វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO

10:02 | 14/10/2026 ឌឿងង្វៀន

យុគសម័យ - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២០ ខែតុលា សម័យប្រជុំលើកទី ២២៥ នៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល UNESCO ក្នុងទីក្រុង Paris ក្នុងនោះ វៀតណាមបន្តអះអាងនូវតួនាទីម្ចាស់ការ និងសកម្ម ក្នុងការរួមចំណែកដល់ទិសដៅធំៗរបស់អង្គការនេះ។

UNESCO ទទួលស្គាល់បណ្តុំស្នាដៃរបស់អ្នកនិពន្ធតន្ត្រី ហ្វាង វ៉ាន (HOANG VAN) ជាបេតិកភណ្ឌឯកសារពិភពលោក ຄວາມພະຍາຍາມຜັກດັນຊຸດເສື້ອຍາວຫວຽດນາມ ໃຫ້ໄດ້ຮັບການຂຶ້ນທະບຽນເປັນມໍລະດົກຂອງ UNESCO
លោកជំទាវ Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ UNESCO។
លោកជំទាវ Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ UNESCO។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី ៩ ខែតុលា លោកជំទាវ Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ UNESCO បានអះអាងសារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះតួនាទីរបស់ UNESCO នៅក្នុងបណ្តាវិស័យជំនាញ។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ UNESCO ក្នុងការពន្លឿនវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ (SDG 4) ស្តីពីការអប់រំប្រកបដោយគុណភាព។

នៅក្នុងវិស័យវប្បធម៌ លោកជំទាវ Nguyen Thi Van Anh បានសម្តែងការស្វាគមន៍ចំពោះមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រកាស «ទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដំណាក់កាល ២០២៧-២០៣៦ ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយវៀតណាម។

យោងតាមលោកជំទាវឯកអគ្គរដ្ឋទូត UNESCO ចាំបាច់ត្រូវលើកកម្ពស់តួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការធ្វើឱ្យគោលដៅនានានៃទសវត្សរ៍នេះលេចចេញជារូបរាងតាមរយៈសកម្មភាពជាក់ស្តែង។

ចំពោះបច្ចេកវិទ្យាឌីជីថល វៀតណាមគាំទ្រដល់ការសិក្សាស្រាវជ្រាវឯកសារបទដ្ឋានគតិយុត្តិមួយ ដែលពាក់ព័ន្ធនឹងយុវជន និងបរិយាកាសឌីជីថលនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។

ទន្ទឹមនឹងនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានអះអាងឡើងវិញនូវការគាំទ្ររបស់វៀតណាមចំពោះដំណើរការកែទម្រង់ UNESCO 80 សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គការនេះ។

ក្នុងឱកាសរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម - UNESCO (១៩៧៦-២០២៦) លោកជំទាវ Nguyen Thi Van Anh បានគូសបញ្ជាក់ពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងតួនាទីរបស់វៀតណាម ចាប់ពីប្រទេសដែលទទួលជំនួយជាចម្បង ក្លាយជាដៃគូប្រកបដោយភាពម្ចាស់ការ និងសកម្ម ដោយបានចូលរួមចំណែកកសាងទិសដៅសកម្មភាពធំៗរបស់ UNESCO។

លោកជំទាវឯកអគ្គរដ្ឋទូត បានអំពាវនាវដល់បណ្តាប្រទេសនានា ឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ពង្រឹងពហុភាគីនិយម ស្តារទំនុកចិត្តឡើងវិញនៅលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ តាមរយៈនោះ ប្រែក្លាយការប្តេជ្ញាចិត្តរួមឱ្យទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃបណ្តាប្រទេស៕

ផ្តល់កិត្តិយសដល់អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមឆ្នើមចំនួន ៣៨ នាក់ ដែលបានទទួលពានរង្វាន់វិទ្យាសាស្ត្រ L'Oréal - UNESCO ផ្តល់កិត្តិយសដល់អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមឆ្នើមចំនួន ៣៨ នាក់ ដែលបានទទួលពានរង្វាន់វិទ្យាសាស្ត្រ L'Oréal - UNESCO
យុគសម័យ - ពានរង្វាន់វិទ្យាសាស្ត្រ L'Oréal - UNESCO “ដើម្បីការអភិវឌ្ឍន៍ស្ត្រីក្នុងវិទ្យាសាស្ត្រ” ទើបតែបានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់នៃដំណើររយៈពេល ១៥ ឆ្នាំនៅវៀតណាមជាមួយនឹងបេសកកម្មជំរុញការអភិវឌ្ឍន៍ស្ត្រីវៀតណាមក្នុងអាជីពស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ស្ត្រីផ្នែកវិទ្យាសាស្ត្រ ពីឆ្នាំ ២០០៩-២០២៣។
ផែនការទីក្រុង Da Lat អនុវត្តការសន្យាចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ផែនការទីក្រុង Da Lat អនុវត្តការសន្យាចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO
មតិជាច្រើនបានលើកឡើង​គំនិតផ្តើមផ្តើមរៀបចំព្រឹត្តិការណ៍ច្នៃប្រឌិតនៅទីក្រុង Da Lat និងគំរូកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនប្រកបដោយប្រសិទ្ធភាព ដំណោះស្រាយលើកកម្ពស់ឧស្សាហកម្មវប្បធម៌ រួមផ្សំការអភិវឌ្ឍន៍ទេសចរណ៍តន្ត្រីដោយផ្អែកលើកិត្តិនាមទីក្រុងច្នៃប្រឌិតតន្ត្រីរបស់អង្គការយូណេស្កូ

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី So Naro៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung បង្កើតបន្ថែមនូវកម្លាំងចលករសម្រាប់ទំនាក់ទំនង វៀតណាម - កម្ពុជា
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការប្រែក្លាយធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករកំណើនថ្មី

អានច្រើនបំផុត

ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣២,១% ក្នុងរយៈពេល ៩ ខែ
គោលដៅការងារ និងជ្រើសរើសសិស្សជិត ៥.០០០ កន្លែង ត្រូវបានតភ្ជាប់នៅទីក្រុង Ha Noi
កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា
ពីសន្តិភាពដល់អភិបាលកិច្ចបច្ចេកវិទ្យា៖ សាររបស់វៀតណាមនៅអង្គការសហប្រជាជាតិ
ពីការចូលរួម ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែង៖ មុំមើលអំពីឋានៈការទូតវៀតណាម