Trending now
ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
យុគសម័យ - នាថ្នាក់យប់ថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកជំរុំរដូវក្តៅវៀតណាម ២០២៦ សម្រាប់យុវជននិងយុវនារីវៀតណាមនៅឯបរទេស។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលដឹកនាំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសនៃក្រសួងការបរទេស សហការជាមួយនិងបណ្តាក្រសួង ស្ថាប័នព្រមទាំងមូលដ្ឋាននានាចាត់តាំងឡើងក្នុងគោលបំណងផ្សារភ្ជាប់យុវជននិងនិស្សិតវៀតណាមនៅឯបរទេសជាមួយនិងស្រុកកំណើតនិងប្រទេសជាតិ។
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ គណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេសនៃក្រសួងការបរទេស បានចាត់តាំងកម្មវិធីជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "ដំណើរបេតិកភណ្ឌ ផ្សារភ្ជាប់ឫសគល់" កម្មវិធីនេះប្រមូលផ្តុំយុវជននិងនិស្សិតវៀតណាមនៅបរទេសចំនួន ១០៥ នាក់ ដែលអញ្ជើញមកពី ៣៥ ប្រទេសនិងតំបន់ដែនដី។
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុគសម័យ - នៅទីក្រុង Daegu (ប្រទេសកូរ៉េខាងត្បូង) ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Futsal Summer Cup 2026 ទើបតែបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយការចូលរួមរបស់ក្រុមបាល់ទាត់ចំនួន ១៦ ដែលតំណាងឱ្យមូលដ្ឋាននិងសហគមន៍ប្រជាជនវៀតណាមយ៉ាងច្រើនកុះករប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
ការតភ្ជាប់បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ ជំរុញកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
យុគសម័យ - បណ្តាញច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងបញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (VIN Taiwan) នាពេលថ្មីៗនេះបានសហការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតផ្លាស់ប្តូរថ្មីជាតិ (NIC) និងកម្មវិធីអាហារូបករណ៍ INTENSE ចាត់តាំងការជួបជុំសហគមន៍បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (ចិន) ឆ្នាំ ២០២៦ នេះគឺជាព្រឹត្តិការណ៍តភ្ជាប់និងផ្លាស់ប្តូរប្រចាំឆ្នាំខ្នាតធំរបស់សហគមន៍បញ្ញវន្តវៀតណាមដែលកំពុងសិក្សា ស្រាវជ្រាវនិងធ្វើការនៅតៃវ៉ាន់។
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
យុគសម័យ - នាថ្ងៃទី ៥ ខែកក្កដា ស្តង់ទំនិញវៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ WTO Open Day 2026 ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅ Geneva ប្រទេសស្វីស រួមចំណែកផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសជាតិជូនចំពោះមិត្តភក្តិអន្តរជាតិ។
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
យុគសម័យ - នាថ្ងៃទី ២២ ខែមិថុនា នៅរដ្ឋធានីមូស្គូ (Moskva) ជើងឯកបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅសហព័ន្ធរុស្ស៊ីឆ្នាំ ២០២៦ ត្រូវបានបើកឆាកជាផ្លូវការ។ មិនត្រឹមតែជាទីលានលេងកីឡាប្រចាំឆ្នាំប៉ុណ្ណោះទេ ជើងឯកនេះថែមទាំងបានក្លាយជាសកម្មភាពវប្បធម៌សហគមន៍ដ៏មានអត្ថន័យ ចូលរួមចំណែកផ្សារភ្ជាប់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត និងផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់សហគមន៍នៅក្នុងប្រទេសម្ចាស់ផ្ទះ។
សមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju (កូរ៉េខាងត្បូង) អបអរសាទរខួប ១៥ ឆ្នាំនៃការបង្កើត
យុគសម័យ - កាលពីថ្ងៃទី ១៤ ខែមិថុនា នៅសាល Hosim ទីក្រុង Gwangju សមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju បានរៀបចំប្រកបដោយជោគជ័យនូវជួរព្រឹត្តិការណ៍គន្លឹះប្រចាំឆ្នាំ ២០២៦ រួមមាន ពិធីអបអរសាទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju (២០១១-២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកំពូលតារាមូដែលកុមារសកលនៅកូរ៉េខាងត្បូងឆ្នាំ ២០២៦។
ការបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice (បារាំង)
យុគសម័យ - កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគមសហគមន៍ប្រជាជនវៀតណាមនៅទីក្រុង Nice (ACVNI) បានរៀបចំពិធីបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice នៃសាធារណរដ្ឋបារាំង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សិក្ខាកាមជាច្រើននាក់ដែលអញ្ជើញមកពីបណ្តាមូលដ្ឋាននៅក្នុងតំបន់។
ការប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដើមកំណើតវៀតណាម និងប្រជាជនខ្មែរ ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ (ប្រទេសកម្ពុជា)
យុគសម័យ - អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង (ប្រទេសកម្ពុជា) នាពេលថ្មីៗនេះ បានសហការជាមួយគណៈប្រតិភូសប្បុរសធម៌ពុទ្ធសាសនាហៅហាវ (សង្កាត់ថ្នោត ក្រុងកិនធើ) ដែលដឹកនាំដោយលោក Nguyen Huu Phuc រៀបចំកម្មវិធីប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។
ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី
យុគសម័យ - នថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីប្រមូលមតិរួមចំណែកបំពេញបន្ថែមលើសេចក្តីព្រាងគម្រោង «ពង្រឹងកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ ក្នុងការចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន ឱ្យចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានីនៅក្នុងដំណាក់កាលថ្មី» សំដៅធ្វើការផ្លាស់ប្តូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជន ព្រមទាំងបង្កើនការតភ្ជាប់ និងទាក់ទាញបណ្តាញប្រភពធនធានជនជាតិវៀតណាមនៅបរទេស ឱ្យរួមចំណែកកសាងរដ្ឋធានីនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ការផ្តល់អនុសាសន៍ដើម្បីឱ្យប្រភពធនធានជនជាតិវៀតណាមនៅបរទេសហូរចូលមកកាន់រដ្ឋធានីយ៉ាងពិតប្រាកដ
យុគសម័យ - ប្រភពធនធានជនជាតិវៀតណាមនៅបរទេស ត្រូវបានវាយតម្លៃថាជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍របស់ទីក្រុងហាណូយនៅក្នុងដំណាក់កាលថ្មី។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបំប្លែងសក្តានុពលទាំងនេះឱ្យទៅជាកម្លាំងចលករជាក់ស្តែង បើតាមការយល់ឃើញរបស់អ្នកជំនាញការ ផ្ទះការទូត និងតំណាងបណ្តាអង្គការប្រជាជនជាច្រើនរូប រដ្ឋធានីចាំបាច់ត្រូវកសាងប្រព័ន្ធទិន្នន័យ ឱ្យមានរបៀបរៀបរយ បំពេញបន្ថែមនូវយន្តការទាក់ទាញអ្នកមានទេពកោសល្យ បង្កើតបរិយាកាសអំណោយផលដើម្បីឱ្យអ្នកជំនាញការជនជាតិវៀតណាមនៅបរទេសអាចលះបង់កម្លាំងកាយចិត្ត និងបង្កើតឡើងនូវបណ្តាញទំនាក់ទំនងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ជនជាតិវៀតណាមនៅទូទាំងពិភពលោក។
ការប្រកួតបាល់ទាត់ដ៏រស់រវើក ដែលភ្ជាប់សហគមន៍វៀតណាមនៅក្នុងខេត្ត Ishikawa (ប្រទេសជប៉ុន)
យុគសម័យ - នាថ្ងៃទី ៧ មិថុនា នៅទីលានកីឡា Kibagata ទីក្រុង Komatsu ខេត្ត Ishikawa ប្រទេសជប៉ុន បានប្រព្រឹត្តទៅការប្រកួតកីឡាបាល់ទាត់ចលនារបស់សហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការងារនៅក្នុងតំបន់ភាគខាងលិច និងភាគពាយព្យនៃកោះ Honshu។
សមាគមអ្នកជំនាញ និងនិស្សិតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ដាក់ឱ្យដំណើរការ VPS 2.0
យុគសម័យ - នាថ្ងៃទី ២ ខែមិថុនា សមាគមអ្នកជំនាញ និងនិស្សិតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (VPS) បានដាក់ឱ្យដំណើរការ VPS 2.0 ដែលជាការកត់សម្គាល់នូវដំណាក់កាលយុទ្ធសាស្ត្រថ្មីមួយ ក្នុងដំណើរការតភ្ជាប់សហគមន៍អ្នកជំនាញ និងនិស្សិតជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក ជាមួយប្រទេសវៀតណាម។
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
យុគសម័យ - លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ បានអះអាងថា សហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ តែងតែជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់ រួមចំណែករឹតបន្តឹងចំណងមិត្តភាព ព្រមទាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
Fukuoka ដោះដូរទិសដៅគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន
យុគសម័យ - នាថ្ងៃទី ១៩ ខែឧសភា អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka លោកស្រី Trinh Thi Mai Phuong បានទទួលជួប និងធ្វើការជាមួយសមាគមមិត្តភាពជប៉ុន - វៀតណាម សាខា Fukuoka ដឹកនាំដោយប្រធានសាខា លោក Murakami Takahide ដើម្បីដោះដូរនូវរាល់ទិសដៅបង្កើនកិច្ចសហប្រតិបត្តិការអប់រំ, វប្បធម៌, ការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន និងការគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ព្រមានពលរដ្ឋអំពីបណ្ដាញបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់
យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានចេញសេចក្តីជូនដំណឹងណែនាំដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅឥណ្ឌូនេស៊ី ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបណ្ដាញបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ល្បែងស៊ីសងខុសច្បាប់ និងបណ្ដាសកម្មភាពជើងសារបន្លំភ្នែកដែលមានសញ្ញាល្មើសនឹងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។
ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅមជ្ឈមណ្ឌលកីឡាដ្ឋានរួម Kashihara នៃរាជធានីចាស់ Nara (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅការប្រកួតកីឡាបាល់ទាត់ចលនាមហាជន របស់សហគមន៍ប្រជាជនវៀតណាម ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងតំបន់ Kansai។
ការរៀបចំការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិនៅប្រទេសជប៉ុន
យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅទីស្នាក់ការអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅពិធីប្រកាសបើកឱ្យដំណើរការការប្រឡងវាយតម្លៃសមត្ថភាពភាសាវៀតណាម និងប្រគល់សេចក្តីសម្រេចបង្កើតក្រុមប្រឹក្សាប្រឡងសមត្ថភាពភាសាវៀតណាមនៅប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ជាលើកដំបូងបង្អស់ ដែលការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិរបស់វៀតណាម ត្រូវបានដាក់ឱ្យអនុវត្តនៅបរទេស។
អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh
យុគសម័យ - ការចាក់ផ្សាយខ្សែភាពយន្តអំពីដំណើរដានសកម្មភាពបដិវត្តន៍របស់លោកតា, ការរៀបចំដំណើរកម្សាន្ត «ឆ្ពោះទៅរកប្រភពដើម», ការពិព័រណ៍ឯកសារ ឬទិវាបុណ្យកីឡាដើម្បីបន្តស្មារតីហ្វឹកហាត់សុខភាព… គឺជាបណ្ដាសកម្មភាពប្រកបដោយអត្ថន័យ ដែលត្រូវបានសហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃ, ឡាវ, កូរ៉េខាងត្បូង និងចិន រៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦)។
ផ្សព្វផ្សាយគំនិតការទូត Ho Chi Minh នៅប្រទេសជប៉ុន
យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅមជ្ឈមណ្ឌលសុខុមាលភាពទូទៅក្រុង Higashihiroshima (ខេត្ត Hiroshima ប្រទេសជប៉ុន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka បានសហការជាមួយសមាគមជនជាតិវៀតណាមនៅភាគកណ្តាលខាងត្បូងជប៉ុន, សមាគមសន្តិភាពមិត្តភាព Hiroshima - វៀតណាម និងសមាគមយុវជននិស្សិតវៀតណាមនៅ Hiroshima រៀបចំកម្មវិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh ក្រោមប្រធានបទ «គំនិតការទូត និងតម្លៃសម័យកាល»។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។