ការបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice (បារាំង)

09:12 | 19/06/2026 ឌឹកអាញ់

យុគសម័យ - កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគមសហគមន៍ប្រជាជនវៀតណាមនៅទីក្រុង Nice (ACVNI) បានរៀបចំពិធីបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice នៃសាធារណរដ្ឋបារាំង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សិក្ខាកាមជាច្រើននាក់ដែលអញ្ជើញមកពីបណ្តាមូលដ្ឋាននៅក្នុងតំបន់។

វៀតណាម - បារាំង ជម្រុញសហប្រតិបត្តិការសភា និងវិស័យការពារជាតិ - សន្តិសុខ បារាំង៖ 'ដំណើរផ្សាភ្ជាប់ អភិវឌ្ឍ និងភ្លឺស្វាង' របស់យុវជន និងនិស្សិតវៀតណាម ជាមួយមិត្តអន្តរជាតិ
ទិដ្ឋភាពទូទៅនៃពិធីបើកបវេសនកាល។
ទិដ្ឋភាពទូទៅនៃពិធីបើកបវេសនកាល។

សិក្ខាកាមទាំងឡាយមានអាយុ និងមកពីវិជ្ជាជីវៈផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែមានសេចក្តីស្រឡាញ់រួមចំពោះភាសាវៀតណាម វប្បធម៌ និងប្រទេសវៀតណាម។ ភ្លាមៗនៅក្នុងម៉ោងសិក្សាដំបូង ស្មារតីសិក្សាសកម្ម ភាពរីករាយ និងការយកចិត្តទុកដាក់ប្រកបដោយចំណាប់អារម្មណ៍របស់បណ្តាសិក្ខាកាម បានបង្កើតនូវបរិយាកាសយ៉ាងរស់រវើក ដែលរួមចំណែកអះអាងពីភាពទាក់ទាញនៃភាសាវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ។

ចំណុចលេចធ្លោនៃពិធីបើកបវេសនកាលគឺនៅចុងម៉ោងសិក្សា បណ្តាសិក្ខាកាមអាចណែនាំខ្លួនឯងជាភាសាវៀតណាមដោយភាពជឿជាក់។ បណ្តាប្រយោគសួរសុខទុក្ខ និងការប្រាស្រ័យទាក់ទងជាមូលដ្ឋាន ទោះបីជាមានភាពសាមញ្ញ ប៉ុន្តែបានគូសចំណាំនូវជំហានចាប់ផ្តើមដ៏មានសក្តានុពលនៅលើដំណើរស្វែងយល់ពីភាសា វប្បធម៌ និងមនុស្សជាតិវៀតណាម។

តាមរយៈថ្នាក់រៀននេះ ACVNI មានបំណងប្រាថ្នាចង់រួមចំណែកថែរក្សា លើកកម្ពស់ និងផ្សព្វផ្សាយភាសាវៀតណាមនៅក្នុងសហគមន៍ ទន្ទឹមនឹងនោះបង្កើនការផ្លាស់ប្តូរវប្បធម៌ ជំរុញការយល់ដឹងរវាងវៀតណាម និងមិត្តភក្តិអន្តរជាតិ។ សិក្ខាកាមម្នាក់ៗមិនត្រឹមតែជាអ្នករៀនភាសាវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានតភ្ជាប់វប្បធម៌ រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្សជាតិ និងបណ្តាតម្លៃដ៏ល្អផូរផង់របស់វៀតណាមទៅកាន់សហគមន៍ម្ចាស់ផ្ទះផងដែរ។

ផ្អែកលើមូលដ្ឋាននៃបណ្តាឈុតសៀវភៅកម្មវិធីសិក្សាភាសាវៀតណាម ដែលឧបត្ថម្ភគាំទ្រដោយស្ថានទូតវៀតណាមប្រចាំនៅបារាំង និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅបរទេស នៃក្រសួងការបរទេស ជួរគ្រូបង្រៀនបានស្រាវជ្រាវ និងកសាងកម្មវិធីសិក្សាឱ្យស្របទៅនឹងកម្រិត និងតម្រូវការជាក់ស្តែងរបស់សិក្ខាកាម៕

Grenoble (បារាំង)៖ សមាគមនិស្សិតវៀតណាម (AEVG) រៀបចំព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត Grenoble (បារាំង)៖ សមាគមនិស្សិតវៀតណាម (AEVG) រៀបចំព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត

នាថ្ងៃទី ១៧ ខែកុម្ភៈ សមាគមនិស្សិតវៀតណាម (AEVG) រួមជាមួយសហគមន៍ ជនវៀតណាមនៅទីក្រុង Grenoble ភាគនិរតីនៃប្រទេសបារាំងបានរៀបចំដោយ ជោគជ័យនូវព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត ដល់បងប្អូនអាណិកជននិងមិត្តភក្តិបារាំង។

បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣

ក្រោយរយៈពេល ៤ រាត្រីនៃការប្រកួត ក្រុមចំនួន ២ ដែលមានពិន្ទុច្រើនបំផុតគឺ៖ បារាំង និង អ៊ីតាលី នឹងចូលរួមប្រកួតគ្នា ដើម្បីដណ្ដើមតំណែងជើងឯកក្នុងរាត្រីផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "ពិភពលោកគ្មានគម្លាត"។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦