យុគសម័យ - ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦ (រៀបចំឡើងនៅសាលប្រកួតកីឡា Izumi Tachikawa រដ្ឋធានីតូក្យូ) បានទាក់ទាញកីឡាករ កីឡាការិនីជិត ៣០០ នាក់ចូលរួម។
| ប្រជាជនវៀតណាមនៅប្រទេសជប៉ុនជួយសង្គ្រោះមនុស្ស និងជួយឧបត្ថម្ភស្បៀងអាហារបន្ទាប់ពីរញ្ជួយដីនៅខេត្ត Kumamoto សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម |
ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសមាគមកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន ក្រោមការឧបត្ថម្ភគាំទ្រពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន និងអង្គការផ្លាស់ប្តូរអន្តរជាតិវៀតណាម – ជប៉ុន (FAVIJA)។
![]() |
| បណ្តាកីឡាករកំពុងប្រកួតនៅលើទីលាន។ |
ចូលរួមក្នុងការប្រកួតនេះ មានកីឡាករ កីឡាការិនីជិត ៣០០ នាក់ ជាជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅតាមបណ្តាខេត្ត ក្រុងជាច្រើននៃប្រទេសជប៉ុន; ព្រមទាំងមានកីឡាករ កីឡាការិនីជាភ្ញៀវកិត្តិយសមួយចំនួនអញ្ជើញមកពីប្រទេសវៀតណាម និងជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងផងដែរ។
បណ្តាកីឡាករ កីឡាការិនីបានប្រកួតប្រជែងលើ ៥ វិញ្ញាសា៖ វាយគូ Open, វាយគូនារី និងវាយគូបុរស Level 2, Level 3, Level 4។
ការប្រកួតនេះបានរួមចំណែកហ្វឹកហាត់សុខភាព លើកកម្ពស់កាយសម្បទា និងជីវភាពស្មារតីសម្រាប់សហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន; រួមចំណែកផ្សព្វផ្សាយស្មារតីសាមគ្គីភាព បង្កើនការផ្លាស់ប្តូរ តភ្ជាប់សហគមន៍ និងរួមចំណែកកសាងរូបភាពដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាមនៅក្នុងក្រសែភ្នែកមិត្តភក្តិជប៉ុន និងអន្តរជាតិ។
![]() |
| ប្រគល់រង្វាន់ជូនបណ្តាក្រុមដែលទទួលបានជ័យលាភី។ |
នៅក្នុងពិធីបើក លោកស្រី Le Thi Hoa លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈចាត់តាំង បណ្តាអង្គភាពរួមដំណើរ បណ្តាសប្បុរសជនឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ក្នុងការចាត់តាំងការប្រកួតនេះឡើង។ “ស្ថានទូតវៀតណាមកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈចាត់តាំង បណ្តាអង្គភាពរួមដំណើរ បណ្តាសប្បុរសជនឧបត្ថម្ភ ព្រមទាំងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ដែលបានលះបង់ទឹកចិត្តជាច្រើនដើម្បីចាត់តាំងការប្រកួតលើកនេះ។ ការរួមចំណែកទាំងនោះ បាននិងកំពុងបង្កើតនូវសកម្មភាពប្រកបដោយអត្ថន័យជាច្រើន រួមចំណែកធ្វើឱ្យជីវភាពស្មារតីរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុនកាន់តែសម្បូរបែប” លោកស្រី Le Thi Hoa បានចែករំលែក។
តាមលោកស្រី Le Thi Hoa ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន នឹងបន្តរួមដំណើរ គាំទ្របណ្តាសកម្មភាពវប្បធម៌ កីឡា ការផ្លាស់ប្តូរសហគមន៍ រួមចំណែកបង្កើនភាពស្អិតរមួតនៅក្នុងសហគមន៍ជនជាតិវៀតណាម ព្រមទាំងជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន។
លោក Tran Xuan Hung ប្រធានគណៈចាត់តាំងការប្រកួត បានចាត់ទុកថាកីឡាតែងតែជាស្ពានតភ្ជាប់ដ៏ពិសេសមួយ ដែលមានសមត្ថភាពឆ្លងកាត់នូវគម្លាតខាងភូមិសាស្ត្រ មុខរបរ និងជំនាន់ ដើម្បីផ្សារភ្ជាប់មនុស្សជាតិជាមួយគ្នា។ “ការប្រកួតនេះ មិនត្រឹមតែជាការប្រកួតប្រជែង ហ្វឹកហាត់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីជួបជុំ ចែករំលែក បង្កើនសាមគ្គីភាព និងផ្សព្វផ្សាយនូវគុណតម្លៃដ៏ល្អប្រសើររបស់ប្រជាជនវៀតណាមផងដែរ” លោក Tran Xuan Hung បានថ្លែង។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងទាក់ទាញអស់រយៈពេលមួយថ្ងៃ លើស្មារតីកីឡាស្មោះត្រង់ សាមគ្គីភាព និងថ្លៃថ្នូរ បណ្តាកីឡាករ កីឡាការិនីបានលះបង់អស់ពីសមត្ថភាពនូវការប្រកួតប្រកបដោយគុណភាពជាច្រើន ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ស្រស់ស្អាតសម្រាប់ទស្សនិកជន។
![]() |
| បណ្តាកីឡាករចូលរួមប្រកួតថតរូបអនុស្សាវរីយ៍។ |
តាមលោក Do Quang Ba ប្រធាន FAVIJA ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន មិនឈប់រីកចម្រើនធំធាត់ទាំងបរិមាណ និងគុណភាពនោះទេ កាន់តែអះអាងនូវតួនាទីយ៉ាងសកម្មនៅក្នុងជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃប្រទេសជប៉ុន ព្រមទាំងក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន។
“ដើម្បីកសាងសហគមន៍មួយប្រកបដោយសាមគ្គីភាព ស៊ីវិល័យ និងអភិវឌ្ឍប្រកបដោយចីរភាព បន្ថែមលើសកម្មភាពសិក្សារៀនសូត្រ ពលកម្ម ផលិតកម្ម និងអាជីវកម្ម បណ្តាសកម្មភាពវប្បធម៌ កីឡា មានអត្ថន័យសំខាន់ជាពិសេស។ នេះជាមជ្ឈដ្ឋានដ៏ល្អប្រសើរ ដើម្បីឱ្យគ្រប់ៗគ្នាផ្លាស់ប្តូរ ហ្វឹកហាត់សុខភាព បង្កើនភាពស្អិតរមួត ចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅក្នុងជីវភាពរស់នៅ” លោក Do Quang Ba បានចែករំលែក៕
ជនជាតិវៀតណាមនៅតំបន់រញ្ជួយដីក្រៅឆ្នេរសមុទ្រ Sanriku (ប្រទេសជប៉ុន) ទាំងអស់មានសុវត្ថិភាព យុគសម័យ - បន្ទាប់ពីការរញ្ជួយដីកម្រិតខ្លាំងបានកើតឡើងនាជំនាន់ថ្ងៃទី ២០ ខែមេសា នៅក្រៅឆ្នេរសមុទ្រតំបន់ Sanriku ដែលបង្កឱ្យមានការរំញ័រយ៉ាងខ្លាំងនៅលើវិសាលភាពធំ និងមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រភាគឦសាននៃប្រទេសជប៉ុនមក សហគមន៍ជនជាតិវៀតណាមនៅតាមបណ្តាតំបន់ដែលរងផលប៉ះពាល់ ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពទាំងអស់។ |
ប្រទេសជប៉ុន និងទីក្រុង Da Nang ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន យុគសម័យ - នាថ្ងៃទី ១៣ ខែឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Nguyen Manh Hung បានដឹកនាំជំនួបទទួលបដិសណ្ឋារកិច្ចចំពោះអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Da Nang លោក Mori Takero ដើម្បីផ្លាស់ប្តូរខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង និងប្រទេសជប៉ុននាពេលខាងមុខ។ ជំនួបនេះបានបើកនូវឱកាសសហប្រតិបត្តិការលើវិស័យជាច្រើនរវាងភាគីទាំងពីរ ដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ អប់រំ សុខាភិបាល នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន