ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព

15:29 | 22/10/2026 ម៉ាញដាត

យុគសម័យ - ប្រទេសជាតិត្រូវការមនុស្សដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានដើរចេញពីគន្លងចាស់ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាថ្មីៗ។ ប៉ុន្តែការផ្លាស់ប្តូរថ្មី មិនមែនមានន័យស្មើនឹងការធ្វើឱ្យប្លែកដោយគ្រប់តម្លៃនោះឡើយ។ ការលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវក្នុងការបកស្រាយ ការគ្រប់គ្រងហានិភ័យ និងព្រំដែនដែលមិនអាចរំលោភបំពានបាននៃសុចរិតភាព។

ស្តង់ដារូបនីយកម្មចាំបាច់ត្រូវផ្លាស់ប្តូរពីការឆ្លើយតបតម្រូវការ ទៅជាការទន្ទឹងចាប់យកបច្ចេកវិទ្យាជាមុន ម្ហូបអាហារវៀតណាមផ្សព្វផ្សាយវប្បធម៌ បង្កើនការផ្លាស់ប្តូរសហគមន៍នៅទីក្រុង Hwaseong
អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam បានចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 24-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការលើកកម្ពស់ភាពត្រួសត្រាយ គំរូ ស្មារតីផ្លាស់ប្តូរថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់ជួរកម្មាភិបាល សមាជិកបក្ស នៅក្នុងយុគសម័យថ្មី។
អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam បានចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 24-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការលើកកម្ពស់ភាពត្រួសត្រាយ គំរូ ស្មារតីផ្លាស់ប្តូរថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់ជួរកម្មាភិបាល សមាជិកបក្ស នៅក្នុងយុគសម័យថ្មី។

ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍបានបង្ហាញឱ្យឃើញថា ជំហានរីកចម្រើនជាច្រើនបានចាប់ផ្តើមចេញពីមនុស្សដែលហ៊ានប្រឈមមុខនឹងភាពចាស់គំរិល ស្វែងរកវិធីដោះស្រាយការចងភ្ជាប់ដែលលែងសមស្រប។

ការម៉ៅការក្នុងវិស័យកសិកម្មនៅខេត្ត Vinh Phuc (ចាស់) ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ គឺជាឧទាហរណ៍មួយ។ ការសាកល្បងរបស់លេខាគណៈកម្មាធិការបក្សខេត្ត Kim Ngoc ធ្លាប់បានជួបប្រទះនូវឧបសគ្គមិនតិចឡើយ រហូតដល់លោកត្រូវបានធ្វើការរិះគន់ត្រួតពិនិត្យទៀតផង ប៉ុន្តែការអនុវត្តជាក់ស្តែងក្រោយមកបានបង្ហាញពីប្រសិទ្ធភាពនៃវិធីសាស្ត្រថ្មី ដោយបានរួមចំណែកបើកផ្លូវសម្រាប់ដំណើរការផ្លាស់ប្តូរថ្មីយន្តការគ្រប់គ្រងកសិកម្ម។

ឬដូចជាសំណង់ខ្សែបណ្តាញអគ្គិសនី 500 kV ជើង - ត្បូង នៅក្នុងបរិបទដែលមានមតិមន្ទិលសង្ស័យជាច្រើនអំពីលទ្ធភាពដែលអាចធ្វើទៅបាន ក៏នៅតែត្រូវបានប្តេជ្ញាចិត្តអនុវត្ត និងបានក្លាយជាសំណង់ដែលមានអត្ថន័យពិសេសចំពោះការអភិវឌ្ឍប្រទេសជាតិ។

រឿងរ៉ាវទាំងនោះបានបង្ហាញឱ្យឃើញថា ប្រសិនបើគ្មានមនុស្សដែលហ៊ានដើរចេញពីគន្លងចាស់ទេនោះ ទ្វារនៃការអភិវឌ្ឍជាច្រើនប្រហែលជាមិនត្រូវបានបើកចំហឡើយ។

ប៉ុន្តែ ដោយសារតែការចាំបាច់ត្រូវលើកទឹកចិត្តដល់ស្មារតីហ៊ានគិត ហ៊ានធ្វើ ព្រំដែនរវាងការផ្លាស់ប្តូរថ្មីដើម្បីផលប្រយោជន៍រួម និងការឆ្លៀតឱកាសពីការផ្លាស់ប្តូរថ្មីសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន កាន់តែត្រូវតែកំណត់ឱ្យបានច្បាស់លាស់។

មិនមែនរាល់ទង្វើ «បំពានរបង» សុទ្ធតែជាការច្នៃប្រឌិតនោះទេ។ ការសម្រេចចិត្តខុសឆ្គងមួយ មិនអាចក្លាយទៅជាត្រឹមត្រូវស្របច្បាប់ ដោយគ្រាន់តែភ្ជាប់បន្ថែមពាក្យពីរម៉ាត់ថា «លោតផ្លោះ» នោះឡើយ។ អ្នកដែលហ៊ានធ្វើ អាចទទួលយកហានិភ័យនៃអ្វីដែលថ្មី ប៉ុន្តែមិនអាចយកឈ្មោះនៃអ្វីដែលថ្មី ដើម្បីស្វែងរកផលប្រយោជន៍ ឬឆ្លងកាត់ព្រំដែននៃសុចរិតភាពនោះទេ។

ការការពារអ្នកហ៊ានធ្វើ មិនមែនមានន័យថាជាការបន្ធូរបន្ថយចំពោះកំហុសឆ្គងនោះឡើយ

បញ្ហានេះកាន់តែមានអត្ថន័យ នៅពេលដែលការិយាល័យនយោបាយបានប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 24-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការលើកកម្ពស់ភាពត្រួសត្រាយ គំរូ ស្មារតីផ្លាស់ប្តូរថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់ជួរកម្មាភិបាល សមាជិកបក្ស នៅក្នុងយុគសម័យថ្មី។

សេចក្តីសម្រេចចិត្តនេះ ទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូរថ្មីដើម្បីផលប្រយោជន៍រួម ទាំងទាមទារឱ្យមានការបែងចែកយ៉ាងច្បាស់រវាងហានិភ័យកម្មវត្ថុ កំហុសឆ្គងដោយអចេតនា ជាមួយនឹងអំពើចេតនាល្មើសច្បាប់ រវាងការច្នៃប្រឌិតដើម្បីផលប្រយោជន៍រួម ជាមួយនឹងការឆ្លៀតឱកាសពីការផ្លាស់ប្តូរថ្មីដើម្បីធ្វើឱ្យស្របច្បាប់នូវអំពើពុករលួយ ការខ្ជះខ្ជាយ អសកម្ម និងផលប្រយោជន៍ក្រុម។

តម្រូវការដ៏គួរឱ្យកត់សម្គាល់មួយ គឺការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយន្តការ «ការប្រគល់សិទ្ធិអំណាច - ការត្រួតពិនិត្យការអនុវត្ត - ការគ្រប់គ្រងហានិភ័យ - ការវាយតម្លៃដោយលទ្ធផល» ព្រមទាំងដោះស្រាយដោយម៉ឺងម៉ាត់ចំពោះរាល់អំពើឆ្លៀតឱកាសពីការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិត ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

ស្មារតីនោះបានកំណត់នូវគោលការណ៍យ៉ាងច្បាស់លាស់មួយ៖ ការការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ មិនមែនមានន័យស្មើនឹងការការពាររាល់ការសម្រេចចិត្តទោះបីជាខុសឆ្គងនោះឡើយ ការទទួលយកហានិភ័យនៃការផ្លាស់ប្តូរថ្មី មិនមែនមានន័យថាជាការទទួលយកអំពើពុករលួយ ការខ្ជះខ្ជាយ ឬអសកម្មនោះទេ។

ព្រំដែននោះត្រូវតែច្បាស់លាស់គ្រប់គ្រាន់ ដើម្បីកុំឱ្យបុគ្គលណាម្នាក់អាចយកឈ្មោះ «ការលោតផ្លោះ» «ការសាកល្បង» «ការធ្វើសង្គមភាវូបនីយកម្ម» ឬ «ដើម្បីកិច្ចការរួម» ធ្វើជាសំបកបិទបាំងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រឡេកមើលឡើងវិញនូវករណីដែលបានកើតឡើងនៅបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា និងក្រុមហ៊ុន Viet A អ្វីដែលគួរឱ្យពិចារណាដាស់តឿនស្មារតីនោះគឺ ឈ្មោះនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិត និងការបម្រើការងារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានគេឆ្លៀតឱកាសកេងចំណេញ ខណៈដែលនៅពីក្រោយខ្នង គឺជាបណ្តាអំពើល្មើសច្បាប់សំដៅកេងប្រវ័ញ្ចប្រាក់ចំណេញ។

សកម្មភាពមួយដែលធ្លាប់ត្រូវបានដាក់ក្នុងរស្មីនៃវិទ្យាសាស្ត្រ ត្រូវបានលើកតម្កើង ផ្តល់រង្វាន់ ប៉ុន្តែក្រោយមកបានលាតត្រដាងនូវកំហុសឆ្គង បានបង្ហាញឱ្យឃើញថា អំពើខុសឆ្គងគឺពិតជាអាចគ្រងអាវនៃការផ្លាស់ប្តូរថ្មី ដើម្បីឆ្លងផុតការផ្ទៀងផ្ទាត់បាន ប្រសិនបើយន្តការត្រួតពិនិត្យមិនមានភាពហ្មត់ចត់គ្រប់គ្រាន់។

ករណីនៅមន្ទីរពេទ្យ Bach Mai ក៏បានបង្ហាញឱ្យឃើញផងដែរថា គោលការណ៍ត្រឹមត្រូវមួយ មិនអាចធានាដោយស្វ័យប្រវត្តិចំពោះរាល់វិធីសាស្ត្រអនុវត្តថាសុទ្ធតែត្រឹមត្រូវនោះឡើយ។

ភាពម្ចាស់ការលើខ្លួនឯង ការធ្វើសង្គមភាវូបនីយកម្ម ការកៀរគរធនធានឯកជន ដើម្បីនាំយកបរិក្ខារទំនើបៗចូលទៅក្នុងមន្ទីរពេទ្យរដ្ឋ គឺជាទិសដៅដ៏ចាំបាច់មួយ។ ប៉ុន្តែ ប្រព័ន្ធមនុស្សយន្ត Rosa ត្រូវបាននាំចូលក្នុងតម្លៃប្រមាណ ៧,៤ ពាន់លានដុង បែរជាត្រូវបានដាក់បញ្ចូលទៅក្នុងសម្ព័ន្ធភាពសហការក្នុងកម្រិតតម្លៃ ៣៩ ពាន់លានដុង។ ការចំណាយរំលស់ដែលគិតទៅលើអ្នកជំងឺ ដោយហេតុនោះ បានកើនឡើងពីជាង ៤ លានដុង ដល់ប្រមាណ ២៣ លានដុងក្នុងមួយករណី ដែលធ្វើឱ្យអ្នកជំងឺរាប់រយនាក់ត្រូវរ៉ាប់រងការចំណាយបន្ថែម ដោយការខូចខាតសរុបត្រូវបានកំណត់ថាមានចំនួនជាង ១០ ពាន់លានដុង។

ករណីទាំងពីរនេះខុសគ្នាអំពីវិស័យ និងវិធីសាស្ត្រ ប៉ុន្តែសុទ្ធតែបានដាក់ចេញនូវការព្រមានរួមមួយ៖ នៅពេលដែលសិទ្ធិម្ចាស់ការត្រូវបានប្រគល់ឱ្យដោយខ្វះការផ្ទៀងផ្ទាត់ឯករាជ្យ នៅពេលដែលយន្តការពិសេសមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវក្នុងការបកស្រាយ ហើយផលប្រយោជន៍ដែលកើតឡើងមិនត្រូវបានគ្រប់គ្រង នោះចន្លោះប្រហោងនៃការគ្រប់គ្រងអាចនឹងក្លាយជាកន្លែងដែលកំហុសឆ្គងលាក់ខ្លួន។

ការប្រគល់សិទ្ធិអំណាច ប៉ុន្តែមិនលែងដៃចោលការត្រួតពិនិត្យ

ចង់បែងចែកការផ្លាស់ប្តូរថ្មីជាក់ស្តែង ពីការឆ្លៀតឱកាសពីការផ្លាស់ប្តូរថ្មី គឺមិនអាចគ្រាន់តែក្រឡេកមើលលើលទ្ធផលជោគជ័យ ឬបរាជ័យតែប៉ុណ្ណោះនោះទេ។

ចាំបាច់ត្រូវពិចារណាដំណាលគ្នានូវគោលដៅ គោលបំណងជំរុញចិត្ត វិធីសាស្ត្រធ្វើ ផលប្រយោជន៍ដែលកើតឡើង កម្រិតនៃតម្លាភាព និងឥរិយាបថរបស់អ្នកអនុវត្តចំពោះមុខសកម្មភាពអធិការកិច្ច និងការត្រួតពិនិត្យ។

គំនិតផ្តួចផ្តើមមួយអាចនឹងមិនទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើត្រូវបានអនុវត្តឡើងដើម្បីផលប្រយោជន៍រួម ប្រកបដោយតម្លាភាព ស្របតាមសមត្ថកិច្ច និងគ្មានការកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន នោះត្រូវតែមើលឃើញខុសពីអំពើចេតនាធ្វើខុស រួចស្វែងរកវិធីធ្វើឱ្យស្របច្បាប់។

ហេតុដូច្នេះហើយ ការបង្ការទប់ស្កាត់ចាំបាច់ត្រូវចាប់ផ្តើមឡើងតាំងពីពេលដែលសំណើមួយត្រូវបានហៅថាជា «ការផ្លាស់ប្តូរថ្មី» ម្ល៉េះ។

គោលដៅ មូលដ្ឋានគ្រឹះ ធនធាន ហានិភ័យ អ្នកទទួលខុសត្រូវ និងផលប្រយោជន៍នានាដែលអាចនឹងកើតឡើង ត្រូវតែកំណត់ឱ្យបានច្បាស់លាស់តាំងពីដំបូងមក។ ទំនាស់ផលប្រយោជន៍ក៏ចាំបាច់ត្រូវសម្គាល់ និងគ្រប់គ្រងឱ្យបានពីដំបូងទីផងដែរ។

អ្នកស្នើអាចនឹងត្រូវបានប្រគល់សិទ្ធិម្ចាស់ការ ប៉ុន្តែមិនអាចក្តាប់សិទ្ធិស្វ័យផ្ទៀងផ្ទាត់លើខ្លួនឯងដំណាលគ្នានោះឡើយ។ ដំណាក់កាលវាយតម្លៃពិនិត្យផ្ទៀងផ្ទាត់ ការទទួលយកគម្រោង និងការវាយតម្លៃលទ្ធផល ចាំបាច់ត្រូវធានានូវលក្ខណៈឯករាជ្យ ដើម្បីចៀសវាងស្ថានភាព «ធ្វើផង ត្រួតពិនិត្យខ្លួនឯងផង»។

ការផ្លាស់ប្តូរថ្មីក៏ចាំបាច់ត្រូវអនុវត្តនៅក្នុងលំហមួយដែលមានព្រំដែន និងមានការគ្រប់គ្រង៖ ត្រូវបានសាកល្បង ប៉ុន្តែត្រូវតែកំណត់គោលដៅ វិសាលភាព កាលកំណត់ លក្ខណៈវិនិច្ឆ័យវាយតម្លៃ និងចំណុចឈប់ ត្រូវមានយន្តការតាមដាន ព្រមាននៅពេលហានិភ័យហួសកម្រិតកំណត់ ព្រមទាំងមានការវាយតម្លៃឯករាជ្យមុនពេលពង្រីកគំរូ។

នោះគឺជាវិធីសាស្ត្រដើម្បីប្រគល់សិទ្ធិអំណាច ប៉ុន្តែមិនលែងដៃចោលអំណាច លើកទឹកចិត្តដល់ការច្នៃប្រឌិត ប៉ុន្តែមិនបង្កើតចន្លោះប្រហោងសម្រាប់ផលប្រយោជន៍ក្រុម ស្របតាមតម្រូវការនៃសេចក្តីសម្រេចចិត្តលេខ 24-NQ/TW ស្តីពីការផ្សារភ្ជាប់វិមជ្ឈការ ការការពារកម្មាភិបាល ជាមួយនឹងការគ្រប់គ្រងហានិភ័យ ការទទួលខុសត្រូវក្នុងការបកស្រាយ និងការត្រួតពិនិត្យអំណាច។

ការអធិការកិច្ច ការត្រួតពិនិត្យ ក៏ត្រូវតែឈានចូលជាក់ស្តែងផងដែរ។ មិនត្រឹមតែមើលថាតើសំណុំឯកសារមាននីតិវិធីគ្រប់គ្រាន់ឬអត់នោះទេ ប៉ុន្តែចាំបាច់ត្រូវបំភ្លឺឱ្យច្បាស់អំពីលំហូរសាច់ប្រាក់ថាតើហូរទៅណា ទ្រព្យសម្បត្តិត្រូវបានវាយតម្លៃតម្លៃបែបណា ហេតុអ្វីបានជាការចំណាយកើនឡើង និងនរណាជាអ្នកទទួលបានផលប្រយោជន៍។

មិនអាចយល់ឃើញបែបម៉ាស៊ីនចាត់ទុករាល់ភាពខុសគ្នានឹងនីតិវិធីសុទ្ធតែជាការខុសឆ្គងនោះទេ ប៉ុន្តែក៏មិនអាចយកពាក្យពីរម៉ាត់ថា «ការច្នៃប្រឌិត» មកធ្វើជាហេតុផលដើម្បីមើលរំលងនូវរាល់សញ្ញាមិនប្រក្រតីនោះឡើយ។

ការវាយតម្លៃត្រូវតែពិចារណាទាំងគោលបំណងជំរុញចិត្ត វិធីសាស្ត្រអនុវត្ត ផលប្រយោជន៍ដែលកើតឡើង ផលវិបាក និងការទទួលខុសត្រូវក្នុងការបកស្រាយ។

ជាពិសេស រាល់ការបង្ហាញនូវការដំឡើងថ្លៃ ការលាក់បាំងព័ត៌មាន ទំនាស់ផលប្រយោជន៍ ចេតនាមើលរំលងបទប្បញ្ញត្តិ ឬការឆ្លៀតឱកាសពីយន្តការការពារកម្មាភិបាលដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ចាំបាច់ត្រូវតែសម្គាល់ និងចាត់ការដោះស្រាយ។

ការចាត់ការចំពោះអ្នកឆ្លៀតឱកាសពីការផ្លាស់ប្តូរថ្មី មិនមែនដើម្បីធ្វើឱ្យអ្នកហ៊ានធ្វើបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ នោះគឺជាវិធីសាស្ត្រការពារមនុស្សដែលហ៊ានគិត ហ៊ានធ្វើពិតប្រាកដដើម្បីផលប្រយោជន៍រួម កុំឱ្យត្រូវគេវាយតម្លៃស្មើគ្នាជាមួយនឹងមនុស្សដែលយកឈ្មោះនៃការផ្លាស់ប្តូរថ្មីដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រសិនបើព្រំដែននេះមិនត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ទេនោះ អាចនឹងលេចឡើងនូវភាពផ្ទុយគ្នាដ៏គ្រោះថ្នាក់មួយ៖ អ្នកធ្វើត្រឹមត្រូវបែរជាមានការរារែកដោយសារតែខ្លាចការទទួលខុសត្រូវ ខណៈដែលអ្នកធ្វើខុសបែរជាស្វែងរកឃើញសំបកបិទបាំងដើម្បីធ្វើឱ្យអំពើរបស់ខ្លួនស្របច្បាប់។

នៅពេលនោះ គោលនយោបាយលើកទឹកចិត្តដល់ការផ្លាស់ប្តូរថ្មី នឹងត្រូវរងការខូចខាតពីខាងក្នុង ហើយជំនឿទុកចិត្តចំពោះគោលការណ៍ដ៏ត្រឹមត្រូវទាំងឡាយ អាចនឹងត្រូវសឹករេចរឹលដោយសារតែបុគ្គលទាំងឡាយណាដែលឆ្លៀតឱកាសកេងចំណេញពីគោលការណ៍ទាំងនោះ។

ការផ្លាស់ប្តូរថ្មី គឺដើម្បីបើកផ្លូវសម្រាប់អ្វីដែលថ្មី បង្កើតកាលានុវត្តភាពសម្រាប់រាល់កិច្ចការល្អៗត្រូវបានអនុវត្ត។ ប៉ុន្តែទោះបីជាផ្លាស់ប្តូរថ្មីដល់កម្រិតណាក៏ដោយ ការទទួលខុសត្រូវ និងសុចរិតភាព នៅតែត្រូវតែជាព្រំដែនដែលមិនអាចរំលោភបំពានបានឡើយ៕

លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU
តបតាមការអញ្ជើញរបស់លោកស្រី Tulia Ackson ប្រធានសហភាពអន្តរសភា (IPU) លោក Martin Chungong អគ្គលេខាធិការ IPU និងលោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន លោក Alen Simonyan ប្រធានសភាអាមេនី តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញចូលរួមមហាសន្និបាត IPU លើកទី១៥០ (IPU-150) ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី និងសាធារណរដ្ឋអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមេសា។
សេរីភាពនៃការបញ្ចេញមតិក្នុងលំហឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ សេរីភាពនៃការបញ្ចេញមតិក្នុងលំហឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ
យុគសម័យ - ការជជែកដេញដោលដែលបានលេចឡើងក្រោយសន្និសីទ KOL ទូទាំងប្រទេសលើកទី ២ (KOL Summit 2026) បានចោទជាសំណួរជាថ្មីម្តងទៀតអំពីបន្ទាត់ព្រំដែនរវាងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការទទួលខុសត្រូវរបស់បុគ្គលដែលមានឥទ្ធិពល និងតម្រូវការកសាងក្រមស្តង់ដារនៅលើលំហបណ្តាញអ៊ីនធឺណិត។ នៅក្នុងបរិយាកាសឌីជីថល សិទ្ធិបញ្ចេញសំឡេងមិនអាចកាត់ផ្តាច់ចេញពីការទទួលខុសត្រូវចំពោះព័ត៌មានដែលត្រូវបានបង្កើតឡើង ការសាយភាយ និងផលវិបាកនានាដែលអាចកើតមានឡើងនោះឡើយ។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tuyen Quang បង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មីចេញពីមូលដ្ឋានគ្រឹះនៃរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី
ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP
ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព
ការផ្លាស់ប្តូរថ្មីការងារសតិអារម្មណ៍ក្នុងយុគសម័យឌីជីថល
សហគ្រាសវៀតណាម - កម្ពុជា បង្កើនការតភ្ជាប់ ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការ

អានច្រើនបំផុត

CEPA បើកលំហបន្ថែមទៀតសម្រាប់កសិផលវៀតណាមនៅលើទីផ្សារ UAE
ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស
ពីទីក្រុងឆ្លាតវៃ ឈានទៅរកទីក្រុងប្រតិបត្តិការដោយភ្នាក់ងារបញ្ញាសិប្បនិម្មិត
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
ខេត្ត Phu Tho ដោះស្រាយបញ្ហាស្មុគស្មាញ និងគាំទ្រសហគ្រាស ដើម្បីសម្រេចបានគោលដៅកំណើន ១១%