ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ

06:33 | 04/09/2024 យោងតាមកាសែតកងទ័ពប្រជាជនវៀតណាម

កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែកញ្ញា នៅផ្លូវដើរថ្មើជើង Nguyen Hue ខណ្ឌទី ១ ទីក្រុង ហូជីមិញ។

អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ សហគមន៍វៀតណាមនៅតង់ហ្សានី សាមគ្គីភាព កសាងមាតុភូមិ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ
ទីក្រុង ហូជីមិញ៖ កម្មវិធីសិល្បៈ «មាតុភូមិដ៏ពិសិដ្ឋ» អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ

កម្មវិធីនេះគឺជាវីរចម្រៀងដ៏ពោរពេញដោយមោទនភាពជាតិ ដែលត្រូវបានរៀបចំ ឡើងជាបីជំពូក៖ "គ្មានអ្វីថ្លៃជាងឯករាជ្យនិងសេរីភាព" "ពាក្យពេជ្ររបស់លោកអ៊ុំ លាន់លឺរន្ទឺគ្រប់ទិសទី" និង "រស្មីទីក្រុងដែលមានឈ្មោះលោកអ៊ុំ"។ តាមរយៈកម្មវិធី ទស្សនិកជនបានរំលឹកឡើងវិញនូវដំណើរចេញទៅឯបរទេសស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់យុវជន ង្វៀន តិតថាញ (ក្រោយមកក្លាយជាលោកប្រធានហូជីមិញ) ការបង្កើត បក្សកុម្មុយនិស្តវៀតណាមនិង ជោគជ័យនៃបដិវត្តន៍ខែសីហា តាមនោះបង្កើតឡើង សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ-កសិករដំបូងគេនៅ អាស៊ីអាគ្នេយ៍។

ក្នុងអំឡុងពេលនៃការតស៊ូ នៅពេលដែលប្រទេសជាតិនៅតែត្រូវអារកាត់ទៅជា ខាងជើងនិងខាងត្បូង លោកប្រធានហូជីមិញជានិច្ចកាលឆ្ពោះទៅបងប្អូនជនរួមជាតិ ភាគខាងត្បូង។ ឆ្លើយតបនឹងមនោសញ្ចេតនារបស់លោកប្រធានហូជីមិញ ប្រជាជន ភាគខាងត្បូង រួមជាមួយនឹងកងទ័ព និងប្រជាជនទូទាំងប្រទេសបានប្រយុទ្ធយ៉ាង អង់អាចក្លាហាន បង្កើតឡើងជ័យជំនះដ៏ភ្លុកទឹកភ្លុកដីនៅនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះ ភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ ដោយមានកិត្តិយសដាក់ឈ្មោះ តាមលោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ទីក្រុងហូជីមិញ តែងតែបង្ហាញភាពធន់ ភាពស្វាហាប់ ភាពច្នៃប្រឌិត ហើយអះអាងបាននូវឫទ្ធានុភាព ដើម្បីជំនះពុះពារលើការលំបាក។ របកគំហើញ និងសំណើពីស្ថានភាពជាក់ស្ដែងដ៏ រស់រវើករបស់ទីក្រុង គឺជាបុព្វបទក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនិស្ត វៀតណាម៕

អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ សហគមន៍វៀតណាមនៅតង់ហ្សានី សាមគ្គីភាព កសាងមាតុភូមិ អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ សហគមន៍វៀតណាមនៅតង់ហ្សានី សាមគ្គីភាព កសាងមាតុភូមិ

ប្រជាជនវៀតណាមនៅតង់ហ្សានីអះអាងថា នឹងបន្តសាមគ្គី និងខិតខំរួមចំណែកក្នុងការកសាងសហគមន៍នៅទីនេះកាន់តែរឹងមាំ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

នាល្ងាចថ្ងៃទី ២៨ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)

យោងតាមកាសែតកងទ័ពប្រជាជនវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ
ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦
ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
ក្រុម K51 រកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ ពីប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧

អានច្រើនបំផុត

វៀតណាម - អឺរ៉ុប និងបញ្ហាចោទស្តីពីស្វ័យភាពយុទ្ធសាស្ត្រ
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
វៀតណាមស្វែងរកកម្លាំងចលករថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ