Trending now

កម្ពុជា៖ ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាអបអរសាទរខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម

08:00 | 23/12/2023

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៤ នៃទិវាការពារជាតិជាតិដោយប្រជាជនទាំងមូល ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា បានសម្របសម្រួលជាមួយស្ថានទូតវៀតណាម និងទីភ្នាក់ងារតំណាងវៀតណាប្រចាំកម្ពុជា បានរៀបចំពិធីដាក់កម្រងផ្កា អុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។

បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម) បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម)
បេតិកភ័ណ្ឌស្មារតីពីជ័យជំនះ Dien Bien Phu កាលពី ៧៩ ឆ្នាំមុន (១៩៥៤ - ២០២៣) បេតិកភ័ណ្ឌស្មារតីពីជ័យជំនះ Dien Bien Phu កាលពី ៧៩ ឆ្នាំមុន (១៩៥៤ - ២០២៣)
គណៈប្រតិភូអញ្ជើញ​ចូលរួមពិធី
គណៈប្រតិភូអញ្ជើញ​ចូលរួមពិធី

ថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Tran Van Tam អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រចាំឆ្នាំដែលត្រូវបានរក្សាអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីដែលបានពលីជីវិតក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព ជូនប្រទេសជាតិ និងកសាងទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងកម្ពុជា។

ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពដ៏មានអត្ថន័យ លើកកំពស់មោទនភាពជូនយុវជនជំនាន់ក្រោយ រួមចំណែកអប់រំ និងផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដើម្បីថែរក្សា និងលើកតម្កើងថែមទៀតនូវប្រពៃណីល្អរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជារួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា។

ក្នុងឱកាសនៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ស្ថានអគ្គកុងស៊ុលនៃប្រទេសវៀតណាមប្រចាំខេត្តបាត់ដំបង និងសហគមន៍ជនវៀតណាមនៅក្នុងតំបន់ក៏បានរៀបចំដាក់កម្រងផ្កា និងអុជធូប ដើម្បីរំលឹកដល់វីរៈជន យុទ្ធជនពលី រួមទាំងសកម្មភាពផ្សេងៗដ៏មានអត្តន័យ ជាក់ស្តែង ជាច្រើនទៀត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា