Trending now

ខេត្ត Quang Tri៖ ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu

10:49 | 03/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន ដើមស្រូវតែងតែផ្សាភ្ជាប់ជាមួយនឹងជីវភាពរបស់ជនជាតិ Van Kieu នៅតាមជួរភ្នំ Truong Son ខេត្ត Quang Tri។ ដោយសារតែជីវភាពផ្សារភ្ជាប់ជាមួយនឹងព្រៃភ្នំ វាលស្រែចំការហើយ ស្ថានភាពធ្វើវប្បកម្មនៅតែមានការលំបាក ដូច្នេះពួកគេតែងតែប្រាថ្នាចង់បានភាពសម្បូរធូធារ។ ពិធីអំណរស្រូវថ្មីក៏ចាប់ប្រភពពីនោះផងដែរ ដែលជាឱកាសដើម្បីប្រជាជនសម្ដែងនូវសេចក្ដីប្រាថ្នារបស់ខ្លួនដល់អស់ពពួកទេវតាដែលបានប្រទានពររដូវអំណោយផលនិងជីវភាពធូធារដល់អ្នកភូមិទាំងមូល។

ពិធីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង នៅខេត្ត Quang Tri ពិធីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង នៅខេត្ត Quang Tri
PeaceTree វៀតណាមនឹងបន្តធ្វើការជាមួយខេត្ត Quang Tri ដើម្បីជំនះផលវិបាកនៃសង្គ្រាម PeaceTree វៀតណាមនឹងបន្តធ្វើការជាមួយខេត្ត Quang Tri ដើម្បីជំនះផលវិបាកនៃសង្គ្រាម
ខេត្ត Quang Tri៖ ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu
ខេត្ត Quang Tri៖ ពិធីបុណ្យអំណរស្រូវថ្មីពោរពេញទៅដោយភាពវិសេសវិសាលរបស់ជនរួមជាតិ Van Kieu

យោងតាមអ្នកស្រាវជ្រាវ Ho Phuong ជនជាតិ Van Kieu មានទស្សនៈទានថា បន្ទាប់ពីប្រមូលផលរួចរាល់ ជង្រុកផ្ទុកស្រូវអង្ករពេញហើយ ប្រជាជននឹងរួមគ្នាត្រៀមរៀបចំគ្រឿងសំណែន ដើម្បីថ្វាយអំណរព្រះគុណអស់ពពួកទេវតា ដែលបានប្រទានពររដូវអំណោយផលដល់ភូមិឃុំនិងប្រជាជនទាំងមូល។ អ្នកស្រាវជ្រាវ Ho Phuong បាននិយាយថា៖

“ពិធីអំណរស្រូវថ្មីនេះ ត្រូវបានធ្វើឡើងមួយឆ្នាំបន្ទាប់ពីប្រជាជនប្រមូលផលស្រូវរួច។ នេះក៏ជាឱកាសដើម្បីសហគមន៍ និងក្រុមគ្រួសារអំណរសាទរបុណ្យតេតផងដែរ។ ចុងខែទី ១១ តាមច័ន្ទគតិដែលត្រូវនឹងដើមខែធ្នូ ប្រជាជនតែងតែរៀបចំពិធីហើយអញ្ជើញគ្នាមកជូនពរគ្នាទៅវិញទៅមក។ ដល់ដំណាច់ខែទើបសម្រាក ដើម្បីត្រៀមរៀបចំសម្រាប់រដូវដំណាំឆ្នាំក្រោយ”។

លោក Ho Nha អ្នកមានកិត្យានុភាពក្នុងសហគមន៍ Van Kieu នៅស្រុក Dakrong បានឲ្យដឹងថា នៅពេលធ្វើពិធីសែនអំណរស្រូវថ្មី ប្រជាជន Van Kieu ថ្វាយឡើងព្រះអាទិទេពនូវគ្រាប់ស្រូវដ៏ធំ និងស្រស់ស្អាតបំផុត។ នេះក៏ជាពេលដើម្បីជម្រាបជូនបុព្វការីជន និងព្រះស្រូវអំពីរដូវអំណោយ

ផលកន្លងទៅ ហើយបញ្ជាក់នូវជីវភាពដ៏សម្បូរធូធារសម្រាប់ប្រជាជនក្នុងរយៈពេលខាងមុខ។ លោក Ho Nha បានឲ្យដឹងថា៖

“ប្រជាជននឹងយកផ្កាស្រូវថ្មីមកធ្វើជាគ្រឿងសំណែន។ ជ្រើសរើសផ្កាស្រូវដែលមានគ្រាប់ធំ មូល។ ផ្កាស្រូវត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ហើយដាក់សែនជាមួយមាន់ ជ្រូក... ថ្វាយឡើងដល់បុព្វការីជន និងព្រះស្រូវ”។

ពិធីអំណរស្រូវថ្មីនេះក៏ជាឱកាសដើម្បីមនុស្សគ្រប់គ្នាក្នុងក្រុមគ្រួសារ និងវង្សត្រកូលទៅសាកសួរសុខទុក្ខគ្នាទៅវិញទៅមកក្រោយរយៈពេលឃ្លាតគ្នា ហើយក៏ជាឱកាសដើម្បីអ្នកភូមិទាំងមូលជួបជុំគ្នាចែករំលែកក្ដីសប្បាយរីករាយដោយមានរដូវអំណោយផលផងដែរ។ បើតាមលោក Ho Van Hoa ឃុំ A Bung ស្រុក Dakrong ថ្វីត្បិតតែពិធីអំណរស្រូវថ្មីត្រូវបានធ្វើឡើងតាមលក្ខណៈវង្សត្រកូលក៏ដោយ ប៉ុន្តែតែងតែមានការអញ្ជើញចូលរួមពីមិត្តភក្តិ និងអ្នកជិតខាងផងដែរ៖

“នៅពេលធ្វើពិធីសែន ប្រជាជននឹងអញ្ជើញតំណាងវង្សត្រកូលផ្សេងទៀតក្នុងភូមិ ដើម្បីបញ្ជូនតំណាងមកចូលរួម។ ប្រការនេះបង្ហាញពីមនោសញ្ចេតនានិងភាពជិតស្និទ្ធរវាងអ្នកភូមិជាមួយគ្នា”។

ពិធីអំណរស្រូវថ្មីជាឱកាសមួយដើម្បីឲ្យប្រជាជនអរព្រះគុណដល់ពពួកទេវតាដែលបានប្រទានពរដល់អ្នកភូមិទាំងមូល។
ពិធីអំណរស្រូវថ្មីជាឱកាសមួយដើម្បីឲ្យប្រជាជនអរព្រះគុណដល់ពពួកទេវតាដែលបានប្រទានពរដល់អ្នកភូមិទាំងមូល។

សម្រាប់គ្រួសារដែលជួបប្រទះនឹងគ្រោះអាក្រក់ក្នុងអំឡុងឆ្នាំ ប្រមូលផលដំណាំមិនបានច្រើន... ស្ពកសែននឹងមានគ្រឿងសំណែនច្រើនជាង ដើម្បីបួងសួងសុំព្រះអាទិទេពប្រទានពរ ការពារ ឱ្យវាលស្រែដំណាំរីកលូតលាស់បានល្អ ស្រូវនិងពោតពាសពេញផ្ទះក្នុងរដូវដាំដំណាំបន្ទាប់។ លោក Ho Van Hoa បានឲ្យដឹងថែមទៀតថា៖

“ដល់ថ្ងៃប្រមូលផល ដែលស្រែត្រូវបាក់ស្រុតដី ដំណាំស្រូវពោតត្រូវទឹកជន់លិច គឺគ្រួសារត្រូវសែនពពែមួយក្បាលដើម្បីអភ័យទោសព្រះអាទិទេព។ ទន្ទឹមនឹងនោះ បួងសួងសុំឲ្យព្រះអាទិទេពប្រទានឲ្យដំណាំក្រោយៗទៀតទទួលបានផល ស្រូវយ៉ាងច្រើនសន្ធឹកសន្ធាប់”។

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Van Kieu បច្ចុប្បន្នត្រូវបានប្រារព្ធធ្វើឡើងនៅតាមភូមិឃុំនានា។ ក្រុមគ្រួសាររួមគ្នាត្រៀមរៀបចំគ្រឿងសំណែនថ្វាយដល់ព្រះអាទិទេពយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងសម្ភារៈពាក់ព័ន្ធដល់កសិកម្មក្នុងនោះមិនអាចខ្វះបានគឺមាន់ ជ្រូក និងស្រូវថ្មី។ អាស្រ័យទៅតាមលទ្ធភាពនៃគ្រួសារនីមួយៗ ដើម្បីចូលរួមវិភាគទានទៅក្នុងពិធិសែនរួមរបស់ភូមិ… ប៉ុន្តែមិនថាគ្រឿងសំណែនមានអង្ករ ឬមាន់ ជ្រូក ពពែ គោ ក្របីនោះទេ… គឺវាត្រូវតែចិញ្ចឹមនិងដាំដុះដោយគ្រួសារខ្លួនឯង។

នៅពេលត្រៀមរៀបចំគ្រឿងសំណែនរួចរាល់ហើយ នៅព្រឹកថ្ងៃដែលគេរើសសម្រាប់ធ្វើពិធី មនុស្សទាំងអស់មកប្រមូលផ្ដុំគ្នានៅសាលាភូមិ ដើម្បីធ្វើពិធីអំណរស្រូវថ្មី។ ព្រឹទ្ធាចារ្យភូមិនឹងដឹកនាំពិធី ហើយធ្វើពិធីការប្រពៃណី ថ្វាយបង្គំបុព្វការីជន និងអញ្ជើញព្រះអាទិទេពមកចូលរួមពិធី។ លោក Ho Van Hoa បានឲ្យដឹងបន្ថែមទៀតថា៖

“ពិធីសែនប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល៤៥នាទី។ មនុស្សទាំងអស់គ្នាបួងសួងសុំឲ្យក្រុមគ្រួសារ និងញាតិសន្តានប្រកបរបររកស៊ីបានចម្រុងចម្រើន; កូនចៅសិក្សាបានពូកែ; ការងារទាំងអស់បានរលូន”។

ពិធីបុណ្យអំណរស្រូវថ្មីត្រូវបានចាត់ទុកថាជាពិធីបុណ្យដោយមានអត្ថន័យសំខាន់បំផុតសម្រាប់ជនរួមជាតិជនជាតិ Van Kieu។ នាបច្ចុប្បន្ននេះ ខេត្ត Quang Tri កំពុងស្តារ និងបង្កើតឡើងវិញនូវសកម្មភាពនៃពិធីបុណ្យអំណរស្រូវថ្មីដើម្បីតភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍នៅមូលដ្ឋាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ