ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព

15:45 | 11/11/2026 ឌឿងង្វៀន

យុគសម័យ - ជាមួយនឹងទិសដៅអភិវឌ្ឍន៍ម៉ាកយីហោ «Vibrant Ho Chi Minh City – រស់រវើករាល់បទពិសោធជាក់ស្តែង» ទីក្រុង Ho Chi Minh ឆ្ពោះទៅរកការកសាងរូបភាពគោលដៅទេសចរណ៍ប្រកបដោយភាពស៊ីសង្វាក់គ្នា លើកកម្ពស់គុណភាពនៃការពិសោធជាក់ស្តែង និងបង្កើនតម្លៃសេដ្ឋកិច្ចពីវិស័យទេសចរណ៍។ ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៦ ចំណូលសរុបពីវិស័យទេសចរណ៍របស់ទីក្រុងសម្រេចបាន ៣០៧.២១៦ ពាន់លានដុង ស្មើនឹង ៩៣,១% នៃផែនការប្រចាំឆ្នាំ។

ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍សហគមន៍តាមបណ្តោយទន្លេ Bac Vong ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
ការិយាល័យប្រៃសណីយ៍កណ្តាល ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៅកណ្តាលទីក្រុង Ho Chi Minh។
ការិយាល័យប្រៃសណីយ៍កណ្តាល ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៅកណ្តាលទីក្រុង Ho Chi Minh។

ការកសាងម៉ាកយីហោគោលដៅទេសចរណ៍ចេញពីតម្លៃពិសេសដោយឡែក

នៅក្នុងបរិបទដែលការប្រកួតប្រជែងរវាងបណ្តាគោលដៅទេសចរណ៍កាន់តែមានទំហំធំឡើង វិស័យទេសចរណ៍ទីក្រុង Ho Chi Minh បានកំណត់ថា ការផ្សព្វផ្សាយមិនត្រឹមតែសំដៅទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងពេលវេលានីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមចំណែកបង្កើតម៉ាកយីហោដែលមានតម្លៃយូរអង្វែងផងដែរ។

យោងតាមទិសដៅនេះ ទីក្រុងកំពុងអភិវឌ្ឍម៉ាកយីហោ «Vibrant Ho Chi Minh City – រស់រវើករាល់បទពិសោធជាក់ស្តែង» ដោយផ្លាស់ប្តូរពីការឧទ្ទេសនាមផលិតផលទេសចរណ៍ដាច់ដោយឡែក ទៅជាការកសាងប្រព័ន្ធអត្តសញ្ញាណរួមមួយ ដែលផ្សារភ្ជាប់នឹងអត្តសញ្ញាណ និងប្រៀបខ្លាំងនានារបស់មូលដ្ឋាន។

សកម្មភាពនេះត្រូវបានដាក់ពង្រាយស្របតាមស្មារតីនៃច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង និងសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ វៀតណាម ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចស្នូលនៅក្នុងយុគសម័យថ្មី។

ភាពជាក់ស្តែងពីបណ្តាម៉ាកយីហោទេសចរណ៍ដែលទទួលបានជោគជ័យនៅលើពិភពលោកបានបង្ហាញថា ការរក្សាបាននូវសារមួយប្រកបដោយភាពស៊ីសង្វាក់គ្នា គឺជាកត្តាដ៏សំខាន់ដើម្បីបង្កើតរូបភាពគោលដៅទេសចរណ៍។ ខណៈដែលផលិតផល និងទម្រង់នៃការផ្សព្វផ្សាយអាចត្រូវបានកែសម្រួលទៅតាមនិន្នាការទីផ្សារ តម្លៃស្នូលនានាដែលបង្កើតបានជាអត្តសញ្ញាណមូលដ្ឋាន ចាំបាច់ត្រូវបានធានាឱ្យមានភាពជាប់លាប់។

ចំពោះទីក្រុង Ho Chi Minh លំហនៃការអភិវឌ្ឍដ៏ទូលំទូលាយបានបង្កលក្ខខណ្ឌក្នុងការបង្កើតប្រភេទទេសចរណ៍ជាច្រើន ចាប់ពីការរុករកស្វែងយល់ទីក្រុងទំនើប រហូតដល់ការពិសោធជាក់ស្តែងនូវភូមិរបរ បេតិកភណ្ឌ ម្ហូបអាហារ តំបន់ទន្លេទឹក ព្រៃកោងកាង និងសមុទ្រកោះ។

ភាពសម្បូរបែបនេះបាននាំមកនូវឱកាសអភិវឌ្ឍផលិតផល ព្រមទាំងដាក់ចេញនូវតម្រូវការក្នុងការរៀបចំការពិសោធជាក់ស្តែងទាំងឡាយឱ្យទៅជាប្រព័ន្ធមួយដែលមានលក្ខណៈតភ្ជាប់គ្នា ជួយឱ្យភ្ញៀវទេសចរអាចសម្គាល់បាននូវលក្ខណៈពិសេសរួមរបស់ទីក្រុង ទោះបីជាចូលរួមក្នុងដំណើរកម្សាន្តផ្សេងៗគ្នាក៏ដោយ។

យោងតាមបណ្តាអ្នកជំនាញ ការវិនិយោគលើព្រឹត្តិការណ៍ ការផ្សព្វផ្សាយ និងការអភិវឌ្ឍផលិតផល នឹងបង្កើតបានជាតម្លៃម៉ាកយីហោពិតប្រាកដ លុះត្រាតែសកម្មភាពទាំងនោះរួមគ្នាពង្រឹងការកំណត់គោលជំហរមួយយ៉ាងច្បាស់លាស់។

យុទ្ធនាការមួយអាចទាក់ទាញសាធារណជនយ៉ាងច្រើនកុះករ ឬព្រឹត្តិការណ៍មួយអាចទទួលភ្ញៀវទេសចរយ៉ាងច្រើន ប៉ុន្តែប្រសិទ្ធភាពនៃការកសាងម៉ាកយីហោនឹងពិបាករក្សាបានយូរ ប្រសិនបើសារ និងរូបភាពខ្វះភាពស៊ីសង្វាក់គ្នា។

ហេតុដូច្នេះហើយ ម៉ាកយីហោគោលដៅទេសចរណ៍ចាំបាច់ត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិអរូបី ដែលកើតចេញពីកម្រិតនៃការស្គាល់ ភាពខុសប្លែកគ្នា ទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការពិសោធជាក់ស្តែង។

ជាមួយនឹងម៉ាកយីហោ «Vibrant Ho Chi Minh City» ទីក្រុងបានដាក់គោលដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចស្នូល រួមចំណែកដល់សន្ទស្សន៍កំណើនសេដ្ឋកិច្ចពីរខ្ទង់ ព្រមទាំងឆ្ពោះទៅរកការក្លាយជាគោលដៅទេសចរណ៍ដែលនាំមកនូវបទពិសោធជាក់ស្តែងដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចររាប់សិបលាននាក់។

ប្រព័ន្ធរូបភាពអត្តសញ្ញាណបានបង្ហាញពីស្មារតីទីក្រុងទំនើប ដោយរួមផ្សំនិមិត្តសញ្ញាដែលធ្លាប់ស្គាល់ជាមួយនឹងពណ៌ដែលពោរពេញដោយថាមពល ឆ្លុះបញ្ចាំងពីទីក្រុង Ho Chi Minh មួយដែលរស់រវើក សម្បូរបែប និងផ្លាស់ប្តូរថ្មីឥតឈប់ឈរ។

ចំណុចគួរឱ្យកត់សម្គាល់គឺម៉ាកយីហោនេះត្រូវបានអភិវឌ្ឍដោយផ្អែកលើតម្លៃពិសេសដោយឡែកចំនួនប្រាំ រួមមាន «បៃតង – ប្រសព្វគ្នា – តភ្ជាប់ – ស្ងប់សុខ – ត្រចះត្រចង់»។

តម្លៃទាំងប្រាំនេះត្រូវបានកំណត់ទិសដៅអនុវត្តនៅក្នុងសកម្មភាពផ្សព្វផ្សាយ ការកសាងផលិតផល និងការឧទ្ទេសនាមគោលដៅទេសចរណ៍ ដែលតាមរយៈនោះបង្កើតបាននូវភាពឯកភាពគ្នារវាងប្រភេទនៃការពិសោធជាក់ស្តែងផ្សេងៗគ្នា។

ហេតុដូច្នេះហើយ ការធ្វើស្តង់ដារូបកម្មឈុតអត្តសញ្ញាណនេះមិនត្រឹមតែឈប់ត្រឹមការរចនានិមិត្តសញ្ញា ឬការជ្រើសរើសពណ៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការគ្រប់គ្រង និងអភិវឌ្ឍម៉ាកយីហោទុកជាទ្រព្យសម្បត្តិយូរអង្វែងរបស់ទីក្រុងផងដែរ។

នៅក្នុងទស្សនៈរបស់សហគ្រាស លោកស្រី Tran Thi Bao Thu នាយិកាផ្នែកទីផ្សារ និងទំនាក់ទំនងនៃក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Vietluxtour យល់ឃើញថា ការកសាងទ្រព្យសម្បត្តិម៉ាកយីហោចាំបាច់ត្រូវមានយន្តការអភិបាលកិច្ចយ៉ាងច្បាស់លាស់។

យោងតាមលោកស្រី ការដែលមន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh ធ្វើស្តង់ដារូបកម្មសៀវភៅណែនាំការប្រើប្រាស់អត្តសញ្ញាណម៉ាកយីហោ (Brand Guidelines) បានរួមចំណែកកំណត់នូវគោលការណ៍រួមស្តីពីឡូហ្គោ ពណ៌ សមាមាត្រ ប្លង់ និងរបៀបអនុវត្ត។

នៅពេលមានបទដ្ឋានរួមមួយ បណ្តាសហគ្រាស គោលដៅទេសចរណ៍ និងអង្គភាពរៀបចំព្រឹត្តិការណ៍នៅតែអាចពង្រីកលក្ខណៈពិសេសដោយឡែករបស់ខ្លួន ព្រមទាំងរួមចំណែកដល់រូបភាពរួមនៃវិស័យទេសចរណ៍របស់ទីក្រុងផងដែរ។

នៅក្នុងគំរូនេះ មន្ទីរទេសចរណ៍ដើរតួនាទីតម្រង់ទិស ធ្វើស្តង់ដារូបកម្ម និងណែនាំការដាក់ពង្រាយ។ ចំណែកសហគ្រាស ដៃគូ និងសហគមន៍ចូលរួមអភិវឌ្ឍតម្លៃម៉ាកយីហោតាមរយៈផលិតផល សេវាកម្ម ព្រឹត្តិការណ៍ និងគុណភាពនៃការពិសោធជាក់ស្តែងសម្រាប់ភ្ញៀវទេសចរ។

ការសម្របសម្រួលរវាងស្ថាប័នគ្រប់គ្រង និងតួអង្គអាជីវកម្មនានាត្រូវបានរំពឹងថានឹងរួមចំណែករក្សាបាននូវភាពស៊ីសង្វាក់គ្នានៃម៉ាកយីហោ ព្រមទាំងពង្រីកវិសាលភាពនៃការអនុវត្តនៅក្នុងការពិតជាក់ស្តែង។

ការលើកកម្ពស់តម្លៃសេដ្ឋកិច្ចពីភ្ញៀវទេសចរម្នាក់ៗ

ទន្ទឹមនឹងការកសាងម៉ាកយីហោ វិស័យទេសចរណ៍ទីក្រុង Ho Chi Minh កំពុងបង្វែរទិសដៅពីការអភិវឌ្ឍដែលពឹងផ្អែកជាចម្បងលើទំហំបរិមាណភ្ញៀវ ទៅជាការយកចិត្តទុកដាក់លើគុណភាពសេវាកម្ម កម្រិតនៃការចំណាយ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃសកម្មភាពទេសចរណ៍។

ប្រភេទទេសចរណ៍នានាដូចជា ទេសចរណ៍រួមផ្សំជាមួយសន្និសីទ សិក្ខាសាលា ការតាំងពិព័រណ៍ (MICE) ការសម្រាកលំហែ ការដើរទិញទំនិញ ម្ហូបអាហារ រួមជាមួយផលិតផលលំដាប់ខ្ពស់ដូចជា នាវាកម្សាន្ត និងការទស្សនាទីក្រុងតាមរយៈឧទ្ធម្ភាគចក្រ ត្រូវបានអភិវឌ្ឍឡើងសំដៅឆ្លើយតបទៅនឹងតម្រូវការដ៏សម្បូរបែបរបស់ភ្ញៀវទេសចរ និងបង្កើនតម្លៃសេវាកម្ម។

ក្រៅពីនេះ ការសម្របសម្រួលនៃមន្ទីរ និងស្ថាប័នជាច្រើនក្នុងការតភ្ជាប់វិស័យទេសចរណ៍ជាមួយពាណិជ្ជកម្ម វប្បធម៌ កីឡា និងការកម្សាន្ត បានបង្កើតជាជំហានដំបូងនូវខ្សែចង្វាក់សេវាកម្មអន្តរវិស័យ ដែលរួមចំណែកពង្រីកលទ្ធភាពនៃការទាញយកផលប្រយោជន៍ពីសកម្មភាពទេសចរណ៍។

ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៦ វិស័យទេសចរណ៍ទីក្រុង Ho Chi Minh បន្តកត់ត្រាបាននូវលទ្ធផលកំណើនជាវិជ្ជមាន ដោយរួមចំណែកដល់ការអភិវឌ្ឍរួមនៃវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចដែលពាក់ព័ន្ធនានា។

យោងតាមលោក Pham Huy Binh ប្រធានមន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh លទ្ធផលខាងលើនេះគឺជាមូលដ្ឋានដើម្បីឱ្យវិស័យនេះបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនានានៃឆ្នាំ ២០២៦ រួមមាន ការទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១១ លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន ៥០ លាននាក់ និងសម្រេចបានចំណូលសរុបពីវិស័យទេសចរណ៍ចំនួន ៣៣០.០០០ ពាន់លានដុង។

វិស័យទេសចរណ៍ទីក្រុងក៏កំពុងជំរុញការដាក់ពង្រាយច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង និងសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW របស់ការិយាល័យនយោបាយ ដែលផ្សារភ្ជាប់នឹងតម្រូវការនៃការទាញយកផលប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលរបស់ទីក្រុង Ho Chi Minh ថ្មី លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងតម្លៃបន្ថែមនៃសកម្មភាពទេសចរណ៍។

រយៈពេលពីរខែចុងឆ្នាំត្រូវបានកំណត់ថាជាដំណាក់កាលដ៏សំខាន់ ដើម្បីបញ្ចប់ និងខិតខំសម្រេចឱ្យលើសពីសន្ទស្សន៍ដែលបានដាក់ចេញ ជាពិសេសនៅពេលឈានចូលដល់រដូវកាលមមាញឹកនៃការទទួលភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរតាមនាវាសមុទ្រ។

ទន្ទឹមនឹងតម្រូវការនៃការធ្វើដំណើរ ការទស្សនាកម្សាន្ត និងការស្នាក់នៅមានការកើនឡើងខ្ពស់ ទីក្រុងគ្រោងនឹងរៀបចំកម្មវិធីវប្បធម៌ កីឡា និងទេសចរណ៍ខ្នាតធំជាច្រើន ដោយបង្កើតឱកាសបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវ និងជំរុញការប្រើប្រាស់សេវាកម្ម។

ចំពោះមុខលក្ខខណ្ឌទាំងនេះ មន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh ផ្តោតលើការទាញយកផលពីកម្លាំងចលករកំណើនក្នុងរដូវកាលមមាញឹក ព្រមទាំងលើកកម្ពស់តម្លៃសេដ្ឋកិច្ចពីសកម្មភាពទេសចរណ៍ និងពង្រីកការរួមចំណែកចំពោះវិស័យសេវាកម្មដែលពាក់ព័ន្ធនានា។

ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ មន្ទីរទេសចរណ៍បានដាក់ពង្រាយក្រុមដំណោះស្រាយសំខាន់ៗចំនួនប្រាំ។

ដំណោះស្រាយទាំងនោះរួមមាន ការពង្រីកទីផ្សារ ការទាក់ទាញភ្ញៀវអន្តរជាតិ និងក្នុងស្រុក; ការអភិវឌ្ឍផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចពីភ្ញៀវទេសចរម្នាក់ៗ; ការជំរុញការផ្សព្វផ្សាយ ការជំរុញទេសចរណ៍ និងការទាញយកផលពីព្រឹត្តិការណ៍ធំៗ សំដៅជំរុញតម្រូវការទេសចរណ៍ និងការប្រើប្រាស់; ការពង្រីកប្រៀបខ្លាំងនៃការតភ្ជាប់លំហទេសចរណ៍; និងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការដឹកនាំបញ្ជា។

ក្នុងដំណើរការដាក់ពង្រាយ មន្ទីរទេសចរណ៍បានស្នើដល់បណ្តាមន្ទីរ ស្ថាប័ន និងគណៈកម្មាធិការប្រជាជននៃបណ្តាឃុំ សង្កាត់ តំបន់ពិសេស សហការកសាងកាលវិភាគរៀបចំព្រឹត្តិការណ៍ និងពិធីបុណ្យចុងឆ្នាំតាមទិសដៅឯកភាពគ្នា ដោយផ្សារភ្ជាប់សកម្មភាពទេសចរណ៍ជាមួយវប្បធម៌ កីឡា ឧស្សាហកម្ម និងពាណិជ្ជកម្ម និងគមនាគមន៍។

ការសម្របសម្រួលរវាងបណ្តាអង្គភាព សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ការងាររៀបចំ ការផ្សព្វផ្សាយ និងការបម្រើភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការទាញយកផលពីកម្មវិធី និងព្រឹត្តិការណ៍នានានៅលើភូមិសាស្ត្រ។

មន្ទីរទេសចរណ៍ក៏បានស្នើដល់សហគមន៍សហគ្រាសទេសចរណ៍ សេវាកម្ម និងបណ្តាអង្គភាពពាក់ព័ន្ធ រួមដំណើរក្នុងការរៀបចំផលិតផល ការផ្សព្វផ្សាយ ការដាក់ពង្រាយកម្មវិធីជំរុញតម្រូវការ និងការធានាគុណភាពសេវាកម្មក្នុងរដូវកាលមមាញឹក។

ទិសដៅមួយដែលទីក្រុងយកចិត្តទុកដាក់ គឺការផ្លាស់ប្តូរពីការរៀបចំព្រឹត្តិការណ៍ដាច់ដោយឡែក ទៅជាការអភិវឌ្ឍសេដ្ឋកិច្ចបទពិសោធន៍ប្រកបដោយចីរភាព។

តាមនោះ សកម្មភាពទេសចរណ៍ចាំបាច់ត្រូវបានតភ្ជាប់ជាមួយផលិតផល និងសេវាកម្មផ្សេងៗទៀត ដើម្បីបង្កើតបានជាដំណើរកម្សាន្តដ៏សម្បូរបែប ឆ្លើយតបទៅនឹងតម្រូវការនៃការទស្សនាកម្សាន្ត ការដើរទិញទំនិញ ការកម្សាន្ត និងការស្វែងយល់វប្បធម៌របស់ភ្ញៀវទេសចរ។

តាមរយៈការធ្វើពិពិធកម្មផលិតផល ការលើកកម្ពស់គុណភាពនៃការពិសោធជាក់ស្តែង និងការពង្រឹងការតភ្ជាប់សេវាកម្ម ទីក្រុង Ho Chi Minh ឆ្ពោះទៅរកការបង្កើនកម្រិតនៃការចំណាយ ពន្យារពេលវេលាស្នាក់នៅ និងបង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីឱ្យភ្ញៀវទេសចរត្រឡប់មកវិញ។

ការអភិវឌ្ឍម៉ាកយីហោ «Vibrant Ho Chi Minh City – រស់រវើករាល់បទពិសោធជាក់ស្តែង» រួមជាមួយដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនានា ត្រូវបានរំពឹងថានឹងរួមចំណែកកសាងរូបភាពគោលដៅទេសចរណ៍ដែលមានអត្តសញ្ញាណ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃយូរអង្វែងសម្រាប់វិស័យទេសចរណ៍របស់ទីក្រុង៕

វប្បធម៌ Cham Islam គឺជាចំណុចលេចធ្លោនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមក្នុងខែតុលា វប្បធម៌ Cham Islam គឺជាចំណុចលេចធ្លោនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមក្នុងខែតុលា
យុគសម័យ - នៅក្នុងខែតុលា ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមនៅ Doai Phuong ទីក្រុង Ha Noi បានរៀបចំសង្វាក់សកម្មភាព «ពណ៌សម្បុរនិងក្លិនក្រអូបនៃព្រៃព្រឹក្សា» ដោយឧទ្ទេសនាមនូវតម្លៃវប្បធម៌ពិសេសដោយឡែកនៃសហគមន៍បណ្តាជនជាតិវៀតណាម។ ចំណុចលេចធ្លោ គឺជាកម្មវិធីឧទ្ទេសនាមវប្បធម៌ Cham Islam ខេត្ត An Giang ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែតុលា។
លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ
យុគសម័យ - នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌នានាចាំបាច់ត្រូវតែផ្សារភ្ជាប់ជាមួយតម្រូវការបំប្លែងតម្លៃទាំងនោះឱ្យក្លាយទៅជាប្រភពធនធាន កម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករផ្ទាល់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
កង K92 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៩ អដ្ឋិធាតុក្នុងរដូវប្រាំង ២០២៦-២០២៧

អានច្រើនបំផុត

វៀតណាម - អឺរ៉ុប និងបញ្ហាចោទស្តីពីស្វ័យភាពយុទ្ធសាស្ត្រ
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
វៀតណាមស្វែងរកកម្លាំងចលករថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧