ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ

13:07 | 18/09/2026 ម៉ាញដាត

យុគសម័យ - ខេត្ត Dak Lak នឹងស្រាវជ្រាវដាក់ពង្រាយគំរូផ្សព្វផ្សាយធ្វើសមាហរណកម្ម «វប្បធម៌ - ទេសចរណ៍ - ពាណិជ្ជកម្ម - ការវិនិយោគ Dak Lak» ព្រមទាំងពង្រឹងការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យ ការអនុវត្ត AI ទិន្នន័យធំ (Big Data) VR/AR និងពង្រីកការផ្លាស់ប្តូរប្រជាជននិងប្រជាជន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយរូបភាពមូលដ្ឋានទៅកាន់ឆាកអន្តរជាតិ។

ខេត្ត Dak Lak៖ អ្នកនេសាទចុះហត្ថលេខាលើកិច្ចសន្យាប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ខេត្ត Dak Lak ជំរុញការបំប្លែងឌីជីថល និងផ្សព្វផ្សាយតម្លៃវប្បធម៌ – ទេសចរណ៍
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ

គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ទើបតែបានចេញផ្សាយផែនការលេខ 399/KH-UBND ដាក់ពង្រាយសេចក្តីសម្រេចលេខ 1306/QD-TTg ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រី ស្តីពីការអនុម័តយុទ្ធសាស្ត្រវប្បធម៌កិច្ចការបរទេសដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

យោងតាមផែនការនេះ សកម្មភាពវប្បធម៌កិច្ចការបរទេសរបស់ខេត្ត នឹងត្រូវបានដាក់ពង្រាយដោយផ្សារភ្ជាប់ជាមួយនឹងព័ត៌មានកិច្ចការបរទេស ការជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងសមស្របទៅនឹងទស្សនៈដឹកនាំរបស់បក្ស រដ្ឋ និងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។

ទិសដៅមួយក្នុងចំណោមទិសដៅនានាដែលត្រូវបានដាក់ចេញ គឺការស្រាវជ្រាវគំរូផ្សព្វផ្សាយធ្វើសមាហរណកម្ម «វប្បធម៌ - ទេសចរណ៍ - ពាណិជ្ជកម្ម - ការវិនិយោគ Dak Lak» តាមរយៈនោះតភ្ជាប់សកម្មភាពឧទ្ទេសនាមវប្បធម៌ ជាមួយនឹងបណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ ភារកិច្ចវប្បធម៌កិច្ចការបរទេសក៏នឹងត្រូវបានបញ្ចូលទៅក្នុងបណ្តាផែនការអភិវឌ្ឍន៍របស់ខេត្តផងដែរ។

នាំយកគុណតម្លៃវប្បធម៌ពិសេសដោយឡែកឱ្យខិតជិតសាធារណជនអន្តរជាតិ

នៅក្នុងសកម្មភាពផ្សព្វផ្សាយ Dak Lak បានកំណត់ផ្តោតលើការឧទ្ទេសនាមលំហវប្បធម៌គងឃ្មោះ Tay Nguyen បណ្តាបេតិកភណ្ឌវប្បធម៌ រមណីយដ្ឋាន ពិធីបុណ្យ មុខរបរប្រពៃណី និងវប្បធម៌កាហ្វេ។

ទន្ទឹមនឹងការផ្សព្វផ្សាយគុណតម្លៃវប្បធម៌នានា ខេត្តបានកំណត់ទិសដៅអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ អេកូឡូស៊ី និងសហគមន៍ ដោយផ្សារភ្ជាប់សកម្មភាពធ្វើអាជីវកម្មលើសក្តានុពលវប្បធម៌ ទៅនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

បណ្តាសកម្មភាពការទូត សប្តាហ៍វប្បធម៌ មហោស្រព និងកម្មវិធីឆ្លើយតបនឹងទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) នឹងត្រូវបានប្រើប្រាស់ជាលំហនានាដើម្បីបញ្ចូលការផ្សព្វផ្សាយរូបភាព និងវប្បធម៌ Dak Lak។

ខេត្តក៏នឹងកសាងកញ្ចប់សម្គាល់អត្តសញ្ញាណ និងសាររួម; ចងក្រងបោះពុម្ពផ្សាយស្នាដៃ ភាពយន្តឯកសារ និងទិន្នន័យឌីជីថលពហុភាសា ដើម្បីបម្រើដល់ការងារឧទ្ទេសនាមមូលដ្ឋានទៅកាន់សាធារណជនក្នុង និងក្រៅប្រទេស។

ការធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌ ការអនុវត្តបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ

ខ្លឹមសារសំខាន់មួយទៀត គឺការធ្វើស្តង់ដារូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងការតភ្ជាប់ប្រព័ន្ធមូលដ្ឋានទិន្នន័យពាក់ព័ន្ធនឹងវប្បធម៌ សារមន្ទីរ និងបេតិកភណ្ឌ។

Dak Lak គ្រោងនឹងកសាងបណ្តាថ្នាលសារមន្ទីរឌីជីថល ការតាំងពិព័រណ៍តាមប្រព័ន្ធអ៊ីនធឺណិត និងផែនទីឌីជីថល សំដៅបង្កើនកម្រិតអន្តរកម្ម ពង្រីកលទ្ធភាពទទួលបានរបស់សាធារណជនអន្តរជាតិនូវគុណតម្លៃវប្បធម៌នានារបស់មូលដ្ឋាន។

ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យឌីជីថល ជួរកម្មាភិបាលដែលអនុវត្តភារកិច្ចពាក់ព័ន្ធ នឹងត្រូវបានបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹងភាសាបរទេស ពិធីការ ការចរចា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

បណ្តាបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) បច្ចេកវិទ្យាការពិតនិម្មិត និងការពិតបន្ថែម (VR/AR) ក៏ត្រូវបានកំណត់ថាជាឧបករណ៍ដែលចាំបាច់ត្រូវបង្កើនការអនុវត្តនៅក្នុងសកម្មភាពវប្បធម៌កិច្ចការបរទេសផងដែរ។

ពង្រីកការផ្លាស់ប្តូរ លើកកម្ពស់ប្រភពធនធានអាណិកជន

នៅក្នុងវិស័យផ្លាស់ប្តូរអន្តរជាតិ Dak Lak បានកំណត់គោលដៅពង្រីកបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសដៃគូ បណ្តាប្រទេសអាស៊ាន និងតំបន់ព្រំដែន។

ខេត្តទន្ទឹមនឹងនោះលើកកម្ពស់តួនាទីរបស់សិប្បករ សិល្បករ អ្នកជំនាញការ និងកម្លាំងនានាដែលមានសមត្ថភាពចូលរួមឧទ្ទេសនាមអំពីវប្បធម៌ មនុស្ស និងរូបភាពមូលដ្ឋាន។

ជនជាតិវៀតណាមនៅឯបរទេស ក្នុងនោះមានអាណិកជនដែលមានដើមកំណើតនៅ Dak Lak ក៏ត្រូវបានកំណត់ថាជាប្រភពធនធានតភ្ជាប់ដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ និងរូបភាពរបស់ខេត្តទៅកាន់ពិភពខាងក្រៅ។

ផែនការនេះទន្ទឹមនឹងនោះបានដាក់ចេញនូវភារកិច្ចអភិវឌ្ឍបណ្តាឧស្សាហកម្មវប្បធម៌; ចុះបញ្ជីគាំពារកម្មសិទ្ធិបញ្ញា និងសញ្ញាសម្គាល់ភូមិសាស្ត្រសម្រាប់ផលិតផល និមិត្តសញ្ញាពិសេសដោយឡែកនានារបស់ Dak Lak។

ប្រភពធនធានសម្រាប់ដាក់ពង្រាយ នឹងត្រូវបានរួមបញ្ចូលគ្នារវាងថវិការដ្ឋ និងបណ្តាប្រភពសង្គមភាវូបនីយកម្មស្របច្បាប់។

តាមរយៈភារកិច្ចទាំងនេះ Dak Lak ឆ្ពោះទៅរកការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយភាពម្ចាស់ការលើវិស័យវប្បធម៌ លើកកម្ពស់កម្លាំងទន់ និងគុណតម្លៃពិសេសដោយឡែកនានារបស់មូលដ្ឋានក្នុងការផ្សព្វផ្សាយរូបភាព រួមចំណែកឧទ្ទេសនាមរូបភាពវៀតណាម; ព្រមទាំងជំរុញទេសចរណ៍ ឧស្សាហកម្មវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព។

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង

យុគសម័យ - នាថ្ងៃទី ៣ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានសម្របសម្រួលជាមួយក្រសួងការបរទេស និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រៀបចំកម្មវិធីតភ្ជាប់ Hung Yen - ជប៉ុន។ សកម្មភាពនេះគឺសំដៅបង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងរវាងខេត្ត Hung Yen ជាមួយបណ្តាដៃគូ និងសហគ្រាសជប៉ុន នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ជាមួយនឹងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ ការប្តេជ្ញាចិត្តកែទម្រង់យ៉ាងខ្លាំងក្លា និងការរួមដំណើររបស់សហគមន៍អន្តរជាតិ វៀតណាមនឹងបន្តអះអាងនូវឋានៈជាគោលដៅទាក់ទាញឈានមុខគេនៃខ្សែទឹកទុននវានុវត្តន៍ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រសកល ដោយឈានទៅរកការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនៃតំបន់ជាបណ្តើរៗ។

ម៉ាញដាត

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ
ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

អានច្រើនបំផុត

ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ