កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាទៅសាលារៀន

23:02 | 31/10/2026 ឌឿងង្វៀន

យុគសម័យ - កាលពីថ្ងៃទី ២៨ ខែតុលា ប៉ុស្តិ៍ការពារព្រំដែន My Thanh Tay (កងទ័ពការពារព្រំដែនខេត្ត Tay Ninh) បានប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពជីវភាពលំបាកនៅខេត្ត Svay Rieng (កម្ពុជា) ក្នុងក្របខ័ណ្ឌនៃកម្មវិធី «លើកកម្ពស់ជំហានប្អូនទៅសាលារៀន» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ការផ្សារភ្ជាប់កម្លាំង និងប្រជាជននៅតំបន់ព្រំដែន វៀតណាម - កម្ពុជា គយវៀតណាម - កម្ពុជា ពង្រឹងកិច្ចសហការគ្រប់គ្រងព្រំដែន
អនុវត្តតាមការចង្អុលបង្ហាញ និងការប្រគល់សិទ្ធិពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ប៉ុស្តិ៍ការពារព្រំដែន My Thanh Tay បានប្រគល់អាហារូបករណ៍មានតម្លៃ ៦ លានដុង ជូនដល់ប្អូនស្រី Ny Srey Pov ជាសិស្សថ្នាក់ទី ៩ នៃសាលាអនុវិទ្យាល័យ Tuol Sdei ឃុំ Tuol Sdei ស្រុក Chanthrea ខេត្ត Svay Rieng (កម្ពុជា)។ ប្អូនស្រី Ny Srey Pov ស្ថិតក្នុងចំណោមគ្រួសារក្រីក្រនៅមូលដ្ឋាន។ នៅក្នុងពិធីប្រគល់អាហារូបករណ៍ តំណាងមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន My Thanh Tay បានសួរសុខទុក្ខ និងលើកទឹកចិត្តឱ្យប្អូនជំនះការលំបាក បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងតស៊ូដណ្តើមយកស្នាដៃល្អប្រសើរក្នុងឆ្នាំសិក្សាថ្មី។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ តាមរយៈកម្មវិធី «លើកកម្ពស់ជំហានប្អូនទៅសាលារៀន» ប៉ុស្តិ៍ការពារព្រំដែន My Thanh Tay បានទទួលការឧបត្ថម្ភ និងជួយជ្រោមជ្រែងសិស្សានុសិស្សចំនួន ៨ នាក់ ដែលក្នុងនោះមាន ៧ នាក់នៅតំបន់ផ្ទៃក្នុងព្រំដែន និង ១ នាក់នៅផ្នែកខាងក្រៅព្រំដែន។ ប្អូនៗទាំងអស់សុទ្ធសឹងតែមានស្ថានភាពគ្រួសារលំបាក ស្ថិតក្នុងកម្រិតក្រីក្រ ប៉ុន្តែសម្រេចបានលទ្ធផលសិក្សាល្អ និងមានឆន្ទៈឈានឡើង។ កម្រិតឧបត្ថម្ភសម្រាប់ប្អូនម្នាក់ៗគឺ ៦ លានដុងក្នុងមួយឆ្នាំសិក្សា។ ក្រៅពីនេះ អង្គភាពក៏បានអនុវត្តកម្មវិធី «កូនធម៌ប៉ុស្តិ៍ការពារព្រំដែន» ដោយបានទទួលឧបត្ថម្ភប្រចាំខែដល់សិស្សម្នាក់ដែលកំព្រាឪពុក នៅភូមិ My Binh ឃុំ Dong Thanh ខេត្ត Tay Ninh ផងដែរ៕

សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៨.០០០ នាក់នៅខេត្ត Thai Nguyen ចូលរួមលើកកម្ពស់ជំនាញបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៨.០០០ នាក់នៅខេត្ត Thai Nguyen ចូលរួមលើកកម្ពស់ជំនាញបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ
យុគសម័យ - កាលពីថ្ងៃទី ៨ ខែតុលា វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តនៃការប្រកួតប្រជែង «ដំបូលផ្ទះរឹងមាំ - សហគមន៍រឹងប៉ឹង៖ ក្រុមគ្រួសារ និងសហគមន៍រួមដៃគ្នាបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ» បានប្រព្រឹត្តទៅនៅខេត្ត Thai Nguyen បន្ទាប់ពីបានទាក់ទាញសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៨.០០០ នាក់ មកពីវិទ្យាល័យចំនួន ៥ នៅក្នុងតំបន់ឱ្យចូលរួម។
សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
យុគសម័យ - សិស្សានុសិស្សជាង ៩០០ នាក់មកពីសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៣ រួមមាន Tan Bac, Bang Lang និង Yen Thanh ខេត្ត Tuyen Quang ទើបតែបានចូលរួមក្នុងសង្វាក់ «ទិវាបរិស្ថាន - ដំណើរជីវិតបៃតង» ដែលរៀបចំឡើងដោយអង្គការ GNI ដោយតាមរយៈនោះ បានអនុវត្តការញែកសំរាម ការកែច្នៃឡើងវិញ និងស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាទៅសាលារៀន
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ

អានច្រើនបំផុត

អង្គភាព និងសហគ្រាសចំនួន ១៥០ ចូលរួមពិព័រណ៍ វៀតណាម - កម្ពុជា ឆ្នាំ ២០២៦
ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ គតិយុត្ត និងសង្គម សម្រាប់ទំនាក់ទំនង វៀតណាម - ចិន
បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន