យុគសម័យ - ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមក តាមរយៈបុព្វហេតុ "ការផ្លាស់ប្តូរ" វៀតណាមសម្រេចបាននូវល្បឿនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបានអះអាងនូវឋានៈជាខឿនសេដ្ឋកិច្ចទើបលេចធ្លោមួយនៃទ្វីបអាស៊ី។ ក្នុងនាមជាពាណិជ្ជករវិនិយោគផ្ទាល់ពីបរទេស FDI ម្នាក់ដែលបានរួមដំណើរជាមួយដំណើរការនោះ ខ្ញុំបាទមានអារម្មណ៍មោទនភាពយ៉ាងក្រៃលែង។
| ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី |
មហាសន្និបាតលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ដែលត្រូវបានរៀបចំឡើងនៅក្នុងខែមករា ឆ្នាំ ២០២៦ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលទន្ទឹមនឹងការក្រឡេកមើលឡើងវិញនូវសមិទ្ធផលទាំងឡាយដែលសម្រេចបាន ក៏បានកំណត់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិផងដែរ។ ចាប់តាំងពីការអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី និងបើកទូលាយមក វៀតណាមបានធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ចេញពីខឿនសេដ្ឋកិច្ចដែលពឹងផ្អែកជាចម្បងលើកសិកម្ម ឆ្ពោះទៅកាន់ឧស្សាហកម្មកែច្នៃ ការផលិត និងសេវាកម្ម ព្រមទាំងបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI យ៉ាងសកម្ម និងអះអាងនូវសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
![]() |
| ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាម KOCHAM លោក Ko Tae Yeon។ |
ជាពិសេស ខ្ញុំបាទយល់ឃើញថា បណ្តាសហគ្រាសកូរ៉េខាងត្បូងបានចាត់ទុកវៀតណាមជាដៃគូរួមដំណើរជាសកល និងបានសហការយ៉ាងសកម្ម ដោយហេតុនោះបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ រឿងរ៉ាវនេះបានរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យវៀតណាមត្រូវបានវាយតម្លៃថាជាដំណើររឿងអភិវឌ្ឍន៍ដ៏ជោគជ័យបំផុតមួយក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ខ្ញុំបាទរំពឹងទុកថា មហាសន្និបាតបក្សលើកទី XIV នឹងពង្រឹងនូវសមិទ្ធផលទាំងឡាយដែលសម្រេចបាន បំប្លែងនូវការគិតយុទ្ធសាស្ត្រថ្មីៗឱ្យក្លាយជាគោលនយោបាយជាក់ស្តែង និងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព និងបរិយាបន្នរបស់ប្រទេសជាតិ។
ខ្ញុំបាទយល់ឃើញថា បរិយាកាសនយោបាយប្រកបដោយស្ថិរភាព ប្រភពពលកម្មដ៏សម្បូរបែប គោលនយោបាយវិនិយោគប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាច្រើន គឺជាកត្តាចម្បងទាំងឡាយដែលជំរុញឱ្យបណ្តាសហគ្រាសកូរ៉េខាងត្បូងបណ្តាក់ទុនវិនិយោគនៅវៀតណាម។ ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យផលិតកម្ម បច្ចុប្បន្នកូរ៉េខាងត្បូងគឺជាវិនិយោគិនធំបំផុតនៅវៀតណាម ជាមួយនឹងទុនវិនិយោគបង្គរប្រមាណ ៩៥ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលខាងមុខ យើងខ្ញុំមានបំណងប្រាថ្នាចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ឌីជីថល ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបន្តដើរតួនាទីជាវិនិយោគិនគន្លឹះដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឥឡូវនេះ ដោយយកមហាសន្និបាតបក្សលើកទី XIV ក្នុងឆ្នាំ ២០២៦ ធ្វើជាបង្គោលចរ ខឿនសេដ្ឋកិច្ចវៀតណាមកំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរថ្មីមួយ សំដៅឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព។ ក្នុងបរិបទដែលបណ្តាវិស័យឧស្សាហកម្មជឿនលឿន ដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ កំពុងលេចធ្លោឡើងជាសសរទ្រទ្រង់គន្លឹះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ខ្ញុំបាទសូមគោរពស្នើជូនរដ្ឋាភិបាលវៀតណាម និងស្ថាប័នពាក់ព័ន្ធនានានូវខ្លឹមសារមួយចំនួនដូចខាងក្រោម សំដៅជួយឱ្យបទពិសោធ និងចំណេះដឹងបច្ចេកវិទ្យារបស់បណ្តាវិនិយោគិនកូរ៉េខាងត្បូងចាក់ឫសកាន់តែជ្រៅទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។
ជាបឋម ចាំបាច់ត្រូវធ្វើឱ្យកាន់តែជាក់ស្តែងនូវបណ្តាគោលនយោបាយគាំទ្រ និងយន្តការស្ថាប័នចំពោះវិស័យឧស្សាហកម្មជឿនលឿន និងមេត្រីភាពបរិស្ថាន។ ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តោតលើការអភិវឌ្ឍបណ្តាផ្នែកឧស្សាហកម្មអនាគត ដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង ផលិតកម្មឆ្លាតវៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺទាន់ពេលវេលា និងគួរឱ្យលើកទឹកចិត្តយ៉ាងក្រៃលែង។ ទន្ទឹមនឹងនោះ យើងខ្ញុំស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យកាន់តែជាក់ស្តែង និងពង្រឹងបន្ថែមទៀតនូវការគាំទ្រជាយន្តការស្ថាប័នជាក់ស្តែងនានា ដូចជាការពង្រីកការលើកទឹកចិត្តពាក់ព័ន្ធ ការសម្រួលនីតិវិធីរដ្ឋបាល ការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ឥណទាន ដើម្បីឱ្យបណ្តាសហគ្រាសកូរ៉េខាងត្បូងអាចទាញយកផលប្រយោជន៍ជាអតិបរមានូវប្រៀបខ្លាំងខាងបច្ចេកវិទ្យា IT ជឿនលឿន ដំណោះស្រាយថាមពលមេត្រីភាពបរិស្ថាន និងការកសាងរោងចក្រឆ្លាតវៃ។
ទីពីរ ចាំបាច់ត្រូវធានាឱ្យបានថា ការសុក្រឹតច្បាប់ និងយន្តការស្ថាប័ន សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកែលម្អបរិយាកាសវិនិយោគ ត្រូវបានដាក់ឱ្យដំណើរការអនុវត្តជាក់ស្តែងយ៉ាងឆាប់រហ័ស។ ជាមួយនឹងសមត្ថភាពសំណង់ និងបច្ចេកទេសដ៏លេចធ្លោ សហគ្រាសកូរ៉េខាងត្បូងអាចដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយស្ថិរភាព និងទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធមេត្រីភាពបរិស្ថាន និងការអភិវឌ្ឍទីក្រុងឆ្លាតវៃផងដែរ។ កត្តាដ៏សំខាន់បំផុតនៅក្នុងការទាក់ទាញការវិនិយោគបរទេស គឺតម្លាភាព និងភាពជឿជាក់ទុកចិត្ត។
![]() |
| មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស នៅសាលប្រជុំ ពិភាក្សាអំពីបណ្តាឯកសារនៃមហាសន្និបាត។ |
ទីបី ពិតជាចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានទេពកោសល្យ និងលើកកម្ពស់សមត្ថភាពប្រភពធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម។ វៀតណាមមានប្រភពកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប ប៉ុន្តែខ្ញុំបាទយល់ឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសកម្រិតខ្ពស់ និងបណ្តាអ្នកជំនាញគ្រប់គ្រង ចាំបាច់ត្រូវតែពង្រីកបន្ថែមទៀតក្នុងពេលខាងមុខ។ បណ្តាសហគ្រាសកូរ៉េខាងត្បូងកំពុងបន្តវិនិយោគលើការបណ្តុះបណ្តាល និងបណ្តុះបណ្តាលឡើងវិញនូវធនធានមនុស្សនៅវៀតណាម ដោយអនុវត្តផលិតកម្មឆ្លាតវៃនៅតាមមូលដ្ឋានផលិតកម្មក្នុងស្រុក និងផ្ទេរចំណេះដឹងនៃការផ្លាស់ប្តូរថ្មីខាងការគ្រប់គ្រង។ ដើម្បីឱ្យការខិតខំប្រឹងប្រែងទាំងនេះទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ យើងខ្ញុំមានបំណងប្រាថ្នាចង់ឱ្យរដ្ឋាភិបាលពង្រឹងកិច្ចសហប្រតិបត្តិការលើគោលនយោបាយអប់រំ និងដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែងនានា សំដៅបង្កើតលទ្ធផលកាន់តែវិជ្ជមានបន្ថែមទៀត។
ទីបួន ចាំបាច់ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយធ្វើមូលដ្ឋានីយកម្ម សំដៅពង្រីកការចូលរួមរបស់សហគ្រាសក្នុងស្រុកទៅក្នុងខ្សែច្រវាក់តម្លៃសកល GVC។ ដើម្បីអនុវត្តរឿងរ៉ាវនេះបាន ចាំបាច់ត្រូវកំណត់និយមន័យឡើងវិញនូវសញ្ញាណធ្វើមូលដ្ឋានីយកម្ម ពោលគឺលើកទឹកចិត្តសកម្មភាពសេដ្ឋកិច្ចរបស់សហគ្រាសទាំងអស់ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម តាមគោលការណ៍ «ការធ្វើមូលដ្ឋានីយកម្មមិនផ្អែកលើសញ្ជាតិឡើយ ប៉ុន្តែផ្អែកលើទីតាំងតាំងនៅនៃទីស្នាក់ការ»។ ចំពោះបញ្ហាផ្ទេរបច្ចេកវិទ្យា ខ្ញុំបាទយល់ឃើញថាក៏ចាំបាច់ត្រូវកសាងទិសដៅផ្ទេរប្រកបដោយប្រសិទ្ធភាពជាជំហានៗក្នុងទស្សនវិស័យរយៈពេលវែងផងដែរ។ ខ្ញុំបាទយល់ឃើញថា ចាំបាច់ត្រូវបង្កើតលទ្ធផលជាក់ស្តែង តាមរយៈការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ភាគីពាក់ព័ន្ធទាំងអស់។
ចុងក្រោយបង្អស់ ចាំបាច់ត្រូវបង្ហាញឱ្យឃើញនូវការរួមដំណើរអភិវឌ្ឍន៍ជាមួយសង្គមវៀតណាម តាមរយៈការបង្កើតឡើងនូវអភិបាលកិច្ច ESG បរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការវិនិយោគប្រកបដោយចីរភាព។ ខ្ញុំបាទយល់ឃើញថា ដើម្បីដោះស្រាយយ៉ាងទូលំទូលាយនូវបញ្ហានានានាពេលថ្មីៗនេះ ដូចជាពន្ធគយបន្ថែមតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដំណើរការផ្លាស់ប្តូរថាមពលបៃតងដែលកំពុងត្រូវបានពន្លឿន និងការពង្រីកការរួមចំណែកសង្គមរបស់សហគ្រាស នោះគោលនយោបាយ និងអភិបាលកិច្ច ESG បច្ចុប្បន្នគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលមានលក្ខណៈជាប្រព័ន្ធបំផុត។
ប្រសិនបើសំណើនានាស្តីពីការកែលម្អគោលនយោបាយ និងយន្តការស្ថាប័នដែលបានលើកឡើងខាងលើ ត្រូវបានទទួលយកយ៉ាងសកម្ម និងអនុវត្តជាក់ស្តែងប្រកបដោយភាពម្ចាស់ការ ខ្ញុំបាទជឿជាក់ថា បណ្តាវិនិយោគិននឹងពង្រីកការវិនិយោគប្រកបដោយស្ថិរភាព និងលក្ខណៈយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង ដោយហេតុនោះបានធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នៅលើមូលដ្ឋានគ្រឹះនៃទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ខ្ញុំបាទសង្ឃឹមថា បណ្តាសហគ្រាសកូរ៉េខាងត្បូងនឹងក្លាយជាដៃគូរួមដំណើរដ៏រឹងមាំ រួមចំណែកជួយឱ្យវៀតណាមកាន់តែអភិវឌ្ឍក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ពិភពលោក៕
យុគសម័យ - ទំនាក់ទំនងរវាងបណ្តាមូលដ្ឋានវៀតណាម និងតំបន់ចុងបូព៌ារបស់រុស្ស៊ី កំពុងមានលំហអភិវឌ្ឍន៍បន្ថែមជាច្រើន មិនត្រឹមតែនៅក្នុងបណ្តាវិស័យប្រពៃណី ដូចជាកសិកម្ម ឡូជីស្ទីក ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទូលាយឆ្ពោះទៅកាន់បច្ចេកវិទ្យាព័ត៌មាន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សទៀតផង។ |
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា Min Aung Hlaing ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ពង្រឹងទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការនៅលើក្របខ័ណ្ឌទាំងទ្វេភាគី និងពហុភាគី។ |


មតិពីមិត្តអ្នកអាន