វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ

12:34 | 18/09/2026 ឌឿងង្វៀន

យុគសម័យ - វៀតណាម និងឥណ្ឌូណេស៊ី កំពុងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យឈានចូលកាន់តែស៊ីជម្រៅ ដោយឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៨ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៨ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចឌីជីថល បរិវត្តកម្មថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មហាឡាល់ (Halal) កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងបណ្តាវិស័យថ្មីៗជាច្រើនទៀត។

មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​តភ្ជាប់​ធុរកិច្ច​ឥណ្ឌូណេស៊ី​មក​បណ្តាក់​ទុន​នៅ Soc Trang នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ

នាយប់ថ្ងៃទី ១៦ ខែកញ្ញា នៅ Jakarta (ឥណ្ឌូណេស៊ី) ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដើម្បីតំណាងនៃប្រទេសទាំងពីររំលឹកឡើងវិញនូវជំហានអភិវឌ្ឍន៍នានានៅក្នុងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពីទិសដៅសហប្រតិបត្តិការនៅក្នុងពេលខាងមុខ។

បន្ទាប់ពីទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី ត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមីនា ឆ្នាំ ២០២៥ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្តាវិស័យជាច្រើន បន្តត្រូវបានពង្រឹង និងឈានចូលភាពជាក់ស្តែង។

ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិវៀតណាម នៅ Jakarta។
ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិវៀតណាម នៅ Jakarta។

យោងតាមកាសែតព័ត៌មាន និងក្រុមជនជាតិភាគតិច ក្រៅពីវិស័យការពារជាតិ សន្តិសុខ និងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែន ប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ជលផល អប់រំ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការតភ្ជាប់គមនាគមន៍ និងជើងហោះហើរត្រង់នានា។

សក្តានុពលសហប្រតិបត្តិការក៏ត្រូវបានកំណត់ថានៅតែមានទំហំធំធេង នៅក្នុងបណ្តាវិស័យថ្មីៗដូចជា ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី បរិវត្តកម្មថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មហាឡាល់ (Halal) កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងជលផលប្រកបដោយចីរភាព។

ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ១៨ ពាន់លានដុល្លារអាមេរិក

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកគោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ១៨ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៨។

រួមជាមួយពាណិជ្ជកម្ម បណ្តាគម្រោងវិនិយោគខ្នាតធំកំពុងបង្កើតបន្ថែមនូវចំណុចតភ្ជាប់នានារវាងខឿនសេដ្ឋកិច្ចទាំងពីរ។

ក្នុងនោះ មានរោងចក្ររថយន្តអគ្គិសនី VinFast នៅ Subang (ឥណ្ឌូណេស៊ី) និងបណ្តាគម្រោងរបស់សម្ព័ន្ធក្រុមហ៊ុន Ciputra នៅវៀតណាម។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងបង្កើតបន្ថែមនូវប្រសិទ្ធភាពសាយភាយចំពោះឧស្សាហកម្មគាំទ្រ សកម្មភាពវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាម VOV ថ្លែងមតិនៅក្នុងពិធីអបអរសាទរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី Ta Van Thong បានចាត់ទុកថា ប្រទេសទាំងពីរកំពុងមានមូលដ្ឋានគ្រឹះអំណោយផល ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ។

ឯកអគ្គរដ្ឋទូតបានអះអាងថា ទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដែលត្រូវបានពូនជ្រំចេញពីមូលដ្ឋានគ្រឹះនៃមិត្តភាព និងការផ្សារភ្ជាប់គ្នារវាងប្រជាជាតិទាំងពីរក្នុងអំឡុងពេលជាច្រើនទសវត្សរ៍កន្លងមក។

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Ta Van Thong ក៏បានរំលឹកឡើងវិញនូវដំណើរផ្លូវ ៨១ ឆ្នាំ នៃការកសាង និងអភិវឌ្ឍន៍របស់វៀតណាម ដោយសង្កត់ធ្ងន់លើសមិទ្ធផលនានាដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សមាហរណកម្មអន្តរជាតិ និងការលើកកម្ពស់តួនាទី ឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

ពង្រឹងការផ្សារភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ

ថ្លែងមតិនៅក្នុងពិធីអបអរសាទរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី Budi Gunadi Sadikin បានផ្ញើសារអបអរសាទរជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម។

ឯកអគ្គរដ្ឋទូត Ta Van Thong ថ្លែងមតិនៅក្នុងពិធីអបអរសាទរ។
ឯកអគ្គរដ្ឋទូត Ta Van Thong ថ្លែងមតិនៅក្នុងពិធីអបអរសាទរ។

លោកបានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌូណេស៊ី មានចំណុចស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ ស្មារតីម្ចាស់ការ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់; ព្រមទាំងសម្តែងនូវជំនឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍ ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងសហគមន៍ធុរកិច្ច ពិធីអបអរសាទរនេះក៏បានបង្កើតនូវបរិយាកាសជួបប្រជុំគ្នារវាងតំណាងអាជ្ញាធរ អង្គទូត ធុរកិច្ច មិត្តភក្តិអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមនៅឥណ្ឌូណេស៊ី។

សកម្មភាពផ្លាស់ប្តូរនេះបានរួមចំណែកពង្រឹងការយល់ដឹង ការផ្សារភ្ជាប់ប្រជាជន តាមរយៈនោះបង្កើតបន្ថែមនូវមូលដ្ឋានគ្រឹះដើម្បីឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - ឥណ្ឌូណេស៊ី បន្តត្រូវបានពង្រីកនៅក្នុងពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ​បានសរសេរថា “ខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១”។
ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូណេស៊ី ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូណេស៊ី
នាថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Ilham Army Ritonga អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់ខ្លួន និងលោកវរសេនីយ៍ឯក Dian Tri Hutanto បានមកសម្តែងការគួរសមក្នុងឱកាសទទួលភារកិច្ចជាអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំវៀតណាម។

ឌឿងង្វៀន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ
ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

អានច្រើនបំផុត

ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
នាំទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា ឱ្យមានការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
កម្មាភិបាលសហជីពកម្ពុជាចូលរួមវគ្គបណ្តុះបណ្តាលនៅវៀតណាម