Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

08:53 | 30/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាល្ងាចថ្ងៃទី ២៨ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)

កម្ពុជា៖ ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាអបអរសាទរខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម)
តំណាងស្ថាប័ន អង្គភាពនានា អបអរសាទរស្ថានអគ្គកុងស៊ុល ក្នុងឱកាសរំលឹកខួបលើកទី ៧៩​ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិវៀតណាម
តំណាងស្ថាប័ន អង្គភាពនានា អបអរសាទរស្ថានអគ្គកុងស៊ុល ក្នុងឱកាសរំលឹកខួបលើកទី ៧៩​ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិវៀតណាម

ចូលរួមក្នុងពិធីនោះ មានតំណាងអាជ្ញាធរខេត្តទាំង ៦ ក្នុងតំបន់កុងស៊ុល (រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) កងកម្លាំងប្រដាប់អាវុធ សហគ្រាស និងតំណាងសហគមន៍ប្រជាជនដើមកំណើតវៀតណាម។

ថ្លែងក្នុង​ឱកាសនេះ លោកអគ្គកុងស៊ុល Lai Xuan Chien បានរំលឹកឡើងវិញអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ក៏ដូចជាដំណើរការប្រជាជនវៀតណាមតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជំនះពុះពារការលំបាកជាច្រើនដើម្បីការពារឯករាជ្យ កសាងប្រទេសឆ្ពោះទៅរកគោលដៅ ប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

ជាពិសេស ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងឆ្នាំកន្លងទៅ វៀតណាមបានទទួលស្វាគមន៍ប្រមុខរដ្ឋជាច្រើនមកពីប្រទេសមហាអំណាចអញ្ជើញមកបំពេញទស្សនកិច្ច ហើយក៏ជាគោលដៅរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។ កិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិត្រូវបានលើកកំពស់កាន់តែខ្លាំងឡើង។

លោកអគ្គកុងស៊ុល Lai Xuan Chien ថ្លែងក្នុងពិធីនេះ
លោកអគ្គកុងស៊ុល Lai Xuan Chien ថ្លែងក្នុងពិធីនេះ

ទាក់ទិននឹងទំនាក់ទំនងវៀតណាម-កម្ពុជា លទ្ធផលល្អនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នៅខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើង បើទោះបីជាបរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
អភិបាលខេត្តព្រះសីហនុ លោក ម៉ង់ ស៊ីណេត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាម។

លោកអគ្គកុងស៊ុល Lai Xuan Chien ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការដ៏រស់រវើក និងវិជ្ជមានរវាងខេត្តទាំង ៦ ក្នុងតំបន់កុងស៊ុល និងខេត្តជាដៃគូរបស់វៀតណាម ដោយនាំមកនូវផលប្រយោជន៍ដល់មូលដ្ឋាន និងរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនេះ លោកអគ្គកុងស៊ុល Lai Xuan Chien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអាជ្ញាធរ និងប្រជាជនក្នុងតំបន់ដែលតែងតែសហការ គាំទ្រ និងជួយស្ថានអគ្គកុងស៊ុល និងសហគមន៍ជនជាតិវៀតណាមក្នុងតំបន់។

រូបភាពខ្លះនៅក្នុងព្រឹត្តិការណ៍

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)