ខ្ញុំបានក្លាយជាកូនចៅប្រជាជននៃប្រទេសវៀតណាម

15:43 | 12/09/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងឆាកជីវិតរបស់បងស្រី Hastie Gonzalez Brizaida (គុយបា)។ នោះគឺជាថ្ងៃដែលបងស្រីបានទទួលសេចក្តីសម្រេចស្តីពីការចូលសញ្ជាតិវៀតណាម ជាថ្ងៃដែលបងស្រីមានឈ្មោះថា Tran Ngoc Linh និងមានសិទ្ធិទទួលបានយ៉ាងពេញលេញនូវរាល់សិទ្ធិផលប្រយោជន៍ និងកាតព្វកិច្ចរបស់ពលរដ្ឋវៀតណាម។

ប្រទេសវៀតណាមស្នើឱ្យប្រទេសជប៉ុនឈានទៅរកការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋវៀតណាម ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក

ស្លៀកឈុតអាវផាយពណ៌ស ទឹកមុខស្រស់ថ្លារីករាយ បងស្រី Hastie Gonzalez Brizaida បានថ្លែងសុន្ទរកថាជាភាសាវៀតណាមយ៉ាងច្បាស់ៗប្រកបដោយអារម្មណ៍រំជួលចិត្ត។ បងស្រីមិនអាចទប់ទឹកភ្នែកបានឡើយ នៅពេលរៀបរាប់អំពីដំណើរជាងមួយទសវត្សរ៍នៃការរស់នៅ ធ្វើការ និងកសាងគ្រួសារនៅលើទឹកដីដែលខ្លួនបានលះបង់មនោសញ្ចេតនាយ៉ាងច្រើនជាយូរណាស់មកហើយ។ នៅក្នុងសេចក្តីសោមនស្សរីករាយនោះ នៅក្បែរខ្ញុំគឺក្រុមគ្រួសារ សាច់ញាតិ និងតំណាងស្ថានទូតគុយបាប្រចាំនៅវៀតណាមដែលបានមកចូលរួម។ រំឭកឡើងវិញនូវខណៈពេលនោះ បងស្រីបានចែករំលែកជាមួយអ្នកយកព័ត៌មាននៃទស្សនាវដ្តីយុគសម័យ ថា៖

«នោះគឺជាខណៈពេលមួយក្នុងចំណោមខណៈពេលដែលរំជួលចិត្តបំផុតក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំបានស្រក់ទឹកភ្នែក ពីព្រោះក្រោយរយៈពេលជាង ១៣ ឆ្នាំនៃការរស់នៅ បំពេញការងារ និងរួមចំណែកកម្លាំងកាយចិត្តនៅវៀតណាម ចុងក្រោយខ្ញុំក៏បានក្លាយជាពលរដ្ឋជាផ្លូវការនៃប្រទេសដែលខ្ញុំតែងតែស្រឡាញ់រាប់អានជានិច្ច។

បងស្រី Hastie Gonzalez Brizaida (គុយបា) ទទួលសញ្ជាតិវៀតណាម។
បងស្រី Hastie Gonzalez Brizaida (គុយបា) ទទួលសញ្ជាតិវៀតណាម។

ចំពោះមនុស្សជាច្រើន នោះប្រហែលជាត្រឹមតែជាសេចក្តីសម្រេចមួយផ្នែកផ្លូវច្បាប់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំ នោះថែមទាំងជាការកត់សម្គាល់ទទួលស្គាល់សម្រាប់ដំណើរទាំងមូលនៃការផ្សារភ្ជាប់ទៀតផង។ គុយបាគឺជាទីកន្លែងដែលខ្ញុំចាប់កំណើតឡើង ចំណែកវៀតណាមគឺជាស្រុកកំណើតទីពីរ ជាទីកន្លែងដែលខ្ញុំបន្តកសាងជីវិត រក្សាបីបាច់ក្រុមគ្រួសារ និងសម្រេចក្តីសុបិនទាំងឡាយរបស់ខ្លួន។

ដំណើរនោះបានចាប់ផ្តើមតាំងពីបណ្តាឆ្នាំដែលខ្ញុំនៅរៀនវេជ្ជសាស្ត្រនៅគុយបាមកម្ល៉េះ។ នៅទីនេះ ខ្ញុំបានជួបស្វាមីរបស់ខ្ញុំ ដែលជានិស្សិតវៀតណាមម្នាក់រៀនផ្នែកវេជ្ជសាស្ត្រដូចគ្នា។ សេចក្តីស្រឡាញ់បាននាំយើងទាំងពីរឈានដល់អាពាហ៍ពិពាហ៍ និងរួមគ្នាកសាងគ្រួសារនៅគុយបា។

ក្នុងឆ្នាំ ២០១៣ ខ្ញុំ និងកូនៗបានដើរតាមស្វាមីវិលត្រឡប់មកកាន់វៀតណាមវិញ។ ចាប់ពីប្រទេសមួយដែលមានអ្វីៗជាច្រើននៅប្លែកភ្នែក វៀតណាមបានក្លាយជាទីកន្លែងដែលជីវិតរបស់ខ្ញុំចាក់ឫសបន្តិចម្តងៗ។ នៅទីនេះ ប្តីប្រពន្ធពួកយើងបានធ្វើការជាមួយគ្នាក្នុងវិស័យវេជ្ជសាស្ត្រ ចិញ្ចឹមបីបាច់កូនចំនួនបួននាក់ និងកសាងជម្រកដ៏កក់ក្តៅនៅ Ha Noi។

ជាង ១៣ ឆ្នាំបានកន្លងផុតទៅ ជីវិតរបស់ខ្ញុំកាន់តែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ចំពោះរូបខ្ញុំ វៀតណាមលែងគ្រាន់តែជាប្រទេសរបស់ស្វាមី ឬជាទីកន្លែងដែលខ្ញុំជ្រើសរើសមករស់នៅទៀតហើយ ប៉ុន្តែបានក្លាយជាចំណែកមួយក្នុងឆាកជីវិត និងអនាគតរបស់ខ្លួនខ្ញុំផ្ទាល់តែម្តង។

វៀតណាមមិនត្រឹមតែផ្តល់ឱ្យខ្ញុំនូវជម្រកដ៏កក់ក្តៅមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កាលានុវត្តភាពដើម្បីអភិវឌ្ឍអាជីពការងារ ចិញ្ចឹមបីបាច់កូនៗ និងកាន់តែចាស់ទុំឡើងនៅក្នុងឆាកជីវិតទៀតផង។

បងស្រី Hastie Gonzalez Brizaida នៅក្នុងសេចក្តីសោមនស្សរីករាយរបស់ក្រុមគ្រួសារ និងសាច់ញាតិ។
បងស្រី Hastie Gonzalez Brizaida នៅក្នុងសេចក្តីសោមនស្សរីករាយរបស់ក្រុមគ្រួសារ និងសាច់ញាតិ។

ក្នុងនាមជាវេជ្ជបណ្ឌិត កាលពីមុនពេលមិនទាន់មានសញ្ជាតិវៀតណាម ខ្ញុំបានជួយគាំទ្រការងារដល់ស្វាមីជាចម្បង ហើយជួបប្រទះនូវកម្រិតកំណត់មួយចំនួននៅពេលចង់អនុវត្តគម្រោងផ្ទាល់ខ្លួនដោយខ្លួនឯង។ ហេតុដូច្នេះហើយ ចំពោះរូបខ្ញុំ ការក្លាយជាពលរដ្ឋវៀតណាមមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្នែកផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញនូវដំណាក់កាលថ្មីមួយនៅក្នុងជីវិតរស់នៅ និងការងារទៀតផង។

ក្រោយពេលចូលសញ្ជាតិ ខ្ញុំបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ បើកគណនីធនាគារ និងអាចម្ចាស់ការបានច្រើនជាងមុននៅក្នុងការងារប្រចាំថ្ងៃជាច្រើន។ ការផ្លាស់ប្តូរដែលហាក់ដូចជាតូចតាចទាំងនោះ បែរជានាំមកនូវអារម្មណ៍មួយយ៉ាងច្បាស់ក្រឡែតសម្រាប់ខ្ញុំ៖ ខ្លួនខ្ញុំពិតជាមានលក្ខណៈសម្បត្តិថ្មីមួយនៅលើទឹកដីដែលខ្លួនឯងបានជ្រើសរើសដើម្បីផ្សារភ្ជាប់យូរអង្វែង។

ខ្ញុំមានបំណងប្រាថ្នាចង់បន្តអភិវឌ្ឍការងារក្នុងវិស័យថែទាំសុខភាព រួមចំណែកដោយជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន និងក្លាយជាស្ពានតូចមួយតភ្ជាប់ស្រុកកំណើតទាំងពីរ វៀតណាម - គុយបា។

ខ្ញុំមិនគិតថាខ្លួនឯងនឹងធ្វើបាននូវរឿងរ៉ាវដ៏ធំធេងហួសហេតុនោះឡើយ ប៉ុន្តែខ្ញុំតែងតែប្រាថ្នាចង់ក្លាយជាស្ពានតភ្ជាប់តូចមួយរវាងវៀតណាម និងគុយបា។ តាមរយៈការងារក្នុងវិស័យថែទាំសុខភាព ខ្ញុំសង្ឃឹមថានឹងអាចផ្សព្វផ្សាយនូវគុណតម្លៃដ៏ល្អផូរផង់ ព្រមទាំងឧទ្ទេសនាមវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរជូនដល់មនុស្សកាន់តែច្រើនបន្ថែមទៀត។ ប្រសិនបើជារៀងរាល់ថ្ងៃ ខ្ញុំអាចធ្វើបាននូវអំពើល្អមួយ រួមចំណែកបន្ថែមនូវស្ពានតូចមួយសម្រាប់ចំណងមិត្តភាពវៀតណាម - គុយបា នោះក៏ជាក្តីសុភមង្គលរបស់ខ្ញុំផងដែរ។

ប្រជាជនវៀតណាមមានភាពរួសរាយរាក់ទាក់ ស្មោះត្រង់ និងពោរពេញដោយមនោសញ្ចេតនា។ គ្រប់ពេលដែលដឹងថាខ្ញុំជាជនជាតិគុយបា មនុស្សគ្រប់គ្នាតែងតែរំឭកដល់ចំណងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយក្តីមោទនភាព។ រឿងរ៉ាវនោះធ្វើឱ្យខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង ពីព្រោះខ្ញុំបានយល់ច្បាស់ថាមនោសញ្ចេតនាដែលវៀតណាមផ្តល់ជូនគុយបា គឺតែងតែមានវត្តមានជានិច្ចនៅក្នុងបេះដូងរបស់ប្រជាជនសាមញ្ញជាច្រើន។

រាល់ពេលដែលបានឃើញវៀតណាមជួយឧបត្ថម្ភដល់គុយបាជាថវិកា ស្បៀងអាហារ ឱសថព្យាបាលជំងឺ ឬពាក្យលើកទឹកចិត្តដ៏ស្មោះស្ម័គ្រ ខ្ញុំសុទ្ធតែមានអារម្មណ៍រំជួលចិត្តជាខ្លាំង។ នោះមិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនោសញ្ចេតនារវាងប្រជាជាតិទាំងពីរដែលត្រូវបានពូនជ្រំឆ្លងកាត់ជាច្រើនជំនាន់មកហើយ។ ខ្ញុំតែងតែដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការចែករំលែកនោះ។

ហេតុដូច្នេះហើយ ប្រសិនបើត្រូវបានសរសេរសំបុត្រមួយដែលមានចំណងជើងថា «ផ្ញើជូនវៀតណាមជាទីស្រឡាញ់» រឿងដំបូងបង្អស់ដែលខ្ញុំចង់និយាយគឺពាក្យពីរម៉ាត់ «អរគុណ»។ អរគុណវៀតណាមដែលបានបើកទូលាយរង្វង់ដៃស្វាគមន៍រូបខ្ញុំដូចជាកូនបង្កើតម្នាក់នៃប្រទេសជាតិ។ អរគុណចំពោះការផ្តល់ឱ្យខ្ញុំនូវជម្រកដ៏កក់ក្តៅទីពីរ ជាទីកន្លែងសម្រាប់ស្រឡាញ់ រួមចំណែកកម្លាំងកាយចិត្ត និងសម្រេចក្តីសុបិនទាំងឡាយរបស់ខ្លួន។

ខ្ញុំតែងតែរក្សាទុកនៅក្នុងបេះដូងនូវស្រុកកំណើតទាំងពីរ៖ គុយបាជាទីកន្លែងដែលខ្ញុំចាប់កំណើតឡើង ចំណែកវៀតណាមជាទីកន្លែងដែលបានផ្តល់ជម្រកដ៏កក់ក្តៅទីពីរដល់រូបខ្ញុំ។ ខ្ញុំនឹងខិតខំប្រឹងប្រែងរស់នៅ ធ្វើការ និងរួមចំណែកកម្លាំងកាយចិត្តជានិច្ច ដើម្បីឱ្យសក្តិសមនឹងក្តីស្រឡាញ់ដែលប្រជាជាតិទាំងពីរបានផ្តល់ជូនរូបខ្ញុំ»។

ក្តីស្រឡាញ់របស់ឪពុកនាំខ្ញុំវិលត្រឡប់មកវៀតណាម ក្តីស្រឡាញ់របស់ឪពុកនាំខ្ញុំវិលត្រឡប់មកវៀតណាម
យុគសម័យ - ជិតមួយឆ្នាំមុន យើងខ្ញុំដែលជាអ្នកយកព័ត៌មាននៃទស្សនាវដ្តីយុគសម័យ មានឱកាសបានជួបលោក Alisher Mukhamedov ប្រធានសមាគមមិត្តភាព Uzbekistan - វៀតណាម។ នៅក្នុងកិច្ចសន្ទនានាថ្ងៃនោះ លោកបានចែករំលែកយ៉ាងច្រើនអំពី Uzbekistan និងអំពីមនោសញ្ចេតនាដែលផ្តល់ជូនវៀតណាម។ ដោយនឹកឃើញដល់រឿងរ៉ាវទាំងឡាយដែលមិនទាន់បានបញ្ចប់ យើងខ្ញុំបានផ្ញើសំបុត្រមួយច្បាប់សួរសុខទុក្ខលោក។ ប៉ុន្មានថ្ងៃក្រោយមក លោកបានរៀបរាប់ថា៖
វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
យុគសម័យ - ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមក តាមរយៈបុព្វហេតុ “ការផ្លាស់ប្តូរ” វៀតណាមសម្រេចបាននូវល្បឿនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបានអះអាងនូវឋានៈជាខឿនសេដ្ឋកិច្ចទើបលេចធ្លោមួយនៃទ្វីបអាស៊ី។ ក្នុងនាមជាពាណិជ្ជករវិនិយោគផ្ទាល់ពីបរទេស FDI ម្នាក់ដែលបានរួមដំណើរជាមួយដំណើរការនោះ ខ្ញុំបាទមានអារម្មណ៍មោទនភាពយ៉ាងក្រៃលែង។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចង់បានមួយឆ្នាំ ប្រែជាបានមួយជីវិត
ខ្ញុំបានក្លាយជាកូនចៅប្រជាជននៃប្រទេសវៀតណាម
ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
ការចាប់ដៃរបស់មនុស្សយន្ត
ខ្ញុំចង់រួមដំណើរជាមួយវៀតណាម "ដាស់តឿន" នូវសក្តានុពលដ៏មានតម្លៃមួយចំនួន

អានច្រើនបំផុត

ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
នាំទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា ឱ្យមានការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព