Trending now
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ទស្សនៈ ៦ចំណុចក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុលើពិភពលោក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានផ្តល់ទស្សនៈ ៦ ចំណុចទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ។
កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមនៃមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច
យុគសម័យ - នាថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ កិច្ចប្រជុំលើកទី ២០ របស់មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV SEOM) ត្រូវបានធ្វើឡើងតាមអ៊ិនធរណេត។ នេះគឺជាកិច្ចប្រជុំ SEOM ដ៏សំខាន់នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ។
ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS លើកទី៩, កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV DTA លើកទី១១
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA) លើកទី១១។
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូល ACMECS លើកទី ៩
ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong (ហៅកាត់ថា ACMECS) លើកទី ៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែ ធ្នូ តាមរយៈប្រព័ន្ធវីដេអូ។
G20 កសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន
កិច្ចប្រជុំកំពូល G20 ទើបបានបិទបញ្ចប់ ក្រោយរយៈពេល ២ ថ្ងៃប្រជុំតាមប្រព័ន្ធវីដេអូ ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះបាទ Salman bin Abdulaziz Al Saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។ ដោយប្រធានបទ “ ការអនុវត្តជាក់ស្ដែងនូវកាលានុវត្តភាពក្នុងសតវត្សរ៍ទី ២១ សម្រាប់មនុស្សទាំងអស់គ្នា” នោះ កិច្ចប្រជុំកំពូល G20 បានផ្តោតសំខាន់លើការពិភាក្សាអំពីបណ្ដាវិធានការនាំសេដ្ឋកិច្ចពិភពលោកជំនះពុះពារលើផលប៉ះពាល់ដ៏ស៊ីជម្រៅ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបន្តអភិវឌ្ឍន៍ផងដែរ។
កិច្ចប្រជុំកំពូល G20៖ បណ្តាប្រទេសអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩
នាថ្ងៃទី ២១ ខែវិច្ឆិកា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រទេស G20 ថ្នាក់ ដឹកនាំនៃប្រទេសនានាបានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ដោយសង្កត់ធ្ងន់ទៅលើការចែកចាយវ៉ាក់សាំងបង្ការជំងឺ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ
អញ្ជើញថ្លែងនៅកិច្ចពិភាក្សាក្រោមមូលបទ “ឆ្លងកាត់ពុះពារលើជម្ងឺរាតត្បាត ស្ដារកំណើននិងការងារធ្វើឡើងវិញ” កាលពីថ្ងៃទី២១ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការសម្របសម្រួលគោលនយោបាយសកល រួមសាមគ្គីធ្វើសកម្មភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសន្ទរកថានៅឯកិច្ចប្រជុំកំពូល G20
នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃប្រទេសនានា នឹងផ្តោតលើការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត កូវីដ - ១៩ ពាណិជ្ជកម្មវិនិ យោគ សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាម និងសញ្ញាសម្គាល់ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០
នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបិទបញ្ចាប់នៅទីក្រុងហាណូយក្រោយរយៈពេល ៤ ថ្ងៃធ្វើការ។ រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំកំពូលលើកនេះរួមជាមួយសមិទ្ធិផលនៅទូទាំងឆ្នាំ២០២០ បានបង្ហាញយ៉ាងច្បាស់លាស់នូវភាពស្មារតីស្អិតរមួត និងការឆ្លើយតបរបស់វៀតណាម ក៏ដូចជាបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងបរិបទ ដែលពិភពលោកមានការវិវឌ្ឍ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសមហាអំណាច ក៏ដូចជាផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺរាតត្បាកូវីដ ១៩ ផងដែរ។
ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានថ្លែងថា កម្ពុជាក៏បានស្នើឱ្យអង្គការសហប្រជាជាតិផ្តល់ធនធាន , និងជំនាញថែមទៀត ជាពិសេសពាក់ ព័ន្ធនឹងការចែករំលែកឧត្តម្មានុវត្តន៍ និងមេរៀនកន្លងមក សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព។
កិច្ចប្រជុំកំពូលអាស៊ាន ៣៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ
នាពេលរសៀលបានប្រារព្ធពិធីបិទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការផ្ទេរដំណែងប្រធានអាស៊ានទៅប្រទេសព្រុយណេព្រមទាំងសន្និសីទសារព័ត៌មានអន្តរជាតិទៀតផង។
អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥
នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសចូលរួម EAS និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។
កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១៖ អាស៊ានអបអរសាទរកូរ៉េខាងត្បូងអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួន
នាថ្ងៃទី ១២ ខែវិច្ឆិកា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានមានប្រសាសន៍ថាប្រទេសនេះ បានឈានចូលដំណាក់កាលទី ២ នៃការអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួនក្នុងនោះមានកម្មវិធីសហប្រតិបត្តិការថ្មី ដើម្បី ធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាប្រទេសសមាជិកអាស៊ានឡើងដល់កម្រិតដៃគូសំខាន់ៗរបស់កូរ៉េខាងត្បូងចំនួន ៤ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិននិងរុស្ស៊ី ដែលបង្ហាញពីការគោរពចំពោះទំនាក់ទំនងជាមួយអាស៊ាន។
ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ត្រូវធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ
នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ កិច្ចប្រជុំកំពូលលើកនេះក៏នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺរ ណែតផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូសំខាន់ៗ។
សមុទ្រខាងកើតនឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧
យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ បញ្ហាសមុទ្រខាងកើតនៅតែបន្តជាខ្លឹមសារដែលបង្ហាញនៅលើរបៀបវារៈ។
កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ាន
កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ានបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយតាមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
មន្ត្រីជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧
ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីរៀបចំរាល់ជំហានចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងពិនិត្យមើលលើចំនួនឯកសារគួរឲ្យ “កំណត់ត្រា”
យុគសម័យ - នារសៀល ថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល កនាយករដ្ឋមន្រ្តីវៀតណាម លោ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើអធីបតីក្នុងកិច្ចប្រជុំមួយដើម្បីស្តាប់ក្រសួង ស្ថាប័ន និងអង្គភាពនានារាយការណ៍អំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៧ និងសន្និសីទពាក់ព័ន្ធនានាដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពី ១ សប្តាហ៍ទៀត។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា តាមប្រព័ន្ធវីដេអូ
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតី នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមមាន កិច្ចប្រជុំរវាងអាស៊ានជាមួយដៃកូ កិច្ចប្រជុំតំបន់ទន្លេមេគង្គ ទន្លេគង្គា ជាដើម។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹងប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២០
ក្នុងនាមជាប្រធាន អាស៊ាន វៀតណាមបានរួមសហការជាមួយប្រទេសសមាជិកផ្សេងៗទៀតត្រៀម រៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។