យោងតាមក្របខ័ណ្ឌសមត្ថភាពភាសាវៀតណាម ៦ កម្រិត សម្រាប់ជនបរទេស តាមទម្រង់នៃការប្រឡងលើកុំព្យូទ័រ។ នេះជាលើកដំបូងបង្អស់ដែលការប្រឡងត្រូវបានរៀបចំឡើងនៅក្រៅប្រទេសតាមទម្រង់នេះ។
Karate-do តភ្ជាប់សហគមន៍ជនជាតិវៀតណាមនៅជប៉ុន
យុគសម័យ - នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ អត្តពលិកជនជាតិវៀតណាមជាង ១០០ នាក់បានជួបជុំគ្នានៅពហុកីឡដ្ឋាន Tokorozawa (ទីក្រុង Saitama ប្រទេសជប៉ុន) ចូលរួមការប្រកួតកីឡា Karate-do ទូទាំងប្រទេសសម្រាប់ជនជាតិវៀតណាមនៅជប៉ុន ឆ្នាំ ២០២៦។ មិនត្រឹមតែជាទីលានប្រកួតក្បាច់គុនប៉ុណ្ណោះទេ ការប្រកួតនេះថែមទាំងរួមចំណែកបង្កើនការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនផងដែរ។
ខេត្ត Tuyen Quang ស្វែងរកព័ត៌មានអំពីយុទ្ធជនពលីចំនួន ១.០៩៣ នាក់ដែលមិនទាន់ត្រូវបានប្រមូលផ្តុំ
យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែសីហា គណៈកម្មាធិការដឹកនាំស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tuyen Quang បានរៀបចំសន្និសីទប្រមូលព័ត៌មាន ឯកសារប្រវត្តិសាស្ត្រ ដោយផ្តោតលើការទាញយកការចងចាំរបស់បណ្តាអតីតយុទ្ធជន និងសាក្សី ដើម្បីបម្រើដល់ការស្វែងរកយុទ្ធជនពលីចំនួន ១.០៩៣ នាក់ដែលមិនទាន់ត្រូវបានប្រមូលផ្តុំ។
ការផ្លាស់ប្តូរថ្មីនូវរបៀបផ្សព្វផ្សាយព័ត៌មានស្តីពីជនពិការ
យុគសម័យ - នាថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយ កិច្ចពិភាក្សា «ពាក្យសម្តី និងមុំកាមេរ៉ា៖ ការអនុវត្តការផ្សព្វផ្សាយព័ត៌មានដែលអាចចូលដំណើរការបានពីខ្លឹមសាររហូតដល់រូបភាព» បានលើកឡើងនូវតម្រូវការផ្លាស់ប្តូររបៀបផ្សព្វផ្សាយព័ត៌មានស្តីពីជនពិការ ចាប់ពីទម្រង់គំរូនៃក្តីអាណិតអាសូរ «ជំនះលើជោគវាសនា» ទៅជារបៀបរៀបរាប់ដែលគោរពសិទ្ធិ សមត្ថភាព សំឡេង និងការចូលរួមដោយសមភាពរបស់បុគ្គលម្នាក់ៗ។
ខេត្ត Lam Dong សហការបង្កើនចំនួនភ្ញៀវទេសចរឥណ្ឌា
យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែសីហា នៅ Da Lat គណៈកម្មាធិការប្រជាជនខេត្ត Lam Dong និងអគ្គស្ថានកុងស៊ុលឥណ្ឌាប្រចាំទីក្រុង Ho Chi Minh បានរៀបចំកម្មវិធីប្រាស្រ័យទាក់ទងតភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍។ សកម្មភាពនេះបានបើកចេញនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រែក្លាយសក្តានុពលទៅជាផលិតផល និងលំហូរភ្ញៀវទេសចរជាក់ស្តែងរវាងខេត្ត Lam Dong និងឥណ្ឌា។
បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា
យុគសម័យ - ចុងរដូវក្តៅ និងថ្ងៃឈប់សម្រាកដ៏វែងក្នុងឱកាសបុណ្យជាតិ ២ កញ្ញា គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលវេលាជាមួយគ្នា មុនពេលឈានចូលឆ្នាំសិក្សាថ្មី សម្រាប់ក្រុមមិត្តភក្តិធ្វើដំណើរកម្សាន្តតាមឆ្នេរសមុទ្រ និងសម្រាប់គូស្នេហ៍ស្វែងរកទីកន្លែងលម្ហែកាយដើម្បីទទួលយកភាពឯកជន។
ជំរុញល្បឿននៃការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng
យុគសម័យ - ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងបន្ទាន់ កម្លាំងស្វែងរកខិតខំប្រឹងប្រែងបញ្ចប់ការងារប្រមូលផ្តុំនៅសួនច្បារ Le Thi Rieng មុនខែវិច្ឆិកា ឆ្នាំ ២០២៦។
សន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី ជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែសីហា នៅទីក្រុងកង់បេរ៉ា (អូស្ត្រាលី) រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានធ្វើជាសហប្រធានសន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី លើកទី ៨ រួមចំណែកជំរុញការអនុវត្តបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ព័ត៌មានបានអានច្រើន
ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
យុគសម័យ - រដូវក្តៅដើមឡើយជាពេលវេលាដែលតម្រូវការភេសជ្ជៈរំសាយកម្ដៅកើនឡើងខ្ពស់ ប៉ុន្តែកម្មវិធីប្រូម៉ូសិន មួយដែលត្រូវបានធ្វើសមាហរណកម្មភ្លាមៗនៅលើផ្លាកដប កំពុងតែបង្កើតបន្ថែមនូវហេតុផលមួយ ដើម្បឱ្យអ្នកប្រើប្រាស់មានការប្រាស្រ័យទាក់ទងជាមួយផលិតផល។ ការហែកផ្លាក បញ្ចូលកូដ និងដឹងលទ្ធផលយ៉ាងឆាប់រហ័ស កំពុងតែក្លាយជាបទពិសោធន៍ដែលមនុស្សជាច្រើនសាកល្បងភ្លាមៗ បន្ទាប់ពីពិសារួច។
សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
យុគសម័យ - ឆ្នាំ ២០២៦ កត់សម្គាល់ខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦ - ២០២៦) និងខួបលើកទី ៣០ នៃការកសាង និងអភិវឌ្ឍន៍របស់សមាគមមិត្តភាពវៀតណាម - ថៃ (១៩៩៦ - ២០២៦)។ នៅក្នុងខ្សែទឹកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សមាគមបានប្រពៃណីពូនជ្រំមិត្តភាពយ៉ាងស្ហិតស្ហាញ ព្រមទាំងពង្រីកសកម្មភាពជាជំហានៗ ចាប់ពីការផ្លាស់ប្តូរប្រពៃណី ទៅជាការភ្ជាប់ទំនាក់ទំនងមូលដ្ឋាន សហគ្រាស ការអប់រំ វប្បធម៌ និងជំនាន់វ័យក្មេង ដោយរួមចំណែកបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
វៀតណាម – អេស្ប៉ាញ៖ ពង្រីកពីការផ្លាស់ប្តូរមិត្តភាព ទៅជាការតភ្ជាប់មនុស្សជាតិ ចំណេះដឹង និងមូលដ្ឋាន
យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែសីហា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម – អេស្ប៉ាញ (សមាគម) បានចាត់តាំងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៤ អាណត្តិ ២០២៦ – ២០៣១។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិអាណត្តិថ្មី និងបានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងលោក Nguyen Duc Loi បន្តកាន់តំណែងជាប្រធានសមាគម។
វៀតណាមកំណត់នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៦ ដើម្បីរួមជាមួយអាស៊ានលូតលាស់ធំធាត់
យុគសម័យ - នាឱកាសប្រារព្ធខួបលើកទី ៥៩ នៃថ្ងៃបង្កើតអាស៊ាន(ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦) និង ៣១ ឆ្នាំនៃថ្ងៃដែលវៀតណាមចូលរួមអាស៊ាន (១៩៩៥ - ២០២៦) គេហទំព័រព័ត៌មានអេឡិចត្រូនិកក្រសួងការបរទេស បានចុះផ្សាយអត្ថបទរបស់សមាជិកការិយាល័យនយោបាយ និងជា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung អំពីការរួមចំណែករបស់វៀតណាម ក៏ដូចជាតួនាទីមជ្ឈមណ្ឌល និងសមត្ថភាពបង្កើតថ្មីរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។
ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦
យុគសម័យ - ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦ (រៀបចំឡើងនៅសាលប្រកួតកីឡា Izumi Tachikawa រដ្ឋធានីតូក្យូ) បានទាក់ទាញកីឡាករ កីឡាការិនីជិត ៣០០ នាក់ចូលរួម។