វៀតណាម - កម្ពុជា ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

08:11 | 22/11/2026 ឌឹកអាញ់

យុគសម័យ - សន្និសីទតភ្ជាប់ការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ នៅខេត្ត An Giang បានកត់ត្រានូវអង្គភាពចំនួន ៨ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ សហគ្រាសជាង ២០០ បានចូលរួមក្នុងពិព័រណ៍ និងការបញ្ជាទិញចំនួន ៩៤២ ត្រូវបានលក់ចេញតាមរយៈវគ្គផ្សាយផ្ទាល់។

ខេត្ត Tay Ninh ត្រៀមទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២០០ នាក់ពីប្រទេសកម្ពុជា អង្គភាពវៀតណាម - កម្ពុជា ចំនួន ៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅផ្សារទំនើប Tu Son (ខេត្ត An Giang) នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានសហការជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត An Giang រៀបចំសន្និសីទតភ្ជាប់ការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - កម្ពុជា ឆ្នាំ ២០២៦ និងពិព័រណ៍ទំនិញវៀតណាម។ ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃគម្រោងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន និងការនាំចេញទំនិញទៅកាន់ប្រទេសកម្ពុជា ឆ្នាំ ២០២៦។ ពិព័រណ៍នេះបានទាក់ទាញសហគ្រាសជាង ២០០ ដែលមានស្តង់តាំងពិព័រណ៍ជាង ១៥០ ដោយឧទ្ទេសនាមអំពីផលិតផល OCOP ផលិតផលពិសេសប្រចាំតំបន់ និងទំនិញនានាដែលមកពីខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពត (ប្រទេសកម្ពុជា)។ វគ្គផ្សាយផ្ទាល់ផ្សព្វផ្សាយផលិតផលចំនួន ៣ លើក ទទួលបានអ្នកចូលមើលដល់ទៅ ១៥.២៨៩.៩៤៩ ដង ការចុចទស្សនាចំនួន ៨៦០.១៩៨ ដង និងការបញ្ជាទិញចំនួន ៩៤២។ សន្និសីទនាថ្ងៃទី ១៣ ខែវិច្ឆិកា មានប្រតិភូចូលរួមជាង ១៥០ នាក់ សហគ្រាសជាង ៤០ បានតភ្ជាប់ការផ្លាស់ប្តូរពាណិជ្ជកម្មដោយផ្ទាល់ និងមានអង្គភាពចំនួន ៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបើកឱកាសបន្ថែមទៀតក្នុងការផ្គត់ផ្គង់ ការចែកចាយ និងការប្រើប្រាស់ទំនិញរវាងប្រទេសទាំងពីរ៕

វៀតណាម – អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងពាណិជ្ជកម្មឌីជីថល វៀតណាម – អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងពាណិជ្ជកម្មឌីជីថល
យុគសម័យ - នារសៀលថ្ងៃទី ១១ ខែសីហា នៅទីក្រុងកង់បេរ៉ា (អូស្ត្រាលី) ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet បានជួបធ្វើការជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Matt Thistlethwaite ដោយបានផ្លាស់ប្តូរយោបល់អំពីវិធានការនានា សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។
ជំរុញការនាំចេញ គ្រប់គ្រងឱនភាពពាណិជ្ជកម្ម សំដៅឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយតុល្យភាព ជំរុញការនាំចេញ គ្រប់គ្រងឱនភាពពាណិជ្ជកម្ម សំដៅឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយតុល្យភាព
យុគសម័យ - ទីស្តីការរដ្ឋាភិបាលទើបតែបានប្រកាសឱ្យប្រើប្រាស់នូវសេចក្តីជូនដំណឹងលេខ 443/TB-VPCP ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ផ្ទេរសេចក្តីសន្និដ្ឋានរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាល Pham Gia Tuc នៅក្នុងកិច្ចប្រជុំស្តីពីការជំរុញការនាំចេញ និងការគ្រប់គ្រងឱនភាពពាណិជ្ជកម្ម។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ទំហំប្រាក់នាំចេញសម្រេចបាន ៣១៩,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២១,៧% បើធៀបនឹងរយៈពេលដូចគ្នា ប៉ុន្តែជញ្ជីងពាណិជ្ជកម្មទំនិញមានឱនភាពប្រមាណ ២០,៣ ពាន់លានដុល្លារអាមេរិក។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍ប្រើប្រាស់ភាសាបារាំង បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា
ក្រុមហ៊ុន Metfone គាំទ្រការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យឧត្តមសិក្សានៅប្រទេសកម្ពុជា
ខេត្ត An Giang និងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វៀតណាម - កម្ពុជា ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា