ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong (ហៅកាត់ថា ACMECS) លើកទី ៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែ ធ្នូ តាមរយៈប្រព័ន្ធវីដេអូ។
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូល ACMECS លើកទី ៩
ក្រោមប្រធានបទ “ដៃគូតភ្ជាប់ និងឈានទៅមុខ” កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវស្ថានភាពសហប្រតិបត្ដិការកាលពីមុននិងបច្ចុប្បន្ន ព្រមទាំងស្វែងរកវិធានការនៃការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ ACMECS លើវិស័យនានាក្នុងគោលបំណងថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ការអភិវឌ្ឍន៍ក្រោយពីជំងឺរាតត្បាត COVID-19 ត្រូវបានបញ្ចប់។ ពិធីផ្ទេរតំណែងប្រធានប្តូរវេណជូននាយករដ្ឋមន្រ្តីឡាវក៏នឹងប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំនេះដែរ។
យោងតាមគេហទំព័រ freshnewsasia.com បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមកិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី ១០ និងកិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១១ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ដែលនឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល ACMECS ផងដែរ./.
(ប្រភពព័ត៌មាន: kh.qdnd.vn)
