ចង់បានមួយឆ្នាំ ប្រែជាបានមួយជីវិត

16:22 | 12/09/2026 ឌឹកអាញ់

យុគសម័យ - មកដល់ Ha Noi ក្នុងវ័យ ២០ ឆ្នាំ ជាមួយផែនការគ្រាន់តែមកសិក្សារយៈពេលមួយឆ្នាំប៉ុណ្ណោះ យុវតី Duong Binh មកពី Guangxi ប្រទេសចិន កាលពីពេលនោះ មិននឹកស្មានសោះថា ទឹកដីនេះបានទាក់ទាញចិត្តឱ្យនាងស្នាក់នៅយូរដល់ម្ល៉ឹងទេ។ ហើយនាងចង់ផ្សារភ្ជាប់ពេញមួយជីវិត។ នាងបានរៀបរាប់ថា៖

បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ ឆាកជីវិត… “យ៉ាងជ្រាលជ្រៅបែបវៀតណាម” នៅលើទឹកដីថៃ

ក្នុងឆ្នាំ ២០០៥ នៅពេលទើបតែឈានចូលវ័យ ២០ ឆ្នាំ ខ្ញុំបានចាកចេញពី Guangxi មកកាន់ Ha Noi ដើម្បីរៀនកម្មវិធីភាសាវៀតណាមរយៈពេលមួយឆ្នាំ។ កាលនោះ វៀតណាមនៅក្នុងអារម្មណ៍របស់ខ្ញុំគ្រាន់តែជាប្រទេសមួយដែលខ្ញុំធ្លាប់បានឃើញនៅលើផែនទី និងតាមរយៈរឿងរ៉ាវមួយចំនួនរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះ។

ថ្ងៃដែលបានជាន់ដី Ha Noi អ្វីៗគ្រប់យ៉ាងបានកន្លងផុតទៅដូចជាខ្សែភាពយន្តដែលពោរពេញដោយពណ៌ចម្រុះ៖ សំនៀងភាសាវៀតណាមឡើងចុះពីរោះរណ្តំ រចនាប័ទ្មនៃការស្លៀកពាក់ប្លែកភ្នែក ជួរផ្ទះចម្រុះពណ៌ ឬចង្វាក់ជីវិតដ៏មមាញឹកនៅលើដងផ្លូវ។ ខ្ញុំទាំងសម្លឹងមើលដោយការចង់ដឹងចង់ឃើញ ទាំងសួរខ្លួនឯងថាតើមួយឆ្នាំខាងមុខនៅទីកន្លែងនេះនឹងទៅជាយ៉ាងណា។

ខ្ញុំមិននឹកស្មានសោះថាមួយឆ្នាំនោះបែរជាក្លាយទៅជារបត់ដ៏ធំនៃជីវិតទាំងមូលរបស់ខ្ញុំ។

ខ្ញុំបានជួបគាត់ ដែលជាស្វាមីរបស់ខ្ញុំនៅពេលក្រោយមក ក្នុងពេលហាត់សមសិល្បៈអបអរសាទរទិវាបង្កើតសាលា។ ខ្ញុំជានិស្សិតបរទេសដែលបានចុះឈ្មោះចូលរួម ចំណែកគាត់ជាអ្នកដឹកនាំសម្តែងក្បាច់រាំ។ ថ្ងៃនោះក្នុងចំណោមមនុស្សរាប់សិបនាក់ ខ្ញុំសូម្បីតែមិនចាំអ្វីទាំងអស់អំពីគាត់។

សម័យនោះការទាក់ទងគ្នាគឺធ្វើឡើងជាចម្បងតាមរយៈការផ្ញើសារ និងការទូរស័ព្ទ។ ក្រោយពេលហាត់សមនីមួយៗ ខ្ញុំតែងតែទទួលបានការទូរស័ព្ទចូលពីលេខប្លែកមួយ។ ដោយសារដើមទុនភាសាវៀតណាមនៅកម្រិតក្មេងរៀននិយាយ ដូច្នេះខ្ញុំក៏មិនខ្វល់ មិនលើកទូរស័ព្ទ ហើយក៏មិនឆ្លើយតបសារដែរ។ ក្រោយមកគិតឡើងវិញ ប្រហែលជាដោយសារមូលហេតុនេះហើយ ទើបគាត់ខិតខំព្យាយាមជាយូរណាស់មកហើយតែគ្មានឱកាសបានរាប់អានជាមួយខ្ញុំ។

របត់បានកើតឡើងយ៉ាងចៃដន្យ។ បងប្រុសរៀនជំនាន់មុនម្នាក់ដែលធ្លាប់ស្គាល់គ្នាពីមុន បានបបួលខ្ញុំទៅផឹកកាហ្វេ រួចណែនាំមនុស្សម្នាក់ដែលមកជាមួយគ្នា ដែលនោះគឺជារូបគាត់។ ពេលនោះទើបខ្ញុំភ្ញាក់ផ្អើលដឹងថា គាត់ជាមនុស្សម្នាក់ដែលតែងតែព្យាយាមទូរស័ព្ទ និងផ្ញើសារមករកខ្ញុំនាពេលកន្លងមក។

ពិធីមង្គលការរបស់បងស្រី Duong Binh បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០០៩ ក្រោមការប្រសិទ្ធពរជ័យពីក្រុមគ្រួសារទាំងសងខាង។
ពិធីមង្គលការរបស់បងស្រី Duong Binh បានប្រព្រឹត្តទៅក្នុងឆ្នាំ ២០០៩ ក្រោមការប្រសិទ្ធពរជ័យពីក្រុមគ្រួសារទាំងសងខាង។

ចាប់តាំងពីថ្ងៃនោះមក គាត់បានម្ចាស់ការសួរសុខទុក្ខ ណែនាំមិត្តភក្តិ និងនាំខ្ញុំដើរលេងជុំវិញ Ha Noi ព្រមទាំងសាកល្បងភ្លក្សមុខម្ហូបពិសេសៗប្រចាំតំបន់ដែលខ្ញុំមិនធ្លាប់ឮឈ្មោះពីមុនមក។ រឿងរ៉ាវសួរសុខទុក្ខតាមទម្លាប់ដំបូងៗចាប់ពី «តើថ្ងៃនេះអូនរៀនយ៉ាងម៉េចដែរ?», «តើទម្លាប់នឹងម្ហូបវៀតណាមហើយឬនៅ?» បានរីកធំធាត់បន្តិចម្តងៗទៅជារឿងការរៀនសូត្រ ក្រុមគ្រួសារ និងគម្រោងនាពេលអនាគត។

ហើយបន្ទាប់មក គាត់ក៏បានសារភាពសុំស្រឡាញ់ខ្ញុំ។

រឿងរ៉ាវគ្រប់យ៉ាងកើតឡើងលឿនពេកធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ និងស្ទាក់ស្ទើរ។ ខ្ញុំបានស្នើឱ្យយើងទាំងពីរធ្វើជាមិត្តភក្តិនឹងគ្នាសិន ដើម្បីមានពេលវេលាបន្ថែមទៀតក្នុងការយល់ចិត្តគ្នាឱ្យកាន់តែស៊ីជម្រៅ។

គាត់មិនបោះបង់ចោលឡើយ នៅតែបន្តយកចិត្តទុកដាក់ លើកទឹកចិត្ត និងម្ចាស់ការជួយយកអាសាគ្រប់ពេលដែលខ្ញុំជួបការលំបាក។ កាលណារួមដំណើរជាមួយគ្នាកាន់តែច្រើន ពួកយើងកាន់តែយល់ចិត្តគ្នាទៅវិញទៅមក។ គាត់មិនមែនជាមនុស្សដែលចេះតែនិយាយពាក្យផ្អែមល្ហែមពិរោះពិសានោះទេ ប៉ុន្តែរាល់សកម្មភាពទាំងអស់សុទ្ធតែធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ ទុកចិត្តបាន និងមានសេចក្តីស្ងប់ក្នុងចិត្ត។ រហូតដល់ពេលដែលខ្ញុំដឹងខ្លួនថា គ្រប់ពេលដែលសប្បាយចិត្ត ឬកើតទុក្ខ មនុស្សដំបូងបង្អស់ដែលខ្ញុំចង់ចែករំលែកជាមួយគឺតែងតែជារូបគាត់ ពេលនោះទើបខ្ញុំដឹងថាមនោសញ្ចេតនានេះបានរីកធំធាត់តាំងពីពេលណាមក។ ខ្ញុំបានយល់ច្បាស់ថា ខ្លួនខ្ញុំចង់រួមដំណើរជាមួយបុរសម្នាក់នោះបន្តទៅមុខទៀតនៅលើវិថីជីវិតនាពេលអនាគត។

ចុងសប្តាហ៍មួយនៃការទៅសម្រាកលម្ហែកាយនៅ Do Son របស់បងស្រី Binh ជាមួយស្វាមីក្នុងឆ្នាំ ២០០៧។
ចុងសប្តាហ៍មួយនៃការទៅសម្រាកលម្ហែកាយនៅ Do Son របស់បងស្រី Binh ជាមួយស្វាមីក្នុងឆ្នាំ ២០០៧។

ប៉ុន្តែ ដំណើរឈានទៅរកសុភមង្គលមិនដែលជាផ្លូវត្រង់ឡើយ។

បញ្ចប់វគ្គសិក្សា ខ្ញុំបានជម្រាបរឿងរ៉ាវស្នេហាជូនឪពុកម្តាយ ហើយទទួលបានមកវិញនូវការជំទាស់យ៉ាងដាច់អហង្ការ។ ឪពុកម្តាយបានទាមទារឱ្យខ្ញុំបញ្ចប់ទំនាក់ទំនងនេះ ហើយវិលត្រឡប់មកប្រទេសវិញជាបន្ទាន់។ ខ្ញុំយល់ពីក្តីកង្វល់របស់ពួកគាត់៖ កូនស្រីតែម្នាក់ឯងនៅបរទេស ភាពខុសគ្នានៃភាសា វប្បធម៌ ប្រសិនបើយកប្តីឆ្ងាយនឹងត្រូវរងការលំបាកខាតបង់ច្រើន ពីព្រោះក្រុមគ្រួសារក៏មិនអាចបង្ហាញមុខភ្លាមៗដើម្បីការពារ ថែទាំ ឬធ្វើជាទីពំនាក់ក្នុងគ្រាជួបការលំបាកបានឡើយ។

រហូតមកទល់ពេលនេះ ខ្ញុំនៅតែចងចាំយ៉ាងច្បាស់នូវសំនៀងសំឡេងដ៏ក្តៅក្រហាយអន្ទះសានៅក្នុងចិត្តរបស់ម្តាយខ្ញុំតាមទូរស័ព្ទថា៖ «កូនជាកូនស្រី ហេតុអ្វីបានជាចង់យកប្តីនៅកន្លែងឆ្ងាយយ៉ាងហ្នឹង? ថ្ងៃក្រោយប្រសិនបើរងការលំបាកខាតបង់ តើដឹងធ្វើដូចម្តេច? ប្រសិនបើជួបការលំបាក តើដឹងពឹងផ្អែកលើអ្នកណា? សាច់ញាតិសុទ្ធតែមិននៅក្បែរ តើអ្នកណានឹងថែទាំកូន?»។ មិត្តភក្តិរបស់ខ្ញុំកាលនោះក៏បានទូន្មានឱ្យបញ្ឈប់ត្រឹមហ្នឹងដែរ។

បណ្តាថ្ងៃខែនោះ ក្រោមសម្ពាធដ៏ធំធេងពេក ខ្ញុំបានវិបត្តិផ្លូវចិត្តរហូតដល់អស់កម្លាំងពីខ្លួន។ ចុងក្រោយ ខ្ញុំបានសម្រេចចិត្តទាត់ចោលរឿងមនោសញ្ចេតនាផ្ទាល់ខ្លួន ហើយវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។ តាមរយៈទូរស័ព្ទ ខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងស្វែងរកការងារធ្វើនៅស្រុកកំណើត ហើយនឹងមិនវិលត្រឡប់មកវៀតណាមវិញជារៀងរហូត។

ខ្ញុំមានអារម្មណ៍ដឹងយ៉ាងច្បាស់នូវការខកចិត្តស្រងាកចិត្តរបស់គាត់តាមទូរស័ព្ទ។ ប៉ុន្តែគាត់បានប្រាប់ថា៖ «បងនឹងមិនបោះបង់ចោលឡើយ»។

បងស្រី Binh ជាមួយស្វាមីក្នុងពេលណាត់ជួបគ្នាមួយកាលពីឆ្នាំ ២០០៨ នៅ Ha Noi។
បងស្រី Binh ជាមួយស្វាមីក្នុងពេលណាត់ជួបគ្នាមួយកាលពីឆ្នាំ ២០០៨ នៅ Ha Noi។

បណ្តាថ្ងៃបន្ទាប់មក គាត់បានផ្ញើអ៊ីមែលជាបន្តបន្ទាប់ដើម្បីបង្ហាញពីក្តីនឹករលឹក និងមានបំណងឱ្យខ្ញុំគិតគូរឡើងវិញ។ ដើម្បីឱ្យគាត់បោះបង់ចោលក្តីសង្ឃឹម ខ្ញុំបានឆ្លើយតបទៅវិញដោយការបដិសេធយ៉ាងដាច់អហង្ការ រួចកាត់ផ្តាច់ការទាក់ទងទាំងស្រុង ព្រមទាំងជៀសវាងការសួរសុខទុក្ខដំណឹងរបស់គាត់តាមរយៈមិត្តភក្តិរួមគ្នាទៀតផង។ ខ្ញុំបានប្រាប់ខ្លួនឯងថា បើគ្មានការប្រសិទ្ធពរជ័យពីក្រុមគ្រួសារទេនោះ សុខចិត្តបញ្ចប់ឱ្យបានឆាប់វិញប្រសើរជាង។ ខ្ញុំគិតថារឿងរ៉ាវរបស់យើងទាំងពីរបានបិទបញ្ចប់ទៅហើយ។

រហូតដល់នារសៀលមួយ ខណៈពេលដែលខ្ញុំកំពុងអង្គុយក្បែរមិត្តភក្តិជិតស្និទ្ធនៅស្រុកកំណើត ស្រាប់តែទូរស័ព្ទរបស់មិត្តខ្ញុំរោទ៍ឡើង។ មិត្តរបស់ខ្ញុំលើកទូរស័ព្ទ ទឹកមុខស្រាប់តែប្រែប្រួលដោយការភ្ញាក់ផ្អើលជាខ្លាំង រួចហុចទូរស័ព្ទមកឱ្យខ្ញុំដោយស្ងៀមស្ងាត់។ ខ្ញុំគិតថាមិត្តភក្តិកំពុងលេងសើច លុះត្រាតែសំនៀងសំឡេងដ៏ស៊ាំធ្លាប់បានបន្លឺឡើង ទើបខ្ញុំជឿជាក់ថាគាត់ពិតជាមានវត្តមាននៅប្រទេសចិនពិតប្រាកដមែន។

ក្រោយមកទើបខ្ញុំដឹងថា ដើម្បីស្វែងរកខ្ញុំ គាត់បានទាក់ទងទៅកាន់មិត្តរួមថ្នាក់ទាំងអស់របស់ខ្ញុំនៅវៀតណាម ដោយបានសួរនាំឆ្លងកាត់មនុស្សជាច្រើនដើម្បីសុំលេខទូរស័ព្ទរបស់មិត្តភក្តិម្នាក់នេះ។ បន្ទាប់មក គាត់បានធ្វើដំណើរតែម្នាក់ឯងមកកាន់ប្រទេសចិន ដោយនៅក្នុងខ្លួនមានភាសាចិនត្រឹមតែបីឃ្លាប៉ុណ្ណោះ៖ «សួស្តី» «លាហើយ» និង «ថ្លៃប៉ុន្មាន»។

ខណៈពេលដែលដឹងច្បាស់ថា បុរសម្នាក់នោះបានជម្នះចម្ងាយភូមិសាស្ត្រ ព្រមទាំងរបាំងភាសា គ្រាន់តែដើម្បីស្វែងរកខ្ញុំ បេះដូងរបស់ខ្ញុំត្រូវបានយកឈ្នះទាំងស្រុង។ នោះក៏ជាពេលដែលខ្ញុំយល់ច្បាស់ថា៖ វៀតណាមលែងជាទីកន្លែងឈប់សម្រាកមួយភ្លែតទៀតហើយ ប៉ុន្តែនឹងជាទីកន្លែងដែលខ្ញុំចង់ផ្សារភ្ជាប់ពេញមួយជីវិត។

ប៉ុន្តែជាមួយនឹងអាកប្បកិរិយារបស់ឪពុកម្តាយកាលពីពេលនោះ ទំនាក់ទំនងនេះពិបាកនឹងត្រូវបានទទួលយកភ្លាមៗណាស់។ ហេតុដូច្នេះហើយ ខ្ញុំបានយកលេសថារកបានការងារធ្វើនៅវៀតណាមដើម្បីវិលត្រឡប់ទៅកាន់ Ha Noi វិញ។ ចុងក្រោយឪពុកម្តាយក៏បានយល់ព្រម ប៉ុន្តែក្រោមលក្ខខណ្ឌថាមិនត្រូវបន្តជាមួយគាត់ឡើយ។

ខ្ញុំបានជ្រើសរើសវិធីសាស្ត្រលាក់ទុកមនោសញ្ចេតនានៅក្នុងចិត្តដោយស្ងៀមស្ងាត់ រួមដំណើរជាមួយគាត់ដោយស្ងប់ស្ងាត់ពេញមួយរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មក។ បួនឆ្នាំក្រោយមក នៅពេលដែលមនោសញ្ចេតនាមានភាពចាស់ទុំគ្រប់គ្រាន់ហើយ ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយឱ្យផ្តល់ឱកាសជួបមុខគ្នាដល់គាត់ម្តង។

បងស្រី Binh ជាមួយស្វាមី និងកូនក្នុងឱកាសជួបជុំក្រុមគ្រួសារខាងប្តីកាលពីឆ្នាំ ២០១៥។
បងស្រី Binh ជាមួយស្វាមី និងកូនក្នុងឱកាសជួបជុំក្រុមគ្រួសារខាងប្តីកាលពីឆ្នាំ ២០១៥។
សហករណ៍ក្រណាត់ទេសឯក និងស្ត្រី Sa Phin «ត្បាញ» ជីវិតរុងរឿង សហករណ៍ក្រណាត់ទេសឯក និងស្ត្រី Sa Phin «ត្បាញ» ជីវិតរុងរឿង
យុគសម័យ - ស្ថិតនៅជើងវិមាន “ស្តេចឆ្មា” សហករណ៍សេវាកសិកម្ម និងរុក្ខាប្រមាញ់ទូទៅភូមិ Sa Phin A (ច្រើនតែហៅថា White Linen Cooperative) ក្នុងឃុំ Sa Phin ស្រុក Dong Van ខេត្ត Ha Giang មិនត្រឹមតែជាគោលដៅទេសចរណ៍ភូមិសិប្បកម្មដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជួយស្ត្រីជនជាតិភាគតិចនៅទីនេះលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រផងដែរ។
ខេត្ត Binh Phuoc ប្រគល់ភារកិច្ចឲ្យក្រុម K៧២ ស្វែងរកអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ខេត្ត Binh Phuoc ប្រគល់ភារកិច្ចឲ្យក្រុម K៧២ ស្វែងរកអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា
នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំពិធីប្រគល់ភារកិច្ចដល់ក្រុម K៧២ ដែលទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្រ្គាមនៅកម្ពុជាលើកទី១ ដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចង់បានមួយឆ្នាំ ប្រែជាបានមួយជីវិត
ខ្ញុំបានក្លាយជាកូនចៅប្រជាជននៃប្រទេសវៀតណាម
ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
ការចាប់ដៃរបស់មនុស្សយន្ត
ខ្ញុំចង់រួមដំណើរជាមួយវៀតណាម "ដាស់តឿន" នូវសក្តានុពលដ៏មានតម្លៃមួយចំនួន

អានច្រើនបំផុត

ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ពង្រឹងរៀបចំចាត់តាំងស្ថាប័នឡើងវិញ - ពង្រីកបណ្តាញដៃគូ
៨១ ឆ្នាំនៃបុណ្យជាតិ៖ ពីមូលដ្ឋានគ្រឹះនៃឯករាជ្យភាព ដល់គោលជំហរ និងកម្លាំងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី