អង្គភាពវៀតណាម - កម្ពុជា ចំនួន ៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

14:40 | 20/11/2026 ឌឹកអាញ់

យុគសម័យ - សន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ នៅខេត្ត An Giang បានកត់ត្រាអង្គភាពចំនួន ៨ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយមានធុរកិច្ចជាង ៤០ ចូលរួមតភ្ជាប់ដោយផ្ទាល់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការផ្សាយផ្ទាល់ ផ្សព្វផ្សាយផលិតផលនៅក្នុងពិព័រណ៍នេះ ទទួលបានអ្នកចូលមើលជិត ១៥,៣ លានដង ដែលរួមចំណែកពង្រីកទីផ្សារប្រើប្រាស់ទំនិញ។

វៀតណាម - កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជា និងជប៉ុន សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល
ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្មវៀតណាម - កម្ពុជា ត្រូវបានរៀបចំឡើងជាមួយនឹងលំហតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលប្រចាំតំបន់ និងផលិតផល OCOP។
ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្មវៀតណាម - កម្ពុជា ត្រូវបានរៀបចំឡើងជាមួយនឹងលំហតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលប្រចាំតំបន់ និងផលិតផល OCOP។

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅផ្សារទំនើប Tu Son ខេត្ត An Giang នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានសហការជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត An Giang រៀបចំសន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ និងពិព័រណ៍ទំនិញវៀតណាម។

ព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃគម្រោងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន និងការនាំចេញទំនិញទៅកាន់ទីផ្សារកម្ពុជា ឆ្នាំ ២០២៦ ក្នុងគោលបំណងបង្កើនការតភ្ជាប់រវាងសហគ្រាសផលិតកម្ម អ្នកផ្គត់ផ្គង់ អ្នកនាំចូល និងប្រព័ន្ធចែកចាយនៃប្រទេសទាំងពីរ។

សហគ្រាសជាង ៤០ តភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់

សន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែវិច្ឆិកា បានទាក់ទាញប្រតិភូជាង ១៥០ រូប ដែលជាតំណាងស្ថាប័នគ្រប់គ្រង សមាគមឧស្សាហកម្ម សហគ្រាស អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

នៅក្នុងសន្និសីទ ប្រតិភូបានផ្លាស់ប្តូរយោបល់អំពីឱកាសពង្រីកទីផ្សារ ការអភិវឌ្ឍប្រព័ន្ធចែកចាយ ការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងលក្ខខណ្ឌតម្រូវចំពោះទំនិញនៅពេលចូលទៅកាន់ទីផ្សារកម្ពុជា។

តាមរយៈខ្លឹមសារនៃការពិភាក្សា សហគ្រាសទទួលបានព័ត៌មានបន្ថែមអំពីតម្រូវការប្រើប្រាស់ លក្ខខណ្ឌនៃការទទួលបានទីផ្សារ និងលទ្ធភាពចែកចាយផលិតផល ដែលតាមរយៈនោះអាចកសាងផែនការអាជីវកម្មឱ្យបានសមស្រប។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសហគ្រាសជាង ៤០ បានចូលរួមក្នុងសកម្មភាពតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ ឧទ្ទេសនាម តាំងបង្ហាញផលិតផល និងធ្វើការជាមួយដៃគូកម្ពុជា។

សកម្មភាពនេះបានបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការឧទ្ទេសនាមអំពីសមត្ថភាពផ្គត់ផ្គង់ ស្វែងយល់អំពីតម្រូវការទិញលក់ ផ្លាស់ប្តូរអំពីលទ្ធភាពចែកចាយ និងការប្រើប្រាស់ទំនិញ ព្រមទាំងស្វែងរកដៃគូអាជីវកម្មផងដែរ។

លទ្ធផលដ៏លេចធ្លោមួយក្នុងចំណោមលទ្ធផលនានានៃសន្និសីទ គឺការចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់អង្គភាពចំនួន ៨ ដែលបើកឱកាសអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសវៀតណាម និងកម្ពុជា។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានរំពឹងថានឹងបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ ការចែកចាយ និងការប្រើប្រាស់ផលិតផល ព្រមទាំងកសាងទំនាក់ទំនងអាជីវកម្មប្រកបដោយស្ថិរភាព និងយូរអង្វែងជាបណ្តើរៗ។

ការផ្សាយផ្ទាល់ ផ្សព្វផ្សាយផលិតផលទទួលបានអ្នកចូលមើលជិត ១៥,៣ លានដង

ទន្ទឹមនឹងសន្និសីទនេះ ពិព័រណ៍ទំនិញវៀតណាមបានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ដោយទាក់ទាញសហគ្រាសជាង ២០០ ចូលរួមជាមួយនឹងស្តង់តាំងបង្ហាញជាង ១៥០ ស្តង់។

ស្តង់ទាំងនោះបានឧទ្ទេសនាមនូវផលិតផលឆ្នើមៗជាច្រើន ផលិតផលពិសេសប្រចាំតំបន់ ផលិតផល OCOP និងមុខទំនិញដែលជាឧត្តមភាពរបស់មូលដ្ឋាននានានៃប្រទេសវៀតណាម។ ពិព័រណ៍នេះក៏មានការចូលរួមពីមុខទំនិញដែលមកពីខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពត នៃប្រទេសកម្ពុជាផងដែរ។

ក្រៅពីសកម្មភាពតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលដោយផ្ទាល់ ពិព័រណ៍បានយកចិត្តទុកដាក់លើការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការជំរុញពាណិជ្ជកម្ម ជាពិសេសការរៀបចំការផ្សាយផ្ទាល់ ផ្សព្វផ្សាយ និងលក់ទំនិញ ដោយមានការចូលរួមពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (KOL)។ ការអនុវត្តការផ្សាយផ្ទាល់មិនត្រឹមតែជួយឱ្យសហគ្រាសឧទ្ទេសនាមផលិតផលទៅកាន់អ្នកប្រើប្រាស់យ៉ាងច្រើនកុះករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការស្គាល់ម៉ាកយីហោ និងបង្កើតបណ្តាញប្រើប្រាស់ទំនិញបន្ថែមទៀតក្រៅពីវិសាលភាពនៃពិព័រណ៍។

តាមរយៈសន្និសីទតភ្ជាប់ពាណិជ្ជកម្ម និងពិព័រណ៍ទំនិញវៀតណាម ឆ្នាំ ២០២៦ នៅខេត្ត An Giang សហគ្រាសវៀតណាម និងកម្ពុជា មានឱកាសបន្ថែមទៀតក្នុងការស្វែងរកដៃគូ អភិវឌ្ឍប្រព័ន្ធចែកចាយ និងពង្រីកទីផ្សារ។

លទ្ធផលនៃការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ការតភ្ជាប់សហគ្រាស និងការផ្សព្វផ្សាយផលិតផលនៅលើប្រព័ន្ធឌីជីថល ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញការនាំចេញទំនិញវៀតណាមទៅកាន់ប្រទេសកម្ពុជា លើកកម្ពស់ប្រសិទ្ធភាពពាណិជ្ជកម្មតាមព្រំដែន និងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឆ្ពោះទៅរកស្ថិរភាព និងចីរភាព៕

យុវជនវៀតណាម - ឡាវ - កម្ពុជា ស្នើដំណោះស្រាយបង្កើនការតភ្ជាប់ យុវជនវៀតណាម - ឡាវ - កម្ពុជា ស្នើដំណោះស្រាយបង្កើនការតភ្ជាប់
យុគសម័យ - នាថ្ងៃទី ១០ ខែវិច្ឆិកា នៅខេត្ត Quang Ngai គណៈប្រតិភូយុវជនវៀតណាម ឡាវ និងកម្ពុជា បានចូលរួមក្នុងវេទិកា «ការផ្លាស់ប្តូរថ្មីការងារយុវជន - ការតភ្ជាប់យុវជនជំនាន់ក្រោយ - ការកសាងអនាគត» ដោយបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងសកម្មភាពសហភាពយុវជន និងសមាគម ព្រមទាំងស្នើឡើងនូវដំណោះស្រាយនានាដើម្បីពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងបី។
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Ta Nu ប៉ុស្តិ៍នគរបាលការពារព្រំដែន Ben Pho (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh) បានរៀបចំពិធីប្រគល់អាហារូបករណ៍ «លើកស្ទួយជំហានប្អូនទៅសាលារៀន» ចំនួន ៤ កន្លែង ជូនដល់សិស្សានុសិស្សកម្ពុជាដែលរស់នៅតាមតំបន់ជាប់ព្រំដែនវៀតណាម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ខេត្ត Tay Ninh អភិវឌ្ឍវិស័យទេសចរណ៍ពីតម្លៃបេតិកភណ្ឌ
ខេត្ត Ninh Binh លើកកម្ពស់គុណភាពបទពិសោធន៍ទេសចរណ៍ពីបេតិកភណ្ឌ
អង្គភាពវៀតណាម - កម្ពុជា ចំនួន ៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វៀតណាមជំរុញការតភ្ជាប់រវាង APEC និង ASEAN

អានច្រើនបំផុត

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព