យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយ៉ាងមហោឡារិកនូវពិធីបុណ្យខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
| កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០ ក្រុម K51 រកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ ពីប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា |
![]() |
| កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ |
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីក្នុងពិធីរំលត់ និងអុជទៀនជ័យនៅវិមានឯករាជ្យ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយមន្ត្រីជាន់ខ្ពស់ តំណាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។
យោងតាមកម្មវិធី ភ្លើងជ័យនៅវិមានឯករាជ្យនឹងត្រូវបានរក្សាទុកឱ្យឆេះរយៈពេលបីថ្ងៃ ដែលតំណាងឱ្យស្មារតីឯករាជ្យជាតិ និងការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជាក្នុងការការពារសន្តិភាព និងកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង៕
ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ កម្មវិធីសិល្បៈ “មាតុភូមិដ៏ពិសិដ្ឋ” អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែកញ្ញា នៅផ្លូវដើរថ្មើជើង Nguyen Hue ខណ្ឌទី ១ ទីក្រុង ហូជីមិញ។ |
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ / ៩ វិច្ឆិកា ២០២៤) នៅថ្ងៃទី ៨ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើសារអបអរសាទរជូនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ |

មតិពីមិត្តអ្នកអាន