កម្ពុជា និងជប៉ុន សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល

09:45 | 20/11/2026 វ៉ាន់ណាំ

យុគសម័យ - ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុ SBI Holdings របស់ប្រទេសជប៉ុន បានប្រកាសពីគម្រោងស្រាវជ្រាវ និងសាកល្បងការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលចំនួន ២ ដោយផ្តោតសំខាន់លើការផ្ទេរប្រាក់ឆ្លងដែនដោយប្រើប្រាស់កាក់ឌីជីថលដែលមានស្ថិរភាព (stablecoin) និងការបំប្លែងមូលបត្របំណុលរដ្ឋាភិបាលទៅជាទម្រង់ឌីជីថលនៅលើប្រព័ន្ធ blockchain។

ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP ពីផ្លូវល្បឿនលឿន ទៅកាន់សេដ្ឋកិច្ចឌីជីថល៖ ពង្រីកការតភ្ជាប់វៀតណាម - កម្ពុជា
រូបភាពឧទាហរណ៍។
រូបភាពឧទាហរណ៍។

គំនិតផ្តួចផ្តើមទាំងពីរត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល Black Swan 2026 ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) ក្នុងគោលបំណងស្រាវជ្រាវអំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងសកម្មភាពទូទាត់ និងទីផ្សារមូលធន។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន SBI Holdings គម្រោងទាំងពីរសុទ្ធតែមានលក្ខណៈជាការស្ទង់មើល ដោយផ្តោតសំខាន់លើការវាយតម្លៃអំពីលទ្ធភាពជោគជ័យ មុននឹងធ្វើការសម្រេចចិត្តអំពីការដាក់ឱ្យអនុវត្តសាកល្បង ឬការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅលើទីផ្សារ។

ខ្លឹមសារនៃការស្រាវជ្រាវទាំងនេះ ឆ្ពោះទៅរកការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងជំរុញដំណើរការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ព្រមទាំងពិនិត្យមើលតម្រូវការនានាដែលពាក់ព័ន្ធនឹងបច្ចេកទេស ប្រតិបត្តិការ សុវត្ថិភាព និងបទប្បញ្ញត្តិច្បាប់។

ការស្រាវជ្រាវអំពីការផ្ទេរប្រាក់ឆ្លងដែនដោយប្រើប្រាស់ stablecoin

គម្រោងទី ១ ផ្តោតសំខាន់លើការស្រាវជ្រាវអំពីលទ្ធភាពនៃការប្រើប្រាស់កាក់ឌីជីថលដែលមានស្ថិរភាព (stablecoin) នៅក្នុងប្រតិបត្តិការផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីស្វែងរកដំណោះស្រាយក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ កាត់បន្ថយរយៈពេលដំណើរការប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ឆ្លងដែន។

ក្នុងនោះ ក្រុមមុខសញ្ញាដែលអាចទទួលបានអត្ថប្រយោជន៍ គឺពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន ដែលមានតម្រូវការផ្ញើប្រាក់ត្រឡប់មកផ្គត់ផ្គង់គ្រួសារជាប្រចាំ។

តាមរយៈការស្រាវជ្រាវអំពីការអនុវត្ត stablecoin ភាគីពាក់ព័ន្ធនឹងធ្វើការវាយតម្លៃអំពីលទ្ធភាពនៃការបង្កើតមធ្យោបាយផ្ទេរប្រាក់មួយដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងមានកម្រៃសេវាទាបជាងដំណោះស្រាយដែលមានស្រាប់នាពេលបច្ចុប្បន្ន។

គម្រោងនេះផ្តោតសំខាន់លើការពិនិត្យមើលតម្រូវការបច្ចេកទេស លទ្ធភាពការពារសុវត្ថិភាព ប្រសិទ្ធភាពប្រតិបត្តិការ និងកម្រិតនៃភាពស៊ីសង្វាក់គ្នាជាមួយប្រព័ន្ធទូទាត់ដែលកំពុងប្រើប្រាស់។

ក្រៅពីនេះ ការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ក៏ជាខ្លឹមសារដ៏សំខាន់នៅក្នុងដំណើរការវាយតម្លៃផងដែរ ក្នុងគោលបំណងកំណត់លក្ខខណ្ឌចាំបាច់នានា ប្រសិនបើបច្ចេកវិទ្យានេះត្រូវបានដាក់ឱ្យអនុវត្តជាក់ស្តែង។

លទ្ធផលនៃការស្រាវជ្រាវនឹងជួយឱ្យធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន SBI Holdings ពិចារណាអំពីលទ្ធភាពនៃការប្រើប្រាស់យន្តការផ្ទេរប្រាក់ដោយផ្អែកលើ stablecoin នាពេលអនាគត ប៉ុន្តែមិនទាន់មានន័យថាសេវាកម្មនេះនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ។

យោងតាមធនាគារជាតិនៃកម្ពុជា ការឧទ្ទេសនាមគំនិតផ្តួចផ្តើមនេះនៅក្នុងកិច្ចប្រជុំកំពូល Black Swan 2026 បានឆ្លុះបញ្ចាំងពីនិន្នាការដែលស្ថាប័នហិរញ្ញវត្ថុនានាបន្តស្រាវជ្រាវ អភិវឌ្ឍ និងផ្ទៀងផ្ទាត់ដំណោះស្រាយបច្ចេកវិទ្យា មុននឹងដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ។

នេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងឧទ្ទេសនាមអំពីវឌ្ឍនភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឌីជីថលនៅប្រទេសកម្ពុជាផងដែរ។

ការអង្កេតអំពីការអនុវត្តបច្ចេកវិទ្យា blockchain នៅក្នុងប្រតិបត្តិការមូលបត្របំណុលរដ្ឋាភិបាល

គម្រោងទី ២ ដែលសហការស្រាវជ្រាវដោយធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SBI Holdings ផ្តោតសំខាន់លើលទ្ធភាពនៃការបំប្លែងមូលបត្របំណុលរដ្ឋាភិបាលកម្ពុជាទៅជាទម្រង់ឌីជីថល តាមរយៈបច្ចេកវិទ្យា blockchain។

តាមរយៈនេះ សកម្មភាពស្រាវជ្រាវនឹងវាយតម្លៃអំពីលទ្ធភាពជោគជ័យនៃការបំប្លែងព័ត៌មាន និងកម្មសិទ្ធិនៃមូលបត្របំណុល ទៅជាទម្រង់ទ្រព្យសកម្មឌីជីថលដែលអាចគ្រប់គ្រង និងធ្វើប្រតិបត្តិការនៅលើប្រព័ន្ធបច្ចេកវិទ្យា blockchain។

គោលដៅមួយក្នុងចំណោមគោលដៅនានានៃគម្រោងនេះ គឺការកំណត់លទ្ធភាពនៃការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ការកាត់បន្ថយចំណាយ និងការបង្កើនតម្លាភាពនៅក្នុងសកម្មភាពជួញដូរមូលបត្របំណុលរដ្ឋាភិបាល។

ក្រៅពីនេះ ភាគីពាក់ព័ន្ធនឹងពិនិត្យមើលលទ្ធភាពនៃការកាត់បន្ថយនីតិវិធីទិញ លក់ និងទូទាត់ ព្រមទាំងពង្រីកឱកាសចូលរួមទីផ្សារសម្រាប់វិនិយោគិនផងដែរ។

ការស្រាវជ្រាវអំពីបច្ចេកវិទ្យាបំប្លែងទ្រព្យសកម្មទៅជាទម្រង់ឌីជីថល ត្រូវបានរំពឹងថានឹងផ្តល់មូលដ្ឋានបន្ថែមទៀត ដើម្បីវាយតម្លៃដំណោះស្រាយធ្វើទំនើបកម្មទីផ្សារមូលធនកម្ពុជា ស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។

តាមរយៈដំណើរការសាកល្បងនេះ ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន SBI Holdings នឹងស្វែងយល់អំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យា blockchain នៅក្នុងសកម្មភាពគ្រប់គ្រង ការជួញដូរ និងការទូទាត់មូលបត្របំណុល ព្រមទាំងកំណត់តម្រូវការនានាដែលចាំបាច់ត្រូវបំពេញ ដើម្បីឱ្យបច្ចេកវិទ្យានេះដំណើរការប្រកបដោយប្រសិទ្ធភាព។

លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាមូលដ្ឋានសម្រាប់ភាគីពាក់ព័ន្ធពិចារណាអំពីជំហានអនុវត្តបន្តបន្ទាប់ ដែលអាចរួមបញ្ចូលទាំងការសាកល្បងនៅក្នុងបរិយាកាសជាក់ស្តែង ឬការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រសិនបើបំពេញបានពេញលេញនូវលក្ខខណ្ឌចាំបាច់នានា។

គំនិតផ្តួចផ្តើមទាំងពីរផ្តោតសំខាន់លើវិស័យផ្សេងៗគ្នានៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ ក្នុងនោះ គម្រោង stablecoin ឆ្ពោះទៅរកសកម្មភាពទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន ចំណែកឯគម្រោងបំប្លែងមូលបត្របំណុលរដ្ឋាភិបាលទៅជាទម្រង់ឌីជីថល ស្រាវជ្រាវអំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យា blockchain នៅក្នុងប្រតិបត្តិការជួញដូរលើទីផ្សារមូលធន។

គម្រោងទាំងពីរនាពេលបច្ចុប្បន្នសុទ្ធតែស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ និងវាយតម្លៃអំពីលទ្ធភាពជោគជ័យ ដោយមិនទាន់មែនជាសេវាកម្មដែលត្រូវបានដាក់ឱ្យអនុវត្តជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SBI Holdings ធនាគារជាតិនៃកម្ពុជាឆ្ពោះទៅរកការស្វែងយល់អំពីការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដែលមានលទ្ធភាពលើកកម្ពស់គុណភាពសេវាកម្ម កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុ។

លទ្ធផលដែលទទួលបានពីគម្រោងទាំងពីរនឹងផ្តល់នូវមូលដ្ឋានជាក់ស្តែងសម្រាប់ភាគីពាក់ព័ន្ធវាយតម្លៃអំពីអត្ថប្រយោជន៍ ហានិភ័យ និងលក្ខខណ្ឌនៃការអនុវត្ត មុននឹងធ្វើការសម្រេចចិត្តអំពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនាពេលអនាគត៕

ហត្ថលេខាឌីជីថលចាំបាច់ត្រូវផ្លាស់ប្តូរពី «ការផ្តល់ជូនបាន» ទៅជា «ការប្រើប្រាស់បាន» ហត្ថលេខាឌីជីថលចាំបាច់ត្រូវផ្លាស់ប្តូរពី «ការផ្តល់ជូនបាន» ទៅជា «ការប្រើប្រាស់បាន»
យុគសម័យ - ការអភិវឌ្ឍហត្ថលេខាឌីជីថលកំពុងចោទឡើងនូវតម្រូវការផ្លាស់ប្តូរការផ្តោតសំខាន់ពីបរិមាណវិញ្ញាបនបត្រដែលបានផ្តល់ជូន ទៅជាប្រសិទ្ធភាពនៃការប្រើប្រាស់នៅក្នុងប្រតិបត្តិការជាក់ស្តែង ជាពិសេសគឺសេវាសាធារណៈ ផលិតកម្ម អាជីវកម្ម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងសហគ្រាស។
នាយករដ្ឋមន្ត្រីតម្រូវឱ្យដោះស្រាយឱ្យបានដាច់ស្រេចនូវភារកិច្ចដែលយឺតយ៉ាវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល នាយករដ្ឋមន្ត្រីតម្រូវឱ្យដោះស្រាយឱ្យបានដាច់ស្រេចនូវភារកិច្ចដែលយឺតយ៉ាវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល
យុគសម័យ - នាថ្ងៃទី ១ ខែតុលា ការិយាល័យរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ៥១០/TB-VPCP ស្តីពីសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ដោយតម្រូវឱ្យដោះស្រាយឱ្យបានដាច់ស្រេចនូវបណ្តាភារកិច្ចដែលយឺតយ៉ាវ និងយឺតពេល មិនទុកឱ្យកើតមានភារកិច្ចហួសកាលកំណត់ថ្មីៗឡើយ។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ខេត្ត Tay Ninh អភិវឌ្ឍវិស័យទេសចរណ៍ពីតម្លៃបេតិកភណ្ឌ
ខេត្ត Ninh Binh លើកកម្ពស់គុណភាពបទពិសោធន៍ទេសចរណ៍ពីបេតិកភណ្ឌ
អង្គភាពវៀតណាម - កម្ពុជា ចំនួន ៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វៀតណាមជំរុញការតភ្ជាប់រវាង APEC និង ASEAN

អានច្រើនបំផុត

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
កម្ពុជាជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច