វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026

11:06 | 08/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៥ ខែកក្កដា ស្តង់ទំនិញវៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ WTO Open Day 2026 ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅ Geneva ប្រទេសស្វីស រួមចំណែកផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសជាតិជូនចំពោះមិត្តភក្តិអន្តរជាតិ។

វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026 AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
ទីប្រឹក្សាអមស្ថានទូតលោក Pham Quang Huy (ពាក់អាវខ្មៅ) ណែនាំស្តង់ទំនិញរបស់វៀតណាមជូនចំពោះអគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី Open Day 2026 ទីស្នាក់ការ WTO បានបើកទ្វារទទួលស្វាគមន៍សាធារណជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ នៃមជ្ឈមណ្ឌល William Rappard ដែលជាអគារប្រវត្តិសាស្ត្របច្ចុប្បន្នជាទីស្នាក់ការនៃអង្គការនេះ ព្រឹត្តិការណ៍នេះនាំមកនូវឱកាសដើម្បីឱ្យប្រជាជននិងភ្ញៀវទេសចរបានមកទស្សនាលំហធ្វើការរបស់ WTO ស្វែងយល់ពីប្រវត្តិសាស្ត្រនៃការបង្កើត បណ្តាស្នាដៃសិល្បៈនិងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនដែលបានប្រព្រឹត្តទៅនៅឯបរិវេណក្បែរបឹង Geneva។

ស្តង់ទំនិញរបស់វៀតណាមបានណែនាំជូនចំពោះភ្ញៀវមកទស្សនានូវលក្ខណៈពិសេសប្លែកៗជាច្រើនអំពីវប្បធម៌ ទេសចរណ៍និងម្ហូបអាហារប្រពៃណី បណ្តាផលិតផលសិប្បកម្ម ផ្ទាំងគំនូរនិងរូបថត ឯកសារណែនាំអំពីប្រទេសជាតិនិងមនុស្សជាតិវៀតណាម រួមជាមួយបណ្តាមុខម្ហូបដែលពោរពេញទៅដោយរសជាតិស្រុកកំណើត បានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ភ្ញៀវទេសចរជាច្រើនបានឈប់ជើងដើម្បីស្វែងយល់និងពិភាក្សាជាមួយបណ្តាសមាជិកនៃគណៈប្រតិភូវៀតណាមអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងសក្តានុពលទេសចរណ៍នៃប្រទេសជាតិ។

ពិធីបើកកម្មវិធី Open Day 2026 បានប្រព្រឹត្តទៅនៅឯបន្ទប់ក្រុមប្រឹក្សានៃ WTO ដោយមានការអញ្ជើញចូលរួមពីអគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala តំណាងរដ្ឋាភិបាលស្វីសព្រមទាំងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិក ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Ngozi Okonjo-Iweala បានសម្តែងនូវក្តីរីករាយនៅពេលបានទទួលស្វាគមន៍ភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករនិងបានសង្កត់ធ្ងន់លើតម្លៃប្រវត្តិសាស្ត្រក៏ដូចជាតួនាទីរបស់មជ្ឈមណ្ឌល William Rappard នៅក្នុងសកម្មភាពរបស់ WTO។

ទន្ទឹមនឹងបណ្តាស្តង់ទំនិញវប្បធម៌របស់បណ្តាប្រទេសជាសមាជិក WTO កម្មវិធីនេះនៅតែបានចាត់តាំងសកម្មភាពជាច្រើនដូចជា ការទស្សនាមានការណែនាំជាភាសាអង់គ្លេស ភាសាបារាំងនិងភាសាអេស្ប៉ាញ ការណែនាំបណ្តាស្នាដៃសិល្បៈ តំបន់បទពិសោធន៍សម្រាប់កុមារ រួមជាមួយបណ្តាសកម្មភាពស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ WTO។

វត្តមានរបស់ស្តង់ទំនិញវៀតណាមនៅទិវាបើកទ្វារចំហ WTO Open Day 2026 បានរួមចំណែកណែនាំនូវអត្តសញ្ញាណវប្បធម៌ជនជាតិ បង្កើនការផ្លាស់ប្តូរជាមួយមិត្តភក្តិអន្តរជាតិនិងផ្សព្វផ្សាយរូបភាពអំពីវៀតណាមមួយប្រកបដោយភាពសកម្ម សមាហរណកម្មនៅក្នុងក្របខ័ណ្ឌវេទិកាពាណិជ្ជកម្មពហុភាគីធំបំផុតនៅលើពិភពលោក៕

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម

យុគសម័យ - នាថ្ងៃទី១០ ខែមេសា លោក Mai Phan Dung ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មវៀតណាម អមអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានមានជំនួបពិភាក្សាជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO។

ព្រឹត្តិការណ៍ “Vietnam Day Abroad” ប្រព្រឹត្តទៅនៅទ្វីបចំនួនបី៖ អឺរ៉ុប អាស៊ី និងអាហ្វ្រិក ព្រឹត្តិការណ៍ “Vietnam Day Abroad” ប្រព្រឹត្តទៅនៅទ្វីបចំនួនបី៖ អឺរ៉ុប អាស៊ី និងអាហ្វ្រិក

យុគសម័យ - នៅឆ្នាំ ២០២៣ ព្រឹត្តិការណ៍ "Vietnam Day Abroad" នឹងប្រព្រឹត្តទៅនៅទ្វីបទាំងបីនៃទ្វីបអឺរ៉ុប អាស៊ី និងអាហ្រ្វិក (បារាំង ជប៉ុន និងអាហ្វ្រិកខាងត្បូង) ហើយនឹងក្លាយជាពិធីបុណ្យទាំងនោះគឺជាពិធីបុណ្យដ៏គួរឱ្យរំភើប និងមិនអាចបំភ្លេចបានសម្រាប់សាធារណជនអន្តរជាតិ និងសហគមន៍វៀតណាមនៅបរទេស។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦