ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh: ការងារសន្តិសុខនិងសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងជាអាទិភាពចម្បង

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលនេះ ខិតជិតមកដល់ហើយ ហេតុដូច្នេះ ស្ថាប័នពាក់ព័ន្ធគប្បីបំពេញកិច្ចការត្រៀមរៀបចំ ក្នុងនោះមានកិច្ចការសន្តិសុខ សុវត្ថិភាពដែលត្រូវបានចាត់ទុកថាជាអាទិភាពចម្បង ហើយត្រូវធានាជាដាច់ខាត

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Chinhphu.vn)

នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជាអធិបតីកិច្ចប្រជុំមួយ សំដៅពិនិត្យមើលឡើងវិញការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាមេរិក - កូរ៉េខាងជើង លើកទី ២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាពេលខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិណៃនាំឲ្យស្ថាប័នពាក់ព័ន្ធសហការ រៀបចំកិច្ចប្រជុំកំពូល អាមេរិក - កូរ៉េខាងជើងលើកទី២ (រូបថតៈ TTXVN)

នៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh បានអះអាងថា កិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិងកូរ៉េខាងជើង ត្រូវបានប្រារព្ធធ្វើនៅប្រទេសវៀតណាមលើកនេះ គឺជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏មានអត្ថន័យរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ដែលបង្ហាញពីគោលនយោបាយរបស់វៀតណាម គឺជាមិត្តនិងជាដៃគូគួរឲ្យជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ និងរួមចំណែកវិជ្ជមាន មានទំនួលខុសត្រូវទៅក្នុងបណ្តាបញ្ហាតំបន់និងអន្តរជាតិ តាមនោះ រួមចំណែកផ្សព្វផ្សាយអំពីរូបភាព ទឹកដីនិងមនុស្សវៀតណាម ជាពិសេសគឺ ហាណូយ - ទីក្រុងដើម្បីសន្តិភាព ជាទិសដៅដ៏ល្អសម្រាប់ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបពោរពេញទៅដោយអត្តសញ្ញាណវៀតណាម ជាមួយមិត្តភក្តិអន្តរជាតិ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung រាយការណ៍អំពីកិច្ចការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទី២ (រូបថតៈ TTXVN)

លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលនេះ ខិតជិតមកដល់ហើយ ហេតុដូច្នេះ ស្ថាប័នពាក់ព័ន្ធគប្បីបំពេញកិច្ចការត្រៀមរៀបចំ ក្នុងនោះមានកិច្ចការសន្តិសុខ សុវត្ថិភាពដែលត្រូវបានចាត់ទុកថាជាអាទិភាពចម្បង ហើយត្រូវធានាជាដាច់ខាត; កិច្ចការទទួលបដិសណ្ឋារកិច្ចត្រូវធានាផង ជាពិសេស ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកសារព័ត៌មានអន្តរជាតិដែលមកវៀតណាមជូនព័ត៌មានអំពីកិច្ចប្រជុំនេះក៏ដូចជាជំនួបទ្វេភាគីនាឱកាសនេះផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត