ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌

09:58 | 10/11/2026 វ៉ាន់ណាំ

យុគសម័យ - ជាមួយនឹងបណ្តាគោលដៅទេសចរណ៍ល្បីល្បាញដូចជា ទឹកធ្លាក់ Ban Gioc រូងភ្នំ Nguom Ngao និងភូមិថ្ម Khuoi Ky ឃុំ Dam Thuy (ខេត្ត Cao Bang) កំពុងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍នានាដែលផ្សារភ្ជាប់នឹងវប្បធម៌ក្នុងតំបន់ កែលម្អគុណភាពសេវាកម្ម និងពង្រីកការពិសោធជាក់ស្តែង សំដៅទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរជាងមុន។

ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦ ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព
ទឹកធ្លាក់ Ban Gioc ស្រុក Trung Khanh ខេត្ត Cao Bang
ទឹកធ្លាក់ Ban Gioc ស្រុក Trung Khanh ខេត្ត Cao Bang

ភាពសម្បូរបែបនៃការពិសោធជាក់ស្តែងនៅតំបន់ព្រំដែន

ដោយមានទេសភាពធម្មជាតិដ៏វិចិត្រ រួមជាមួយតម្លៃវប្បធម៌ប្រពៃណី ឃុំ Dam Thuy មានប្រៀបខ្លាំងជាច្រើនក្នុងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងបណ្តាគោលដៅទស្សនាដែលធ្លាប់ស្គាល់ មូលដ្ឋានកំពុងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើអាជីវកម្មលើលក្ខណៈពិសេសដោយឡែកក្នុងជីវភាពរស់នៅ ម្ហូបអាហារ និងការរស់នៅរបស់សហគមន៍ ដើម្បីបង្កើតផលិតផលបន្ថែមសម្រាប់បម្រើភ្ញៀវទេសចរ។

គ្រួសារជាច្រើនបានកែកម្អផ្ទះសម្បែងឱ្យទៅជាមូលដ្ឋានស្នាក់នៅបែប homestay ដោយរួមផ្សំជាមួយការឧទ្ទេសនាមមុខម្ហូបប្រពៃណី និងរៀបចំសកម្មភាពពិសោធជាក់ស្តែងនូវវប្បធម៌មូលដ្ឋាន។ នេះជាទិសដៅសំដៅធ្វើពិពិធកម្មសេវាកម្ម និងបង្កើតឱកាសបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។

យោងតាមលោក Trieu Kim Cuong នាយកប្រតិបត្តិ Nasan Green Farm ការរួមបញ្ចូលគ្នារវាងទេសភាពធម្មជាតិ វប្បធម៌ និងសកម្មភាពពិសោធជាក់ស្តែងនៅតាមបណ្តោយតំបន់ព្រំដែន គឺជាចំណុចទាក់ទាញថ្មីនៃវិស័យទេសចរណ៍ Dam Thuy។

ទោះជាយ៉ាងណាក៏ដោយ លោកបានយល់ឃើញថាសកម្មភាពផ្សព្វផ្សាយទេសចរណ៍ Cao Bang នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យគោលដៅទេសចរណ៍ជាច្រើនមិនទាន់ត្រូវបានភ្ញៀវទេសចរស្គាល់យ៉ាងទូលំទូលាយ។

ទន្ទឹមនឹងការគាំទ្រពីគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក មូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗចាំបាច់ត្រូវតែម្ចាស់ការក្នុងការផ្សព្វផ្សាយផលិតផល លើកកម្ពស់គុណភាពបម្រើសេវាកម្ម និងច្នៃប្រឌិតបន្ថែមនូវការពិសោធជាក់ស្តែងដោយផ្អែកលើអត្តសញ្ញាណដែលមានស្រាប់។ យោងតាមលោក Cuong ការផ្លាស់ប្តូរថ្មីផលិតផលជាប្រចាំគឺជាកត្តាសំខាន់ដើម្បីរក្សាភ្ញៀវទេសចរឱ្យនៅកម្សាន្ត។

លំហអភិវឌ្ឍន៍ទេសចរណ៍របស់ Dam Thuy ត្រូវបានពង្រីកនៅពេលដែលតំបន់ទេសភាពទឹកធ្លាក់ Ban Gioc (វៀតណាម) - Duc Thien (ចិន) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ ២០២៤។ សកម្មភាពតភ្ជាប់នេះបានបង្កើតលក្ខខណ្ឌបន្ថែមសម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងពីរក្នុងការទស្សនា ផ្លាស់ប្តូរ និងរុករកស្វែងយល់ទេសភាពតំបន់ព្រំដែន។

កញ្ញា Quan Le Van ភ្ញៀវទេសចរចិន បានសម្តែងការចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតនៃទឹកធ្លាក់ Ban Gioc នៅពេលបានទៅដល់តំបន់ឆ្នេរខ្សាច់ ជើងបង្គោលព្រំដែន និងជើងទឹកធ្លាក់ ដើម្បីទស្សនាទេសភាពទាំងមូលនៃខ្សែទឹកធ្លាក់ធំ និងតូច។

មិនត្រឹមតែទាក់ទាញភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ទេសភាពព្រៃភ្នំ Cao Bang ក៏បាននាំមកនូវការពិសោធជាក់ស្តែងថ្មីៗសម្រាប់ភ្ញៀវទេសចរក្នុងស្រុកផងដែរ។ កញ្ញា Vu Phuong Anh មកពី Ninh Binh បានឱ្យដឹងថាក្នុងដំណើរទេសចរណ៍រយៈពេល ៤ ថ្ងៃ ៣ យប់ កញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់នៃទឹកធ្លាក់ Ban Gioc ជួរភ្នំ និងដងផ្លូវឆ្លងកាត់ជួរភ្នំនៃមូលដ្ឋាន។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ឃុំ Dam Thuy បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៩៨៣.០០០ លើកនាក់ សម្រេចបានជាង ១១៣% នៃផែនការប្រចាំឆ្នាំ និងកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ លទ្ធផលនេះបានបង្ហាញពីភាពទាក់ទាញនៃបណ្តាគោលដៅទេសចរណ៍ ព្រមទាំងដាក់ចេញនូវតម្រូវការក្នុងការបន្តលើកកម្ពស់គុណភាពសេវាកម្ម និងអភិវឌ្ឍផលិតផលនានាដែលមានលទ្ធភាពពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

យកវប្បធម៌ក្នុងតំបន់ធ្វើជាប្រៀបខ្លាំងនៃការអភិវឌ្ឍ

ចំពោះមុខសន្ទុះកើនឡើងនៃចំនួនភ្ញៀវទេសចរ អាជ្ញាធរឃុំ Dam Thuy បានកំណត់ថា ការអភិវឌ្ឍទេសចរណ៍ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិរក្សទេសភាព ការថែរក្សាអត្តសញ្ញាណវប្បធម៌ និងការធានាផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។

ទិសដៅនេះក៏ផ្សារភ្ជាប់ជាមួយនឹងការធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ វៀតណាម ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ ក្នុងនោះ ចំណុចស្នូលគឺការផ្លាស់ប្តូរពីកំណើនដែលផ្អែកជាចម្បងលើបរិមាណ ទៅជាការលើកកម្ពស់គុណភាព ដោយយកវប្បធម៌ និងការពិសោធជាក់ស្តែងធ្វើជាប្រៀបខ្លាំងប្រកួតប្រជែង ព្រមទាំងលើកកម្ពស់តួនាទីរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពទេសចរណ៍។

លោក Tran Van Phu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dam Thuy បានឱ្យដឹងថា មូលដ្ឋានកំណត់ទេសចរណ៍ជាកម្លាំងចលករសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការអភិវឌ្ឍត្រូវតែធានានូវចីរភាព ផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ ទេសភាពធម្មជាតិ និងភារកិច្ចការពារជាតិ និងសន្តិសុខ។

យោងតាមលោក Phu ភាពពេញចិត្តរបស់ភ្ញៀវទេសចរ និងផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបាន គឺជាបន្ទាត់រង្វាស់នៃប្រសិទ្ធភាពនៃសកម្មភាពទេសចរណ៍។

នាពេលខាងមុខ ឃុំ Dam Thuy នឹងផ្តោតលើការលើកកម្ពស់គុណភាពនៃគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ទឹកធ្លាក់ Ban Gioc រូងភ្នំ Nguom Ngao និងភូមិថ្ម Khuoi Ky។ ទន្ទឹមនឹងនោះ មូលដ្ឋាននឹងអភិវឌ្ឍផលិតផលបន្ថែមទៀត ដោយផ្អែកលើប្រពៃណីវប្បធម៌ ម្ហូបអាហារ និងជីវភាពរស់នៅរបស់សហគមន៍នៅតាមភូមិឋាននានា។

ភារកិច្ចមួយទៀតដែលត្រូវបានយកចិត្តទុកដាក់ គឺការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍។ អាជ្ញាធរមូលដ្ឋានតម្រង់ទិសពង្រឹងការបណ្តុះបណ្តាល និងបំប៉នជំនាញវិជ្ជាជីវៈសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកនៅតាមមូលដ្ឋាន homestay សណ្ឋាគារ និងអ្នកដែលចូលរួមបម្រើភ្ញៀវដោយផ្ទាល់។

ការលើកតម្កើងតម្លៃវប្បធម៌របស់បងប្អូនជនជាតិ Tay និង Nung រួមផ្សំជាមួយការកែលម្អសេវាកម្ម និងការការពារទេសភាពធម្មជាតិ ត្រូវបានរំពឹងថានឹងរួមចំណែកបង្កើតនូវផលិតផលទេសចរណ៍ពិសេសដោយឡែករបស់ Dam Thuy។

សម្រាប់មូលដ្ឋាន ការកើនឡើងនៃចំនួនភ្ញៀវទេសចរមិនត្រឹមតែនាំមកនូវឱកាសពង្រីកសេវាកម្ម និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវតម្រូវការធានាគុណភាពនៃការពិសោធជាក់ស្តែងផងដែរ។ ការអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើធនធានធម្មជាតិ និងអត្តសញ្ញាណសហគមន៍ គឺជាទិសដៅសម្រាប់ Dam Thuy ក្នុងការលើកកម្ពស់ភាពទាក់ទាញ បង្កើតតម្លៃសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងសំដៅឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម
យុគសម័យ - ខេត្ត Tay Ninh កំណត់ថា ការធ្វើឱ្យប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ក្លាយជាសកម្មភាព និងបទដ្ឋានឥរិយាបថជាក់ស្តែង គឺជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍវប្បធម៌ និងការកសាងមនុស្សក្នុងយុគសម័យថ្មី។ ដំណើរការនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអប់រំ បរិស្ថានឌីជីថល ទេសចរណ៍ សេដ្ឋកិច្ច និងការទូតវប្បធម៌។
វៀតណាមជាប់ចំណាត់ថ្នាក់ Top 10 គោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត វៀតណាមជាប់ចំណាត់ថ្នាក់ Top 10 គោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត
យុគសម័យ - ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីប្រទេសទាំង ២០ ដែលទទួលបានការពេញនិយមបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៦ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកអានទស្សនាវដ្តី Condé Nast Traveler ជាមួយនឹងពិន្ទុ ៩២,៩៩។ លទ្ធផលនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃទេសភាពធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញថា តម្លៃនៃវប្បធម៌ ម្ហូបអាហារ និងប្រជាជន កំពុងក្លាយជាកត្តាដ៏សំខាន់ដែលបង្កើតជាស្លាកស្នាមលេចធ្លោសម្រាប់វិស័យទេសចរណ៍វៀតណាមជាលំដាប់។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
ទេសចរណ៍វៀតណាមស្វែងរកឱកាសពង្រីកទីផ្សារអឺរ៉ុបពីការអភិវឌ្ឍប្រកបដោយចីរភាព
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ថវិកាជាង ៥២៩ លានដុង ជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន Dong Nai
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព

អានច្រើនបំផុត

មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅ Osaka
ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng
ស្នាដៃសិល្បៈថតរូបចំនួន ១០០ ផ្ទាំង លើកតម្កើងបេតិកភណ្ឌវៀតណាម
ភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខមួយលើចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០