សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម

08:06 | 08/08/2026 សុវណ្ណ

យុគសម័យ - នាភៀលថ្ងៃទី ០៤ ខែសីហា មន្ទីរអប់រំ និងបណ្តុះបណ្តាលរដ្ឋធានីហាណូយ បានរៀបចំការបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូគ្រូបង្រៀន និងសិស្សសាលាមកពីបណ្តាវទ្យាល័យនៃខេត្ត ហ្វូគូអូកា ប្រទេសជប៉ុន ដែលបានអញ្ជើញមកសិក្សា ព្រមទាំងស្វែងយល់អំពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីនៃប្រទេសវៀតណាម។

វៀតណាម - ជប៉ុន អនុវត្តភារកិច្ចស្រាវជ្រាវបន្ទះឈីបពាក់កណ្តាលចម្លងយុទ្ធសាស្ត្រចំនួន ៥ ប្រជាជនវៀតណាមនៅប្រទេសជប៉ុនជួយសង្គ្រោះមនុស្ស និងជួយឧបត្ថម្ភស្បៀងអាហារបន្ទាប់ពីរញ្ជួយដីនៅខេត្ត Kumamoto
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម

នេះគឺជាសកម្មភាពជាប្រចាំដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនងរវាងបណ្តាសាលារៀននៃរដ្ឋធានីហាណូយ និងខេត្ត ហ្វូគូអូកា ជាមួយគ្នានោះបង្កើតកាសដើម្បីឱ្យគ្រូបង្រៀន និងសិស្សសាលានៃភាគីទាំងពីរធ្វើការផ្លាស់ប្តូរ ព្រមទាំងចែករំលែកបទពិសោធន៍នៅក្នុងការគ្រប់គ្រង ការបង្រៀន និងការសិក្សា។

គណៈប្រតិភូនៃខេត្ត ហ្វូគូអូកា រួមមានសិស្សសាលាចំនួន ៤៥ រូប និងកម្មាភិបាល គ្រូបង្រៀនជាង ១០ រូប បានអញ្ជើញមកដល់រដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៦។ សាលាមធ្យមសិក្សា និងវិទ្យាល័យចំនួនបីនៃរដ្ឋធានីហាណូយដែលទទួលសិស្សសាលារួមមាន វិទ្យាល័យ Viet Duc វិទ្យាល័យ Phan Dinh Phung និងសាលារៀនអន្តរថ្នាក់ Phenikaa។

នៅក្នុងអំឡុងពេលស្នាក់នៅ បណ្តាសិស្សសាលាជប៉ុនបានស្នាក់នៅជាមួយគ្រួសារសិស្សសាលារដ្ឋធានីហាណូយតាមទម្រង់ homestay ដើម្បីបទពិសោធន៍ជីវភាពរស់នៅ វប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនវៀតណាម។

តំណាងគណៈប្រតិភូជប៉ុន លោក Yoshitaka Kajihara ប្រធានគណៈប្រតិភូ និងជានាយកសាលាវិទ្យាល័យ Nakamura Gakuen Sanyo ព្រមទាំងជាប្រធានគណៈកម្មាធិការផ្លាស់ប្តូរអាស៊ី ចំណុះសមាគមបណ្តាសាលាឯកជន ហ្វូគូអូកា បានជឿជាក់ថា ទោះបីជានៅមានភាពខុសគ្នាមួយចំនួនអំពីភាសា និងទំនៀមទម្លាប់ក៏ដោយ ដំណើរការនៃការរស់នៅជាមួយគ្នា និងការផ្លាស់ប្តូរ នឹងជួយឱ្យសិស្សសាលាមានការចម្រើនវ័យកាន់តែច្រើន ជាមួយគ្នានោះរុញច្រានការបង្កើនការយល់ដឹង និងទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំងពីរ។

តាមមន្ទីរអប់រំ និងបណ្តុះបណ្តាលរដ្ឋធានីហាណូយ បានឱ្យដឹងថា បន្ទាប់ពីការលាតត្រដាងអនុវត្តជាង ១៥ ឆ្នាំមក កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសិស្សវិទ្យាល័យនៃរដ្ឋធានីហាណូយ និងខេត្ត ហ្វូគូអូកា ត្រូវបានរក្សាជាប្រចាំជាមួយនឹងទ្រង់ទ្រាយចាប់ពី ៤០ ដល់ ៦០ រូបនៃភាគីនីមួយៗចូលរួមជារៀងរាល់ឆ្នាំ។

មិនត្រឹមតែបង្កើតលក្ខខណ្ឌដើម្បីឱ្យសិស្សសាលាធ្វើការផ្លាស់ប្តូរប៉ុណ្ណោះទេ កម្មវិធីនេះនៅតែជាវេទិកាដើម្បីឱ្យកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀននៃមូលដ្ឋានទាំងពីរផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រងការអប់រំ ការរៀបចំការបង្រៀន និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានអប់រំផងដែរ៕

ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦ ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦
យុគសម័យ - ដោយសង្កត់ធ្ងន់ថា “យឺតយ៉ាវមួយថ្ងៃណា គឺមានកំហុសចំពោះប្រវត្តិសាស្ត្រ ចំពោះកងទ័ពពលី និងសាច់ញាតិកងទ័ពពលីថ្ងៃនោះ” ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានតម្រូវឱ្យប្រព័ន្ធនយោបាយទាំងមូលប្រមូលផ្តុំកម្លាំងរៀបចំអនុវត្ត ដោយប្តេជ្ញាចិត្តបំពេញសម្រេចបាននូវគោលដៅស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីឱ្យបានប្រមាណ ៣.០០០ រូប ក្នុងឆ្នាំ ២០២៦។
រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
យុគសម័យ - ក្រុមហ៊ុន UBTech (ចិន) ទើបតែបានដាក់បង្ហាញនូវខ្សែស្រឡាយរ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យប្រភេទ U1 ដែលត្រូវបានរចនាឡើងសម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន ឆ្ពោះទៅកាន់តួនាទីជាដៃគូកំដរសម្រាប់អ្នកនៅលីវ និងមនុស្សចាស់ជរា ក្នុងបរិបទដែលសង្គមមានភាពចាស់ជរាភាវូបនីយកម្មយ៉ាងឆាប់រហ័ស។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ការផ្លាស់ប្តូរប្រជាជនរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក

អានច្រើនបំផុត

ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ
មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន