យុគសម័យ - ខេត្ត Tay Ninh កំណត់ថា ការធ្វើឱ្យប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ក្លាយជាសកម្មភាព និងបទដ្ឋានឥរិយាបថជាក់ស្តែង គឺជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍវប្បធម៌ និងការកសាងមនុស្សក្នុងយុគសម័យថ្មី។ ដំណើរការនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអប់រំ បរិស្ថានឌីជីថល ទេសចរណ៍ សេដ្ឋកិច្ច និងការទូតវប្បធម៌។
| អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន |
ការដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ
យោងតាមលោក Tran Anh Minh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tay Ninh ប្រព័ន្ធតម្លៃជាតិរួមមាន សន្តិភាព ឯកភាព ឯករាជ្យ ប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ ស៊ីវិល័យ និងសុភមង្គល ប្រព័ន្ធតម្លៃវប្បធម៌រួមមាន ជនជាតិ ប្រជាធិបតេយ្យ មនុស្សធម៌ និងវិទ្យាសាស្ត្រ ប្រព័ន្ធតម្លៃគ្រួសាររួមមាន ភាពកក់ក្តៅ និងឆ្អែតឆ្អន់ សុភមង្គល វឌ្ឍនភាព និងស៊ីវិល័យ។
បទដ្ឋានមនុស្សវៀតណាមត្រូវបានធ្វើឱ្យជាក់ស្តែងជាមួយនឹងគុណសម្បត្តិ ស្នេហាជាតិ សាមគ្គីភាព ភាពម្ចាស់ការលើខ្លួនឯង សេចក្តីស្រឡាញ់រាប់អាន ភាពស្មោះត្រង់ ការទទួលខុសត្រូវ វិន័យ និងការច្នៃប្រឌិត។
![]() |
| សកម្មភាពវប្បធម៌ និងសិល្បៈនានា បានរួមចំណែកផ្សព្វផ្សាយនូវតម្លៃល្អប្រពៃនៅក្នុងជីវភាពសហគមន៍ ព្រមទាំងកសាងបរិស្ថានវប្បធម៌ប្រកបដោយភាពល្អបរិសុទ្ធនៅខេត្ត Tay Ninh។ |
ចំពោះ Tay Ninh បណ្តាតម្លៃទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខណៈពិសេសរបស់ប្រជាជនក្នុងតំបន់ តាមទិសដៅ «សាមគ្គីភាព ភាពម្ចាស់ការលើខ្លួនឯង ការច្នៃប្រឌិត សេចក្តីស្រឡាញ់រាប់អាន ការទទួលខុសត្រូវ»។ នេះជាមូលដ្ឋានដើម្បីឱ្យខេត្តធ្វើឱ្យជាក់ស្តែងនូវបណ្តាតម្រូវការស្តីពីសីលធម៌ របៀបរបបរស់នៅ និងវប្បធម៌ឥរិយាបថដែលសមស្របទៅនឹងមុខសញ្ញា មុខរបរ វិស័យ និងតំបន់នីមួយៗ។
យោងតាមលោក Tran Anh Minh ការធ្វើឱ្យជាក់ស្តែងនូវប្រព័ន្ធតម្លៃនានា ត្រូវតែជៀសវាងទម្រង់បែបបទនិយម មិនរត់តាមគោលដៅតែមួយមុខដោយខ្វះផលប៉ះពាល់ជាក់ស្តែងដល់ជីវភាពរស់នៅនោះឡើយ។
ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តបានកំណត់ទិសដៅកសាង និងពង្រីកគំរូអនុវត្តប្រព័ន្ធតម្លៃនៅតាមក្រុមគ្រួសារ សាលារៀន ស្ថាប័ន អង្គភាព សហគ្រាស តំបន់លំនៅឋាន គ្រឹះស្ថានវប្បធម៌ និងបរិស្ថានឌីជីថល។
តម្លៃទាំងឡាយក៏ត្រូវបាននាំយកទៅកាន់កៀកនឹងប្រជាពលរដ្ឋនៅតំបន់ជនបទ តំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច និងតំបន់ព្រំដែនផងដែរ។
Tay Ninh ព្រមទាំងលើកកម្ពស់គុណភាពនៃគោរមងារ «គ្រួសារវប្បធម៌» «ភូមិ/សង្កាត់វប្បធម៌» តាមទិសដៅជាក់ស្តែង និងប្រកបដោយចីរភាព បោះជំហានជាបណ្តើរៗក្នុងការបង្រួមគម្លាតនៃការទទួលបានផលប្រយោជន៍វប្បធម៌រវាងទីក្រុង ជនបទ និងតំបន់ព្រំដែន។
ទន្ទឹមនឹងនោះ គឺការកសាងបរិស្ថានវប្បធម៌នៅក្នុងគ្រួសារ សាលារៀន ទីកន្លែងធ្វើការ សហគ្រាស និងសហគមន៍ លើកកម្ពស់វប្បធម៌នៃការសិក្សា វប្បធម៌ការងារ វិន័យ ឥរិយាបថវិជ្ជាជីវៈ និងសមត្ថភាពសម្របខ្លួនទៅនឹងការធ្វើបរិវត្តកម្មឌីជីថល និងសមាហរណកម្មអន្តរជាតិ។
នៅក្នុងវិស័យអប់រំ ប្រព័ន្ធតម្លៃនានាត្រូវបានបញ្ចូលទៅក្នុងសកម្មភាពសិក្សាផ្លូវការ សកម្មភាពក្រៅម៉ោងសិក្សា ចលនាប្រឡងប្រណាំង ការអប់រំសីលធម៌ របៀបរបបរស់នៅ និងវប្បធម៌ឥរិយាបថ ព្រមទាំងពង្រីកតួនាទីរបស់គ្រួសារ - សាលារៀន - សង្គម ក្នុងការបង្កើតគុណសម្បត្តិ សមត្ថភាព និងរបៀបរបបរស់នៅប្រកបដោយភាពវិជ្ជមាន និងមនុស្សធម៌សម្រាប់យុវជនជំនាន់ក្រោយ។
នៅក្នុងវិស័យសុខាភិបាល តម្លៃទាំងឡាយត្រូវបានផ្សារភ្ជាប់ជាមួយនឹងសីលធម៌វិជ្ជាជីវៈ វប្បធម៌ឥរិយាបថ ការទទួលខុសត្រូវ និងឥរិយាបថបម្រើប្រជាជន។
Tay Ninh ក៏បានផ្សារភ្ជាប់ប្រព័ន្ធតម្លៃនានាទៅនឹងវប្បធម៌សហគ្រាស ពាណិជ្ជករ ការធ្វើអាជីវកម្មដែលគោរពតាមច្បាប់ជាចម្បង និងសកម្មភាពផ្សព្វផ្សាយផលិតផល OCOP ផលិតផលដែលទទួលបានម៉ាកសញ្ញាជាតិ។
ប្រែក្លាយវប្បធម៌ទៅជាប្រភពធនធានសម្រាប់ការអភិវឌ្ឍ
នៅក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា Tay Ninh កំណត់ថា លំហបណ្តាញអ៊ីនធឺណិតទាំងជាបរិស្ថានផ្សព្វផ្សាយនូវតម្លៃវិជ្ជមាន ទាំងដាក់ចេញនូវតម្រូវការលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណ និងបង្ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដល់សីលធម៌ របៀបរបបរស់នៅ និងការយល់ដឹងរបស់សង្គម។
ខេត្តធ្វើបរិវត្តកម្មវិធីសាស្រ្តទំនាក់ទំនង ពង្រឹងការប្រើប្រាស់ប្រព័ន្ធវេទិកាឌីជីថល បណ្តាញសង្គម និងផលិតផលច្នៃប្រឌិតនានា កសាងសារខ្លីៗ ជាក់ស្តែង សមស្របទៅនឹងមុខសញ្ញានីមួយៗ ជាពិសេសគឺយុវវ័យ អនុវត្តកម្មវិធី «គ្រួសារវៀតណាម» និង «សន្តិសុខវប្បធម៌ក្នុងលំហបណ្តាញអ៊ីនធឺណិត»។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Tan Hoa បានឱ្យដឹងថា ការអនុវត្តព្រមៗគ្នានូវប្រព័ន្ធតម្លៃនានា គឺជាភារកិច្ចស្នូល និងជាបន្តបន្ទាប់ ដែលក្នុងនោះ ការបណ្តុះបណ្តាល និងអភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ ទាំងជាគោលដៅ ទាំងជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
![]() |
| សកម្មភាពវប្បធម៌ និងសិល្បៈនានា បានរួមចំណែកផ្សព្វផ្សាយនូវតម្លៃល្អប្រពៃនៅក្នុងជីវភាពសហគមន៍ ព្រមទាំងកសាងបរិស្ថានវប្បធម៌ប្រកបដោយភាពល្អបរិសុទ្ធនៅខេត្ត Tay Ninh។ |
ខេត្តបានកំណត់គោលដៅនាំយកប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម ឱ្យជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងជីវភាពរស់នៅ ដោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណរបស់ប្រជាជន Tay Ninh និងតម្រូវការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។
តម្រូវការសំខាន់មួយគឺ ធ្វើដូចម្តេចដើម្បីឱ្យលក្ខណៈវិនិច្ឆ័យស្តីពីវប្បធម៌ សីលធម៌ និងឥរិយាបថ មិនត្រឹមតែឈប់ត្រឹមការឃោសនាប៉ុណ្ណោះទេ ប៉ុន្តែប្រែក្លាយជាសកម្មភាពជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន។
ដើម្បីអនុវត្តកិច្ចការនេះ ខេត្តពង្រឹងការត្រួតពិនិត្យ និងឃ្លាំមើលជាប្រចាំព្រមទាំងតាមប្រធានបទ រកឃើញ និងដោះស្រាយការលំបាកឱ្យបានទាន់ពេលវេលា កែតម្រូវរាល់ភាពលម្អៀង ព្រមទាំងលើកតម្កើង និងពង្រីកគំរូ ព្រមទាំងបុគ្គលឆ្នើមៗក្នុងការអនុវត្តប្រព័ន្ធតម្លៃ។
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តប្រមូលផ្តុំប្រភពធនធានដើម្បីអនុវត្តផែនការមេជួសជុល និងកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រជាតិពិសេសមូលដ្ឋានបញ្ជាការដ្ឋានមជ្ឈិមបក្សភូមិភាគខាងត្បូង ដោយសំដៅលើកកម្ពស់ទីកន្លែងនេះឱ្យក្លាយជា «អាសយដ្ឋានក្រហម» សម្រាប់ការអប់រំប្រពៃណី។
ខេត្តព្រមទាំងសំដៅធ្វើឱ្យសម្រេចនូវគោលដៅកសាងតំបន់ទេសចរណ៍ជាតិភ្នំ Ba Den ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ជំនឿសាសនា - អេកូឡូស៊ីលំដាប់អន្តរជាតិដ៏វិសេសវិសាល តភ្ជាប់ខ្សែច្រវាក់តម្លៃវប្បធម៌ - ទេសចរណ៍ជាមួយឧទ្យានជាតិ Lo Go - Xa Mat បឹង Dau Tieng និង Toa Thanh Cao Dai។
Tay Ninh បន្តបំពេញសំណុំឯកសារដាក់ជូនអង្គការ UNESCO ដើម្បីចុះបញ្ជីពិធីបុណ្យគោរពវិញ្ញាណក្ខន្ធព្រះម៉ែ Ba Linh Son Thanh Mau ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ។
ទន្ទឹមនឹងការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តជំរុញការទូតវប្បធម៌ផ្សារភ្ជាប់នឹងការជំរុញពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា។
ផលិតផលប្រចាំតំបន់ដូចជា នំបញ្ចុកហាលសន្សើម Trang Bang អំបិលបង្គា Tay Ninh ផ្លែទៀប Ba Den ក៏ត្រូវបានតម្រង់ទិសដៅស្តង់ដារគុណភាព និងពង្រីកការផ្សព្វផ្សាយនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិផងដែរ។
យោងតាមទិសដៅនេះ វប្បធម៌មិនត្រឹមតែជាវិស័យសម្រាប់ទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាប្រភពធនធានសម្រាប់ការអភិវឌ្ឍទៀតផង។
បណ្តាតម្លៃដូចជា ស្នេហាជាតិ សេចក្តីស្រឡាញ់រាប់អាន ការទទួលខុសត្រូវ ការច្នៃប្រឌិត ភាពម្ចាស់ការលើខ្លួនឯង និងសាមគ្គីភាព ត្រូវបានរំពឹងថានឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការកសាងមនុស្ស Tay Ninh ក្នុងយុគសម័យថ្មី ជាមួយនឹងមនសិការពលរដ្ឋ ស្មារតីគោរពច្បាប់ សមត្ថភាពឌីជីថល ផ្នត់គំនិតនវានុវត្តន៍ច្នៃប្រឌិត សមត្ថភាពសម្របខ្លួន ការសិក្សាពេញមួយជីវិត និងសមាហរណកម្ម។
ការអនុវត្តប្រព័ន្ធតម្លៃនានាដោយព្រមៗគ្នា អាស្រ័យហេតុនេះត្រូវបាន Tay Ninh ដាក់បញ្ចូលក្នុងដំណើរការយូរអង្វែង ជាមួយនឹងតម្រូវការជាប់ជាប្រចាំគឺ នាំយកតម្លៃទៅជាសកម្មភាព យកមនុស្សជាស្នូល និងយកប្រសិទ្ធភាពជាក់ស្តែងក្នុងជីវភាពរស់នៅធ្វើជាបន្ទាត់រង្វាស់រង្វាល់។
នេះក៏ជាមូលដ្ឋានគ្រឹះដើម្បីឱ្យខេត្តទាំងអភិរក្សអត្តសញ្ញាណ ទាំងកសាងបរិស្ថានវប្បធម៌ទំនើប បង្កើតប្រភពធនធានខាងក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី៕
យុគសម័យ - នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី «ដំណើរទស្សនកិច្ចខេត្ត Fujian របស់អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (KOL) ផ្នែកប្រព័ន្ធផ្សព្វផ្សាយវៀតណាម» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែមិថុនា គណៈប្រតិភូបានធ្វើដំណើរទៅពិនិត្យអង្កេតជាក់ស្តែងនៅសហគមន៍ Cangshan ទីក្រុង Fuzhou ប្រទេសចិន។ សហគមន៍ Cangshan នាពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថាជាគំរូជោគជ័យបំផុតមួយរបស់ប្រទេសចិន អំពីការកែលម្អលំនៅឋានសង្គមកិច្ច និងការរៀបចំផែនការរស់នៅរបស់ប្រជាជនប្រកបដោយគ្រប់ជ្រុងជ្រោយ។ |
យុគសម័យ - ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត កម្មវិធីគាំទ្រការអនុវត្ត និងផ្ទេរប្រគល់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ជនជាតិភាគតិច បានបង្កើតនូវសញ្ញាសម្គាល់យ៉ាងច្បាស់ក្រឡែត ជាមួយនឹងគម្រោងជាង ៥៥០ និងម៉ូដែលអនុវត្តវិទ្យាសាស្ត្រ ព្រមទាំងបច្ចេកវិទ្យាជាង ១.៤០០ ដែលរួមចំណែកលើកកម្ពស់ទិន្នផល គុណភាពផលិតផល ពង្រីកទីផ្សារ និងបង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ។ |


មតិពីមិត្តអ្នកអាន