Trending now
អគ្គនាយកក្រុមហ៊ុន Adidas៖ វៀតណាមគឺជាដៃគូដែលគួរអោយទុកចិត្ន ទោះបីជាស្ថិតក្នុងគ្រាលំបាកក៏ដោយ។
យុគសម័យ - ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh អគ្គនាយក Adidas លោក Kasper Rorsted បានសម្តែងការរំពឹងទុកយ៉ាងមុតមាំចំពោះអនាគតនៃការអភិវឌ្ឍន៍ជាវិជ្ជមាន និងកាលានុវត្តភាពវិនិយោគ និងកាលានុវត្តភាពធុរកិច្ចនៅវៀត ណាម។ ក្រុមនឹងបន្តពង្រីកផលិតកម្មនៅវៀតណាម។
បើកការិយាល័យគ្រប់គ្រងពលករវៀតណាម ក្រោមកម្មវិធី EPS នៅប្រទេសកូរ៉េខាងត្បូង
យុគសម័យ - បុគ្គលិក EPS នៅប្រទេសកូរ៉េខាងត្បូង នៅពេលចាំបាច់ អាចទាក់ទងការិយាល័យ EPS តាមអាស័យដ្ឋានៈ បន្ទប់លេខ 910 ជាន់ទី 9 អាគារ Soonhwa 89 Seosomun-ro ស្រុក Jung-gu ទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា...
ប្រទេសវៀតណាមត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាចំណុចភ្លឺស្វាងសម្រាប់ការកាត់បន្ថយភាពក្រីក្រ
យុគសម័យ - រដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវប្រព័ន្ធគ្រប់ជ្រុងជ្រោយនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រដើម្បីជួយឧបត្ថម្ភដល់ជនក្រីក្រយ៉ាងទូលំទូលាយក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈការបង្កើតការងារឥណទានអនុគ្រោះការអប់រំសុខភាពជាដើម។ ការយកចិត្តទុកដាក់ពិសេសត្រូវបានផ្តល់ដល់ការកាត់បន្ថយភាពក្រីក្រដោយផ្តល់អាទិភាពដល់អ្នកដែលជួបការលំបាក។ ក្រុមតំបន់ជនជាតិភាគតិចនិងតំបន់ដែលពិបាកបំផុត។
សម្ពោធគោលការណ៍ណែនាំអាស៊ានស្តីពីការដាក់បញ្ចូលបញ្ហាយេនឌ័រក្នុងគោលនយោបាយការងារ
យុគសម័យ - ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បានសហការជាមួយលេខាធិការដ្ឋានអាស៊ានមូលនិធិសហប្រតិបត្តិការអាស៊ាន - កូរ៉េខាងត្បូង ដើម្បីរៀបចំសិក្ខាសាលាស្តីពី“ ការបណ្តុះបណ្តាលថ្នាក់តំបន់ដើម្បីអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ ឆ្ពោះទៅរកការងារប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នាតាមរយៈប្រព័ន្ធវីដេអូ។
ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ត្រូវធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ
នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ កិច្ចប្រជុំកំពូលលើកនេះក៏នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺរ ណែតផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូសំខាន់ៗ។
ក្រសួងការងារ និងក្រុមហ៊ុនបើកការងារជាង ២០០ កន្លែង ដល់ពលរដ្ឋអត់ការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៣ កាលពីម្សិលមិញ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋជាពិសេសយុវជនក្នុងការស្វែងរកការងារជាង ២០០ កន្លែងពីក្រុមហ៊ុនទាំង ៣ នោះដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញស្ថិតនៅក្នុងទីស្តីការក្រសួងការងារ។
CDC អនុម័តគម្រោងវិនិយោគចំនួន៥កន្លែងផ្សេងគ្នា ដែលអាចបង្កើតការងាររាប់ពានកន្លែងសម្រាប់ពលករកម្ពុជា
រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ លើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ជាមួយនឹងឱកាស ការងាររាប់ពានកន្លែងសម្រាប់ពលករកម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនជាង ១៥ ភាគរយក្នុងត្រីមាសទី ១
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមបានកើនឡើងជាង ១៥ ភាគរយនៅក្នុងរយៈពេល ៣ ខែដំបូងឆ្នាំ ២០២០ បើទោះបីរដ្ឋាភិបាលនៃប្រទេសទាំង ២ កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៃប្រទេសទាំង ២ បានសន្យាថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ សម្រេចបាន ៤,៤ ពាន់លានដុល្លារ កើនឡើង ១៣,៨ ភាគរយ។
បំផុសចលនាបង្កើតឱកាសការងារចំនួន ២០០,០០០ ដើម្បីជួយគាំទ្រដល់ពលករនិងសហគ្រាសជំនះពុះពារលើជំងឺរោគរាតត្បាត Covid-19
យុគសម័យ - នេះគឺជាគោលដៅនៃគម្រោង "ផ្តល់ការងារធ្វើសម្រាប់ពលករ រួមគ្នាប្រឆាំងជំងឺកូវីដ១៩ " ដែលបានបើកដំណើរការនៅព្រឹកថ្ងៃទី២៤ ខែមេសាក្រោមក្របខ័ណ្ឌនៃកម្មវិធី "វប្បធម៌សាជីវកម្មដើម្បីចូលរួមក្នុងការការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩" ដោយមានប្រធានបទ "ដើម្បីប្រទេសវៀតណាមមួយប្រកបដោយសុខភាពល្អ” ។
វៀតណាមបង្កើតគ្រឹះមូលដ្ឋាននៃកំណើនគ្រប់ជ្រុងជ្រោយថែមទៀតដែលមិនទុកឱ្យនរណាម្នាក់នៅពីក្រោយក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩
យុគសម័យ - ILO ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍យ៉ាងរហ័សស្តីពីការរងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19) លើទីផ្សារការងាររបស់វៀតណាម ព្រមទាំងវាយតម្លៃថានេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធានាថាការប្រតិកម្មផ្នែកគោលនយោបាយនិងសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយមានលក្ខណៈបរិយាប័ននិងឈរលើការពិគ្រោះយោបល់ត្រីភាគីរួមមានរដ្ឋាភិបាល និយោជកនិងនោយោជិក៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។ ពិធីបិទសន្និបាតនេះធ្វើឡើងវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាមកពីប្រទេសជប៉ុន
នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។
បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ធ្វើទស្សនកិច្ចការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និង ខេត្តក្រចេះ
បញ្ជាការដ្ឋានយោធាខេត្ត Binh Duong នៃប្រទេសវៀតតណាម បានទៅបំពេញទស្សនកិច្ចការងារ ធ្វើការពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជននៅខេត្តកណ្តាល និងខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា
បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។
កម្ពុជា ប្ដេជ្ញាចូលរួមជាមួយសហគមន៍អន្ដរជាតិ លើការងារប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន លើកទី១៣ (13th AMMTC) នៅទីក្រុងបាងកក ប្រទេសថៃ កម្ពុជាដែលជាសមាជិកមួយដែរនោះ បានធ្វើការប្ដេជ្ញាចិត្តថា នឹងចូលរួមជាមួយបណ្ដាប្រទេសក្នុងសហគមន៍អន្ដរជាតិ ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន លើការងារប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ដែលជាបញ្ហាសកល។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី
នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Janos Ader ប្រធានាធិបតីនៃប្រទេស ហុងគ្រី ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស
គណៈកម្មការយុត្តិធម៌នៃរដ្ឋសភាទើបតែរៀបចំកិច្ចប្រជុំពេញអង្គដើម្បីត្រួត ពិនិត្យនិងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៩។ តាមរបាយការណ៍នេះបានអោយដឹងថា ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមកនេះ សម្រេច បាននូវលទ្ធផលវិជ្ជមាន ដែលរួមចំណែកលើកកំពស់ជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគី ឯកឧត្តម Recep Tayyip Erdoğan។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន
យុគសម័យ - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នារសៀលថ្ងៃទី ១៦ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda ដោយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមរបស់ JBIC នាពេលកន្លងមក។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh: ការងារសន្តិសុខនិងសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងជាអាទិភាពចម្បង
យុគសម័យ - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលនេះ ខិតជិតមកដល់ហើយ ហេតុដូច្នេះ ស្ថាប័នពាក់ព័ន្ធគប្បីបំពេញកិច្ចការត្រៀមរៀបចំ ក្នុងនោះមានកិច្ចការសន្តិសុខ សុវត្ថិភាពដែលត្រូវបានចាត់ទុកថាជាអាទិភាពចម្បង ហើយត្រូវធានាជាដាច់ខាត
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។