រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ

23:33 | 31/10/2026 ម៉ាញដាត

យុគសម័យ - សេចក្តីសម្រេចចិត្តចំនួនពីរបឋមដែលត្រូវបានក្រុមប្រឹក្សាប្រជាជនរដ្ឋធានី Ha Noi អនុម័ត សំដៅដោះស្រាយបញ្ហាសេសសល់នានាពាក់ព័ន្ធនឹងដីធ្លី សណ្តាប់ធ្នាប់សំណង់ និងកែលម្អលក្ខខណ្ឌលំនៅឋានសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញនូវតម្រូវការចាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន ដោយផ្សារភ្ជាប់នឹងការធានាសន្តិសុខសង្គម។

ការសាងសង់សាលារៀនចំនួន ១០០ នៅតំបន់ព្រំដែនបានចាប់ផ្តើមក្នុងពេលដំណាលគ្នា៖ នឹងក្លាយជាគំរូមួយទាក់ទងនឹងសម្ភារៈ ការរៀបចំអប់រំ ការគ្រប់គ្រង និងប្រតិបត្តិការ កងវិស្វកម្មវៀតណាម បញ្ចប់ការសាងសង់ផ្លូវយុទ្ធសាស្ត្រប្រវែង ៣៧ គីឡូម៉ែត្រ នៅស៊ូដង់ខាងត្បូង ក្នុងរយៈពេល ៨៥ ថ្ងៃ
Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ការដោះស្រាយការបំពាននានានៅតាមសំណង់ចំនួន ១២ របស់សម្ព័ន្ធក្រុមហ៊ុន Muong Thanh គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ស្មុគស្មាញនៅក្នុងការងារគ្រប់គ្រងទីក្រុងនៅ Ha Noi។ ទោះបីជាការរំលោភបំពានសណ្តាប់ធ្នាប់សំណង់ត្រូវបានស្ថាប័នមានសមត្ថកិច្ចកំណត់តាំងពីច្រើនឆ្នាំមុនក៏ដោយ ដំណើរការកែលម្អនៅតែជួបប្រទះការលំបាក ដោយសារតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសិទ្ធិផលប្រយោជន៍របស់ក្រុមគ្រួសារប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលបានទិញផ្ទះ និងរស់នៅប្រកបដោយស្ថិរភាព។

ជាក់ស្តែង ការងារនេះទាមទារឱ្យការចាត់ការត្រូវផ្អែកលើលក្ខណៈពិសេសនៃសំណង់នីមួយៗ ផ្ទៃក្រឡារំលោភបំពាននីមួយៗ ដោយធានានូវភាពម៉ឺងម៉ាត់នៃច្បាប់ ប៉ុន្តែក៏កាត់បន្ថយផលប៉ះពាល់ធំធេងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

សំដៅដោះស្រាយការជាប់គាំង នៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនរដ្ឋធានី Ha Noi នីតិកាលទី ១៧ បានអនុម័តសេចក្តីសម្រេចចិត្តកំណត់យន្តការ គោលនយោបាយពិសេស និងវិធានការកែលម្អផលវិបាកចំពោះការរំលោភបំពានដីធ្លី សណ្តាប់ធ្នាប់សំណង់ ផ្សារភ្ជាប់នឹងការជួសជុល កែលម្អទីក្រុងនៅតាមគម្រោងលំនៅឋានមួយចំនួន។

យោងតាមសេចក្តីសម្រេចចិត្ត សំណង់ និងផ្នែកសំណង់រំលោភបំពាន នឹងត្រូវបានត្រួតពិនិត្យ ធ្វើចំណាត់ថ្នាក់ ដើម្បីកំណត់វិធីសាស្ត្រចាត់ការ។ ផ្នែកសំណង់ដែលមិនគ្រប់លក្ខខណ្ឌត្រូវតែរុះរើចេញ ចំពោះករណីដែលត្រូវបានពិចារណាឱ្យនៅមានលក្ខខណ្ឌ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការស្តីពីសុវត្ថិភាព ផែនការមេ ហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តកាតព្វកិច្ចកែលម្អឱ្យបានពេញលេញតាមបទប្បញ្ញត្តិ។

ចំពោះប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្តូរទីលំនៅ គោលនយោបាយបានកំណត់ការសងជំងឺចិត្ត ការឧបត្ថម្ភកន្លែងស្នាក់នៅ ករណីដែលគ្រប់លក្ខខណ្ឌអាចត្រូវបានផ្តល់អាទិភាពក្នុងការទិញ ឬជួលទិញលំនៅឋានសង្គមកិច្ចដោយមិនបាច់ចាប់ឆ្នោត។ ចំណែកក្រុមគ្រួសារដែលមិនចាំបាច់ផ្លាស់ប្តូរទីលំនៅ នឹងមិនត្រូវទទួលរងចំណាយដែលកើតឡើងពីការចាត់ការការរំលោភបំពានរបស់ម្ចាស់គម្រោងវិនិយោគឡើយ។

ក្នុងថ្ងៃទី ២៨ ខែតុលា ដដែល ក្រុមប្រឹក្សាប្រជាជនរដ្ឋធានី Ha Noi ក៏បានអនុម័តសេចក្តីសម្រេចចិត្តបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលជួបការលំបាកខាងលំនៅឋាននៅតំបន់សង្កាត់ចាស់ បុរាណ អាចទិញ ជួលទិញលំនៅឋានសង្គមកិច្ចដោយមិនបាច់ចាប់ឆ្នោត។

ចំពោះមុខ គោលនយោបាយនេះត្រូវបានផ្តល់ជូនក្រុមគ្រួសារដែលបានចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ និងជាក់ស្តែងកំពុងរស់នៅក្នុងតំបន់សង្កាត់ចាស់ បុរាណ ចំណុះសង្កាត់ Hoan Kiem មុនពេលអនុម័តសេចក្តីសម្រេចចិត្ត មានផ្ទៃក្រឡាលំនៅឋានជាមធ្យមក្រោម ៥ ម៉ែត្រការ៉េផ្ទៃក្រឡា/ម្នាក់ ចុះឈ្មោះដោយស្ម័គ្រចិត្ត ត្រូវបានស្ថាប័នមានសមត្ថកិច្ចអនុម័ត និងបំពេញតាមលក្ខខណ្ឌនានាស្របតាមច្បាប់ស្តីពីលំនៅឋាន។

រដ្ឋធានី Ha Noi គ្រោងនឹងរៀបចំយ៉ាងច្រើនបំផុត ៩០២ ខុនដូសម្រាប់គោលនយោបាយនេះ ក្នុងនោះមានប្រមាណ ៥៥២ ខុនដូនៅតាមគម្រោងចំនួន ៩ ក្នុងឆ្នាំ ២០២៦ និងបន្តអនុវត្តក្នុងឆ្នាំ ២០២៧។ ការរៀបចំលំនៅឋានសង្គមកិច្ច សំដៅកែលម្អលក្ខខណ្ឌរស់នៅរបស់ក្រុមគ្រួសារក្រីក្រ ព្រមទាំងកាត់បន្ថយសម្ពាធប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ បង្កើតលក្ខខណ្ឌអំណោយផលដល់ការងារកែលម្អ និងអភិរក្សបេតិកភណ្ឌទីក្រុង។

ទោះបីជាតម្រង់ទិសដៅទៅរកក្រុមបញ្ហាពីរផ្សេងគ្នាក៏ដោយ សេចក្តីសម្រេចចិត្តទាំងឡាយសុទ្ធតែបានដាក់ចេញនូវគោលដៅពង្រឹងវិន័យនៅក្នុងការគ្រប់គ្រងទីក្រុង និងធានាសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ដំណើរការអនុវត្តត្រូវតែប្រព្រឹត្តទៅដោយបើកចំហ តម្លាភាព កំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ វឌ្ឍនភាពនៃការកែលម្អការរំលោភបំពានរបស់ម្ចាស់គម្រោងវិនិយោគ ព្រមទាំងគ្រប់គ្រងឱ្យបានតឹងរ៉ឹងនូវមុខសញ្ញាដែលទទួលបានផលប្រយោជន៍ពីគោលនយោបាយលំនៅឋានសង្គមកិច្ច ធានាឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងទប់ស្កាត់ការកេងចំណេញពីផលប្រយោជន៍៕

រដ្ឋធានីហាណូយទទួលបានពានរង្វាន់ «ទីក្រុងម្ហូបអាហាឈានមុខគេលើពិភពលោក» និង «ទីក្រុងធ្វើម្ហូបឈានមុខគេនៅអាស៊ី» រដ្ឋធានីហាណូយទទួលបានពានរង្វាន់ «ទីក្រុងម្ហូបអាហាឈានមុខគេលើពិភពលោក» និង «ទីក្រុងធ្វើម្ហូបឈានមុខគេនៅអាស៊ី»
យុគសម័យ - ពាន​រង្វាន់​ម្ហូប​អាហារ​ពិភពលោក​លើក​ទី​៥​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ពាន​រង្វាន់​ឆ្នាំ​២០២៤។ រដ្ឋធានី​ហាណូយ​ទទួល​បាន​ពាន​រង្វាន់​ចំនួន​២ “ទីក្រុង​ធ្វើ​ម្ហូប​ឈាន​មុខ​គេ​លើ​ពិភពលោក” និង “ទីក្រុង​ធ្វើ​ម្ហូប​ឈាន​មុខ​គេ​នៅ​អាស៊ី”។
ទីក្រុងហាណូយ ដែលជារដ្ឋធានី ជាមួយនឹងបេសកកម្មត្រួសត្រាយរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចចក្ខុវិស័យនៃសមាជបក្សលើកទី ១៤ ទីក្រុងហាណូយ ដែលជារដ្ឋធានី ជាមួយនឹងបេសកកម្មត្រួសត្រាយរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចចក្ខុវិស័យនៃសមាជបក្សលើកទី ១៤
យុគសម័យ - ក្នុងឱកាសបើកសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនៅទីក្រុង Ha Noi លោក Nguyen Duy Ngoc សមាជិកការិយាល័យនយោបាយ និងជាលេខាធិការគណៈកម្មាធិការបក្សទីក្រុងហាណូយ បានផ្តល់បទសម្ភាសន៍អំពីសមិទ្ធផលលេចធ្លោរបស់ទីក្រុងហាណូយក្នុងអាណត្តិកន្លងមក ព្រមទាំងបញ្ជាក់ពីការទទួលខុសត្រូវនយោបាយដ៏ត្រួសត្រាយផ្លូវរបស់រដ្ឋធានីក្នុងការអនុវត្ត និងធ្វើឱ្យចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាលកាន់តែច្បាស់លាស់។ ដោយមានបាវចនា “វិន័យ វិជ្ជាជីវៈ - ទម្លាយភាពច្នៃប្រឌិត - ប្រសិទ្ធភាព និរន្តរភាព” ទីក្រុងហាណូយប្តេជ្ញាធ្វើសកម្មភាពយ៉ាងខ្លាំងក្លា លើកកម្ពស់តួនាទីកណ្តាល និងដឹកនាំរបស់ខ្លួន បង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាទៅសាលារៀន
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ

អានច្រើនបំផុត

នាំយកចំណេះដឹងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មកបម្រើដល់ការអភិវឌ្ឍមនុស្សជាតិ
ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព
ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP
សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
សេចក្តីសម្រេចចិត្តលេខ ៥៧ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន