យុគសម័យ - នាថ្ងៃទី ២០ ខែតុលា អង្គការ "បេះដូងដើម្បីបេះដូង" (Heart For Heart Foundation for Life - ប្រទេសអាល្លឺម៉ង់) បានប្រគល់ជូនមន្ទីរពេទ្យ Da Nang នូវប្រព័ន្ធថតឆ្លុះសរសៃឈាមឌីជីថលលុបផ្ទៃខាងក្រោយ (DSA) ព្រមទាំងម៉ាស៊ីនអេកូសាស្ត្រចំនួន ២ គ្រឿង ដែលមានតម្លៃសរុប ១ លានអឺរ៉ូ រួមចំណែកលើកកម្ពស់សមត្ថភាពវិនិច្ឆ័យ និងព្យាបាលបណ្តារោគវិទ្យាបេះដូង និងសរសៃឈាម។
![]() |
| តាមគេហទំព័រព័ត៌មានអេឡិចត្រូនិកក្រុង Da Nang នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Da Nang លោកស្រី Nguyen Thi Anh Thi បានទទួលស្គាល់ និងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់អង្គការ «បេះដូងដើម្បីបេះដូង» ព្រមទាំងគ្រួសារលោកនិងលោកស្រី Lejeune ចំពោះការងារថែទាំសុខភាពកុមារ។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Da Nang បានឱ្យដឹងថា ទីក្រុងនឹងបន្តបង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យវិស័យសុខាភិបាល និងមន្ទីរពេទ្យ Da Nang អភិវឌ្ឍតាមទិសដៅទំនើបកម្ម ជំនាញស៊ីជម្រៅ លើកកម្ពស់គុណភាពពិនិត្យ និងព្យាបាលជំងឺ ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាជននៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen។ ក្នុងឱកាសនេះ អង្គការ «បេះដូងដើម្បីបេះដូង» បានប្រគល់ជូនមន្ទីរពេទ្យ Da Nang នូវប្រព័ន្ធថតឆ្លុះសរសៃឈាមឌីជីថលលុបផ្ទៃខាងក្រោយ (DSA) ទីបួន ព្រមទាំងម៉ាស៊ីនអេកូសាស្ត្រជំនាន់ថ្មីបំផុតចំនួន ២ គ្រឿង ដែលមានតម្លៃសរុប ១ លានអឺរ៉ូ ប្រហាក់ប្រហែលនឹងជាង ២៩ ប៊ីលានដុង។ គិតត្រឹមខែតុលា ឆ្នាំ ២០២៦ អង្គការ «បេះដូងដើម្បីបេះដូង» បានប្រគល់ជូនមន្ទីរពេទ្យ Da Nang សរុបចំនួន ៤ ប្រព័ន្ធថតឆ្លុះសរសៃឈាមឌីជីថលលុបផ្ទៃខាងក្រោយ (DSA) ព្រមទាំងម៉ាស៊ីនអេកូសាស្ត្រជំនាញជាច្រើនគ្រឿងទៀត។ ការបំពេញបន្ថែមនូវបណ្តាបរិក្ខារទាំងនេះ បានរួមចំណែកលើកកម្ពស់សមត្ថភាពវិនិច្ឆ័យ និងព្យាបាលរោគវិទ្យាបេះដូង និងសរសៃឈាម ជាពិសេសគឺចំពោះបណ្តាករណីស្មុគស្មាញ ព្រមទាំងជួយគាំទ្រមន្ទីរពេទ្យ Da Nang អភិវឌ្ឍន៍ឯកទេសអន្តរាគមន៍បេះដូង និងសរសៃឈាម៕ |
យុគសម័យ - អាណត្តិ ២០២៦-២០៣១ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានកំណត់ការផ្លាស់ប្តូរការផ្តោតសំខាន់ទៅលើប្រសិទ្ធភាពជាក់ស្តែង មានផលិតផល និងលទ្ធផលជាក់លាក់ដែលអាចវាស់វែងបាន។ របាយការណ៍នយោបាយបានដាក់ចេញនូវភារកិច្ច ដំណោះស្រាយស្នូលចំនួន ៦ និងការទម្លុះទម្លាយជាយុទ្ធសាស្ត្រចំនួន ៣។ |
យុគសម័យ - សិស្សានុសិស្សដែលមានស្ថានភាពក្រីក្រ និងជួបការលំបាកខ្លាំងចំនួន ២០០ នាក់ នៅទីក្រុង Hue ទើបតែទទួលបានអាហារូបករណ៍ «ទ្រទ្រង់ការទៅសាលារៀន» ដោយក្នុងមួយកន្លែងៗទទួលបានថវិកាចំនួន ១ លានដុង ព្រមទាំងអំណោយជាច្រើនទៀត។ កម្មវិធីនេះរៀបចំឡើងដោយសមាគមការពារសិទ្ធិកុមារទីក្រុង Hue សហការជាមួយអង្គការ Children of Vietnam (COV/សហរដ្ឋអាមេរិក) ដាក់ពង្រាយនៅក្នុងដំណាក់កាល ២០២៦-២០៣១។ |

មតិពីមិត្តអ្នកអាន