យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ បញ្ហាសមុទ្រខាងកើតនៅតែបន្តជាខ្លឹមសារដែលបង្ហាញនៅលើរបៀបវារៈ។
សមុទ្រខាងកើតនឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧
នាថ្ងៃទី ៩ ខែវិច្ឆិកា លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ហើយកិច្ចប្រជុំពាក់ព័ន្ធនានានឹងបើកពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាក្រោមអធិបតីភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ។ កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់អាស៊ាន ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការពេញមួយឆ្នាំទាំងផ្នែកសកម្មភាពក្នុងតំបន់និងធ្វើការជាមួយដៃគូនិងកំណត់ទិសដៅអាទិភាពសម្រាប់ដំណាក់កាលបន្តទៀត។ នេះក៏ជាឱកាសតែមួយគត់នៃឆ្នាំដែលមេដឹកនាំអាស៊ានជួបជុំគ្នាជាមួយមេដឹកនាំនៃដៃគូសំខាន់ៗរបស់អាស៊ានផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក៏បានបញ្ជាក់ផងដែរថាវាមិនមែនមានតែកិច្ចប្រជុំកំពូលនេះ ដែលត្រូវបានលើកឡើងបញ្ហានេះទេ ប៉ុន្តែនេះគឺជាបញ្ហាដែលបានលើកឡើងនៅក្នុងរាល់សកម្មភាពអាស៊ានពេញមួយឆ្នាំ ២០២០ ។ នៅឯកិច្ចប្រជុំទាំងអស់ សមុទ្រខាងកើតតែងតែជាបញ្ហាសំខាន់មួយដែលត្រូវបានលើកឡើងពីព្រោះការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រមិនត្រឹមតែជាកង្វល់របស់តំបន់ អាស៊ានប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ។ ហេតុដូច្នេះគ្រប់វគ្គទាំងអស់នេះតែងតែជាប្រធានបទដែលគួរឱ្យព្រួយបារម្ភ។ កិច្ចប្រជុំកំពូលលើកទី ៣៧ នេះ បញ្ហាសមុទ្រខាងកើតបន្តជាខ្លឹមសារដែលបានត្រូវបានគេយកចិត្តទុកដាក់និងលើកឡើងក្នុងរបៀបវារៈផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន