Trending now
អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៧៩ (កងទ័ពប្រជាជនវៀតណាម)៖

បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម)

18:10 | 11/10/2023

វគ្គបំប៉នភាសាជនជាតិ Bru-Van Kieu មាន ៦៤ ពេល ហើយរៀនពេលយប់នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃសៅរ៍្រប្រចាំសប្តាហ៍។ នេះជាសកម្មភាពក្នុងគោលបំណងអនុវត្ដតាមទិសដៅរបស់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានអង្គភាពលេខ១៥ ស្តីពីការ​ងារ​ចលនាមហាជន៖ "អង្គភាពផ្សារភ្ជាប់ជាមួយនឹងគ្រួសារជាជនជាតិភាគតិច" និងបាវចនារបស់អង្គភាពគឺ "រស់នៅ ធ្វើការ និយាយភាសាជនជាតិ"។

ខេត្ត Quang Tri៖ ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu ខេត្ត Quang Tri៖ ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu
ស្វែងយល់អំពីវត្ត​ Chen Kieu - វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang (វៀតណាម) ស្វែងយល់អំពីវត្ត​ Chen Kieu - វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang (វៀតណាម)
រូបថតឧទាហរណ៍
រូបថតឧទាហរណ៍

នាថ្ងៃទី ១០ តុលា អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៧៩ នៃអង្គភាពលេខ ១៥ សហការជាមួយមជ្ឈមណ្ឌលអប់រំប្រចាំខេត្ត Quang Binh បានរៀបចំពិធីបើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu ជូនកម្មាភិបាល និងបុគ្គលិកក្នុងអង្គភាព។

លោកវរសេនីយ៍ឯកបំរុង Nguyen Thanh Chung ប្រធាននយោបាយនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៧៩ បានឲ្យដឹងថា៖ អង្គភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ អនុវត្តការងារចលនាមហាជន និងចូលរួមកសាងគ្រឹះស្ថាននយោបាយដ៏រឹងមាំនៅឃុំភ្នំចំនួន៣ គឺ៖ ឃុំ Ngan Thuy ឃុំ Kim Thuy ឃុំ Lam Thuy (ស្រុក Le Thuy ខេត្ត Quang Binh)។ នេះជាតំបន់លំបាកខ្លាំង ដោយមានប្រជាពលរដ្ឋជាង ៩១% ជាជនជាតិ Bru-Van Kieu។

លើសពីនេះ អង្គភាពបានទទួលពលករចំនួន ៩០% ជាជនជាតិភាគតិច ក្នុងនោះជាង ៥០% ជាជនជាតិ Bru-Van Kieu។​ អាស្រ័យហេតុនេះ ការរៀបចំវគ្គបំប៉នភាសាជនជាតិភាគតិច Bru-Van Kieu មានអត្ថន័យសំខាន់ ដើម្បីជួយកម្មាភិបាល និងបុគ្គលិកមានចំណេះដឹងភាសា និងចេះអក្សររបស់ជនជាតិភាគតិច ហើយយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងជីវភាពសង្គមរបស់ប្រជាជនក្នុងមូលដ្ឋាន អាស្រ័យហេតុនេះ បង្កើនការតភ្ជាប់រវាងកងទ័ពនិងប្រជាជន រួមចំណែកសម្រេចបានជោគជ័យ​នូវរាល់កិច្ចការដែលបានកំណត់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី