វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ

09:09 | 16/10/2026 ម៉ាញដាត

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ រដ្ឋមន្ត្រី So Naro៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung បង្កើតបន្ថែមនូវកម្លាំងចលករសម្រាប់ទំនាក់ទំនង វៀតណាម - កម្ពុជា
នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា សម្រាប់ឆ្នាំ ២០២៧។
នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា សម្រាប់ឆ្នាំ ២០២៧។

នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធរួមស្តីពីការការពារស៊ីវិល រវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២៦។

អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាការងារ រួមមាន ឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ; ឧត្តមសេនីយ៍ឯក Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងតំណាងបណ្តាស្ថាប័នពាក់ព័ន្ធ។

កិច្ចសហប្រតិបត្តិការការពារជាតិ បន្តជាសសរស្តម្ភដ៏សំខាន់

នៅក្នុងកិច្ចពិភាក្សាការងារ នាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់បច្ចុប្បន្ន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបំពេញទស្សនកិច្ច និងជំនួបប្រាស្រ័យជាច្រើន សំដៅតម្រង់ទិសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលតាមរយៈនោះ បានបន្តបញ្ជាក់ពីការយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនង វៀតណាម - កម្ពុជា។

ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ការពារជាតិ-សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងលើកកម្ពស់លក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ។

យោងតាមនាយឧត្តមសេនីយ៍ Phan Van Giang ទន្ទឹមនឹងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា នៅតែបន្តសម្រេចបាននូវលទ្ធផលគ្រប់ជ្រុងជ្រោយជាច្រើន កាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងដើរតួនាទីជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បណ្តាខ្លឹមសារនៅក្នុងផែនការសហប្រតិបត្តិការឆ្នាំ ២០២៦ ត្រូវបានភាគីទាំងពីរសហការអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយលេចធ្លោលើការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; យន្តការសន្ទនា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរទស្សនកិច្ច; ការបណ្តុះបណ្តាល និងបំប៉នកម្មាភិបាល; ការគ្រប់គ្រង និងការពារព្រំដែន; ការអប់រំ និងការឃោសនា; ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី; ឧស្សាហកម្មការពារជាតិ; ភស្តុភារ និងការសម្របសម្រួល គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងវៀតណាម ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះការបោះជំហានរីកចម្រើនថ្មីៗក្នុងទំនាក់ទំនងទ្វេភាគី។

យោងតាមលោក ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដើម្បីបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ក៏ដូចជាទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក ហើយបានស្នើឱ្យបន្តអនុវត្តបណ្តាខ្លឹមសារដែលបានឯកភាពគ្នា ដែលតាមរយៈនោះ បានពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងទំនាក់ទំនងសរុបរវាងវៀតណាម និងកម្ពុជា។

ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ម្ចាស់ការសម្របសម្រួលអនុវត្តបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា។

ក្នុងនោះ ភាគីទាំងពីរផ្តោតលើការអប់រំនយោបាយ មនោគមវិជ្ជា និងការពង្រឹងទំនុកចិត្តខាងនយោបាយ; ការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីជាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាមនានា; រក្សាជំនួបប្រាស្រ័យ ការទាក់ទងកម្រិតជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ពង្រឹងការសន្ទនា ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទទ័ព និងទ័ពជំនាញ។

ភាគីទាំងពីរបន្តសហការគ្រប់គ្រង និងការពារព្រំដែន កសាងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ស្តីពីការការពារ និងការលើកកម្ពស់ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា។

វិស័យកិច្ចសហប្រតិបត្តិការផ្សេងទៀតរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ឧស្សាហកម្មការពារជាតិ ភស្តុភារ គ្រឿងសម្ភារៈយោធា សេដ្ឋកិច្ចការពារជាតិ; ការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។

ឆ្ពោះទៅរកការអបអរសាទរខួប ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នៅឆ្នាំ ២០២៧ នាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ សហការរៀបចំផែនការរៀបចំសកម្មភាពរំលឹកខួបរបស់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សាការងារ នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា សម្រាប់ឆ្នាំ ២០២៧៕

នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
យុគសម័យ - នៅថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល Le Minh Hung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Ha Noi ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦។
ស្តង់ដារូបនីយកម្មសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា ស្តង់ដារូបនីយកម្មសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា
យុគសម័យ - ឯកសារច្របាច់បញ្ចូលគ្នាស្របច្បាប់លេខ 112/2026/VBHN-TT-BXD របស់ក្រសួងសំណង់ បានបំភ្លឺច្បាស់អំពីសមត្ថកិច្ចក្នុងការផ្តល់អាជ្ញាប័ណ្ណ វិសាលភាពនៃសកម្មភាព ខ្សែផ្លូវដឹកជញ្ជូន និងនីតិវិធីចំពោះមធ្យោបាយផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា តាមរយៈនោះ រួមចំណែកសម្រួលនីតិវិធីរដ្ឋបាល បង្កើនការធ្វើវិមជ្ឈការ និងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយឡាវ និងកម្ពុជា សង្កត់ធ្ងន់លើលទ្ធផលជាក់ស្តែងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung
ពាណិជ្ជករវៀតណាមនៅតំបន់ Kyushu បង្កើនការតភ្ជាប់ ពង្រីកកិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន
CEPA បើកលំហបន្ថែមទៀតសម្រាប់កសិផលវៀតណាមនៅលើទីផ្សារ UAE
FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ

អានច្រើនបំផុត

នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ AI និងបច្ចេកវិទ្យាខ្ពស់
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា