ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

23:43 | 31/10/2026 វ៉ាន់ណាំ

យុគសម័យ - តាមរយៈបណ្តាគោលនយោបាយគាំទ្រលំនៅឋាន ការអភិវឌ្ឍផលិតកម្ម និងការបង្កើតការងារធ្វើ ខេត្ត Ca Mau បានបោះជំហានកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្រួសារក្រីក្រជាបណ្តើរៗ។ មូលដ្ឋានបន្តយកចិត្តទុកដាក់លើការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតឱ្យសមស្របតាមកាលៈទេសៈនីមួយៗ ដោយផ្សារភ្ជាប់ការកាត់បន្ថយភាពក្រីក្រជាមួយនឹងការធានាសន្តិសុខសង្គម។

ពង្រឹង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុ ការចិញ្ចឹមបីបាច់ការតភ្ជាប់ កសាងសហគមន៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកប្រជាពលរដ្ឋ
ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

រហូតដល់ចុងឆ្នាំ ២០២៥ ទូទាំងខេត្ត Ca Mau នៅសល់គ្រួសារក្រីក្រចំនួន ៣.៤៥៦ គ្រួសារ ស្មើនឹង ០,៦៣% នៃចំនួនគ្រួសារសរុប និងគ្រួសារប្រកៀកក្រចំនួន ៧.៤៨៩ គ្រួសារ ស្មើនឹង ១,៣៧%។ ក្នុងឆ្នាំ មានគ្រួសារចំនួន ១.០១៥ គ្រួសារបានឈានឡើងរួចផុតពីភាពក្រីក្រ និង ៦១២ គ្រួសាររួចផុតពីភាពប្រកៀកក្រ។ លទ្ធផលទាំងនេះត្រូវបានកត់ត្រានៅក្នុងដំណើរការដែលមូលដ្ឋានដាក់ឱ្យអនុវត្តបណ្តាកម្មវិធីគាំទ្រផលិតកម្ម ដោះស្រាយការងារធ្វើ និងកែលម្អលក្ខខណ្ឌលំនៅឋាន។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែល Ca Mau យកចិត្តទុកដាក់ គឺការអភិវឌ្ឍគំរូមុខរបរចិញ្ចឹមជីវិតស្របតាមលក្ខខណ្ឌរបស់ក្រុមគ្រួសារនីមួយៗ ដោយជួយឱ្យប្រជាពលរដ្ឋមានប្រភពចំណូលស្ថិរភាព ជាជាងគ្រាន់តែពឹងផ្អែកលើប្រាក់ឧបត្ថម្ភចំពោះមុខ។

នៅភូមិ An Hung ឃុំ Cai Nuoc គ្រួសាររបស់លោក Nguyen Binh Nguyen គឺជាករណីគំរូមួយ។ ពីមុន បើទោះបីជាមានផ្ទៃដីស្រែចម្ការទំហំ ៤ កុង ក៏ដោយ ក៏សកម្មភាពផលិតកម្មរបស់ក្រុមគ្រួសារមិនទទួលបានប្រសិទ្ធភាពនោះឡើយ។ នៅដើមឆ្នាំ ២០២៤ លោកទទួលបានការឧបត្ថម្ភពូជគ្រំឈាមចំនួន ៥៨ គីឡូក្រាម ព្រមទាំងសម្ភារបរិក្ខារដែលមានតម្លៃសរុបជិត ១៥ លានដុង។

ដោយសារទទួលបានការណែនាំបច្ចេកទេស និងយកទៅអនុវត្តក្នុងផលិតកម្ម គំរូចិញ្ចឹមគ្រំឈាមរបស់លោក Nguyen នាំមកនូវប្រាក់ចំណូលជិត ១០០ លានដុងក្នុងមួយឆ្នាំ។ ពីប្រភពចំណូលនេះ ក្រុមគ្រួសាររបស់លោកបានរួចផុតពីភាពក្រីក្រ និងសាងសង់បានលំនៅឋាន។

យោងតាមលោក Huynh Cong Luan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Cai Nuoc មូលដ្ឋានចាត់ទុកការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិតជាដំណោះស្រាយស្នូលមួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រ។ ការជ្រើសរើសគំរូឧបត្ថម្ភត្រូវតែចេញពីលក្ខខណ្ឌជាក់ស្តែងរបស់គ្រួសារនីមួយៗ ដោយរួមបញ្ចូលគ្នានូវការណែនាំបច្ចេកទេស ការតាមដានដំណើរការអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យ។

ជាក់ស្តែងបានបង្ហាញថា ដើម្បីឱ្យបណ្តាគំរូទាំងនេះបញ្ចេញប្រសិទ្ធភាពយូរអង្វែង ការជួយឧបត្ថម្ភពូជសត្វ សម្ភារបរិក្ខារ ឬដើមទុន ត្រូវដើរទន្ទឹមគ្នានឹងការណែនាំផលិតកម្ម ការតភ្ជាប់ទីផ្សារប្រើប្រាស់ និងការវាយតម្លៃលទ្ធផលអនុវត្ត។ តាមរយៈនោះ ប្រជាពលរដ្ឋមានលក្ខខណ្ឌបន្ថែមដើម្បីរក្សា និងអភិវឌ្ឍប្រភពមុខរបរចិញ្ចឹមជីវិត។

ទន្ទឹមនឹងការជួយឧបត្ថម្ភគ្រួសារដែលមានលទ្ធភាពពលកម្ម Ca Mau យកចិត្តទុកដាក់លើការធានាសន្តិសុខសង្គមសម្រាប់បណ្តាគ្រួសារដែលមានជនពិការ មនុស្សចាស់ជរាគ្មានទីពឹង ឬខ្វះប្រភពចំណូលស្ថិរភាព។

គ្រួសាររបស់លោក Huynh Quoc Linh នៅឃុំ Cai Nuoc មានសមាជិកចំនួន ៥ នាក់ ក្នុងនោះប្តីប្រពន្ធទាំងពីរនាក់សុទ្ធសឹងជាជនពិការ ហើយកូនពីរនាក់កំពុងស្ថិតក្នុងវ័យសិក្សា។ ប្រាក់ចំណូលរបស់ក្រុមគ្រួសារជាចម្បងគឺពឹងផ្អែកលើប្រាក់ឧបត្ថម្ភសង្គម។

ក្នុងខែកក្កដា ឆ្នាំ ២០២៦ ក្រុមគ្រួសាររបស់លោកទទួលបានការឧបត្ថម្ភសាងសង់លំនៅឋាន ដោយមានថវិកាសរុបចំនួន ១៥៨ លានដុង ពីបណ្តាប្រភពឧបត្ថម្ភ និងការកៀរគរធនធានសង្គម។ ក្រៅពីការជួយឱ្យក្រុមគ្រួសារមានកន្លែងស្នាក់នៅកាន់តែប្រសើរឡើង បណ្តាស្ថាប័នមានសមត្ថកិច្ចក៏បានតម្រង់ទិសដៅគំរូមុខរបរចិញ្ចឹមជីវិតសមស្រប តភ្ជាប់កម្មវិធីគាំទ្រផលិតកម្ម និងយកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្ររបស់កូនៗផងដែរ។

នៅលើទូទាំងខេត្ត កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម បានជួយឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះបានចំនួន ៩.៥៩៤ ខ្នង ដោយមានប្រភពថវិកាសរុបជាង ៤៧១ ពាន់លានដុង។ កម្មវិធីនេះបានរួមចំណែកកែលម្អលក្ខខណ្ឌរស់នៅសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារទទួលគោលនយោបាយ និងករណីដែលមានស្ថានភាពជីវភាពលំបាកនានា។

ទន្ទឹមនឹងលទ្ធផលស្តីពីចំនួនគ្រួសារដែលបានរួចផុតពីភាពក្រីក្រ និងលំនៅឋានដែលត្រូវបានជួយឧបត្ថម្ភ គោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមត្ថភាពបង្កើតប្រាក់ចំណូល ការរក្សាការងារធ្វើ ការទទួលបានសេវាសុខាភិបាល អប់រំ និងការឆ្លើយតបទៅនឹងការលំបាកនានាដែលកើតឡើងក្នុងជីវភាពរស់នៅ។

អំពីទិសដៅនាពេលខាងមុខ លោក Ngo Vu Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានឱ្យដឹងថា ខេត្តនឹងបន្តពិនិត្យ ស្រាវជ្រាវ កំណត់មូលហេតុនៃការធ្លាក់ខ្លួនក្រីក្ររបស់ក្រុមគ្រួសារនីមួយៗ ដើម្បីមានដំណោះស្រាយឧបត្ថម្ភឱ្យបានសមស្រប។ ទន្ទឹមនឹងនោះ មូលដ្ឋាននឹងពង្រឹងការផ្សារភ្ជាប់គោលនយោបាយកាត់បន្ថយភាពក្រីក្រជាមួយនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារធ្វើ និងការអភិវឌ្ឍផលិតកម្ម ព្រមទាំងកៀរគរប្រភពធនធានសង្គមដើរទន្ទឹមគ្នានឹងការត្រួតពិនិត្យ ឃ្លាំមើល ដើម្បីធានាការជួយឧបត្ថម្ភចំមុខសញ្ញា។

«នៅពេលដែលគោលនយោបាយត្រូវបានប្រែក្លាយទៅជាមុខរបរចិញ្ចឹមជីវិតប្រកបដោយប្រសិទ្ធភាព ការងារធ្វើមានស្ថិរភាព និងបណ្តាញសន្តិសុខសង្គមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំពារជនងាយរងគ្រោះ នោះសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនៅ Ca Mau ទើបអាចរក្សាទុកបានយូរអង្វែង» លោក Thang បានឱ្យដឹងដូច្នេះ៕

បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជនវៀតណាមនៅអឺរ៉ុបសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជនវៀតណាមនៅអឺរ៉ុបសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
យុគសម័យ - នារសៀលថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្ស៊ិក) អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ព្រមទាំងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំប្រទេសប៊ែលហ្ស៊ិក និងតំណាងសហគមន៍អាណិកជនវៀតណាមនៅអឺរ៉ុប ដោយបានសង្កត់ធ្ងន់លើសំណូមពរនៃការបញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជន ក្នុងការតភ្ជាប់ចំណេះដឹង បច្ចេកវិទ្យា ការវិនិយោគ និងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអឺរ៉ុប។
ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង
យុគសម័យ - ក្រោយរយៈពេល ៦៥ ឆ្នាំ ផលវិបាកនៃជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន នៅតែបន្តកើតមាននៅក្នុងក្រុមគ្រួសារ និងសហគមន៍ជាច្រើន ចាប់តាំងពីវិបាកបន្សល់ទុកអូសបន្លាយឆ្លងកាត់ច្រើនជំនាន់ រហូតដល់ការបំពុលបរិស្ថាននៅតាមតំបន់ដែលរងផលប៉ះពាល់។ ការពិតជាក់ស្តែងនេះ បន្តកំណត់នូវតម្រូវការក្នុងការកៀរគរប្រភពធនធានក្នុងប្រទេស និងអន្តរជាតិ សម្រាប់ការថែទាំជនរងគ្រោះ ការស្តារបរិស្ថានឡើងវិញ និងការដោះស្រាយផលវិបាកនៃសង្គ្រាមប្រកបដោយចីរភាព។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ទីក្រុង Hue ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជួយឧបត្ថម្ភសិស្សានុសិស្សកម្ពុជាទៅសាលារៀន
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ

អានច្រើនបំផុត

ក្រុម K92 ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅកម្ពុជា
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
អង្គការ "បេះដូងដើម្បីបេះដូង" ប្រគល់បរិក្ខារពេទ្យតម្លៃ ១ លានអឺរ៉ូ ជូនមន្ទីរពេទ្យ Da Nang
ទីក្រុង Dong Nai ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២០ នៅកម្ពុជា