វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

08:28 | 22/07/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ១៦ ខែកក្កដា នៅឯរាជធានី Hanoi រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ព្រមទាំងជារដ្ឋមន្ត្រីនិងជាអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី លោក Moctar Al Housseynou Lam បានផ្លាស់ប្តូរមតិអំពីបណ្តាវិធានការជម្រុញទំនាក់ទំនងទ្វេភាគី នៅក្នុងនោះយកចិត្តទុកដាក់លើការទាញយកសក្តានុពលសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យកសិកម្ម ទូរគមនាគមន៍ ការធ្វើអាជីវកម្មរ៉ែព្រមទាំងវិស័យមួយចំនួនដែលភាគីទាំងពីរមានប្រៀបខ្លាំង។

លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ

នៅឯជំនួបសម្តែងការគួរសម រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានសម្តែងការអបអរសាទរចំពោះបណ្តាស្នាដៃដែលម៉ូរីតានីសម្រេចបាននាពេលកន្លងមក ជាពិសេសគឺក្នុងការធ្វើឱ្យមានភាពសម្បូរបែបនៃសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងទទួលរ៉ាប់រងដោយជោគជ័យនូវតួនាទីជាប្រធានសហភាពអាហ្វ្រិកនាអាណត្តិ ២០២៤-២០២៥។

វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
សមាជិកការិយាល័យនយោបាយព្រមទាំងជារដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ទទួលស្វាគមន៍រដ្ឋមន្ត្រីព្រមទាំងជាអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី លោក Moctar Al Housseynou Lam ដែលកំពុងមានដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបំផុតមកកាន់វៀតណាម។

អះអាងថាវៀតណាមតែងតែចាត់ទុកជាសំខាន់ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយនិងបណ្តាប្រទេសនៅអាហ្វ្រិក នៅក្នុងនោះមានម៉ូរីតានី រដ្ឋមន្ត្រី លោក Le Hoai Trung បានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ទន្ទឹមនឹងនោះបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ចេញពីទីនោះបង្កើតបន្ថែមជាកម្លាំងចលករជម្រុញទំនាក់ទំនងទ្វេភាគី។

អំពីកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យជាក់ស្តែង រដ្ឋមន្ត្រី លោក Le Hoai Trung បានឱ្យដឹងថា វៀតណាមមានក្រុមអ្នកជំនាញការសម្បូរទៅដោយបទពិសោធន៍នៅក្នុងវិស័យកសិកម្ម ការអប់រំព្រមទាំងសុខាភិបាល។ បណ្តាសហគ្រាសវៀតណាមក៏មានបទពិសោធន៍វិនិយោគនៅក្នុងបណ្តាវិស័យធ្វើអាជីវកម្មរ៉ែ ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មប្រេងកាតនៅឯអាហ្វ្រិកផងដែរ។ នេះគឺជាបណ្តាប្រៀបខ្លាំងដែលភាគីទាំងពីរអាចទាញយកផលក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការព្រមទាំងនាំមកនូវបណ្តាលទ្ធផលជាក់ស្តែង។

សម្តែងនូវក្តីរីករាយនៅក្នុងលើកដំបូងបំផុតដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម រដ្ឋមន្ត្រីព្រមទាំងជាអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី លោក Moctar Al Housseynou Lam បានពាំនាំសាររបស់ប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Ghazouani ជូនចំពោះអគ្គលេខាធិការនិងជាប្រធានរដ្ឋ លោក To Lam ទន្ទឹមនឹងនោះបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងសមរម្យ យ៉ាងជិតស្និទ្ធពីភាគីវៀតណាម។

វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
សមាជិកការិយាល័យនយោបាយព្រមទាំងជារដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ខាងស្តាំ ទទួលស្វាគមន៍រដ្ឋមន្ត្រីព្រមទាំងជាអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានី លោក Moctar Al Housseynou Lam។

លោក Moctar Al Housseynou Lam បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមុខបណ្តាស្នាដៃអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម វាយតម្លៃខ្ពស់ការសម្របសម្រួលរវាងប្រទេសទាំងពីរនៅឯបណ្តាវេទិកាពហុភាគីព្រមទាំងបានអះអាងថា ម៉ូរីតានីតែងតែចាត់ទុកជាសំខាន់ទំនាក់ទំនងជាមួយនិងវៀតណាម។ លោកជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។

ឯកភាពជាមួយនិងបណ្តាសំណើរបស់រដ្ឋមន្ត្រី លោក Le Hoai Trung រដ្ឋមន្ត្រីព្រមទាំងជាអគ្គលេខាធិការរដ្ឋាភិបាលម៉ូរីតានីបានឱ្យដឹងថា នឹងផ្លាស់ប្តូរមតិជាមួយនិងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺក្រសួងការបរទេសម៉ូរីតានី ក្នុងគោលបំណងបង្កើនការសម្របសម្រួលជាមួយនិងភាគីវៀតណាម ឆ្ពោះទៅរកបណ្តាលទ្ធផលសហប្រតិបត្តិការជាក់ស្តែង។

ចេញពីចំណុចដូចគ្នានៅពេលដែលវៀតណាមព្រមទាំងម៉ូរីតានីសុទ្ធសឹងតែជាបណ្តាប្រទេសដែលមានខ្សែឆ្នេរសមុទ្រវែង លោក Moctar Al Housseynou Lam បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវលទ្ធភាពសហប្រតិបត្តិការអភិវឌ្ឍន៍ការចិញ្ចឹមវារីវប្បកម្មទៅតាមទិសដៅប្រកបដោយចីរភាព។

ភាគីទាំងពីរ៏បានឯកភាពបន្តបង្កើនការសម្របសម្រួលនៅឯបណ្តាវេទិកាពហុភាគី នៅក្នុងនោះមានសហគមន៍ប្រើប្រាស់ភាសាបារាំង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាអង្គការតំបន់ដូចជាអាស៊ានព្រមទាំងសហភាពអាហ្វ្រិក AU ចេញពីទីនោះរួមចំណែកចូលទៅក្នុងសន្តិភាព ស្ថិតស្ថេរភាពព្រមទាំងការអភិវឌ្ឍន៍នៅឯតំបន់នីមួយៗក៏ដូចជាជុំវិញពិភពលោក៕

វៀតណាមស្វែងរកឱកាសដើម្បីបង្កើនការនាំចូលផលិតផលកសិកម្ម ព្រៃឈើ និងនេសាទពីសហរដ្ឋអាមេរិក វៀតណាមស្វែងរកឱកាសដើម្បីបង្កើនការនាំចូលផលិតផលកសិកម្ម ព្រៃឈើ និងនេសាទពីសហរដ្ឋអាមេរិក

យុគសម័យ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានដឹកនាំគណៈប្រតិភូស្ថាប័ន សហគ្រាស និងសមាគមជិត ៥០ នៃកសិផលវៀតណាមទៅទស្សនា ធ្វើការ និងស្វែងរកឱកាសជំរុញពាណិជ្ជកម្ម និងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីសហរដ្ឋអាមេរិក។

វៀតណាមនៅក្រៅប្រទេសរួមចំណែកជំរុញការនាំចេញកសិផលរបស់វៀតណាម វៀតណាមនៅក្រៅប្រទេសរួមចំណែកជំរុញការនាំចេញកសិផលរបស់វៀតណាម

យុគសម័យ - នៅព្រឹកថ្ងៃទី២៧ ខែមេសា នៅខេត្តខាញ់ហ័រ បានរៀបចំសន្និសីទបូកសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តគម្រោង “កៀងគរប្រជាជនវៀតណាមនៅក្រៅប្រទេស ចូលរួមការណែនាំ ប្រើប្រាស់ផលិតផល និងបណ្តាញចែកចាយទំនិញវៀតណាមនៅក្រៅប្រទេស ដំណាក់កាល២០២០-២០២៤” យោងតាមសេចក្តីសម្រេចលេខ ១៧៩៧/QD-១៩ ចុះថ្ងៃទី២០ ខែធ្នូ របស់នាយករដ្ឋមន្ត្រី។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ័រ ដោយមានការចូលរួមពីគណៈប្រតិភូជិត២៥០នាក់ ទាំងផ្ទាល់ និងតាមអ៊ីនធឺណិត។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព