ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

14:27 | 24/07/2026 ឌឹកអាញ់

យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងបានចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលបរទេសលើសពី ១.៣៦ លានដុល្លារអាមេរិក នៅក្នុងនោះបើកផ្តល់ថវិកាលើសពី ១.១ លានដុល្លារអាមេរិក។ នាពេលខាងមុខ ទីក្រុងផ្តល់អាទិភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។

សន្និសីទអន្តរជាតិលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែធ្នូ ការកៀរគរជំនួយមិនមែនរដ្ឋាភិបាលបរទេស៖ ពីការភ្ជាប់ធនធានរហូតដល់ការបង្កើតតម្លៃរួមគ្នា
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

លទ្ធផលខាងលើទើបតែត្រូវបានប្រកាសនៅឯសន្និបាតបូកសរុបការងារ ៦ ខែដើមឆ្នាំព្រមទាំងចាត់តាំងអនុវត្តភារកិច្ច ៦ ខែចុងឆ្នាំ ២០២៦ របស់សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុង។

យោងតាមច្រកព័ត៌មានអេឡិចត្រូនិកទីក្រុងហាយហ្វុង ប្រភពជំនួយឥតសំណងដែលចលនាបាននោះបានរួមចំណែកបន្ថែមប្រភពធនធានអន្តរជាតិបម្រើឱ្យបណ្តាគោលដៅអភិវឌ្ឍន៍របស់ទីក្រុង។ រួមជាមួយនិងនោះ បណ្តាសកម្មភាពសន្តិភាព សាមគ្គីភាព មិត្តភាពព្រមទាំងការផ្លាស់ប្តូរប្រជាជនត្រូវបានចាត់តាំងអនុវត្តប្រកបដោយភាពម្ចាស់ការ បត់បែន ការងារព័ត៌មានការបរទេសត្រូវបានផ្លាស់ប្តូរថ្មីជាបណ្តើរៗនៅលើបណ្តាខឿនប្រព័ន្ធឌីជីថល។

បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការរួមបញ្ចូលគ្នា សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងបានធ្វើឱ្យមានស្ថិរភាពការរៀបចំ បំពាក់ឱ្យបានល្អឥតខ្ចោះនូវកងជួរកម្មាភិបាលទទួលបន្ទុកការងារជំនាញតាមទិសដៅរៀបចំឡើងវិញឱ្យមានរបៀបរៀបរយព្រមទាំងពង្រឹងសកម្មភាពរបស់បណ្តាអង្គការសមាជិកជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពសកម្មភាពនៅឯមូលដ្ឋាន ការធ្វើឱ្យយុវវ័យកម្មសមាជិកព្រមទាំងការពង្រីកបណ្តាញសាខាសមាគមនៅតែជាបណ្តាបញ្ហាដែលត្រូវតែបន្តផ្តោតសំខាន់នាពេលខាងមុខ។

នៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងបានកំណត់បង្កើនការចលនាបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស ដោយភ្ជាប់ការទទួលយកនិងការប្រើប្រាស់ជំនួយឥតសំណងជាមួយនិងគោលដៅអភិវឌ្ឍន៍ក៏ដូចជាតម្រូវការនយោបាយ ការបរទេសរបស់ទីក្រុង។

បណ្តាវិស័យត្រូវបានផ្តល់អាទិភាពរួមមានការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។ នេះគឺជាបណ្តាវិស័យភ្ជាប់ដោយផ្ទាល់ជាមួយនិងជីវភាពរស់នៅរបស់ប្រជាជន ទន្ទឹមនឹងនោះមានតម្រូវការកៀងគរប្រភពធនធាន បទពិសោធន៍ព្រមទាំងដំណោះស្រាយអន្តរជាតិ។

សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងក៏នឹងធ្វើឱ្យសម្បូរបែបនូវខ្លឹមសារ ទម្រង់ផ្លាស់ប្តូរប្រជាជន លើកកម្ពស់គុណភាពព័ត៌មានការបរទេស កសាងមូលដ្ឋានទិន្នន័យដៃគូអន្តរជាតិ បង្កើនការភ្ជាប់ទំនាក់ទំនងជាមួយនិងប្រជាជនហាយហ្វុងនៅឯបរទេសព្រមទាំងពង្រីកប្រភពធនធានរបស់អាណិកជន។

រួមជាមួយនិងការបំពញបន្ថែមការរៀបចំឡើងវិញ ការរួមបញ្ចូលគ្នានូវបណ្តាអង្គការសមាជិក សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងនឹងជម្រុញខ្លាំងការផ្លាស់ប្តូរឌីជីថលព្រមទាំងអនុវត្តបាវចនា « ៦ ច្បាស់ » នៅក្នុងការបែងចែកភារកិច្ច រួមមានច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ការទទួលខុសត្រូវ ច្បាស់ផលិតផលព្រមទាំងច្បាស់សមត្ថកិច្ច៕

ខេត្ត Quang Nam ជាតំបន់សកម្ម និងច្នៃប្រឌិតក្នុងការគៀងគរជំនួយមិនមែនរដ្ឋាភិបាលបរទេស ខេត្ត Quang Nam ជាតំបន់សកម្ម និងច្នៃប្រឌិតក្នុងការគៀងគរជំនួយមិនមែនរដ្ឋាភិបាលបរទេស
យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំនេះ ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ដល់ខែកញ្ញា ឆ្នាំ ២០២៤ ខេត្ត Quang Nam បានទទួលជំនួយចំនួន ១៦១ ដែលមិនអាចដកវិញបាន ដែលមិនមែនជាផ្នែកនៃការគាំទ្រអភិវឌ្ឍន៍ផ្លូវការពីទីភ្នាក់ងារ អង្គការ និងបុគ្គលបរទេសដែលមានដើមទុនប្តេជ្ញាសរុបជាង ៤៥៥ ពាន់លានដុង។ ; ក្នុងនោះ ការប៉ាន់ប្រមាណសរុបចំនួនជាង ៤១,៦ពាន់លានដុង ត្រូវបានចាត់តាំងឱ្យស្ថាប័ន អង្គភាព និងអង្គភាពទទួល និងអនុវត្តគម្រោងជំនួយ ដែលជាកម្មសិទ្ធិនៃចំណូលថវិការដ្ឋ។
អង្គការក្រៅរដ្ឋាភិបាលអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនាំមកនូវសារៈសំខាន់ជាក់ស្តែងនៅក្នុងមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនាំមកនូវសារៈសំខាន់ជាក់ស្តែងនៅក្នុងមូលដ្ឋាន
យុគសម័យ - នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ក្រុមការងារនៃគណៈកម្មាធិការអង្គការក្រៅរដ្ឋាភិបាលបរទេស (NGOs) ដឹកនាំដោយលោកស្រី Do Thi Kim Dung - អនុប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (សម្ព័ន្ធអង្គការមិត្តភាពវៀតណាម) - ខណៈប្រធានគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក Giong Rieng (ខេត្ត Kien Giang) មន្ទីរ អង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃឃុំចំនួន៣៖ Vinh Thanh, Vinh Phu, Hoa Loi (Giong Rieng )។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ