Trending now
ពិព័រណ៍ «Hoang Sa, Truong Sa - មាតុភូមិនៅកណ្ដាលសមុទ្រ»
នាថ្ងៃទី១៧ និង១៨ ខែមិនា បញ្ជាការដ្ឋានតំបន់លេខ៤ កងទ័ពជើងទឹក បានសម្របសម្រួលជាមួយសារមន្ទីរកងទ័ពជើងទឹក មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៤ និងក្លឹបរូបថតទីក្រុងហាណូយ បានរៀបចំការតាំងពិព័រណ៍ “Hoang Sa, Truong Sa - មាតុភូមិនៅកណ្ដាលសមុទ្រ” និង “កងទ័ពជើងទឹកប្រជាជនវៀតណាមវីរភាព - ៧០ ឆ្នាំនៃដំណើរការការពារសមុទ្រ”។
វៀតណាមបានដាក់ជាផ្លូវការខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើងទៅកាន់អង្គការសហប្រជាជាតិ
ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី១២ ខែមីនា របស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិដែលផ្ញើជូនប្រទេសជាសមាជិក បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមីនា វៀត ណាមបានធ្វើការតម្កល់ទុកនៅអង្គការសហប្រជាជាតិផែនទីដែនសមុទ្រ រួមជាមួយ នឹងបញ្ជីនិយាមកាភូមិសាស្ត្រសម្រាប់កំណត់ខ្សែបន្ទាត់មូលដ្ឋានត្រង់សម្រាប់ទឹកដីដីគោកក្នុងឈូងសមុទ្រខាងជើងនិងព្រំដែនខាងក្រៅដែនសមុទ្រនៅក្នុងតំបន់នេះ។ ប្រការនេះគឺអនុលោមទាំងស្រុងនឹងវាក្យខ័ណ្ឌទី ២ មាត្រាទី ១៦ នៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
ប្រជាជនវៀតណាមនៅអឺរ៉ុប លើកតម្កើងស្មារតីចំពោះកោះ និងសមុទ្ររបស់វៀតណាម
យុគសម័យ - គណៈកម្មាធិការទំនាក់ទំនងវៀតណាមអឺរ៉ុប 'សម្រាប់សមុទ្រ និងកោះរបស់វៀតណាម' ដឹកនាំដោយលោកស្រី Cao Hong Vinh ប្រធានក្លឹប Hoang Sa-Truong Sa នៅប្រទេសប៉ូឡូញ បានផ្ទេរប្រធានវេននៃគណៈកម្មាធិការនេះទៅលោកស្រី Bui Thi Thu អាណត្តិឆ្នាំ ២០២៤ -២០២៦។
ជីវិតរស់នៅលើកោះ Song Tu Tay (ប្រទេសវៀតណាម)
កងទ័ព និងប្រជាជន នៅឃុំកោះ សង់ទឺតី (Song Tu Tay) (ស្ថិតក្នុងស្រុកកោះទ្រឿងសា (Truong Sa) ខេត្ត ខាញហ័រ (Khanh Hoa)) ខ្នះខ្នែងរៀបចំ ដើម្បីទទួលភ្ញៀវមកពីដីគោក។ នៅតំបន់កោះសមុទ្រនោះ កងទ័ព និងប្រជាជននៅតែអង់អាចក្លាហានរស់នៅ និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនសមុទ្រ និងកោះរបស់មាតុភូមិ។
នាំសមុទ្រខាងកើតទៅជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យមានការអនុម័តក្នុងពេលឆាប់ៗនេះលើក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតនៅឯកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០ តុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
មណ្ឌលសុខភាពទីរួមស្រុក Truong Sa សង្គ្រោះបន្ទាន់អ្នកនេសាទ
នាថ្ងៃទី ៦ តុលា មេបញ្ជាការមណ្ឌលសុខភាពទីរួមស្រុក Truong Sa (ស្រុក Truong Sa ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម) ឲ្យដឹងថា មណ្ឌលសុខភាពកំពុងព្យាបាលអ្នកជំងឺឈ្មោះ Ngo Luc (អាយុ ៥១ ឆ្នាំ រស់នៅក្នុងសង្កាត់លេខ ៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen) ជាពលករនៅលើទូកនេសាទស្លាក BD 98615 TS ដោយលោក Le Van Quoc (អាយុ ៤២ ឆ្នាំ រស់នៅក្នុងសង្កាត់ Tam Quan Bac ទីរួមខេត្ដ Hoai Nhon ខេត្ត Binh Dinh) ធ្វើជាម្ចាស់ទូក។
កោះសមុទ្រវៀតណាម៖ ស្ថានីយ៍ DK1 រឹងមាំប្រឈមនឹងរលក
នៅលើខ្ពង់រាបបាតសមុទ្រខាងត្បូង នៃមាតុភូមិ ជាង៣៥ឆ្នាំកន្លង ស្ថានីយ៍ DK1 តែងតែឈរទីនោះដោយសភាពរឹងមាំដូចជា “ស្ថានីយ៍ដែកថែប”មួយ។ នៅកណ្តាលលំហសមុទ្រ កម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK1 ខ្មាន់កាំភ្លើងមាំក្នុងដៃ ឈររឹងរក្សាទង់ក្រហមវៀតណាមបក់រវិចៗ អះអាំងអធិបតេយ្យភាពសមុទ្រកោះដែកថែប នៃមាតុភូមិ។
វៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត
នាព្រឹកថ្ងៃទី ១៧ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិបានប្រគល់ឯកសារដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ របស់វៀតណាមនៅតំបន់កណ្តាលសមុទ្រខាងកើតទៅគណៈកម្មាធិការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)។
ជប៉ុនគាំទ្របណ្តាប្រទេសអាស៊ីអាគ្នេយ៍ធានាសន្តិសុខនៅសមុទ្រខាងកើត
រដ្ឋាភិបាលជប៉ុនបានសម្រេចថា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផ្តល់ការគាំទ្ររយៈពេលវែងដល់កងកម្លាំងសន្តិសុខដែនសមុទ្ររបស់ប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រាប់គ្រាន់ ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa
នាថ្ងៃទី ២០ មករា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមទាក់ទងនឹងការដែលចិនដណ្តើមកាន់កាប់ប្រជុំកោះ Hoang Sa ក្នុងឆ្នាំ ១៩៧៤ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា៖
ទីក្រុង Phu Quoc (ខេត្ត Kien Giang)៖ សន្និសីទផ្សព្វផ្សាយអំពីព្រំដែនគោកវៀតណាម-កម្ពុជា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នៅទីក្រុង Phu Quoc (ខេត្ត Kien Giang) គណៈឃោសនាអប់រំមជ្ឈិមបក្ស សហការជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្ស ក្រសួងការបរទេស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងខេត្ត Kien Giang រៀបចំសន្និសីទផ្សព្វផ្សាយអំពីការងារព្រំដែនគោក វៀតណាម - កម្ពុជា ឆ្នាំ២០២៣។
«បង្រួញដែនសមុទ្រពណ៌ប្រផេះ ពង្រីកដែនសមុទ្របៃតង»
នាព្រឹកថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៥ ស្តីពីសមុទ្រខាងកើត ដោយប្រធានបទ “បង្រួញដែនសមុទ្រពណ៌ប្រផេះ ពង្រីកដែនសមុទ្របៃតង”។
សមុទ្រខាងកើត៖ ស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទដែលរងគ្រោះថ្នាក់នៅសមុទ្រ
នាវេលាម៉ោង ៥ និង៤៥ នាទី ព្រឹកថ្ងៃទី ៩ ខែតុលា ទូកនេសាទ QNg 95139 TS បានស្វែងរកការជួយសង្រ្គោះជាបន្ទាន់ពីស្ថានីយ៍ DK1/7 ដោយមានអ្នកនេសាទម្នាក់រងគ្រោះថ្នាក់។
កុមារស្រុកកោះ Truong Sa (Spratly Islands) រីករាយទទួលបុណ្យតេតសំពះព្រះខែ
នាយប់ថ្ងៃទី ២៨ និងទី ២៩ ខែកញ្ញា នៅទីរួមស្រុក Truong Sa ឃុំ Song Tu Tay និង Sinh Ton ស្រុក Truong Sa ខេត្ត Khanh Hoa កម្មាភិបាល យុទ្ធជន និងកម្លាំងដែលឈរជើងលើកោះបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិធីបុណ្យតេតសំពះព្រះខែ ជូនចំពោះប្អូនៗកុមារនៅទីនេះ។
វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៅដែនសមុទ្រស្ថិតនៅក្រៅសិទ្ធិយុត្តាធិការជាតិ
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ កាលពីថ្ងៃទី២០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៅដែនសមុទ្រស្ថិតក្រៅសិទ្ធិយុត្តាធិការជាតិ។
នាវាចរណ៍ដោយសេរីនៅលើសមុទ្រខាងកើត
សមុទ្រខាងកើត មិនត្រឹមតែជាភូមិសាស្ត្រ យុទ្ធសាស្ត្រ បរិយាកាសរស់នៅ (អភិវឌ្ឍ និង សន្តិសុខ) របស់ប្រទេសនានាជាសមាជិកអាស៊ាន នៅទាំងមានទីតាំងសេដ្ឋកិច្ចសំខាន់ ជាផ្លូវដឹកជញ្ជូន “សសៃឈាម”របស់អាស៊ី - ប៉ាស៊ីហ្វីក និងពិភពលោក។
សៀវភៅពិសេសជាអំណោយជូនដល់ Truong Sa និងផ្ទះរន្ទា DK១
ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា ក្រុមការងារលេខ៣ ដឹកនាំដោយឧត្តមនាវីទោ Tran Ngoc Quyet អគ្គសេនាធិការរងនៃកងទ័ពជើងទឹកវៀតណាម បានចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងស្វែងយល់ពីស្ថានភាពសតិអារម្មណ៍ ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា លទ្ធផលនៃភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់កងទ័ព និងប្រជាជន លើកោះចំនួន ៥ នៃប្រជុំកោះ Truong Sa (Spratly Islands) រួមមាន៖ Song Tu Tay, Sinh Ton, Co Lin, Da Dong A, Truong Sa និងផ្ទះរន្ទា DK១។
តាំងពិព័រណ៌ «បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម» នៅខេត្ត Binh Thuan
ពិព័រណ៍ “បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម”នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan។
វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai
នាព្រឹកថ្ងៃទី ១៩ សីហា នៅឧទ្យានទីក្រុង Quang Ngai ភាគកណ្តាលវៀតណាម បញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក សហការជាមួយសមាគមអក្សរសិល្ប៍ និងសិល្បៈខេត្ត Quang Ngai បានប្រារព្ធពិធីបើកការតាំងពិព័រណ៍រូបថតដោយប្រធានបទ “Hoang Sa-Truong Sa នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខេត្ត Quang Ngai។
រួមចំណែកបំផុសសេចក្ដីស្នេហាជាតិរបស់ប្រជាជន
កម្មវិធីនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់អារម្មណ៍ និងមនោសញ្ចេតនារបស់ប្រជាជនខេត្ត Khanh Hoa និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ជាពិសេសគឺក្នុងការធ្វើអាជីវកម្ម ការពារប្រភពធនធានជលផល ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ និងប្រទេសជាតិ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។