Trending now
វៀតណាមចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្តូរថ្មី និងការរៀបចំកែលម្អក្បាលម៉ាស៊ីនការងារជាមួយកម្ពុជា
យុគសម័យ - នាថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្ស លោក Tran Cam Tu បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា ដោយបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ស្តីពីការផ្លាស់ប្តូរថ្មី ការរៀបចំកែលម្អក្បាលម៉ាស៊ីនការងារ ការធ្វើវិមជ្ឈការ ការផ្ទេរសិទ្ធិអំណាច កំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់គុណភាពកម្មាភិបាល។
វៀតណាម - ប៉ូឡូញ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
យុគសម័យ - នាថ្ងៃទី ២៦ ខែតុលា វៀតណាម និងប៉ូឡូញ បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងផែនការសកម្មភាពពង្រឹងទំនាក់ទំនងសម្រាប់ដំណាក់កាល ២០២៦-២០៣០ ដោយបើកចេញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី ជាមួយនឹងគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ព្រមទាំងនាំយកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ឱ្យក្លាយទៅជាសសរទ្រទ្រង់នៃកិច្ចសហប្រតិបត្តិការថ្មី។
មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅ Osaka
យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៤ និង ២៥ ខែតុលា មហោស្រពបេះដូងវៀតណាមឆ្នាំ ២០២៦ បានប្រព្រឹត្តទៅនៅសួនឧទ្យាន Oizumi Ryokuchi ទីក្រុង Sakai ខេត្ត Osaka (ប្រទេសជប៉ុន) ដោយបង្កើតជាលំហផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការតភ្ជាប់សហគមន៍ជនជាតិវៀតណាមជាមួយប្រជាជនម្ចាស់ផ្ទះ ព្រមទាំងមិត្តភក្តិអន្តរជាតិ។
កិច្ចការបរទេសគ្រប់ជ្រុងជ្រោយនៅកម្រិតកម្ពស់ថ្មី
យុគសម័យ - នាថ្ងៃទី ២៦ ខែតុលា ក្រសួងការបរទេសបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ «កិច្ចការបរទេសគ្រប់ជ្រុងជ្រោយនៅកម្រិតកម្ពស់ថ្មី» ដោយផ្តោតលើការបញ្ជាក់ឱ្យច្បាស់នូវបណ្តាតម្រូវការយុទ្ធសាស្ត្រចំពោះការងារកិច្ចការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ចាប់ពីការលើកកម្ពស់គុណភាពនៃការរួមចំណែកអន្តរជាតិ ការបំប្លែងសមិទ្ធផលកិច្ចការបរទេសឱ្យទៅជាសមត្ថភាពអភិវឌ្ឍ រហូតដល់ការពង្រឹងសមត្ថភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។
បំផុសចលនាសរសេរអំពីរឿងរ៉ាវមិត្តភាពវៀតណាម - កម្ពុជា
យុគសម័យ - នារសៀលថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុងហូជីមិញ បានបំផុសចលនាប្រមូលផ្តុំ កត់ត្រានូវរឿងរ៉ាវពិតជាក់ស្តែងស្តីពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងការងារជួយមិត្តកម្ពុជាឆ្លងកាត់ដំណាក់កាលនានា ឆ្ពោះទៅការប្រារព្ធខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (១៩៦៧-២០២៧)។
ពីផ្លូវល្បឿនលឿន ទៅកាន់សេដ្ឋកិច្ចឌីជីថល៖ ពង្រីកការតភ្ជាប់វៀតណាម - កម្ពុជា
យុគសម័យ - តាមឯកអគ្គរដ្ឋទូត Nguyen Minh Vu ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ត្រូវបានរំពឹងថានឹងធ្វើឱ្យជាក់ស្តែងនូវការព្រមព្រៀងកម្រិតខ្ពស់នានា ឱ្យក្លាយជាកិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ ថាមពល និងសេដ្ឋកិច្ចឌីជីថល រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ សំដៅឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក។
ខេត្ត Tay Ninh ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បញ្ចេញឱ្យអស់ពីសមត្ថភាពនូវផលប្រយោជន៍ច្រកទ្វារព្រំដែន
យុគសម័យ - ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០២៦ ខេត្ត Tay Ninh បានជំរុញការទូតសេដ្ឋកិច្ច ការជំរុញការវិនិយោគ ការតភ្ជាប់ពាណិជ្ជកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសកម្ពុជា។ រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ភស្តុភារកម្ម និងគមនាគមន៍អន្តរតំបន់ បណ្តាសកម្មភាពកិច្ចការបរទេសកំពុងរួមចំណែកពង្រីកទីផ្សារ កៀរគរប្រភពធនធាន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។
ការអនុវត្ត AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសេនាធិការ និងបូកសរុបនៅទីស្តីការគណៈរដ្ឋមន្ត្រី
យុគសម័យ - នាថ្ងៃទី ២២ ខែតុលា នាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍រដ្ឋាភិបាល ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន MISA រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្ត ONE AI ក្នុងការងារ ដោយផ្តោតលើជំនាញស្រាវជ្រាវ បូកសរុប វិភាគ ផ្តល់យោបល់សេនាធិការ ស្រាវជ្រាវជំនាញវិជ្ជាជីវៈ និងការងារសារគមនាគមន៍។
ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង
យុគសម័យ - ក្រោយរយៈពេល ៦៥ ឆ្នាំ ផលវិបាកនៃជាតិគីមីពណ៌ទឹកក្រូច/ឌីអុកស៊ីន នៅតែបន្តកើតមាននៅក្នុងក្រុមគ្រួសារ និងសហគមន៍ជាច្រើន ចាប់តាំងពីវិបាកបន្សល់ទុកអូសបន្លាយឆ្លងកាត់ច្រើនជំនាន់ រហូតដល់ការបំពុលបរិស្ថាននៅតាមតំបន់ដែលរងផលប៉ះពាល់។ ការពិតជាក់ស្តែងនេះ បន្តកំណត់នូវតម្រូវការក្នុងការកៀរគរប្រភពធនធានក្នុងប្រទេស និងអន្តរជាតិ សម្រាប់ការថែទាំជនរងគ្រោះ ការស្តារបរិស្ថានឡើងវិញ និងការដោះស្រាយផលវិបាកនៃសង្គ្រាមប្រកបដោយចីរភាព។
បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
យុគសម័យ - តាមសាស្ត្រាចារ្យរង Vu Viet Hung ប្រធានបណ្តាញអ្នកជំនាញការ និងអ្នកវិទ្យាសាស្ត្រវៀតណាមប្រចាំប្រទេសកាណាដា ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រសិទ្ធភាពនៃប្រភពធនធានបញ្ញវន្តអាណិកជន ចាំបាច់ត្រូវមានកម្មវិធីស្រាវជ្រាវជាក់ស្តែង យន្តការចូលរួមច្បាស់លាស់ ប្រភពធនធានសមស្រប និងបរិយាកាសកិច្ចសហប្រតិបត្តិការយូរអង្វែង តាមរយៈនោះ តភ្ជាប់សមត្ថភាពរបស់អ្នកជំនាញការនៅឯបរទេស ជាមួយនឹងតម្រូវការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេស។
ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជានៅតំបន់ភាគនិរតី
យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៩ និង ២០ ខែតុលា អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Nguyen Trung Hieu បានអញ្ជើញទៅបំពេញទស្សនកិច្ច និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃមូលដ្ឋានកងទ័ពជើងទឹករាម និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបានផ្លាស់ប្តូរយោបល់អំពីការសម្របសម្រួលគ្រប់គ្រងព្រំដែនសមុទ្រ ការបង្ការនិងទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងវៀតណាម និងកម្ពុជា។
បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជនវៀតណាមនៅអឺរ៉ុបសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
យុគសម័យ - នារសៀលថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្ស៊ិក) អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ព្រមទាំងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំប្រទេសប៊ែលហ្ស៊ិក និងតំណាងសហគមន៍អាណិកជនវៀតណាមនៅអឺរ៉ុប ដោយបានសង្កត់ធ្ងន់លើសំណូមពរនៃការបញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជន ក្នុងការតភ្ជាប់ចំណេះដឹង បច្ចេកវិទ្យា ការវិនិយោគ និងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអឺរ៉ុប។
សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
យុគសម័យ - សិស្សានុសិស្សជាង ៩០០ នាក់មកពីសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៣ រួមមាន Tan Bac, Bang Lang និង Yen Thanh ខេត្ត Tuyen Quang ទើបតែបានចូលរួមក្នុងសង្វាក់ «ទិវាបរិស្ថាន - ដំណើរជីវិតបៃតង» ដែលរៀបចំឡើងដោយអង្គការ GNI ដោយតាមរយៈនោះ បានអនុវត្តការញែកសំរាម ការកែច្នៃឡើងវិញ និងស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ទីក្រុង Da Nang បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេសសម្រាប់ការបំប្លែងបៃតង
យុគសម័យ - នាថ្ងៃទី ២២ ខែតុលា នៅទីក្រុង Da Nang អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅវៀតណាមជិត ១០០ អង្គការ បានចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការងារមិនមែនរដ្ឋាភិបាលបរទេសក្នុងបរិបទថ្មី ដោយផ្តោតលើការផ្លាស់ប្តូរយោបល់អំពីដំណោះស្រាយកៀរគរប្រភពធនធានអន្តរជាតិសម្រាប់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍
យុគសម័យ - ដោយមាន ៦៧,៤៥% នៃចំនួនគ្រួសារជាបងប្អូនជនជាតិខ្មែរ ឃុំ An Cu ខេត្ត An Giang បានកំណត់ថា សមភាពយេនឌ័រចាំបាច់ត្រូវតែអនុវត្តតាមរយៈបណ្តាសកម្មភាពជាក់ស្តែង ចាប់តាំងពីការលើកកម្ពស់ការយល់ដឹង ការចែករំលែកការទទួលខុសត្រូវនៅក្នុងគ្រួសារ រហូតដល់ការជួយឧបត្ថម្ភស្ត្រីឱ្យទទួលបាននូវចំណេះដឹង ការងារធ្វើ មុខរបរចិញ្ចឹមជីវិត និងការចូលរួមក្នុងបណ្តាសកម្មភាពសង្គម។
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
យុគសម័យ - នាថ្ងៃទី ២០ ខែតុលា ប៉ុស្តិ៍នគរបាលការពារព្រំដែន Dak Lao ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong និងវរៈសេនាតូចលេខ ១១៥ ចំណុះតំបន់ប្រតិបត្តិការសឹកខេត្តមណ្ឌលគិរី (ប្រទេសកម្ពុជា) បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាព ដោយបានឯកភាពគ្នំពង្រឹងការសម្របសម្រួលគ្រប់គ្រង ការពារព្រំដែន បង្ការនិងទប់ស្កាត់បទល្មើស ព្រមទាំងកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
កម្ពុជាឈានឆ្លងផុតបង្គោលចរ ១ លានតោនអង្ករនាំចេញជាលើកដំបូង
យុគសម័យ - គិតត្រឹមថ្ងៃទី ១៩ ខែតុលា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១.០១៤.៤៤២ តោន ដោយឈានឆ្លងផុតគោលដៅ ១ លានតោនជាលើកដំបូង ដែលរាជរដ្ឋាភិបាលនៃប្រទេសនេះបានដាក់ចេញចាប់តាំងពីជាងមួយទសវត្សរ៍មុន។ លទ្ធផលនេះបង្ហាញឱ្យឃើញពីទំហំកំណើននៃវិស័យស្រូវអង្ករកម្ពុជា ព្រមទាំងការប្រែប្រួលនានាក្នុងការពង្រីកការផលិត ទីផ្សារ និងសមត្ថភាពប្រកួតប្រជែង។
ក្រុម K51 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ បន្ថែមទៀតនៅខេត្ត Dak Lak និងប្រទេសកម្ពុជា
យុគសម័យ - ក្រុម K51 នៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ទើបតែបានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ បន្ថែមទៀត នៅខេត្ត Dak Lak និងខេត្តមណ្ឌលគិរី (ប្រទេសកម្ពុជា) ដោយបានលើកចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលអង្គភាពប្រមូលផ្តុំបាននៅក្នុង «យុទ្ធនាការ ៥០០ ថ្ងៃយប់» ឡើងដល់ ៤៩ អដ្ឋិធាតុ។
អង្គការ "បេះដូងដើម្បីបេះដូង" ប្រគល់បរិក្ខារពេទ្យតម្លៃ ១ លានអឺរ៉ូ ជូនមន្ទីរពេទ្យ Da Nang
យុគសម័យ - នាថ្ងៃទី ២០ ខែតុលា អង្គការ "បេះដូងដើម្បីបេះដូង" (Heart For Heart Foundation for Life - ប្រទេសអាល្លឺម៉ង់) បានប្រគល់ជូនមន្ទីរពេទ្យ Da Nang នូវប្រព័ន្ធថតឆ្លុះសរសៃឈាមឌីជីថលលុបផ្ទៃខាងក្រោយ (DSA) ព្រមទាំងម៉ាស៊ីនអេកូសាស្ត្រចំនួន ២ គ្រឿង ដែលមានតម្លៃសរុប ១ លានអឺរ៉ូ រួមចំណែកលើកកម្ពស់សមត្ថភាពវិនិច្ឆ័យ និងព្យាបាលបណ្តារោគវិទ្យាបេះដូង និងសរសៃឈាម។
ខេត្ត Tuyen Quang បង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មីចេញពីមូលដ្ឋានគ្រឹះនៃរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី
យុគសម័យ - បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការអនុវត្តមាគ៌ាផ្លាស់ប្តូរថ្មី ខេត្ត Tuyen Quang បានផ្លាស់ប្តូរមុខមាត់ចេញពីតំបន់ភ្នំមួយដែលនៅមានការលំបាកជាច្រើន ហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ជីវភាពរស់នៅរបស់ប្រជាជននៅខ្វះខាត ដោយបានឈានទៅបង្កើតជាមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ថ្មីជាបណ្តើរៗ។ បន្ទាប់ពីការរួមបញ្ចូលគ្នារួចមក បទពិសោធន៍ដែលបានសន្សំសំចៃក្នុងរយៈពេលបួនទសវត្សរ៍ កំពុងដាក់ចេញនូវតម្រូវការបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត វិធីសាស្ត្រគ្រប់គ្រង និងរបៀបកៀរគរធនធាន ដើម្បីបង្កើតជាកម្លាំងចលករកំណើនថ្មី។
ព័ត៌មានបានអានច្រើន
ក្រុម K92 ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅកម្ពុជា
យុគសម័យ - កាលពីថ្ងៃទី ១៦ ខែតុលា ក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅខេត្តកែប (កម្ពុជា) ដោយបានបង្កើនចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលត្រូវបានប្រមូលនៅក្នុងដំណាក់កាលទី ១ នៃដំណាក់កាលធំទី XXVI (២០២៦-២០២៧) ឡើងដល់ ៩២ អដ្ឋិធាតុ។
ម្ហូបអាហារវៀតណាមផ្សព្វផ្សាយវប្បធម៌ បង្កើនការផ្លាស់ប្តូរសហគមន៍នៅទីក្រុង Hwaseong
យុគសម័យ - កាលពីថ្ងៃទី ១៨ ខែតុលា នៅទីក្រុង Hwaseong ខេត្ត Gyeonggi (ប្រទេសកូរ៉េខាងត្បូង) «ពិធីបុណ្យវប្បធម៌ម្ហូបអាហារពិភពលោកលើកទី ៣» បានប្រព្រឹត្តទៅដោយមានវៀតណាមជាប្រធានបទសំខាន់ បង្កើតបានជាលំហសម្រាប់សហគមន៍ជនជាតិវៀតណាមណែនាំនូវម្ហូបអាហារ វប្បធម៌ប្រពៃណី និងពង្រឹងការផ្លាស់ប្តូរជាមួយប្រជាជនក្នុងតំបន់។
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
យុគសម័យ - ទិវាមហាសាមគ្គីទូទាំងជនជាតិនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស លើកទី ២ នៅទីក្រុង Fukuoka (ប្រទេសជប៉ុន) នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ជាមួយនឹងចំណុចលេចធ្លោ "ភូមិវៀតណាមនៅ Fukuoka" - លំហណែនាំវប្បធម៌តាមតំបន់ ភាសាវៀតណាម ម្ហូបអាហារ និងរឿងរ៉ាវស្រុកកំណើត ជូនដល់សហគមន៍ជនជាតិវៀតណាម ប្រជាជនជប៉ុន និងមិត្តភក្តិអន្តរជាតិ។
ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព
យុគសម័យ - ប្រទេសជាតិត្រូវការមនុស្សដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានដើរចេញពីគន្លងចាស់ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាថ្មីៗ។ ប៉ុន្តែការផ្លាស់ប្តូរថ្មី មិនមែនមានន័យស្មើនឹងការធ្វើឱ្យប្លែកដោយគ្រប់តម្លៃនោះឡើយ។ ការលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវក្នុងការបកស្រាយ ការគ្រប់គ្រងហានិភ័យ និងព្រំដែនដែលមិនអាចរំលោភបំពានបាននៃសុចរិតភាព។
ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP
យុគសម័យ - នាព្រឹកថ្ងៃទី ២១ ខែតុលា នៅទីស្នាក់ការរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងក្រសួងហិរញ្ញវត្ថុ សំដៅឯកភាពគ្នលើសូចនាករ ខ្លឹមសារដើម និងវិធីសាស្ត្រវាស់វែងកម្រិតនៃការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP។